+ក្លឹប
នៅក្នុងក្លឹបល្បីឈ្មោះមួយកន្លែងនៅទីក្រុងសេអ៊ូលដែលពោពេញទៅដោយពួកអភិជនលំដាក់AនឹងBបើពួកលំដាប់Cប្រហែលជាគ្មានសង្ឃឹមនឹងបានចូលទេព្រោះក្លឹបនេះចូលម្ដងៗមានតំម្លៃថ្លៃកប់ពពក
ពន្លឺភ្លើងចែងចាំងជះប៉ះចំកម្លោះរូបសង្ហារច្រមុះស្រួចរាងខ្ពស់មាឌមាំស្បែករលោងគួរឲ្យទាក់ទាញដែកំពុងអង្គុយផឹងស្រាម្នាក់ឯងកណ្ដោចកណ្ដែងម្នាក់ឯងគ្មានអ្នកកំដរតែថា...មិនមែនទេគេមិនចង់យកអ្នកកំដរច្រើនជាងស្រីៗនៅក្នុងក្លឹបម្នាក់ៗស្ទើរតែមកថ្វាយខ្លួនឲ្យគេសឹងតែមួយក្លឹបទៅហើយ
+នេះគឺអ្នកជំនួញវ័យក្មេងដែលជោគជ័យជាងគេនៅក្នុងប្រទេសកូរ៉េមានឈ្មោះថាKim Taehyungទើបតែអាយុ20ស្ដើងទេតែជោគជ័យស្ទើគ្រប់មុខជំនួញហើយលើកលែងតែរឿងស្នេហាគេមិនបានស្រឡាញ់ភេទផ្ទុយគ្នាទេតែគេស្រឡាញ់ភេទដូចគ្នាទៅវិញ
រាងក្រាស់កំពុងតែលើកស្រាអកចូលមាត់ស្រាបតែមានអ្នកមករំខានភ្លាមៗធ្វើឲ្យគេមិនដឹងថាចូលមកតាំងពីរពេលណា
<<បានហើយឈប់ផឹងទៅ>>សំឡេងតូចស្រួយពិរោះគួរឲ្យចង់ស្ដាប់
+Min Yoongiជាបងប្រុសចិញ្ចឹមរបស់រាងក្រាស់គេត្រូវាបានប៉ារបស់Taehyungរើសមកចិញ្ចឹមតាំពីរតូចរូបរាងមុខមាត់វិញមិនបាច់និយាយគឺថាស្បែកសររលោងស្រមោចវាច្រុះរាងតូចចង្កេះមួយក្ដាបមុខមាត់ប៉ោងៗគួរឲ្យស្រឡាញ់សម្រស់របស់គេស្រីៗមួយចំនួនសុំចាញ់ដូចជាអ្នកសរសេរជាដើម ឆ្នាំនេះគេអាយុ26ឆ្នាំហើយតែកុំមើលមុខវិញដូចអាយុ20ឆ្នាំចឹង
Taehyung<<ចេញឲ្យឆ្ងាយពីខ្ញុំទៅ>>រាងក្រាស់ក្រវាសដៃរាងតូចដែលមកចាប់ដៃខ្លួនមិនឲ្យផឹកស្រា
Yoongi<<តោះទៅផ្ទះវិញឈប់ផឹងទៅ>>ព្យាមយាមទាញដៃរាងក្រាស់ឲ្យងើបតែកម្លាំងគេមិនបានពាក់កណ្ដាលរាងក្រាស់ផងទៅទាញរាងក្រាស់ឲ្យងើបយ៉ាងមិចនឹងរួចទៅ
Taehyung<<Hyungចេញទៅគ្រប់គ្នាមិនត្រូវការខ្ញុំទេគ្រប់គ្នាត្រូវការខ្ញុំតែពេលចាំបាច់តែប៉ុណ្ណោះសូម្បីតែHyungក៏ដូចគ្នា>>រាងក្រោសក្រោកឡើងក្រវាសដៃចេញពីដៃរាងតូចហើយថាឲ្យរាងតូចទាំងខ្លួនទប់លំនឹងសឹងតែមិនជាប់