រឿងម៉ាហ្វៀកំពូលឆ្នាស់ប៉ះម៉ាហ្វៀកំពូលសង្ហារ

705 36 0
                                    

(1/10)
+សេអ៊ូល

នៅក្នុងទីក្រុងដ៏ស្រស់ស្អាតនាពេលរាងត្រីពន្លឺភ្លើងពាសពេញផ្លូវតាមដងវិថីពោពេញទៅដោយភាពស្ងប់ស្ងាត់ខ្យល់ជំនោរត្រជាក់បក់មកប៉ះនឹងរាងកាយមាំដែលដើរមិនដឹងគោលដៅថានឹងទៅណានោះទេដំណើរជើរដើរមួយៗហាក់ម្ចាស់ជើងដូចជាសញ្ចឹងគិតទៅលើរឿងអ្វីម៉្យាងដែលពិបាកនឹងស្មានណាស់ថាជារឿងអ្វីគេដើរទៅមុខរហូតដល់ព្រឹលធ្លាក់ចុះមកគ្រាប់ព្រិលបានគ្រោបដណ្ដប់លើដងវិថីរហូតខ្លាចជាវាលព្រិល

/ងឺត!!!/

សម្លេងជាន់ហ្វ្រាំងឡានបានមកឈប់នៅចំពីមុខម្ចាស់កាយមាំខ្ពស់ស្រឡះដែលឈរធ្វើមុខស្មើរដាក់ដៃចូលហោប៉ាវមិននិយាយអ្វីមួយម៉ាត់

<<ចៅហ្វាយអញ្ជើញទាន>>ជំនិតរបស់គេចុះពីឡានអញ្ជើញចៅហ្វាយខ្លួនឡើងឡានដោយការគោរព

ចំណែកអ្នកជាចៅហ្វាយក៏ដើរចូលក្នុងឡានដោយមិននិយាយអ្វីមួយម៉ាត់

+In car

<<កម្មវិធីចាប់ផ្ដើមនៅពេលណា>>សម្លេងគ្រលងបន្លឺឡើងសួរទៅកាន់ជំនិតរបស់ខ្លួនដែលកំពុងតែបើកឡាននោះ

ឆាងអុីល<<ម៉ោង10ចៅហ្វាយ>>គេឆ្លើយទាំងភ្នែកមើលទៅផ្លូវ

<<ហ៊ឹម...>>សម្លេងក្រហុឹមដើមករដូចជាខ្លាបញ្ជាក់ថាយល់ហើយ

ឡានសេរីទំនើបចេះតែបន្តរបើកទៅមុខឆ្ពោះទៅសណ្ឋាគារល្បីឈ្មោះជាងគេនៅទីក្រុងសេអ៊ូល

ទីក្រុងដ៏ស្រស់ស្អាតទីក្រុងដ៏សម្បូរបែបមួយនេះគឺពិតជាទាក់ទាញខ្លាំងណាស់ចំពោះជនបរទេសឲ្យមកលេងជាច្រើនកោះករតែពួកគេពិតជាមិនដឹងពីផ្នែកមួយទៀតនៅក្នុងទីក្រុងនេះគឺគ្រប់គ្រងដោយពួកម៉ាហ្វៀមានអំណាចក្រុមបងតូចបងធំពេលខ្លះសូម្បីតែប៉ូលីសក៏មិនហ៊ានក្អកជាមួយពួកគេដែលត្បិតថាមានពួកម៉ាហ្វៀពិតមែនតែក៏មានបែកចែកជាបក្សផ្សេងៗគ្នាមានទាំងល្អនឹងអាក្រក់ពួកគេតែងតែបើឆាកប្រយុទ្ធគ្នាដើម្បីកាន់អំណាចនឹងរក្សាសិទ្ធិរាងៗខ្លួននឹងដើម្បីឈរជើងបន្តរនៅក្នុងមុខជំនួញរបស់ពួកគេ

ហើយថ្ងៃនេះផងដែលក៏ជាថ្ងៃក្រុមម៉ាហ្វៀមកជួបជុំគ្នាដើម្បីចរចាររឿងរកសុីនឹងបែកចែកតំបន់ក្នុងការរកសុីនឹងកាន់កាប់ផងដែលពួកគេធ្វើបែបនេះគឺដើម្បីបញ្ចាសការកាប់សម្លាប់គ្នាតែវាមិនអាចនោះទេវានៅតែមានទាន់ពាក្យទាស់សម្ដីគ្នាជាងញឹកញ៉យជុំគ្នាលើកណាក៏មានបង្ហូរឈាមដែល

ជាប្រភេទរឿងខ្នាតខ្លីحيث تعيش القصص. اكتشف الآن