រឿង មនុស្សកំណាន់🔥

570 29 4
                                    

នៅក្នុងក្លឹបដែលមានភ្លើងចម្រុះពណ៌គ្នាឆ្វេកឆ្វាចពេញក្លឹបនេះគឺជាក្លឹបដែលធំជាងគេបង្អស់នៅក្នុងទីក្រុងសេអ៊ូលនេះកាន់កាប់ដោយអ្នកជំនួយវ័យក្មេងជាងគេនៅក្នុងប្រទេសកូរ៉េនេះនាយកម្លោះម្នាក់នេះមានមន្តស្នេហ៍ខ្លាំងណាស់គេមានឈ្មោះថា

+Kim Taehyung គេមានអាយុ25ឆ្នាំទេតែទ្រព្យសម្បត្តិគេមានចាយដល់ជាតិក្រោយក៏មិនអស់ដែលគេមានរូបរាងសង្ហារណាស់ស្រីៗណាឲ្យតែបានឃើញគេគឺដឹងតែចង់បានគេធ្វើជាគូរអនាគត់ហើយនាយកម្លោះម្នាក់នេះគេតែងតែមកក្លឹបជាប្រចាំព្រោះថាជាក្លឹបផ្ទាល់ខ្លួនរបស់គេឲ្យតែគេមកម្ដងៗគឺដឹងតែយកស្រីកំណាន់មកកំដរអារម្មណ៍ជារាងរាល់ពេលនាយម្នាក់នេះប្ដូរសង្សារដូចប្ដូរខោអាវចឹងតាមមិនទាន់មិនយកអ្នកណាជាប់ទេវាគេគ្រាន់តែយកមកកំដរអារម្មណ៍គេមួយពេលតែប៉ុណ្ណោះ

ហើយនៅថ្ងៃនេះពេលនេះគឺគេមកទៀតហើយដោយសារតែមួយរយៈនេះនៅក្នុងក្រុមហ៊ុនធ្វើឲ្យគេស្ត្រេសពេកទើបធ្វើឲ្យគេមករំសាយអារម្មណ៍ជាញឹកញាប់

<<ចៅហ្វាយបន្ទប់ខ្ញុំរៀបចំរួចរាល់ហើយ>>នាយម៉ា អ្នកជាជំនួយការដើរមកប្រាប់ទាំងការឱនលំទោន

<<អ៊ឹម..ចុះរឿង...>>Taehyung និយាយមិនទាន់ចប់ផងក៏ត្រូវអ្នកជាកូនចៅនិយាយកាត់ព្រោះដឹងចិត្តថាចៅហ្វាយរបស់ខ្លួនចង់និយាយពីអី

<<រឿងនោះមែនទេចៅហ្វាយខ្ញុំរៀបចំរូចរាល់ហើយទានកុំបារម្ភអីចៅហ្វាយ>>នាយម៉ា គេនិយាយទាំងញញឹមតិចៗទៅកាន់អ្នកជាចៅហ្វាយ

<<ល្អខែនេះយើងនឹងតម្លើងប្រាក់ខែឲ្យឯងចុះ>>Taehyung ពោលពាក្យសរសើរកូនចៅរួចក៏ដើរទៅបន្ទប់VIPដែលបានរៀបចំទុក

ចូលមកដល់ក្នុងបន្ទប់ក៏មានស្រីៗអង្គុយចាំរូចជាស្រេចមិនចាំបាច់ឲ្យពិបាកហៅជាពិសេសគឺសំណប់ចិត្តរបស់គេកញ្ញាAnnaដែលគេតែងតែហៅមកកំដរជាញឹកញាប់

<<លោកមកហើយមែនទេ>>កញ្ញាAnnaគ្រាន់តែឃើញTaehyungមកដល់ភ្លាមក៏ងើបទៅយកចិត្តយកថ្លើមតែម្ដង

<<យ៉ាងមិចចាំយូរទេ>>Taehyung សួរស្របពេលច្បិចថ្ពាល់របស់នាងក្រមុំបន្តិច

ជាប្រភេទរឿងខ្នាតខ្លីحيث تعيش القصص. اكتشف الآن