ដោយសារតែភាគមុនភាគពិសេសជាភាគ1 អញ្ចឹងភាគនេះដាក់ភាគ2ហ្មង ហេសហេ៎ កុំឲ្យអ្នកអានឆ្ងល់ណា៎
អានរួចជួយខមិនអោយម្នាក់មួយផង ដើម្បីជាកម្លាំងចិត្តសម្រាប់អេតមីនបន្តការងារនេះទៀត
ទាយាទម៉ាហ្វៀ
ភាគ02៖ សមបំណងហ៊ឹក!
ទោះបីជារូម៉ាមិនបានសម្រក់ទឹកភ្នែក មិនយំលឺៗឲ្យគេបានលឺតែបេះដូងនាងក៏សឹងតែជន់លិចដោយទឹកភ្នែកនៃភាពឈឺចាប់របស់នាងទៅហើយ រាងកាយតូចព្យាយាមច្រត់ដៃបំណងចង់ឡើងតែក៏មិនអាច ត្បិតភាពឈឺចាប់រួមរឹតរាងកាយនាងឲ្យឈឺផ្សាបូកផ្សំនឹងរបួសបេះដូងផង រូម៉ាក៏ហាក់គ្មានកម្លាំង គ្មានភាពក្លាហាននឹងក្រោកឈរម្ដងទៀត បើអាចគេងមួយកន្លែងនេះហើយការឈឺចាប់ទាំង2ត្រូវរសាយនាងក៏យល់ព្រម។
(បើតាមស្រីធម្មតាយើងឲ្យ5សែន តែយល់ថានាងមានព្រហ្មចារីឲ្យយើង អ៊ីចឹងយើងឲ្យ1លាន)
(បម្រើយើងបានល្អបែបនេះ ថ្ងៃក្រោយយើងនឹងមករកឲ្យបានញឹកញាប់)
ពាក្យសម្ដីគម្រោះគម្រើយទាំងអម្បាល់ម៉ានរបស់ថេយ៍ក៏ហាក់បន្លឺឡើងក្បែរៗនឹងត្រចៀកនាង ខណៈក្រសែភ្នែកក្រឡេកឃើញសែកលុយគេគប់មកលើនាងមុននោះនៅលើឥដ្ឋការ៉ូ។
«តម្លៃខ្ញុំមិនបានស្មើនឹងស្រីលេងសើចរបស់បងទេរឺ? បងថេយ៍..» សព្វនាមដែលនាងតែងតែចង់និយាយទៅកាន់គេបែរជាមិនអាចនិយាយចេញមកលឺ ត្រឹមលាក់ទុកក្នុងទ្រូងដែលចុកអួលណែន ព្យាយាមខាំមាត់ឲ្យគេមាក់ងាយនឹងធ្វើបាបនាងព្រោះតែពាក្យថាទំនួលខុសត្រូវដែលនាងទទួល នាងដឹងហើយថាទំនាក់រវាងពួកគេវានឹងអាក្រក់ក្រោយពីរឿងទាំងនោះបានកើតឡើងមក តែនាងក៏មិនស្មានថាគេក៏ប្រែក្រឡាស់360ដឺក្រេបែបនេះដែរ។
«ហ៊ឹស..» រូម៉ាមិនចុះចាញ់នឹងព្យាយាមទប់រាងកាយខ្លួនឯងឡើងហាក់ដូចជានាងព្យាយាមរំងាប់អារម្មណ៍ខ្លួនឯងនឹងក្រោកឈរដើម្បីខ្លួនឯងដូចជាសព្វមួយដង តែ...
ក្រាក!
ទ្វារបន្ទប់នាងដែលទើបតែបិទមុននោះក៏បើកឡើងមកជាថ្មី បង្ហាញវត្តមានបុរសដដែល បុរសដែលរំលោភបំពាននាងនឹងមាក់ងាយនាងមុននោះ រូម៉ាក៏កិលជើង ថយជំហានក៏ព្រោះតែមិនចង់នៅជិតគេ តែនាងធ្វើអ្វីកើតទេ? បើគេជាមនុស្សមានៈបែបនេះ នាងគិតថាគេនឹងដោះលែងនាងដោយងាយៗរឺ?
«គេចប្ដីទៅណា? អូ! មិនមែនទេ..គេចអាសម្អប់នេះទៅណា? យើងមិនចេះរុករានខ្លួនមនុស្សស្រីតែម្នាក់ច្រើនដងក្នុងយប់ឡើយ វាមិនគួរឲ្យចង់លេង» ថេយ៉ុងសម្ដៅមកលើនាង ប្រៀបប្រដូចទៅនឹងហ្គេមដែលសប្បាយលេង មើលតែទឹកមុខញញឹមនឹងស្រស់បស់របស់គេក៏អាចបញ្ជាក់បានហើយថាគេសប្បាយនឹងមើលនាងឈឺចាប់ខ្លាំងដល់កម្រិតណានោះ?
«លោកពេញចិត្តណាស់មែនទេ ដែលឃើញខ្ញុំវេទនាបែបនេះ?» រូម៉ាសំឡឹងមើលក្រសែភ្នែកបុរសដែលតែងតែកក់ក្ដៅ អោបក្រសោបនាង លួងលោមនាង ប្រែក្លាយមកជាបិសាចឈាមត្រជាក់ត្រឹមមួយប៉ព្រិចប៉ុណ្ណោះ ស្រីតូចងាកបែរនមុខចេញក៏ព្រោះតែអារម្មណ៍កម្សួលបុកមកហើយនាងក៏មិនចង់ឲ្យគេឃើញនាងយំដែរ។
«នៅទេ..មិនបាន1%ផង» ថេយ៉ុងទាញចង្ការនាងច្របាច់ខ្លាំងមិនគិតថានាងនឹងឈឺ ពេលនេះគ្មានអ្វីធ្វើឲ្យគេមានក្ដីសុខជាងការដែលឃើញស្រីដែលព្យាយាមសម្លាប់គេម្នាក់នេះរង់ទុក្ខឡើយ សិចដែលធ្វើឲ្យនាងស្រែកយំអង្វរករគេ ទឹកភ្នែកសស្រាក់សស្រាំរលាក់តាមការបុកបញ្ចូលរបស់គេ វាជារឿងដែលគេជាប់ចិត្តបំផុត នឹកឃើញម្ដងណាគេក៏ចង់តែចាប់ផ្ដើមទៀត តែសន្សឹមៗបានហើយ ព្រោះគេមិនមែនមានល្បែងតែមួយនឹងទេសម្រាប់នាង។
«លែង..លែងដៃខ្ញុំ ហ៊ឹក» ថេយ៉ុងកញ្ឆក់ដៃនាងទាញឲ្យទៅតាមគេ គេក្រវ៉ាត់រាងកាយទន់ខ្សោយរបស់នាងទៅលើពូក មុននឹងប្រើដៃម្ខាងសង្កត់ដៃនាងជាប់ រូម៉ាក៏ព្យាយាមរើបម្រាស់ទាំងហត់នឿយ តែកាន់តែហត់នឿយជាងនេះ ជាពិសេសគឺហត់នឿយផ្លូវចិត្តនោះគឺគ្រាដែលនាងបានឃើញកញ្ចប់ថ្នាំមួយនៅក្នុងដៃគេ។
«លេបវាទៅ..ក្រែងនាងអាចបន្តល្បែងជាមួយយើងបានយូរជាងនេះ ម៉្យាងយើងក៏មិនចង់ឲ្យក្មេងកើតមកហើយត្រូវគេនិន្ទាថាជាសាច់ឈាមត្រកូលឃាតករ» ថ្នាំពន្យាកំណើតនោះវាចាក់ដោតអារម្មណ៍នឹងសឹងតែស្លាប់ តែសម្ដីមាក់ងាយរបស់គេនេះកាន់តែធ្វើឲ្យនាងលែងចង់រស់នៅទៀត ឃាតករហ្អេស៎? នាងក្លាយជាឃាតករ ជាចៅរមិលគុណ ជាគូដណ្ដឹងទុរយសក៏ព្រោះតែនរណា?
មិនមែនព្រោះតែគេម្នាក់ទេរឺ?
«ខ្ញុំក៏មិនចង់ឲ្យក្មេងមករកទុក្ខនឹងឃើញសាច់ឈាមគេម្ខាងទៀតប្រព្រឹត្តិអំពើយ៉ង់ឃ្នងដូចគ្នា..» រូម៉ាក៏ក្រោកឡើងនឹងទាញថ្នាំពន្យារកំណើតមកលេប មិនភ្លេចនិយាយតបនឹងសម្ដីអសុរសរបស់ថេយ៍មុននោះ ត្រឹមសម្ដីនាងតែមួយម៉ាត់ក៏ដុតកម្លោចថេយ៍ឲ្យខឹងសម្បារនឹងប្រញាប់ច្របាច់មាត់នាងភ្លាម។
«ហ៊ឹម..អឺម» ថ្នាំមិនមែនមួយគ្រាប់ តែ2គ្រាប់ត្រូវញាត់ចូលបន្ថែមដោយការបង្ខំរបស់ថេយ៉ុង រូម៉ាក៏ព្យាយាមរើបម្រាស់នាំឲ្យថ្នាំនោះធ្លាក់ខ្ពាក់លើពូក ស្រីតូចងាកភ្នែកមើលទៅគេទាំងភ្នែករលីងរលោង នាងទប់លែងជាប់ហើយ វាឈឺពេកហើយ អយុត្តិធម៌ពេកហើយ។
«លោកកុំភ័យអី បើទោះជាមានក៏ខ្ញុំនឹងយកចេញដែរព្រោះខ្ញុំមិនចង់មានកូនជាមួយ-អឹស» រូម៉ានិយាយមិនទាន់ចប់ផងនាងក៏ត្រូវថេយ៍ច្រានឲ្យដួលផ្កាប់មុខលើពូករួចចាត់ការស៊កអាវុធចូលក្នុងខ្លួននាងនឹងបុកសម្រុកកាន់តែខ្លាំង នាងតូចដែលកំពុងតែខ្សោយកម្លាំងពីការបំពានមុននោះ បូកផ្សំនឹងការលេបថ្នាំពន្យាកំណើតទៀត នាងក៏មិនអាចតបតរអ្វីបាន បានត្រឹមតែក្ដាប់ពូកទាំងទឹកភ្នែក។
«ចាំឲ្យច្បាស់ទៅ ពាក្យថាក្មេង យើងមិនមែនសម្ដៅទៅលើតែកូនដែលនាងមានជាមួយយើង តែជាមួយប្រុសទាំងអស់ នាងគ្មានសិទ្ធិមានកូនជាមួយនរណាទាំងអស់ សូម្បីតែអារ៉ូហ្សេស៍ ហ៊ឹស» មួយទឹកចុងក្រោយដែលខុសពីការអះអាងរបស់គេថាគេមិនប្រឡូកប្រឡាក់ជាមួយស្រីដដែលច្រើនដងក្នុងមួយយប់នោះក៏ត្រូវបានបញ្ចប់ រាងកាយរូម៉ាក៏ទន់ដេកទៅលើពូកដែលមានភួយដណ្ដប់ស្រេចនោះ ថេយ៉ុងក៏ប្ដូរចិត្តពីចាកចេញទៅជាចុចបើកទូរទស្សន៍មើល។
ពាក្យចចាមអារាមបាននិយាយថាអនាគតទាយាទម៉ាហ្វៀខាងលិចនឹងខាងជើងមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា តែថានៅមិនទាន់មាននរណាអាចចាប់វីដេអូបាន...
សារព័ត៌មានសង្គមយុវវ័យកំពុងតែផ្សព្វផ្សាយដំណឹងថ្មីៗដែលរសើបដល់ស្រទាប់យុវវ័យពិសេសស្រីៗដែលតាមដាននឹងជាប់ស្នេហ៍នាយកម្លោះត្រកូលអាល់ហ្វ្រេដដូនេះ ថេយ៉ុងផ្ដេកខ្លួននៅលើគ្រែរួចលើកដៃអូសកាត់ស្មាអ្នកដែលគេប្រកាសក្ដែងៗក្នុងសារព័ត៌មានឯណោះ នាយញញឹមរួចទម្លាក់បបូរមាត់ខំញ៉េញនឹងកញ្ចឹងករនាងតូចបន្តិច នាងមិនតបតរព្រោះគេលេងចាស់ដៃណាស់ទៅហើយ ដល់ថ្នាក់នាងសន្លប់ស្ដូកទៅហើយ។
«បើអារូហ្សេស៍វាដឹងថាគូដណ្ដឹងវាខូចខ្លួនប្រាណជាមួយយើង វានឹងមានអារម្មណ៍បែបណាណ៎?» កាយមាំក្រោកផ្អែកខ្នងនឹងក្បាលគ្រែរួចក្រវី tapeមួយដែលគេបានថតមុននេះ សង្គ្រាមមួយទឹកចុងក្រោយនេះ គ្រប់យ៉ាងក្ដៅគគុកក៏មាននៅក្នុងtapeនោះបើគេចង់បញ្ចេញពេលណាក៏បាន តែថា...
«បើបញ្ចេញវានឹងលែងសប្បាយហើយម៉ា..» ថេយ៉ុងក៏បញ្ចប់ប្រយោគដោយការទម្លាក់បបូរមាត់ថើបស្មានាងតិចៗនាគ្រានោះ។
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍