ភាគ71

757 33 1
                                    


ទាយាទម៉ាហ្វៀ
ភាគ71

ហាណានាងមិនបាននិយាយលេងសើចរឹក៏បន្លាចថេយ៉ុងនោះឡើយ គឺនាងទាញទូរសព្ទ័មកចុចទៅលេខប៉ូលីសពិតមែន...
"ហាណា! ហាណាហ្អា៎ កុំធ្វើចឹងទៅមើល ហិហិ" ក្នុងចំណោម2នាក់ឪពុកកូននេះមានតែលីឈីងប៉ុណ្ណោះដែលអាចចូលទៅជិតនឹងនិយាយជាមួយហាណាបានក៏ព្រោះតែពួកគេទាំង2ជាមិត្តនឹងគ្នា លីឈីងចូលទៅកាន់ប៉ះស្មាហាណារួចលួងលោមរហូតអាចយកទូរសព្ទ័ពីដៃនាងហុចទៅឲ្យរូម៉ាបាន។
"ទៅខាងក្នុងលេងជាមួយគ្នាណ៎ លីឈីងមិនទៅផ្សារទេ នៅលេងផ្ទះជាមួយហាណាវិញ"
"តែថាប៉ាលីឈីង.." រកតែហាណាបញ្ចប់ប្រយោគខ្លួនឯងមិនបានលីឈីងក៏លូកដឹកដៃនាំមិត្តសម្លាញ់ចាកចេញពីទីនោះ ហាណាទោះជាមិត្តអូសចេញទៅក៏ដោយ ក៏នៅឆ្លៀតងាកមកសំឡក់មុខបុរសដែលមានងារជាឪពុកនោះទៀត ក្មេងៗទាំង2ចូលទៅខាងក្នុងបាត់នៅសល់តែមនុស្សចាស់ដែលឈរប្រឈមមុខជាមួយនឹងគ្នាតែ2នាក់នោះ។
ថេយ៉ុងសំឡឹងចំភ្នែកក្រហមរងាលរបស់រូម៉ាបូកផ្សំនឹងទឹកមុខស្រងូតស្រងាត់របស់នាងដែលធ្វើឲ្យចិត្ត បេះដូងរបស់គេស្ទើរតែប្រេះស្រាំមួយរំពេច គេមិនដែលឃើញផ្ទាល់ថានាងយំត្អូញត្អែរប្រាប់កូនបែបនឹងឡើយ រូម៉ាបំណងចង់ស្រក់ទឹកភ្នែកជាថ្មី ព្រោះតែមើលមុខគេយូរ ចិត្តនាងក៏វាចេះតែឈឺខ្ទោកៗទើបនាងប្រញាប់បែរខ្លួនបំណងចង់ចេញឆ្ងាយពីគេ។
"កន្លងមកជាច្រើនឆ្នាំអូនតែងតែយំបែបនេះរហូតមែនទេម៉ា?!" ថេយ៉ុងទម្លាក់ដៃចុះរួចចាំស្ទាក់កាន់ករដៃស្រឡូនរបស់រូម៉ាជាប់ កាន់ជាប់ទាំងសំនួរមួយរបូតធ្លាក់ពីមាត់គេ សំនួរដែលគេសួរដោយចិត្តស្មោះត្រង់ ភាពសោកស្ដាយនឹងការព្រួយបារម្ភច្រើនរាប់មិនអស់។
"លោកសួរព្រោះចង់ចំអកខ្ញុំត្រូវទេ? ខ្ញុំមិនគួរយកខួរក្បាលគិត ប្រើភ្នែកសម្រក់ទឹកភ្នែកដើម្បីមនុស្សប្រុសដូចជាលោកនោះឡើយ" បំណងល្អ ពាក្យពេចន៍ល្អៗដែលគេពោលចេញមកវាក៏មិនចូលត្រចៀករបស់ម៉ា មិនថាគេព្យាយាមហាត់ពត់ពាក្យសម្ដីនឹងកាយវិការទៅលើនាងប៉ុណ្ណាក៏សម្រាប់នាងគេនៅតែជាមនុស្សកុហកបោកប្រាស់ អាក្រក់ឃោឃៅ មិនលើកលែងសូម្បីតែជាមួយមនុស្សស្រីដែលគេធ្លាប់ស្រឡាញ់រួមទាំងកូនជាសាច់ឈាមរបស់ខ្លួនឯងដែរ។
"រយៈពេលប៉ុន្មានឆ្នាំមុនខ្ញុំវាល្ងង់ ខ្ញុំយំព្រោះតែលោក យំព្រោះស្ដាយអនុស្សាឆ្កួតឡប់ដែលសូម្បីតែលោកក៏មិនចងចាំផង ហ៊ឹស! គួរឲ្យអស់សំណើចខ្លាំងណាស់ នឹកឃើញកាលណាខ្មាសគេកាលនោះ"
"បងសុំទោសម៉ា! បងសុំទោសដែលបងទុកឲ្យអូននៅលំបាកតែម្នាក់ឯង អូនមិនល្ងង់ឡើយ តែជាបងទេ បងទេដែលល្ងង់បោះបង់អូន ឆ្កួតនឹងគំនុំទាំងដែលដឹងថាអូនមិនពាក់ពន្ធ័នឹងវាសូម្បីតែបន្តិច" លើកនេះគេមិននិយាយតែមាត់ តែបាតដៃក្រាស់ក៏ត្រកងលើកយកដៃនាងមកប៉ះអឹបជាប់នឹងថ្ពាល់ គេនឹកបាតដៃត្រជាក់ៗមួយនេះ នឹងរាល់ការកាន់ក្រសោបរវាងពួកគេខ្លាំងណាស់។
"កាន់ទៅ..ចង់កាន់ក៏កាន់ឲ្យអស់ចិត្ត មុននឹងលោកលែងមានឱកាសបានកាន់ទៀត" រូម៉ានាលើកនេះមិនរើបម្រាស់តែក៏ប្រើប្រាស់ឃ្លាប្រយោគចាក់ដោតអារម្មណ៍ថេយ៉ុងឲ្យសំឡឹងមើលទៅនាងមិនដកភ្នែក។
"ម៉ា! អូនចង់បានន័យថាយ៉ាងមិច? អូនគិតទៅណាចោលបងទៀតមែនទេ?" ដៃដែលកាន់ត្រកងដៃរូម៉ាមុននោះក៏ក្ដាប់កាន់តែជាប់ណែនលើសដើម។
"វាមិនមែនជារឿងរបស់លោកទេ ខ្ញុំចង់ទៅណាមកណាវាជាសិទ្ធិរបស់ខ្ញុំ..លោកកុំមកចេះឲ្យសោះ" ការកាន់ក្រសោបបំណងចង់យកចិត្តគ្នារវាងមនុស្ស2នាក់រមែងមិនបានសម្រេចជានិច្ចបើសិនជាម្នាក់ក្នុងចំណោមពួកគេមាននរណាម្នាក់មិនពេញចិត្តនឹងការផ្សះផ្សាលួងលោមនោះ ដូចជាពេលនេះអញ្ចឹងរូម៉ាក៏រលាស់ដៃថេយ៍ចេញទាំងស្អប់ខ្ពើម រឿងរ៉ាវកើតឡើងនូវយប់មិញនេះមិនបានផ្សះផ្សារឺក៏ព្យាបាលរបួសក្នុងទ្រូងនាងឡើយ វាកាន់តែធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងលើសដើមថែមទៀត។
"ម៉ា! អូនស្ដាប់បងសិនបានទេ? កុំទៅណាឆ្ងាយពីបងទៀតអី បងអង្វរចិត្តអូនម៉ា..បើមិនអាណិតបង អូនក៏គួរតែអាណិតកូន ហាណានាងរស់នៅត្រាំត្រែងនឹងការពិតមួយដែលនាងមិនដឹងថានរណាជាប៉ារបស់នាង ពេលនេះកូនដឹងហើយហេតុអីក៏អូនចង់នាំនាងចេញពីប៉ាគេទៀត?"
"ប៉ា? ប៉ាដែលគ្មានទំនួលខុសត្រូវ.. ប៉ាដែលមាក់ងាយម្ដាយរបស់នាង ហើយក៏មាក់ងាយនាងថាជាក្មេងដែលគ្មានមេបាប្រដៅ ព្រោះតែគិតថានាងមិនមែនជាកូនលោក អញ្ចឹងមែនទេ? លោកកុំស្មានថាថ្ងៃដែលលោកជេរស្ដីហាណានៅពីមុខភោជនីយដ្ឋាននោះខ្ញុំមិនដឹងឲ្យសោះ លោកដឹងទេ? កាន់តែឃើញមុខលោកខ្ញុំកាន់តែខឹង កាន់តែគិតថាលោកមកស្និតស្នាលជាមួយហាណា យកចិត្តហាណាក៏ដោយសារតែដឹងថានាងមានជាប់សាច់ឈាមជាមួយនឹងលោក បើសិនជានាងជាកូនរបស់រ៉ូហ្សេស៍វិញ..ហ៊ឹស" រូម៉ានិយាយបន្តទៀតមិនរួចក៏ព្រោះទ្រូងវាអួលណែនដូចជាមានអ្នកណាយកកាំបិតមកចាក់ដោតនឹងទ្រូង ស្រីតូចក៏លូកបេះដៃថេយ៉ុងចេញភ្លាមព្រោះបើនៅយូរជាងនេះនាងអាចនឹងធ្លោយចិត្ត សម្រក់ទឹកភ្នែកឲ្យគេបានឃើញទៀតជាមិនខាននោះឡើយ។
"ហាណានាងមិនសមមានលោកប៉ាដែលមានចិត្តគំនិតបែបនឹងឡើយ លោកប៉ានាងគួរណាស់តែជាមនុស្សដែលមានទំនួលខុសត្រូវ មានការគិតពិចារណាច្បាស់លាស់ហើយក៏ជាមនុស្សដែលមានជំនឿជឿជាក់លើមនុស្សដែលនៅជុំវិញខ្លួន" រូម៉ានិយាយដូចជាមិនមែនជាជេរស្ដី តែថេយ៍ស្ដាប់មើលទៅក៏ដូចជាសម្ដីត្អូញត្អែរដែលចេញពីចិត្តនាង ជាអ្វីដែលនាងចង់បានច្រើនជាង ថេយ៉ុងក៏នៅឈរធ្មឹងតាមសំឡឹងមើលទៅផែនខ្នងអ្នកដែលបែរខ្នងចាកចេញនោះ គេអោនមុខចុះតិចៗហាក់បីដូចជាមិនដឹងគួរធ្វើបែបណាបន្តទៀត។
ក្រាក!
"ហ៊ើយ!" ខណៈនោះទ្វារបន្ទប់ដែលក្មេងៗបិទជិតមុននោះក៏បើកឡើងព្រមជាមួយនឹងសំឡេងធ្ងន់ដូចជាតឹងចិត្ត វាចេញពីរាងល្អិតដែលរកប្ដឹងគេមុននឹងឯង នាងល្អិតហាណាចូលទៅមុននោះមិនបានទៅណាទេតែក៏សម្ងំស្ដាប់ម៉ាក់នឹងពូម្នាក់នេះនិយាយគ្នា។
"ពូឯងបើអាខាងបន្លំពូកែណាស់ តែបើខាងលួងមិនពូកែសោះ" ហាណានិយាយរួចលើកដៃច្រត់ចង្កេះសំឡឹងមើលទៅថេយ៍ នេះនាងកំពុងតែបើកភ្លើងខៀវរឺក៏យ៉ាងមិច?
"បើពូមិនតាមលួងម៉ាក់ទេ ហាណានឹងញ៉ោះម៉ាក់ឲ្យការប៉ាថ្មីម្នាក់ទៀតហើយ ចាំមើល"
"ហាណា"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now