ពេលវេលាដែលរង់ចាំ...
ទាយាទម៉ាហ្វៀ
ភាគបញ្ចប់ក្រឹប!
ហ៊ឹកៗ...
សំឡេងយំសោកបន្លឺឡើងពីម្ចាស់រាងកាយតូចដែលរត់ពីជាន់ខាងក្រោមមក នាងមិនហ៊ានយំ មិនហ៊ានបង្ហាញអារម្មណ៍ឈឺចាប់ឲ្យនរណាបានដឹងក៏ព្រោះតែនាងមិនចង់ឲ្យគ្រប់គ្នាព្រួយបារម្ភ ជាពិសេសអ្នកម៉ាក់ដែលកំពុងតែមានគភ៌ឯណោះ។
"ហ៊ឹក លីឈីង! ខ្ញុំអត់ចង់បាត់បង់លីឈីងទៅទេ" ការពិតរឿងដែលធ្វើឲ្យហាណានាងយំសោកនឹងបាត់បង់ភាពជាម្ចាស់ការនោះគឺរឿងរបស់លីឈីងហ្នឹងហើយ នាងភ័យខ្លាចថាលីឈីងនាងនឹងរត់ទៅរស់នៅជាមួយនឹងលោកប៉ាបង្កើតវិញក៏ព្រោះតែនាងអាចមើលដឹងថាលីឈីងជាមនុស្សចិត្តទន់ជ្រាយ មានសន្តានចិត្តល្អចំពោះអ្នកគ្រប់គ្នា នាងឆាប់ភ្លេចការឈឺចាប់ដែលកើតមានលើខ្លួនឯងមិនថារឿងតូចរឺក៏រឿងធំ ចុះទម្រាំតែរ៉ូហ្សេស៍ដែលជាលោកប៉ាបង្កើតនាងឯណោះ?
"ខ្ញុំធ្លាប់តែគេងមានគ្នា មានលីឈីងនៅប្រឡែង ជិះឡានទៅសាលាជាមួយ មើលតុក្កតាសើចសប្បាយជាមួយនឹងគ្នា ចុះបើសិនជាលីឈីងទៅ...លីឈីងទៅបាត់ ហ៊ឹក" កាន់តែនិយាយរៀបរាប់ហាណាក៏កាន់តែកម្សួលអារម្មណ៍លើសដើមថែមទៀត នាងអោនផ្ទប់មុខនឹងដៃរួចយំមិនឈប់ ពាក្យសម្ដីនិយាយរៀបរាប់របស់នាងទាំងអម្បាល់ម៉ានក៏លឺដល់ត្រចៀករបស់នាងតូចលីឈីងដែលមានបំណងចង់មកលួងលោម ចង់មកសួរហេតុផលថាហេតុអីបានជានាងយំ? ទាំងដែលការពិតនាងក៏ជាដើមហេតុនាំឲ្យហាណាប្រែមកជាស្រងូតស្រងាត់បែបនេះ។
តុក!តុក
លីឈិងស្ដាប់លឺគ្រប់យ៉ាងពិតមែន តែនាងក៏មិនបានចូលទៅស្ងាត់ៗដែរ តែនាងក៏គោះទ្វារដែលបើករួចជាស្រេចនោះដើម្បីឲ្យជាដំណឹងមុនដល់អ្នកនៅខាងក្នុង ហាណាដែលកំពុងយំកាលបើលឺសំឡេងគោះទ្វារនាងក៏បន្ថយសំឡេងយំរួចផ្ដេកខ្លួនដេកបែរខ្នងទៅម្ខាង ក្លិនម៉្សៅដែលនៅលើខ្លួនអ្នកចូលមកនោះក៏នាំឲ្យនាងអាចសម្គាល់ដឹងថាអ្នកមកដល់នោះជានរណា។
"លីឈីងមិននៅញ៊ាំអាហារទេរឺ?"
"ឲ្យខ្ញុំញ៊ាំតែម្នាក់ឯងបានយ៉ាងមិច បើបងប្អូនល្អរបស់ខ្ញុំមិនបានញ៊ាំផងហ្នឹង?" ពាក្យថា បងប្អូនល្អ ដែលលីឈីងបាននិយាយក៏នាំឲ្យនាងតូចហាណាដែលខំប្រឹងទប់មិនឲ្យខ្លួនឯងយំនោះកាន់តែក្ដុកក្ដួលខ្លាំងលើសដើម ពេលនេះទោះបីជានាងមិនខំប្រឹងក៏ដោយក៏ទឹកភ្នែកហូរមកដោយខ្លួនឯងដែរ នាងបិទភ្នែកសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ដៃតូចៗក៏លូកទាញភួយមកគ្របដណ្ដប់រាងកាយ មួយសន្ទុះនាងក៏ទទួលដឹងដល់ដៃតូចៗនឹងក្លិនក្រអូបពីខ្លួនលីឈីងមកជិតក្បែរនាង លីឈីងនាងលូកដៃចុចស្មាហាណាតិចៗរួចក៏ទាញនាងឲ្យបែរមកខ្លួន ហាណាព្យាយាមលើកដៃជូតទឹកភ្នែកខ្លួនព្រោះមិនចង់ឲ្យលីឈីងបានឃើញ តែក៏យឺតមួយជំហានហើយ។
"កុំមើលលីឈីង ភ្នែកហាណាឡើងពពែឆ្កែ ហ៊ឹក" ដោយសារតែត្រៀមខ្លួនមិនទាន់ហាណាក៏មានតែនិយាយកុហក តែពាក្យកុហករបស់នាងក៏មិនបានផល លីឈីងក៏ក្រវីក្បាលរួចទាញហាណាឲ្យឡើងអង្គុយទល់មុខនាង ស្រីតូចយើងក៏ព្រមឡើងអង្គុយតាម តែមុខនាងក៏កាន់តែស្រពាប់ស្រពោនជាងមុនទៀត។
"ហាណាឈប់កុហកទៅ លីឈីងបានលឺអស់ហើយ"
ស្ងាត់! ហាណានាងក៏មិនបាននិយាយអ្វីទៀតក្រោយពីលឺលីឈីងនិយាយចំចំណុច ស្រីតូចលីឈីងក៏ខិតកិលខ្លួនចូលមកជិតបងប្អូនរួចលូកដៃអោបហាណាជាប់ ម្ចាស់រាងកាយពេបមាត់តិចៗកាលបើទទួលបានការអោបនាងក៏បែរជាយំសោកកាន់តែខ្លាំងថែមទៀត។
"ហាណាមិនចង់ឲ្យលីឈីងទៅណាទេ ហ៊ឹកៗ"
"ហាណាខ្លាចថាខ្ញុំនឹងទៅនៅជាមួយពូរ៉ូហ្សេស៍វិញមែនទេ?" ហាណាក៏ងាកមើលមុខលីឈីងរួចក្ដាប់មាត់សម្រក់ទឹកភ្នែកបន្តិច លីឈីងក៏ញញឹមរួចលូកដៃប៉ះអង្អែលក្បាលហាណា ដូចជាកាលពីមុនដែលហាណានាងលួងលោមនាងបែបនេះ។
"ខ្ញុំមិនទៅណាចោលហាណាទេ ខ្ញុំនឹងនៅជិតក្បែរហាណាជានិច្ច" ពាក្យលីឈីងនិយាយនាំឲ្យហាណាលើកកូនដៃឡើងរួចសំឡឹងមុខលីឈីងបន្តិច។
"សន្យាណា" បានឃើញហាណានាងមានអារម្មណ៍ធូរស្រាលលីឈីងក៏មិនស្ទាក់ស្ទើរនឹងធ្វើតាម នាងលូកថ្ពក់ដៃសន្យានឹងហាណាភ្លាមៗ ពួកគេទាំងពីរនាក់ក៏មើលមុខគ្នាទៅវិញទៅមក លីឈីងក៏លូកដឹងដៃហាណារួចចុះពីលើគ្រែជាមួយគ្នា។
"ទៅណា?"
"ទៅញ៊ាំបាយទៅ លីឈិងកូរពោះចង់ហោះពោះវៀនហើយ"
"ហិហិ" បានលឺលីឈីងនិយាយបែបនេះហាណាក៏អស់សំណើចទាំងទឹកភ្នែក នាងងក់ក្បាលឆ្លើយតបរួចចេញទៅជាមួយនឹងគ្នាភ្លាមៗ តែម្ដង។
ESTÁS LEYENDO
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍