ភាគ28

777 29 0
                                    

ទាយាទម៉ាហ្វៀ
ភាគ28

គ្រប់យ៉ាងនៅទីនោះក៏ហាក់ស្ងប់ស្ងាត់មួយស្របក់ធំក៏ព្រោះតែគ្មាននរណានឹកស្មានថាមនុស្សស្រីរាងកាយតូចកំព្រឹងម្នាក់នេះហ៊ានដេញថ្លៃកាំភ្លើងរាប់ពានលាន ហើយមិនត្រឹមប៉ុណ្ណឹង នាងក៏នៅហ៊ានលើកកាំភ្លើងភ្ជុងក្បាលទាយាទដូចគ្នាដែលអង្គុយក្បែរដៃនោះថែមទៀត។
"នាងឆ្កួតហើយម៉ា"
"លោកនឹងហើយជាអ្នកដែលធ្វើឲ្យខ្ញុំឆ្កួត! លោកតាមបណផ្លាញជីវិតខ្ញុំនឹងអ្នកជុំវិញខ្លួនខ្ញុំដល់ពេលណាទៀត? រឺក៏ល្បែងគំនុំឆ្កួតឡប់របស់លោកនោះវាគ្មានទីបញ្ចប់ទេ? លោកហត់ដែរទេ? ខ្ញុំជាអ្នកដែលឈរមើលលោកលេងល្បែងមួយនេះ ខ្ញុំហត់នឿយខ្លាំងណាស់"
ផាំង!
រូម៉ាដកកាំភ្លើងក្បាលរបស់ថេយ៍រួចបាញ់តម្រង់ឡើងទៅខាងលើដំបូងលាន់ផាំង កុំឲ្យគេគិតថានាងដកកាំភ្លើងតែមិនបាញ់ ស្រីតូចទម្លាក់កាំភ្លើងលើកន្លែងតាំងរួចទាញកាបូបដើរចាកចេញពីទីនោះព្រោះនាងបានធ្វើអ្វីដែលនាងចង់ធ្វើរួចហើយ បំណងធំបំផុតរបស់នាងនៅទីនេះមិនមែនមកព្រោះតែដេញថ្លៃកាំភ្លើងឡើយ ក៏ប៉ុន្តែនាងមកដាស់តឿនថេយ៉ុងឲ្យហើយថាកុំឲ្យទៅរញ៉េរញ៉ៃជាមួយនឹងកូនស្រីនាងទៀត ព្រោះនាងនឹងមិនលើកលែងឲ្យអ្នកណាដែលប៉ះពាល់កែវភ្នែកនាងម្នាក់នោះឡើយ។
(អញ្ចឹងកាំភ្លើងមួយដើមនេះបានទៅលើអ្នកនាងរូម៉ា ផាទ្រីសៀរ៍បាទ៎)
រូម៉ាចាកចេញទៅទាំងឈ្មោះនាងត្រូវបានគេប្រកាសក្ដែងៗថាការដេញថ្លៃលើកនេះនាងគឺជាអ្នកឈ្នះ តែវាមិនបានធ្វើឲ្យនាងសប្បាយចិត្តខ្លាំងជាងនាងបានមកជម្រះបញ្ជីនឹងប្រុសចិត្តខ្មៅម្នាក់នឹងឡើយ វាល្មមគ្រប់គ្រាន់ហើយដែលនាងស៊ូទ្រាំនឹងប្រុសម្នាក់នេះ។
តែថានាងចាកចេញទៅទាំងបែបនេះចុះអ្នកដែលនាងភ្ជុងក្បាលកណ្ដាលរង្គសាលមុននោះវិញ?
ថេយ៉ុងអង្គុយមួយកន្លែងមិនមានចលនាអ្វីសោះតែក្នុងចិត្តរបស់គេគឺអាម៉ាស់ អាម៉ាស់លាយឡំនឹងអារម្មណ៍មួយដែលពិបាកនឹងបរិយាយ ពេលនេះគ្រប់គ្នាក៏សំឡឹងមើលមកគេមិនមែនក្នុងនាមថាគេជាទាយាទម៉ាហ្វៀឡើយ តែមើលមកគិតថាគេជាអាញីដែលអាចឲ្យមនុស្សស្រីខ្លួនតូចតែមួយភ្ជុងក្បាលបានហើយនៅឲ្យនាងចាកចេញទៅដោយសុវត្ថិភាពទៀត ដៃមាំលូកក្ដាប់ចូលគ្នាណែនមុននឹងក្រោកនាំខ្លួនចាកចេញក្រោមក្រសែភ្នែកសំឡឹងមើលរបស់ពួកក្នុងរង្គសាលនោះ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now