ភាគ21៖ 4ឆ្នាំក្រោយបែក

1K 42 1
                                    


ទាយាទម៉ាហ្វៀ
ភាគ21

ប៉ុន្មានថ្ងៃក្រោយ
វិមានហ្វ្រេដឌើរីកស៍

ជុប៎!
សំឡេងថើបបន្លឺឡើងទាំងព្រឹកព្រលឹមក្នុងបន្ទប់គេងធំទូលាយរបស់មេគ្រួសារឯណេះ មិនមែនជាចាស់ទុំឯណាទេ តែថាជាក្មេងប្រុសអាយុ5ឆ្នាំដែលចូលមកមើលប្អូនប្រុសកើតបានស្ទើរជិតមួយខួបទៅហើយនោះ រាប់ទាំងយប់មិញនេះឯង ជេយ៍គីទ្រាលសំដិលទ្រូងទៅលើពូករួចសំលឹងមើលប្អូនប្រុសពៅព្រមជាមួយក្តីស្រឡាញ់ ដៃម្ខាងទម្លាក់ចុចជើងទន់ៗរបស់ប្អូនរួចសើចកក្អឹកតែម្នាក់ឯង។
"អាអូនដេនខ្ជូតណាស់..នេះមុខប៉ោងគួរឲ្យចង់សង្គ្រប់ណាស់ ជុប៎ បងគីស្រឡាញ់អូនដេនបំផុត ជុប៎ ជុប៎" ជេយ៍គីនៅតែបន្តថើបប្អូនទាំងញញឹម គេក៏ប្រញាប់កិលខ្លួនឡើងលើពូកធំទូលាយរួចទម្លាក់ខ្លួនដេកក្បែរប្អូន ជេយ៍គីទម្លាក់ដៃអោបពោះប៉ោងៗរបស់ប្អូនបន្តិចរួចមើលប្អូនជាប់។
"អូនដេនប្រហែលជាឆ្លាតណាស់ហើយពេលធំឡើង មើលចុះ.. អាយ៎!! ខ្ជូត" ជេយ៍គីក៏ហាក់កាន់តែអៀននឹងប្អូនរួចអោបប្អូនទទះដៃជើង ខណៈនោះឡេឡានីដែលមកពីយកទឹកដោះគោក៏ចូលមកល្មម នាងក៏ញញឹមរួចមើលទៅកូនទាំង២របស់នាង។
"ប្រុសគី! ធ្វើអីនឹងកូន?!"
"ប៊ីប៊ីអូនដេន ហិហិ"
"ហ៊ឹម! នេះប្អូនកំពុងតែរកគេងណាកូន ហើយមកថើបប្អូនចឹងប្អូនគេងមិចលក់ទៅ?" ឡេឡានីនិយាយឡើងគួរឲ្យគិត ជេយ៍គីឯណោះក៏ច្បូញមាត់បន្តិចរួចខិតគេងក្បែរប្អូននឹងអោបគេដដែល តែថាលើកនេះគេថើបប្អូនមួយខ្សឺតរួចក៏បិទភ្នែកសម្ងំគេងដែរ។
ប្រហែលជាមួយសន្ទុះក្រោយមកជេយ៍គីក៏គេងលក់មុនប្អូនទៅទៀត គេគេងលក់យ៉ាងគួរឲ្យស្រឡាញ់ែដលនាំឲ្យអ្នកជាម្ដាយញញឹមនឹងអោនថើបថ្ពាល់ប្រុសកណ្ដាលបន្តិច នាងក៏ងាកភ្នែកមើលទៅជេយ៍ដេនដែល
ដេកលេងឯណោះ មុននឹងលូកដៃត្រកងបីកូនប្រុសពៅឡើង ជេយ៍ដេនក៏លើកដៃខ្វៃៗរួចប៉ះនឹងបបូរមាត់ម្ដាយតិចៗ។
"ប្រុសដេន សំណព្វចិត្តម៉ាក់" ឡេឡានីទម្លាក់បបូរមាត់ចុះរួចថើបថ្ពាល់កូនពីម្ខាងទៅម្ខាង នាងទាញកូនយកមកអោបជាប់ទ្រូងរួចពរគេចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅ។
(បងថេយ៍..នេះបងធ្វើអីអូនរសើបណាស់ ហិហិ)
កាលបើគ្រាន់តែឡេឡានីនាងបីកូនចេញមកដល់ខាងក្រៅ សំឡេងសើចក្អាកក្អាយរបស់មនុស្សប្រុសស្រី2នាក់ក៏បន្លឺឡើងភ្លាមនាំឲ្យនាងចោលក្រសែភ្នែកសំឡឹងទៅកាន់ពួកគេ ថេយ៍បានយកលីលីនឹងកូនមកនៅក្នុងវិមានក្រោយពីសម្រាលរួចបានមួយរយៈហើយនោះ ហើយក៏គ្មាននរណាជំទាស់នឹងការសម្រេចចិត្តរបស់គេដែរ ព្រោះវាជាសិទ្ធិនឹងជីវិតរបស់គេ ក៏ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងលីលីក្នុងនាមជាដៃគូជីវិតរបស់ថេយ៉ុងឡើយ។
"អ្នកដែលនៅទីនោះគួរតែជាម៉ា..ហ៊ឹម" ឡេឡានីពោលពាក្យខ្លះពីក្នុងចិត្តឲ្យបានធូរស្រាល នាងបានត្រឹមគិតតែក៏មិនហ៊ាននិយាយចេញមកព្រោះនាងមិនចង់មានឈ្មោះបំបែកបំបាក់គ្រួសារគេឡើយ។
"ម៉ាក់..ម៉ាក់កូនគិតទៅសិនហើយ លក់មួយស្រប៉ក់ស្មានតែថ្ងៃនេះអត់រៀនហិហិ" ជេយ៍គីដែលកំពុងតែគេងនោះក៏ក្រោកឡើងនឹងប្រញាប់ចេញទៅរៀបចំកាតាប ឡេឡានីនាងក៏ញញឹមរួចបីជេយ៍ដេនចេញទៅតាមបងប្រុសគេដែរ។
"ជេយ៍គី.."
"អួយ៎..អាបងជេយ៍គីឆ្កួត..អុីនណាយួយៗណាស់ ដេតឌី ដេតឌីមើលអាបងមករករឿងកូន" នាងតូចអង្គុយក្ដាប់មាត់តិចៗត្បិតបងប្រុសនាងមករញ៉េរញ៉ៃរកតែនាងអង្គុយឲ្យប៉ាក្រងសក់ទៅសាលាមិនបានសោះ នេះព្រឹកថ្ងៃចូលរៀនដំបូងវិស្សមកាលថ្មីផង។
"ខ្វះតែ១៥នាទីទៀតទេដល់ម៉ោងចូលរៀនហើយដេតឌី" ឃើញប៉ានាងក្រងសក់យូរនាងក៏ប្រញាប់តឿន តែហូស៊ុកមិននិយាយក៏មានអ្នកឆ្លើយជំនួស។
"កុំតែភ័យ..លោកប៉ាក្អកតែមួយវ៉ាសសាលាណាហ៊ានក្អកដាក់អូនអុីនណានោះ" ជេយ៍គីតែងតែមានមោទនភាពលើលោកប៉ាគេ គេដើរប្រាប់មិត្តទាំងអស់ថាប៉ាគេធ្លាប់ជាម៉ាហ្វៀ ហើយបើអ្នកណារករឿងគេប៉ាគេនឹងចាត់ការ អញ្ចឹងទើបមួយសាលាគ្មាននរណាហ៊ាននឹងគេសោះ សូម្បីតែគ្រូបន្ទុកថ្នាក់នឹងនាយកក៏ដោយ។
"នឹងអៃ! ដេតឌីក្អកញឹកគេហៅពេទ្យមកចាប់ថាកើតរបេងទៀតលូវនឹងបងឯង.." អុីនណាឯណោះទោះជាគ្រប់គ្នាខ្លាចជេយ៍គីក៏ដោយ តែសម្រាប់នាងដែលជាបងប្អូនភ្លោះគឺមិនខ្លាចហើយថែមទាំងចូលចិត្តឌឺដងវិញទៀត។
"ជិតរួចនៅកូន? ខេវីន?" ឡេឡានីចុះមកទាំងដៃពរជេយ៍ដេនជាប់ ខេវីនដែលកំពុងតែអង្គុយញ៊ាំបាយព្រឹកក៏ប្រញាប់កាយញាត់ៗទាល់តែអស់នឹងរត់មករកប្អូនភ្លាម។
"ម៉ាក់យកអូនដេនមកជូនដំណើរបងៗទៅសាលាណា ខំរៀនលឺទេ? ធ្វើជាគម្រូល្អដល់ប្អូនណា៎" ក្មេងៗទាំង3ក៏ងក់ក្បាលញាប់រួចអោនថើបប្អូនពៅម្នាក់មួយខ្សឺតៗរួចយកកាតាបស្ពាយទៅចាំលោកប៉ានៅឯឡានមុន ហូស៊ុកដែលអង្គុយក្រងសងកូនស្រីមុននោះក៏ក្រោករួចចូលមករកភរិយា នាយទម្លាក់បបូរមាត់ថើបនាងបន្តិចរួចទើបថើបកូនម្ដង។
"បងទៅសិនហើយណា៎"
"កុំទាន់បង អូនមានរឿងចង់សួរបង.." ហូស៊ុកដែលហៀបនឹងទៅក៏ឈប់រួចងាកមើលមកនាងទាំងញញឹមវិញ ឡេឡានីក៏ចូលមកកៀកស្វាមីមុននឹងសួរហាក់ដូចវាជារឿងអាថ៌កំបាំងណាស់អញ្ចឹង។
"អូនបាត់ដំណឹងម៉ាយូរហើយ បងមានដំណឹងថានាងនៅឯណាទេ? ចុះកូន? នាងបានសម្រាលកូនរឺនៅ? អូន-"
"ឡេឡានី..បងដឹងថាអូនបារម្ភពីនាង ក្មេងស្រីនោះនាងមិនអីទេ កូននាងក៏សម្រាលរួចហើយ ពេលនេះនាងក៏ចេញទៅក្រៅប្រទេសបាត់ទៅហើយតែមិនដឹងថានាងទៅណា ក៏ប៉ុន្តែមានរឿងមួយដែលបងឆ្ងល់" ហូស៊ុកនិយាយនាំឲ្យភរិយាកាន់តែចង់ដឹង ម្ចាស់កាយមាំទាំចងចិញ្ចើមបន្តិចដាក់ភរិយារួចមួយសន្ទុះទើបដាច់ចិត្តនិយាយ។
"លឺមកថាកូននោះមិនមែនជាកូននាងនឹងគូដណ្ដឹងទេ"
"អញ្ចឹងជាកូនរបស់អ្នកណា ហ៊ឺ-" ឡេឡានីកំពុងតែឆ្ងល់ក៏ស្រាប់តែភ្ញាក់ នាងងាកមើលហូស៊ុករួចលើកដៃម្ខាងខ្ទប់មាត់ហាក់នឹងឃើញរឿងអ្វីម៉្យាង ដែលភាពភ្ញាក់ផ្អើលនឹងការសំឡឹងចម្លែករបស់នាងឲ្យហូស៊ុកដឹងដែរ គេក៏បើកភ្នែកធំៗរួចក្រវីក្បាលតិចៗ។
"បងថាវាមិនអាចទេ បើជាកូនគេមែន គេនឹងមិនទុកចោលបែបនឹងដែរ"
"តែបងកុំភ្លេចថាពួកគេកំពុងតែស្អប់គ្នាណាស់ណា៎" ឡេឡានីក៏រំលឹកស្វាមីឲ្យចាំថាម៉ានឹងថេយ៍ស្អប់គ្នាដល់កម្រិតណា សឹងតែថាបើមានម្នាក់នៅរស់ម្នាក់ទៀតត្រូវតែស្លាប់បែបនោះ។
...
4ឆ្នាំកន្លងផុតទៅ!!!
ដូចជាគេបាននិយាយថាមនុស្សយើងតែងតែប្រែប្រួលទៅតាមពេលវេលា ការឈឺចាប់ ទុក្ខលំបាកដែលធ្លាប់បានឆ្លងកាត់វាជាមេរៀនហើយក៏ជាចំណែកមួយដែលនាំឲ្យមនុស្សយើងតាំងជំហរនឹងកែប្រែខ្លួនឲ្យបានកាន់តែឆាប់រហ័សបំផុត ទោះជាចង់រឺមិនចង់ក៏ដោយ។
"ម៉ាក់? ម៉ាក់អើយម៉ាក់" សំឡេងតូចស្រាលគួរឲ្យស្រឡាញ់បន្លឺចេញពីមាត់នាងតូចស្លៀកឯកសណ្ឋានរៀនដែលនៅក្នុងផ្ទះបាយឯណោះ ស្រីតូចកាន់កំប៉ុងសាច់ហេមដែលត្រូវធ្វើអាហារពេលព្រឹកជាប់នឹងស្រែកហៅម្ដាយព្រោះតែនាងបើកមិនរួចសោះ។
"ចាស៎ ហាណាកូន" សំឡេងស្រទន់លឺខ្ទរពីជាន់ជណ្ដើរមកនាំឲ្យនាងតូចញញឹមខ្ជឹបរួចប្រញាប់ដើរទៅឈោងយកកាំបិតមកកាន់ជាមួយនឹងកំប៉ុងហេមនោះ។
"អេ៎! មិចក៏កាន់កាំបិតរត់អញ្ចឹងកូន តិចមុតណា៎" រូម៉ាស្ថិតក្នុងការស្លៀកពាក់តុបតែងស្រស់ស្អាតព្រោះនាងមានការត្រូវចេញទៅខាងក្រៅ មេស៍ដែលជាអង្គរក្សនាងក៏ចូលមករួចញញឹមចាំម្ចាស់ស្រី។
"ឡានរៀបចំរួចហើយទាន៎ស្រី"
"ល្អ! ខ្ញុំចម្អិនហេមឲ្យហាណាបន្តិចសឹមទៅតាមក្រោយ" រូម៉ាក៏ចូលហួសទៅផ្ទះបាយដោយដៃម្ខាងដឹកដៃកូនទៅជាមួយ នាងឲ្យកូនអង្គយចាំរួចចូលទៅទាញអៀមយកមកពាក់នឹងចង្កេះប្រញាប់ធ្វើអាហារ។
"អ្នកនាងម៉ា ចាំខ្ញុំគាស់ក៏បាន ភឹប" រកតែមេស៍សុំខ្លួនចូលជួយមិនទាន់រូម៉ានាងលើកកាំបិតចោះនឹងប្រើកម្លាំងដៃគាស់លាន់ផឹប ហាណាកាលបើឃើញម្ដាយគាស់បាននាងក៏ទះដៃផាច់ៗព្រោះសប្បាយចិត្ត បើសិនជាក្មេងដទៃគេក៏នឹងរត់ទៅរកលោកប៉ាបើបើកអ្វីមួុយមិនបាន តែសម្រាប់ហាណានាងក៏មានតែម្ដាយដែលអាចធ្វើគ្រប់យ៉ាងដើម្បីនាង ម៉ាអាចធ្វើជាម្ដាយផង ឪពុកផងបានយ៉ាងល្អ។
"ម៉ាក់ធ្វើម្ហូបចឹងតិចទៅក្រៅគេថាធុំខ្លួនទៅ?"
"ធុំខ្លួនយ៉ាងមិចកូន? វាបង្ហាញថាម៉ាក់មានកូនត្រូវមើលថែមិនមែននៅផ្ទះតុបតែងតែខ្លួនឡើង កូនយល់ទេ?" នាងល្អិតហាណាក៏ញញឹមខ្ជឹបរួចចុះទៅបើទូរទឹកកកយកទឹកក្រូចមកបំណងចង់គាស់ មេស៍ក៏ចូលមកចង់យកវាទៅបើកជំនួសតែហាណាក៏ទាញចេញនឹងក្រវីក្បាល។
"ពូមេស៍នៅឲ្យស្ងៀម ហាណាចង់បើកវាដោយខ្លួនឯង" នាងល្អិតក៏ចាប់គាស់បើកវាឡើងតាមការបង្រៀនរបស់ម្ដាយ រូម៉ាបានបង្រៀនកូនឲ្យរឹងមាំ អាចធ្វើការងារគ្រប់យ៉ាង ទាំងស្រួលនឹងលំបាកក៏ព្រោះតែទៅខាងមុខនាងក៏មានតែខ្លួនឯងដែលអាចទីពឹងបាន បើរំពឹងតែអ្នកដទៃគឺមិនបាននោះឡើយ។
"ឆ្លាតណាស់កូនម៉ាក់" រូម៉ាក៏លើកសាច់ហេមចម្អិនរួចមកដាក់ឲ្យកូនរួចនាងក៏ងាកមើលនាឡិកាប៉ោលក្បែរនោះ រួចប្រញាប់ដោះអៀមធ្វើម្ហូបចេញ។
"មេស៍ចាំជូនហាណាទៅសាលាផង សឹមទៅក្រុមហ៊ុនជួយបងរ៉ូហ្សេស៍ ខ្ញុំអាចបើកឡានដោយខ្លួនឯងបាន" មេស៍ក៏អោនគំនាបនាងជូនដំណើរ រូម៉ាក៏ដើរទៅបើកទូររួចយករបស់ដែលនាងត្រូវការប្រើនាថ្ងៃនេះចេញមក វាជាកាតមាស់នឹងឯង។
"ការដេញថ្លៃអាវុធចាប់ផ្ដើមនៅម៉ោង10ទាន៎ មានម៉ាហ្វៀគ្រប់តំបន់មកដេញថ្លៃដែរ" រូម៉ាក៏ងក់ក្បាលទទួលស្ដាប់រួចទើបចាកចេញ ហាណាក៏ងាកតាមមើលម្ដាយនាងចាកចេញទៅទាំងញញឹម នាងមិនបានខ្លាចថាម៉ាក់នាងជាម៉ាហ្វៀឡើយ តែនាងមានមោទនភាពដែលម្ដាយនាងជាស្ត្រីរឹងមាំ៕

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now