ភាគ14៖ ការព្រួយបារម្ភ?

929 34 1
                                    

ទាយាទម៉ាហ្វៀ
ភាគ14៖ ការព្រួយបារម្ភ?

មន្ទីរពេទ្យក្បែរតំបន់នោះ
ថេយ៉ុងក៏ធ្វើរឿងដែលត្រឹមត្រូវដោយការនាំនាងចុះពីលើភ្នំ មកកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ម្ចាស់កាយមាំទាំអង្គុយនៅខាងមុខបន្ទប់សង្គ្រោះរង់ចាំស្ដាប់លទ្ធផលនឹងការពិនិត្យមួយនោះយ៉ាងស្ងប់ស្ងាត់ វាមិនមែនជាលើកទី1ឡើយដែលគេត្រូវមកចួបនឹងហេតុការណ៍បែបនេះ កាលពីប៉ុន្មានឆ្នាំមុនពេលដែលគេនឹងម៉ានៅទាក់ទងគ្នា ពួកគេក៏ធ្លាប់បានទៅកំសាន្តនៅហាវ៉ៃហើយហេតុការណ៍ដូចគ្នានេះក៏បានកើតឡើង ដោយគេធ្វេសប្រហែសនឹងឲ្យថ្នាំទៅនាងលេបទាំងមិនបានដឹងជាមុនដូចជារ៉ូហ្សេស៍អ៊ីចឹងដែរ ពេលនេះគេខឹងខ្លួនឯង ស្ដីបន្ទោសខ្លួនឯងដែលមិនបានឈ្វេងយល់ពីមនុស្សដែលគេស្រឡាញ់ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយរឿងនេះវាក៏ជារឿងសំខាន់សម្រាប់ជីវិតរូម៉ាថែមទៀតផង។
ក្រាក!
ទ្វារបន្ទប់សង្គ្រោះក៏បើកឡើងនាំយកនូវគ្រែអ្នកជម្ងឺដែលមានរាងកាយតូចស្រឡូនរបស់រូម៉ាមកជាមួយ ថេយ៉ុងក៏ប្រញាប់ក្រោកឡើងពីកៅអីរង់ចាំហើយអ្វីដែលគេបានឃើញមុនគេបង្អស់នោះជាទឹកមុខក្រៀមក្រោះ ស្លេកស្លាំងរបស់រូម៉ានឹងឯង។
«លោកជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេ?» ស្របពេលដែលថេយ៉ុងបំណងចង់ទៅតាមគ្រែរូម៉ានោះក៏មានដុកទ័រវ័យចំណាស់ម្នាក់ចេញមករួចនិយាយទៅកាន់គេ ថេយ៉ុងក៏ប្រញាប់បញ្ឈប់ដំណើររួចងាកមើលទៅគាត់ភ្លាម។
«ពិតមែនហើយលោកដុកទ័រ និយាយអ៊ីចឹងអាការៈនាងយ៉ាងមិចដែរ?» ថេយ៉ុងក៏សួរទៅកាន់លោកដុកទ័រភ្លាម គាត់ក៏មិនទាន់បានឆ្លើយតបអ្វី តែចង្អុលបង្ហាញផ្លូវឲ្យនាយតាមគាត់ទៅការិយាល័យធំនៅក្បែរនោះ ថេយ៉ុងងាកមើលទៅបន្ទប់ដែលគេនាំរូម៉ាទៅ មុននឹងទៅតាមលោកដុកទ័រ។

មកដល់ខាងក្នុងបន្ទប់ថេយ៉ុងក៏ដាក់ខ្លួនអង្គយទល់មុខនឹងតុធ្វើការលោកដុកទ័ររួចសំឡឹងមើលគាត់ទៅយកឯកសារខ្លះចេញមក មួយសន្ទុះគាត់ក៏មកវិញព្រមជាមួយឯកសារមួយដែលមានពណ៌ខុសគេក្នុងចំណោមឯកសារទាំងហាក់បីដូចជាឯកសារនោះជាឯកសារសំខាន់អ៊ីចឹងដែរ។
«អ្នកនាងម៉ាមានជម្ងឺមួយនេះដូចជាអ្នកជម្ងឺរបស់ខ្ញុំម្នាក់កាលពីជាង20ឆ្នាំមុនម្នាក់ដែរ នាងប្រតិកម្មជាមួយនឹងថ្នាំច្រើនប្រភេទ ហើយភាគច្រើនជាប្រភេទថ្នាំខ្លាំងទៀតផង» លោកដុកទ័រក៏បើកបង្ហាញនូវរូបភាពរបស់អ្នកជម្ងឺម្នាក់នោះជារឿយៗរហូតមកដល់រូបភាពនៃការវះកាត់មួយរួចវាក៏អស់តែម្ដង ជាហេតុនាំឲ្យគេមានការងឿងឆ្ងល់ជាខ្លាំង។
«ចុះអ្នកជម្ងឺម្នាក់នោះគាត់ទៅណាបាត់ហើយ?» សំនួរថេយ៉ុងក៏ដូចជាចាក់សោរទឹកមុខសោកសង្រែងគាត់ឲ្យបង្ហាញឡើងជាថ្មីអញ្ចឹងដែរ លោកដុកទ័រក៏បិទឯកសារនោះរួចក្រវីក្បាលតិចៗនាំឲ្យចិត្តថេយ៉ុងកាន់តែព្រួយបារម្ភខ្លាំងលើសដើម។
«ក្រោយពីគាត់សម្រាលកូនរួច មួយរយៈក្រោយគាត់ក៏ត្រូវបញ្ចូនមកមន្ទីរពេទ្យម្ដងទៀតដោយសាច់ញាតិបាននិយាយថាគាត់លេបថ្នាំដែលមានប្រតិកម្មនោះ គាត់សន្លប់នៅលើគ្រែអស់រយៈពេល6ខែ ហើយគាត់ក៏បាត់បង់ជីវិតទៅដោយសារតែសារពាង្គកាយគាត់ស្លាប់លែងមានការឆ្លើយតបអ្វីសោះ សម្រាប់អ្នកជម្ងឺប្រភេទមួយនេះ បើសិនជាសារធាតុថ្នាំដែលប្រតិកម្មកើនឡើងកាលណា ភាគរយនៃការដឹងខ្លួនក៏កាន់តែតិច ហើយអាចឈានដល់ការបាត់បង់ជីវិតផងដែរ អ៊ីចឹងខ្ញុំសុំឲ្យលោកមើលថែអ្នកនាងម៉ាឲ្យបានល្អ ចៀសវាងឲ្យនាងប្រើប្រាស់ថ្នាំដែលមានប្រតិកម្មទាំងនោះទៀត» ថេយ៉ុងក៏ងក់ក្បាលតិចៗទទួលស្ដាប់ពាក្យណែនាំនឹងហេតុការណ៍អ្នកដែលមានជម្ងឺនឹងបានស្លាប់ទៅហើយនោះ កាន់តែគិតក្នុងចិត្តគេក៏មានកូនចិត្តខ្លាច..ខ្លាចថារូម៉ាអាចនឹងធ្លាក់ដល់ដំណាក់កាលមួយដែលពេទ្យជួយលែងបាន គេមិនអាចឲ្យវាកើតឡើងបានឡើយ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now