មកបើកអាល់ប៊ុម ហិហិ
ស្នេហាស្មោះសរត្រូវឃាំងឃាព្រោះតែគំនុំ
គំនុំគ្រួសារដែលបង្កើតឲ្យមានការសងសឹក យាយីជីវិតគ្នាទៅវិញទៅមក ល្បិចកលកំណាចប្រែក្លាយមនុស្សប្រុសស្រី២នាក់ដែលធ្លាប់តែស្រឡាញ់គ្នាឲ្យប្រែមកជាប្រឆាំងគ្នាទាំងកំហឹងយ៉ាងងងឹតងងុល
«សុំទោសអ្នកនាង..លោកប្រុសអាល់ហ្វ្រេដដូបានកក់បន្ទប់នេះរួចរាល់ហើយ អ៊ីចឹងសុំអ្នកនាងជ្រើសបន្ទប់ថ្មី» សំឡេងបុគ្គលិកនិយាយឡើងនាំឲ្យអ្នកដែលកំពុងតែមានកំហឹងស្រាប់ឯណោះកើនឡើងជាកម្រិត នាងតូចធាក់ទ្វារបន្ទប់សណ្ឋាគារលាន់គ្រាំងចូលទៅព្រមជាមួយអង្គរក្ស៤នាក់ចូលទៅជាមួយ មកដល់ទាន់នឹងសកម្មភាពក្ដៅរោលរាលរបស់អ្នកម្ខាងទៀតល្មម។
ផាំង! ផាំង..
គ្រាប់កាំភ្លើង២គ្រាប់បាញ់ឡើងផ្ទួនៗគ្នាស្របនឹងភាពខឹងសម្បារក្នុងនាមជាអ្នកដែលនៅស្រឡាញ់គេ ស្រឡាញ់មិនគិតថាគេនឹងក្បត់នាងបែបនេះ..«លោកហ៊ានណាស់ វាជាបន្ទប់ពួកយើង»
«តែវាក៏ជាបន្ទប់នាងនឹងអាម្សៀរនោះ..ស្ដាយណាស់ ស្ដាយដែលយើងខំស្រឡាញ់នាង ខំទុកចិត្តនាង ទាំងមិនដឹងថាភាពទន់ភ្លន់របស់នាងជាផ្នែកមួយនៃ 'ផែនការ' ដើម្បីបោកយើង»(បងពិតជាចុះចាញ់កណ្ដាលទីមែនថេយ៍...)
#ទាយាទម៉ាហ្វៀ
#រដូវកាលទី២
#យូមីន
ŞİMDİ OKUDUĞUN
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romantizmចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍