ទាយាទម៉ាហ្វៀ
ផ្ដើមរឿង+ភាគពិសេសកាលីហ្វ័រញ៉ា/ សហរដ្ឋអាមេរិក
ទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ផ្នែកជម្លោះនឹងភាពទទឹងទិសរបស់សង្គមម៉ាហ្វៀអស់ជិត២០ឆ្នាំមក ពេលនេះវាក៏ចាប់មានភាពចលាចលជាថ្មីត្បិតថាត្រកូលម៉ាហ្វៀមួយក្នុងចំណោមត្រកូលម៉ាហ្វៀទាំង២ត្រូវបានដួលរលំ ហើយត្រកូលនោះក៏ជាត្រកូលផាទ្រីសៀរ៍នេះឯង។
ក្រសែភ្នែកបង្កប់ដោយភាពស្មុគស្មាញ បូកផ្សំនឹងភាពស្រគត់ស្រគំរបស់បុរសដែលជាអ្នកកាន់កាប់តំណែងបន្ទាប់ពីលោកប៉ាគេ ដែលពេលនេះមានឈ្មោះជាឃាតករនឹងជាអ្នកទោសពេញសិទ្ធិដែលស្ថិតក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលឯណោះ ហេនរី ផាទ្រីសៀរ៍ ឈ្មោះដែលធ្លាប់តែស្ដាប់មើលទៅជាអ្នកមានអំណាចនឹងគ្មានអ្នកក្លបខ្លាច ពេលនេះក៏លែងមានទៀតហើយ មានតែពាក្យមើលងាយនឹងការវាយប្រហារពីត្រកូលថ្មីៗបំណងចង់ត្របាក់យកតំណែងជាម៉ាហ្វៀមួយនេះ។
«លោកប៉ា..អញ្ជើញពិសារបាយថ្ងៃត្រង់» ខណៈចិត្តនឹងខួរក្បាលកំពុងតែសញ្ជឹងគិតពីអនាគតរបស់ត្រកូលគេ សំឡេងស្រាលដែលនាំឲ្យគេត្រូវលុបចោលគ្រប់យ៉ាងនឹងងាកមើលរកកូនស្រីសម្លាញ់ចិត្តដែលបើកទ្វារហៅគេញ៊ាំបាយឯណោះ រូម៉ាក៏បង្ហាញស្នាមញញឹមទៅកាន់លោកប៉ានាង រាងកាយតូចដែលនៅឈរពៀបទ្វារឯណោះក៏ប្រញាប់បោះជំហានចូលទៅនឹងអោបកាយមាំរបស់ឪពុកជាប់ណែន។
«កូនស្រឡាញ់លោកប៉ាណាស់» រូម៉ាតែងតែនិយាយថានាងស្រឡាញ់លោកប៉ាបំផុតរាល់ពេលដែលនាងត្រូវឃ្លាតឆ្ងាយពីគាត់ ដូចជាពេលនេះអ៊ីចឹងនាងក៏នៅសល់ពេលមិនដែលមួយសប្ដាហ៍ទៀតឡើយ នាងនឹងត្រូវភ្ជាប់ពាក្យនឹងរៀបការជាមួយរូហ្សេស៍ អាម៉ាន់តូ បុរសដែលមានងារជាអ្នកជំនួញល្បីឈ្មោះម្នាក់ គេមិនមែនជាម៉ាហ្វៀដូចជាគ្រួសារគេ ទើបហេនរីចង់ឲ្យកូនស្រីទៅរស់នៅជាមួយគេ ព្រោះគេមិនចង់ឲ្យនាងរងទុក្ខនឹងទទួលគំនាបក្នុងនាមជាទាយាទម៉ាហ្វៀដូចជាគេ។
«កូននិយាយប្រហែលជា10ដងទៅហើយកូនស្រីប៉ា» ហេនរីនិយាយទាំងដៃម្ខាងអោបកូនស្រី ដៃម្ខាងទៀតក៏ប៉ះអង្អែលក្បាលរបស់នាងស្រាលៗផងដែរ។
«ទោះជានិយាយរាប់ពាន់ដងក៏ដោយក៏កូននៅតែនិយាយទៅកាន់លោកប៉ា ព្រោះកូនស្រឡាញ់លោកប៉ាពិតមែន ហើយកូនក៏សង្ឃឹមថាលោកប៉ានឹងចងចាំពាក្យមួយនេះទុក» ហេនរីក៏ងក់ក្បាលទាំងញញឹមរួចក្រសោបអោបកូនដោយដៃទាំងសងខាងវិញ ស្របនឹងឪពុកមានទឹកមុខញញឹមលែងតានតឹង កូនស្រីឯណេះទៅវិញទេដែលប្ដូរទឹកមុខពីញញឹមមកជាស្រពាប់ស្រពោន នាងងាកភ្នែកមើលទៅបង្អួចខាងក្រៅដែលមានភ្លៀងបង្អុរមកស្រិចៗ នាងមិនបានគយគន់មើលភ្លៀងឡើយតែនាងក៏គយគន់មើលទៅអាគារមួយដែលលិចត្រដែតនឹងបង្ហាញនូវស្លាកយ៉ាងច្បាស់ថាវាជា«តុលាការ»។
(សង្ឃឹមថាខ្ញុំអាចជម្រះរឿងគ្រប់យ៉ាងបានយ៉ាងល្អចុះ)
ESTÁS LEYENDO
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍