ទាយាទម៉ាហ្វៀ
ភាគ81"មិនដែលដឹងសោះថាលោកចេះច្រៀង..."
"ហើយក៏ច្រៀងពិរោះទៀតត្រូវអត់ប្រពន្ធសម្លាញ់?!" ក្រោយពីចំណាយពេលប្រមាណជាង1ម៉ោងនៅខាងក្រោមរួចមកថេយ៉ុងក៏សម្រេចចិត្តរុញនាំរូម៉ាឡើងមកកាន់បន្ទប់ជាន់ខាងលើវិញដើម្បីឲ្យនាងបានសម្រាកយកកម្លាំងខ្លះ ព្រោះស្អែកល្ងាចនាងក៏ត្រូវវះកាត់ហើយ។
"ប្រពន្ធទៀតហើយ!" រូម៉ាឧទានរអ៊ូជាថ្មី តែលើកនេះនាងក៏មិនបានបង្ហាញភាពច្រឡោតខឹងចំពោះសព្វនាមហាក់បីដូចជានាងអនុញ្ញាតឲ្យគេប្រើសព្វនាមមួយនេះហើយអញ្ចឹង ថេយ៉ុងរុញបណ្ដើរអោនមើលមុខសក្បុសរបស់នាងបណ្ដើរ គេញ៉ោចស្នាមញញឹមឡើងភ្លាមៗកាលបើឃើញនាងញញឹមតិចៗដែរ។
"ឃើញអូនមិនប្រកាន់ខឹងបងក៏សប្បាយចិត្ត" ថេយ៉ុងពោលបណ្ដើរដៃមាំក៏ក្រសោបចង្កេះលើកបីនាងពីរទេះដាក់លើគ្រែគេង នាយក៏ភាំងបន្តិចកាលបើដៃតូចស្រឡូនលូកអោបក្រសោបកញ្ចឹងករគេជាប់ រាល់លើកពេលដែលគេបីនាង រូម៉ាមិនសូម្បីតែចង់ប៉ះខ្លួនគេផង តែលើកនេះនាងក៏ទុកចិត្តនឹងលើកដៃអោបករគេជាប់តាំងពីគេលើកនាងពីរទេះដល់ដាក់លើគ្រែគេង។
"អរគុណ!" រូម៉ាក៏ពោលអរគុណទៅកាន់ថេយ៍កាលបើគេទម្លាក់នាងឲ្យគេងលើពូករួចមក ថេយ៉ុងក៏សំឡឹងមើលមុខនាងរួចដៃម្ខាងក៏ទម្លាក់វែកសក់នាងស្រាលៗ ស្រីតូចយើងកាលបើទទួលដឹងថានាយនៅមើលមុខនាងនៅឡើយស្រីតូចក៏ងាកបែរធ្វើឲ្យចុងច្រមុះពួកគេទាំង2ជល់គ្នា ថេយ៍ញញឹមបន្តិចរួចអោនចុះបន្តិចម្ដងៗបំណងចង់ថើបនាងទៅហើយតែក៏មានសំឡេងអ្វីម៉្យាងមករំខាន។
ផាំង! ហ្វូ..
សំឡេងផ្គររន្ទះបន្លឺឡើងព្រមជាមួយខ្យល់ជំនោរបក់បោកនាំនូវតំណក់ទឹកភ្លៀងសាចពីខាងក្រៅមកជោគជាំពេញលើសាឡុងដែលថេយ៉ុងតែងតែគេងរាល់យប់នោះ កាយមាំទាំមិនបង្អង់ប្រញាប់រត់ទៅទាញបិទបង្អួចកញ្ចក់ភ្លាម មិនមែនព្រោះនាយខ្លាចសើមប្រឡាក់សាឡុងដែលនាយគេងឡើយ តែគេខ្លាចតំណក់ទឹកភ្លៀងសាចមកសើមខ្លួនរូម៉ាទៅវិញទេ នាងកំពុងតែឈឺផង ទាល់តែប្រយត្ន័ប្រយែងបន្តិច។
"ថេយ៍.." សុខៗនាងតូចដែលអង្គុយនៅលើគ្រែឯណោះក៏ឧទានហៅនាយភ្លាម នាយដែលទើបតែចាត់ចែងបិទបង្អួចនោះក៏ប្រញាប់ចូលទៅរកនាង មកដល់មិនចាំនាងនិយាយគេក៏អោបក្រសោបរាងកាយនាងជាប់។
"បងនៅទីនេះហើយ អូនកុំខ្លាចអីណា៎ បងនៅទីនេះ" ថេយ៉ុងអោបនាងនិយាយលួងលោមនាង ក៏ព្រោះតែគេគិតថានាងភ័យខ្លាចនឹងផ្គររន្ទះនោះ តែការពិតគឺអត់ទេ។
"ខ្ញុំមិនបានខ្លាចទេ តែខ្ញុំហៅព្រោះស្មានតែលោកកើតអីទៅវិញទេ" រូម៉ាពោលឡើងព្រមជាមួយនឹងទឹកមុខស្មើធេងហាក់បង្ហាញថាការដែលនាងនិយាយទាំងនេះសុទ្ធសឹងតែជាការពិត ថេយ៉ុងដែលគិតថាគេអាចធ្វើជាប្រយោជន៍នឹងជារនាំងការពារភាពភ័យខ្លាចឯណោះក៏ច្បូញមាត់បន្តិចរួចយល់ព្រមដកដៃពីការអោបក្រសោបនាងភ្លាម នាយក៏ងាកភ្នែកមើលទៅសាឡុងដែលសើមជោគនោះបន្តិចត្បិតគិតថាយប់នេះមិនដឹងជាគេគួរគេងនៅឯណាឡើយ បើសាឡុងគេឡើងសើមជោគអស់ទៅហើយ។
"យប់នេះបងប្រហែលជាត្រូវយកភួយក្រាលគេងខាងក្រោមហើយណាម៉ា..."
"លោកអាចគេងនៅខាងលើបាន.." រូម៉ាក៏និយាយឡើងព្រមជាមួយនឹងរាងកាយងាកបែរគេងទៅម្ខាង ថេយ៉ុងក៏ភាំងក៏ព្រោះតែសម្ដីនិយាយអនុញ្ញាតមួយនោះ គេនៅឈរអេះអុញមិនព្រមធ្វើអ្វីសោះដល់ថ្នាក់ថាអ្នកដែលអនុញ្ញាតមុននោះងាកក្បាលបែរត្រចៀកមកស្ដាប់បន្តិច។
"បើលោកមិនចង់ លោកក្រាលដេកនៅក្រោមចុះ.."
"អត់ទេ! ចង់..ចង់តើ" ថេយ៉ុងប្រញាប់បដិសេធនឹងក្ដោបក្ដាប់ឱកាសដោយការចូលអោបក្រសោបរាងកាយតូច ក៏ព្រោះតែគ្រែមានភាពតូចចង្អៀតទាល់តែគេអោបក្រសោបចង្កេះនាងនឹងចូលកៀកកិតជិតរាងកាយនាងទើបអាចគេងបាន រូម៉ានាងក៏មិនបានបដិសេធតែក៏នៅស្ងៀមឲ្យប្រុសសម្អប់ម្នាក់នេះអោប។
"ម៉ា..បងសុំអោប អឹប" ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ទទួលដឹងថាអ្នកដែលខ្លួនកំពុងតែអោបនោះក៏ប្រាសខ្លួនបែរមកផ្ទប់មុខនឹងទ្រូងគេ ថេយ៍ក៏រលីងរលោងនឹងប្រញាប់ក្រពាត់ដៃអោបនាងវិញទាំងរំភើបចិត្ត។
"ហេតុអីក៏អូនអោបបងវិញ..បងស្មានតែអូនស្អប់.."
"មិនដឹងថាស្អែកមានរឿងអីកើតឡើងខ្លះ? រឺក៏ខ្ញុំអាចនឹងចួបលោករឺក៏អត់ផង អញ្ចឹងគេងទៅឈប់ឆ្ងល់"
"បាទ៎" ថេយ៉ុងឆ្លើយរួចអោបនាងកាន់តែតឹងណែនក្នុងដៃ បបូរមាត់លោថើបថ្ងាសនាងស្រាលៗថើបស្របនឹងទឹកភ្នែកមួយតំណក់ហូរតក់លើថ្ងាសនាង។
(បងស្រឡាញ់អូនណាស់ម៉ា...)ព្រឹកថ្ងៃថ្មីឈានចូលមកដល់..
គ្រប់គ្នាក៏មកដល់មន្ទីរពេទ្យ ទាំងគ្រួសារថេយ៍ កូនរបស់រូម៉ា មេស៍ក៏នៅទីនោះដែរ ហាណាក៏ពេបមាត់តិចៗរួចចូលទៅរកម្ដាយអោបក្រសោបម្ដាយជាប់ណែនទាំងទឹកភ្នែក។
"ម៉ាក់ៗនឹងត្រូវត្រឡប់មកវិញណា៎ ម៉ាក់នឹងមើលឃើញហាណាវិញ ហ៊ឹកៗ" ហាណានិយាយបណ្ដើរយំបណ្ដើរ លីឈីងឯណោះក៏ចូលមកអោបក្រសោបរូម៉ាដូចគ្នាព្រោះថានាងស្រឡាញ់រូម៉ាខ្លាំងណាស់ ស្រឡាញ់ដូចជាម្ដាយអញ្ចឹង។
"ម៉ាក់ផ្ញើហាណាផងណាកូន មើលថែគ្នាទៅវិញទៅមក"
"ចាស៎ម៉ាក់ ហ៊ឹក" លីឈីងក៏ពោលទាំងទឹកភ្នែក មុននឹងដកខ្លួនចេញព្រោះមានគ្រូពេទ្យប៉ុន្មាននាក់ចូលមកនឹងរុញយករូម៉ាទៅខាងក្នុង ហាណាក៏តាមមើលម្ដាយទាំងយំសោកស្ទើរតែដាច់ខ្យល់ លីឈីងក៏អោបហាណាជាប់ទាំងខ្លួនឯងក៏កំពុងតែយំ។
"ខ្ញុំសប្បាយចិត្តណាស់ដែលមានអ្នកបរិច្ចាគ ពេលណាទើបគេមកដល់ទៅ?!" ឡេឡានីក៏និយាយឡើងទាំងញញឹមតែភ្នែកក៏រលីងរលោងដែរ នាងសួរទៅលោកដុកទ័រតែគាត់ក៏មិនបាននិយាយអីបានត្រឹមតែព្រលែងខ្យល់ដង្ហើមធ្ងន់រួចចូលទៅបាត់។
"ហាណា..លីឈីង"ថេយ៉ុងឯណោះក៏បន្ទន់ជង្គង់ចុះពីមុខកូនទាំងពីរ ដៃម្ខាងដោះចិញ្ជៀនបំពាក់ឲ្យលីឈីង ដៃម្ខាងក៏ដោះខ្សែករពីករបំពាក់ឲ្យហាណា ក្មេងៗក៏នៅស្ងៀមកាលបើលោកប៉ាធ្វើបែបនោះ។
"មើលថែវាឲ្យប៉ាផងណា៎ ប៉ាស្រឡាញ់ពួកកូន ចង់ឃើញពួកកូន តែប៉ាក៏មិនអាចឲ្យម៉ាក់ពួកកូនលំបាកដែរ" ថេយ៉ុងនិយាយចប់គេក៏ដោះអាវធំចេញ មុននឹងបង្ហាញលើហោប៉ៅអាវច្បាស់ថាអ្នកដែលបរិច្ចាគនោះជាគេ ឡេឡានីក៏ភាំងភ្លឹក លីឈីងនឹងហាណាក៏ដូចគ្នា លើកលែងតែហូស៊ុកនឹងមេស៍ដែលមិនភ្ញាក់ព្រោះពួកគេបានដឹងហើយថាថេយ៍ធ្វើបែបនោះ ថេយ៉ុងក៏អោនថើបលីឈីងួចថើបហាណាមុននឹងងើបចេញ។
"ហ៊ឺ..ពូ! ពូធ្វើចឹងអត់បានទេពូ.." ហាណាក៏យំនឹងប្រញាប់រត់ទៅតាមថេយ៍ នាងតូចរត់ផងយំផងតែក៏ដួលព្រូស ថេយ៍ក៏មិនបានងាកព្រោះគេមិនចង់ឲ្យខកដំណើរទោះជាលឺសំឡេងហាណាយំក៏ដោយ។
"អត់ទេ..ហ៊ឹក"
"ហាណា..ហាណាកូន" ឡេឡានីក៏ចូលទៅចាប់ហាណា លីឈីងក៏ដូចគ្នា ពួកគេមិនស្មានថាហាណានាងយំខ្លាំង ខ្លាចបាត់បង់លោកប៉ាខ្លាំងបែបនឹងឡើយ។
"ប៉ា..ប៉ាមកវិញ ហ៊ឹកហ៊ឺ ប៉ា!!!"
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍