ភាគ64

625 31 1
                                    

ទាយាទម៉ាហ្វៀ
ភាគ64

វិមានហ្វ្រេដឌើរីកស៍..
ឡានមួយគ្រឿងមកឈប់ចតនៅខាងមុខវិមានធំស្កឹមស្កៃ វត្តមានក្មេងៗជាកូនរបស់ម្ចាស់វិមានក៏ចុះមកព្រមគ្នាតែថាក៏មានភាពខុសប្លែកខ្លះ ហើយនោះក៏វត្តមាននាងល្អិតអុីនណាមិនបានចុះមកធម្មតាជាមួយបងប្អូន តែនាងក៏ត្រូវបានខេវីន បងប្រុសច្បងអៀវចុះពីឡានមកទៅវិញ។
"អុីនណា?! អុីនណានេះកូនកើតអី?!" អ្នកជាម្ដាយដែលតែងតែចេញមកទទួលកូនជាប្រចាំ ថ្ងៃនេះក៏បែរជាស្លុតអារម្មណ៍ក៏ព្រោះតែកូនស្រីតែមួយរបស់នាងមានសភាពទន់ខ្សោយនឹងត្រូវបងប្រុសអៀវមកបែបនេះ។
"ខ្ញុំយកប្អូនទៅក្នុងសិនម៉ាក់" ខេវីនក៏អៀវប្អូនចូលទៅខាងក្នុងផ្ទះ ដោយមានម្ដាយនឹងប្អូនប្រុស2នាក់ទៀតចូលមកតាមក្រោយ ខេវីនអៀវប្អូនមកដល់រួចក៏ដាក់នាងស្រាលៗឲ្យគេងផ្អែកនឹងសាឡុង។
"អុីនណាប្រហែលជាក្ដៅខ្លួនដោយសារតែជិះមកតាមផ្លូវក្ដៅរឺក៏អាកាសធាតុប្រែប្រួលទេដឹង?" ឡេឡានីក៏ពោលឡើងខណៈដៃកាន់ប៉ះក្បាលកូនស្រីជាប់ ជេយ៍ដេនដែលទើបតែចូលមកដល់នោះក៏ប្រញាប់ដាក់ប្រអប់កូនអុកនៅលើតុរួចចូលមករកបងស្រីភ្លាម គេក៏លាត់ដៃអាវបងស្រីម្ខាង រួចដាលទៅម្ខាងទៀតមុននឹងបានឃើញស្នាមដាច់រលាត់នៅលើដៃអុីនណាម្ខាងដែលជាស្នាមម្ចាស់ខ្លួនព្យាយាមលាក់ឯណោះ ឡេឡានីក៏ភ្ញាក់រួចមើលទៅកូន។
"កើតអីកូន? ហើយទៅត្រូវនឹងអីនឹង?" របួសស្នាមទាំងអស់វាមិនមែនបណ្ដាលមកពីរឿងកាលពីរសៀលនោះឡើយ ព្រោះថាអុីនណាតែងតែត្រូវគេធ្វើបាបជាប្រចាំនៅសាលា ក៏ព្រោះថាគ្មាននរណាម្នាក់ដឹងថានាងជាកូនស្រីត្រកូលហ្វ្រេដឌើរីកស៍នេះឡើយ ទើបតែជេយ៍គីប្រកាសថ្ងៃនេះទើបពួកគេដឹង។
"ម៉ាក់កុំសួរបងណាណាចឹង បងណាណាអាចមានអារម្មណ៍មិនល្អបានណា៎ គិតចេស៎ទៅម៉ាក់យកទឹកក្រូចឲ្យបងណាណាមកចាំជេយ៍ដេនមើលបងណាណាឲ្យ" ឡេឡានីក៏ងក់ក្បាលរួចចេញទៅទុកឲ្យកូនៗនៅជាមួយគ្នាតែ2នាក់ អុីនណាក៏មើលប្អូនរួចកាន់ស្មាគេហាក់ដូចជាចង់និយាយអីម៉្យាង។
"ខ្ញុំដឹងថាបងចង់និយាយអី វាបង្កឡើងព្រោះតែមិត្តបងធ្វើបាបបង" ជេយ៍ដេនក៏ឡើងមកអង្គុយកៀកក្បែរនឹងបងស្រីរួចទាញថេបលេតគេចេញពីកាតាប រួចបង្ហាញនូវរូបភាពវីដេអូកាលពីថ្ងៃនោះ ហើយវាក៏មិនមែននៅក្នុងកន្លែងថតឡើយ តែវានៅក្នុងវេបសាយរបស់សាលា។
"ជេយ៍ដេន...បង.."
"ខ្ញុំបង្ហោះវាចូលវេបសាយសាលាហើយ អ្នកណាធ្វើខុសអ្នកនោះទទួល ហើយចាំមើលបើបងវីនឃើញទៀត ពួកនោះច្បាស់ជាចប់ហើយ" ជេយ៍ដេនមិនពូកែនិយាយលួងលោមតែគេក៏ចូលចិត្តបញ្ចេញជាសកម្មភាពជាង ដូចជារឿងនេះគេបានឃើញតែគេមិនបានចូលតតាំងបែរជាសម្ងំថតយកភស្តុតាងដើម្បីរកយុត្តិធម៌ឲ្យបងស្រីជំនួសវិញ។
ខណៈបងប្អូនកំពុងតែនិយាយគ្នានោះក៏មានឡានមួយគ្រឿងបោះពួយចូលមកព្រមជាមួយនឹងពន្លឺភ្លើងចាំងឲ្យដំណឹងដល់អ្នកខាងក្នុងផង ពួកគេទាំង2ក៏ងាកមើលរួចក៏ឆ្ងល់ព្រោះមិនស្គាល់ថាជាឡានរបស់នរណា។
"អេ! នោះក្រែងជាឡានរបស់ម៉ាតើ?" ក្នុងផ្ទះនេះក្រៅពីថេយ៍ក៏មានតែមនុស្សម្នាក់ទៀតប៉ុណ្ណោះដែលស្គាល់ឡានបើកចូលមក ហើយម្នាក់នោះក៏គ្មាននរណាឡើយក្រៅពីឡេឡានី នាងដាក់កែវទឹកក្រូចនៅលើតុរួចប្រញាប់ចេញទៅមើល។
"ហ៊ើយថេយ៍! នេះកើតអីនឹង?!" ឡេឡានីស្លាំងមុខក៏ព្រោះតែចេញមកដល់ឃើញថាថេយ៍ទន់ខ្លួនស្ដូកក្នុងដៃរូម៉ា ស្រីតូចគ្រានាយចេញមក ព្រមទាំងវត្តមានក្មេងតូចៗ2នាក់មកតាមពីក្រោយផង។
"ម៉ាក់អុំកូនមកពីសាលាវិញហើយ" លីឈីងដែលជាសមាជិកគ្រួសារស្រាប់ក៏ឡើងមកអោបរាក់ទាក់នឹងឡេឡានី ខុសប្លែកតែហាណាដែលនាងមិនធ្លាប់មកសោះនេះបានត្រឹមតែដើរលបៗពីក្រោយមិត្តចូលទៅ។
"អេដវីន..អេដវីនហ្អា៎"
"បាទ៎អ្នកនាងឡេឡានី" នាយអេដវីនដែលកំពុងតែអង្គុយហូបបង្អែមជាមួយម៉ាដាមម៉ែលឯណោះក៏ប្រញាប់រត់ចេញមកហើយក៏ភ្ញាក់កាលបើបានឃើញចៅហ្វាយប្រុសតូចដេកដួលក្នុងដៃរបស់មនុស្សស្រីបែបនោះ មិនបង្អង់គេក៏ប្រញាប់គ្រាចៅហ្វាយឡើងទៅលើបាត់ រូម៉ាកាលបើអស់តួនាទីនាងក៏ប្រញាប់ងាករកមើលកូនបំណងចង់ទៅផ្ទះវិញ តែឡេឡានីក៏កាន់ស្មានាងជាប់។
"ជ្រុលជាមកហើយឡើងទៅញ៊ាំទឹកក្រូចសិនទៅម៉ា បងខាងចួបនិយាយគ្នាជាមួយម៉ាយូរហើយ លីឈីង! នាំហាណាចូលទៅក្នុងទៅកូន"
"ចាស៎ម៉ាក់អុំ" លីឈីងក៏ញញឹមស្រស់រួចដឹកដៃនាំមិត្តឡើងទៅខាងលើផ្ទះ ឡេឡានីក៏តាមមើលក្មេងៗឡើងទៅជាមួយគ្នាមិនខុសពីអ្នកជាម្ដាយដែលមើលទៅនោះ។
"ក្មេងៗស្រឡាញ់គ្នាណាស់ បើសិនជាពួកគេនៅជាមួយគ្នាជាប់លាប់ពួកគេក៏អាចនឹងស្និតស្នាលខ្លាំងដូចជាបងប្អូន.."
"ខ្ញុំគិតថាវាមិនអាចទៅរួចទេបងឡេឡានី" រូម៉ានិយាយដោយសំឡេងស្រាលស្រទន់រួចបោះជំហានចូលទៅខាងក្នុងតាមការបបួលអញ្ជើញរបស់បងស្រី ពាក្យដែលរូម៉ានិយាយមុននេះនាំឲ្យអ្នកដែលទទួលស្ដាប់ព្រលែងខ្យល់ដង្ហើមស្រាលបន្តិច រូម៉ាមកលើកនេះមិនមែនទន់ជ្រាយដូចជាកាលពីមុនឡើយ នាងមិនស្ដាប់នរណាឡើយព្រោះតែបទពិសោធន៍ពីមុននាំឲ្យនាងខ្លាចរអានឹងជឿនរណាទៀតក្រៅពីខ្លួនឯង។
លីឈីងនឹងហាណាដែលចូលមកខាងក្នុងនោះពួកនាងក៏មិនបាននៅលេងជាន់ខាងក្រោមតែក៏នាំគ្នារត់ឡើងទៅកាន់ជាន់បន្ទប់ខាងលើព្រោះបន្ទប់មានរបស់លេងគឺនៅទីនោះ លីឈីងដឹកដៃហាណាមកដល់នាងក៏ឈប់បន្តិចព្រោះឃើញទ្វារបន្ទប់លេងមានចាក់សោរជាប់។
"ហាណាចាំបន្តិចណា៎ ចាំលីឈីងទៅយកសោរមកចាក់ឲ្យចូលលេងណា៎ ចាំតិច" ហាណាក៏ងក់ក្បាលតិចៗឆ្លើយតបរួចតាមមើលមិត្តសម្លាញ់រត់ចុះទៅជាន់ខាងក្រោមដើម្បីយកសោរ ហាណាក៏មើលជុំវិញខ្លួននឹងលាន់មាត់បន្តិចព្រោះតែផ្ទះមួយនេះធំនឹងស្រស់ស្អាតមិនខុសពីផ្ទះនាង ក្មេងតូចក៏មើលរូបថតគ្រួសារដែលថតជុំគ្នានោះទាំងញញឹម គ្រួសារមួយនេះធំនឹងមានសមាជិកច្រើន។
"មើលទៅសប្បាយណាស់" ហាណាពោលឡើងជាមួយសំឡេងស្រាលហាក់បីដូចជាបង្ហាញពីភាពច្រណែនក្នុងចិត្តតិចតួច នាងច្រណែនព្រោះតែផ្ទះមួយនេះមានសមាជិកច្រើនមិនឯកោដូចជានៅផ្ទះនាងឡើយ។
ច្រាវ!
គ្រានោះសំឡេងធ្លាក់បែករបស់ក៏បន្លឺឡើងពីបន្ទប់មួយក្បែរនោះ ហាណាងាកភ្នែកមើលទៅក៏ឃើញទ្វារបន្ទប់នោះបើកចំហ ស្រីតូចក៏បោះជំហានស្រាលៗចូលទៅ ដោយសារតែងងឹតទើបនាងជំទើតជើងបើកភ្លើងបន្ទប់នោះ។
ប្រឹប!
ភ្លើងបើកឡើងបង្ហាញគ្រប់យ៉ាងក្នុងបន្ទប់នោះដែលនាំឲ្យហាណាបើកភ្នែកធំៗ វាសុទ្ធសឹងតែជារូបថតបែបគូស្នេហ៍របស់បុរសម្ចាស់បន្ទប់នោះជាមួយនឹងមនុស្សស្រីម្នាក់ ហើយមនុស្សស្រីម្នាក់នោះហើយដែលធ្វើឲ្យហាណាភ្ញាក់ព្រោះស្រីម្នាក់នោះជាម្ដាយនាង។
"ហ៊ឺ!" សំឡេងហាណាបន្លឺឡើងនាំឲ្យអ្នកដែលទម្លាក់ជើងបំណងសម្អាតកែវដែលខ្លួនទាញឲ្យធ្លាក់នោះងាកមកមើល សម្រឹបជើងមាំក្រោកឡើងប្រឹបសម្ដៅមករកនាង តែហាណាក៏ថយក្រោយតិចៗ។
"ពូ..ពូជាអីនឹងម៉ាក់ខ្ញុំ?! ហេតុអី..ហេតុអីក៏មានរូបពូថើបម៉ាក់ ហ៊ឺ"
"ហាណា! ហាណាស្ដាប់ប៉ាសិនកូន ហាណា"
"ពូមិនមែនជាប៉ាខ្ញុំទេ ហ៊ឹកៗ អត់ទេ.."

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Onde histórias criam vida. Descubra agora