ភាគ06៖ ជំនួបជាថ្មី

1.2K 45 0
                                    


ទាយាទម៉ាហ្វៀ
ភាគ06៖ ជំនួបជាថ្មី..

រយៈពេល3ខែចុងក្រោយមកនេះ ខណៈពេលដែលរូម៉ាព្យាយាមមើលថែខ្លួននឹងស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងមុន ផ្ទុយស្រឡះពីនាង អ្នកម្ខាងទៀតដែលជាអ្នកបន្សល់របួសស្នាមក្នុងទ្រូងនាងឯណេះក៏បែរជាព្រលែងដៃមិនបានខ្វល់ខ្វាយពីខ្លួនឯងសោះ មួយថ្ងៃៗគេក៏គិតតែពីផឹកសុី ហើយថ្ងៃណាដែលគេស្មុគខ្លាំងគេក៏យកស្រីទៅបម្រើ ជីវិតអ្នកប្រុសត្រកូលអាល់ហ្វ្រេដដូម្នាក់នេះកាន់តែធ្លាក់ដុនដាបលើសដើម ខ្លាំងជាងកាលដែលគេបែកគ្នាដំបូងៗជាមួយនឹងរូម៉ាទៅទៀត។
«តាំងពីឯងបែកគ្នាជាមួយនាង ឯងក៏គិតតែពីផឹកសុី ដើរលេងយប់ ហើយក៏យកស្រីពីបារនឹងក្លឹបទៅដេករហូត ប៉ុណ្ណឹងហើយឯងនៅនិយាយថាជីវិតឯងប្រសើរជាងកាលនៅទាក់ទងជាមួយម៉ាទៀតហ្អេស៎?» មិត្តរបស់ថេយ៉ុងម្នាក់ដែលជាអ្នកជិតស្និតខ្លាំង ខ្លាំងដល់ថ្នាក់ថេយ៉ុងហ៊ាននិយាយរឿងរូម៉ាប្រាប់គេកាលពីពួកគេនៅទាក់ទងគ្នាឯណោះ ពេលនេះគេក៏លើករឿងរបស់នាងមកនិយាយជាថ្មីម្ដងទៀត ហើយក៏ព្យាយាមប្រៀបធៀបជីវិតដ៏ស្រស់បំព្រងរបស់ថេយ៍ជាមួយនឹងជីវិតដ៏សែនយ៉ាប់យ៉ឺនរបស់នាយនាពេលនេះ។
«យើងមិនគួរឲ្យប្រាប់រឿងឯងច្រើនថ្នាក់នឹងសោះ អាចង្រៃយ៎» ថេយ៉ុងជេរប្រទិចមិត្តរួចក៏លើកស្រាឡើងអកក្អឹកៗ កែវភ្នែកក៏ងាកមើលទៅម្ខាងដែលមានស្រីស្អាតជាច្រើននាក់កំពុងតែអោយក្រសែភ្នែកមកគេហាក់បីដូចជាត្រៀមប្រគល់ខ្លួនធ្វើជាល្បែងឲ្យគេនៅយប់នេះអ៊ីចឹង។
«បើយើងមិនដឹងរឿង យើងក៏នឹងឆ្ងល់ថាមូលហេតុអីក៏បានជាជីវិតឯងផ្លាស់ប្ដូរថ្នាក់នេះ ការពិតព្រោះតែម៉ា..»
«កុំរំលឹកពីឈ្មោះស្រីម្នាក់នឹងឲ្យយើងលឺទៀត យើងរអើម» ថេយ៉ុងនិយាយឡើងស្របនឹងដំណើរនាំខ្លួនក្រោកឡើង ស្រីម្នាក់ក៏ចូលមករកគេទាំងញញឹមដោយការស្មគ្រ័ចិត្តតែម្ដង គេទាំងសង្ហា ទាំងមាន ហើយក៏ជិតក្លាយជាទាយាទម៉ាហ្វៀដ៏មានអំណាចម្នាក់ទៀត ស្រីណាដែលមិនពេញចិត្តប្រគល់ខ្លួនដើម្បីបានបម្រើខ្លាកំណាចសង្ហាបែបនេះនោះ?
«រអើមគេ..តែយកស្រីទៅដេកដើម្បីបំភ្លេចគេ ម៉្យាងដែរ» ដោយដឹងថាមិត្តសម្លាញ់ជាមនុស្សអស់កែកម្រិតនឹងទៅហើយនោះ អ្នកម្ខាងទៀតក៏បោះប្រយោគបែបនេះមកកាន់ថេយ៍ តែគេក៏មិនបានយកពាក្យសម្ដីទាំងនោះមកគិតហើយក៏ដើរចេញពីក្លឹបទៅជាមួយមនុស្សស្រីដែលយល់ព្រមមកជាមួយគេនោះភ្លាម។
«ខ្ញុំមានសំណាងណាស់បានអ្នកប្រុសជ្រើសរើសខ្ញុំ..» មកដល់ខាងក្រៅបំណងនឹងចូលឡានស្រីតូចដែលមកជាមួយនឹងថេយ៉ុងក៏និយាយឡើងទាំងមានមោទនភាព នាយកម្លោះឯណោះក៏ញញឹមរួចរុញនាងប៉ះខ្នងនឹងផ្ទៃឡានបន្តិចរួចលើកដៃវែកសក់នាងស្រាលៗ។
«អញ្ចឹងបម្រើយើងឲ្យបានល្អលឺទេ?»
«ចាស៎» នាងតូចឆ្លើយតបទាំងទឹកមុខញញឹម ថេយ៍ក៏ងក់ក្បាលរួចបើកទ្វារឡានឲ្យនាងចូលរួចទើបគេដើរទៅកាន់កន្លែងតៃកុងវិញ សកម្មភាពរបស់ពួកគេមុននោះក៏មិនអាចគេចពីក្រសែភ្នែករបស់មនុស្សម្នាក់ដែលមើលចម្ងាយឯណោះ កែវភ្នែកថ្លាយ៉ង់តែក៏បង្កប់នូវភាពរឹងប៉ឹងចម្លែក ភាពរឹងប៉ឹងដែលធ្វើឲ្យម្ចាស់ខ្លួនអាចឈរមើលមនុស្សប្រុសដែលនាងតែងតែអោបក្រសោប បែរជានាំស្រីផ្សេងចាកចេញទៅទាំងមិនមានការឈឺចាប់រឺសម្រក់ទឹកភ្នែកដូចជាកាលពីមុនសោះ។
«អ្នកនាងមិនអីទេមែនទេ?» មេស៍អ្នកដែលឈរបាំងឆត្រ័ក្បែរនោះក៏ប្រញាប់សួរព្រោះខ្លាចថាអ្នកនាងរបស់គេមិនអាចធ្វើចិត្តទទួលយកហេតុការណ៍បែបនេះបាន តែថារូម៉ាក៏ងាកមើលមកផ្ទៃមុខគេរួចញញឹមបន្តិច។
«ខ្ញុំមិនអីទេ! ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះពេលដែលខ្ញុំបោះបង់គេ ខ្ញុំក៏អាចរកឃើញក្ដីសុខរបស់ខ្លួនឯង ខ្ញុំនឹងស្អប់គេ..ព្រោះដរាបណាការស្អប់របស់ខ្ញុំមានទៅលើគេកាន់តែច្រើន ខ្ញុំក៏នឹងកាន់តែស្រឡាញ់ខ្លួនឯងលើសដើម» ពាក្យសម្ដីនិយាយយ៉ាងម៉ឺងម៉ាត់របស់រូម៉ាបែរជាមិនបានធ្វើឲ្យមេស៍ញញឹមអីបន្តិច ផ្ទុយទៅវិញនាយក៏កាន់តែបារម្ភក៏ព្រោះថាគេអាចមើលឃើញថាអ្នកនាងគេមិនបាននិយាយចេញពីចិត្ត100%ឡើយ នាងនៅឈឺនៅឡើយ តែក៏ជ្រើសយករបាំងមុខរឹងមាំយកមកពាក់ដើម្បីបិទបាំង។
«បានហើយ! យើងទៅវិមានទៅ ស្អែកខ្ញុំមានកន្លែងដែលត្រូវទៅផង» រូម៉ានិយាយរូចក៏ដើរទៅរកឡានដែលចតចោលនៅមិនឆ្ងាយពីទីនោះ ទៅព្រមជាមួយនឹងមេស៍ដែលរត់តាមកាន់ឆត្រ័នោះឯង។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now