ភាគ58,59

734 30 1
                                    

រីករាយអានណា៎

ទាយាទម៉ាហ្វៀ
ភាគ58,59

ព្រឹកថ្ងៃថ្មីចូលមកដល់
ឈូ!
ទោះបីជាពេលវេលាកន្លងទៅមួយយប់ហើយក្ដីតែភ្លៀងក៏នៅតែបន្តធ្លាក់ចុះមិនស្រាកស្រាន្តទាល់តែសោះ វិមានធំដែលងងឹតស្លុប ពេលនេះក៏ត្រូវបើកភ្លើងបំភ្លឺឡើងជាថ្មី អ្នកបម្រើក៏ចែកផ្លូវគ្នាធ្វើការងារតាមតួនាទីដោយគ្មាននរណាម្នាក់ហ៊ានលួចខ្ជិលនោះឡើយ។
"អរុណសួស្ដីអ្នកនាងម៉ា.." សំឡេងគោរពលាន់លឺឡើងស្រុះគ្នានៅជាន់ខាងលើពីអ្នកបម្រើ3-4នាក់ដែលកំពុងតែជូតសម្អាតវត្ថុមានតម្លៃដែលតាំងលម្អនៅជាន់នោះ អ្នកដែលពួកគេគោរពក៏នៅគ្រងឈុតរ៉ូបគេងយប់នឹងអាវដៃវែងពីក្រៅដដែលក៏ព្រោះតែវាជាទម្លាប់ហើយដែលនាងតែងតែឡើងមកមើលកូននាងមុនធ្វើអ្វីទាំងអស់នាពេលព្រឹកឡើង។
"ពួកនាងជួយចាត់ចែងបេះស្ត្រ័រប៊ែររីផង ខ្ញុំចង់ធ្វើបង្អែមយ៉ាអួរឲ្យហាណាញ៊ាំព្រឹកនេះ"
"ចាស៎អ្នកនាង" អ្នកបម្រើក៏នាំគ្នាអោនក្បាលគោរពលារូម៉ារួចទើបចាកចេញទៅធ្វើតាមបញ្ជា រូម៉ាងាកមើលទៅបន្ទប់ក្បែរនោះដែលជាបន្ទប់លោកប៉ានាង ឃើញថាគាត់នៅមិនទាន់មកទេ ប្រហែលជាមានការងារសំខាន់ច្រើនហើយ។
ក្រាក!
ដៃស្រឡូនរុញទ្វារបន្ទប់កូនចូលមកស្រាលៗ ផ្ទៃបន្ទប់ពណ៌ទឹកសមុទ្រស្រស់ស្អាត តុបតែងលម្អដោយតុក្កតាកូនក្រមុំដែលនាងតូចម្ចាស់បន្ទប់ស្រឡាញ់ចូលចិត្ត រូម៉ាចូលមកទាំងទឹកមុខញញឹមក៏ព្រោះតែបានឃើញកូនស្រីគេងនៅលើគ្រែព្រះនាងលង់លក់ស្រួលដូចជាទេពធីតាសម្រស់អញ្ចឹងឯង កាយស្រឡូនក៏បោះជំហានមួយៗចូលមកជិតគ្រែកូន ទម្លាក់ខ្លួនអង្គុយចុះស្រាលៗ។
"ហាណា! មេឃភ្លឺហើយកូនម៉ាក់" សំឡេងស្រទន់ស្រាលតែក៏អាចដាស់អ្នកកំពុងតែគេងលង់លក់នោះឲ្យដឹងខ្លួន ហាណាបម្រាស់ខ្លួនបន្តិចរួចក៏ពើតពើងរាងកាយតាមភាពងងុយដែលនៅសេសសល់។
"អា៎ ម៉ាក់ៗហិហិ" អ្នកនៅមិនទាន់អស់ជាតិងងុយនោះក៏ស្រែកនឹងសើចកក្អឹកឡើងកាលបើចង្កេះនាងត្រូវបានម្ដាយអោប រូម៉ាលាត់អាវកូនឡើងរួចភ្លុំពោះកូនតិចៗតាមទម្លាប់ព្រោះធ្វើបែបនេះហាណាក៏នឹងមានអារម្មណ៍ល្អរៀងរាល់ពេលក្រោក ហើយវាតែងតែបានផលជានិច្ចដែរ។
"ម៉ាក់ៗហាណារសើបពោះ ហិហិ" ហាណាលូកដៃកាន់ប៉ះមុខម្ដាយ រួចប្រញាប់រួសរ៉ាន់អង្គុយឆ្កក់នៅលើគ្រែទល់មុខគ្នាភ្លាម រូម៉ាក៏ញញឹមរួចលូកដៃវែកសក់កូនថ្នមៗ។
"ម៉ាក់ៗមកដាស់កូនរាល់ព្រឹកចឹងម៉ាក់ខ្លួនឯងបានគេងឆ្អែតទេ? ហាណាខ្លាចម៉ាឈឺ.." សុខៗហាណាក៏លើកប្រយោគមួយសួរទៅម្ដាយ រូម៉ាក៏មិនទាន់ឆ្លើយតបតែក៏ងក់ក្បាលជំនួសដើម្បីកុំឲ្យកូនស្រីបារម្ភ ហាណាក៏ត្រសុលចូលមកអោបម្ដាយជាប់ណែនមិនចង់លែង។
"ម៉ាក់សន្យាណា៎ថាម៉ាក់នឹងមានសុខភាពល្អហើយមកដាស់ហាណារាល់ព្រឹកបែបនេះណា៎ បើសិនជាថ្ងៃណាម៉ាក់អត់មកដាស់ហាណា ហាណានឹងខឹងហើយមិនក្រោកទៅរៀនទេ ហ៊ឹស" ហាណាខ្ជឹបមាត់តូចរួចក៏អោបដៃធ្វើដូចជាង៉ក់ងរ នាងធ្វើចឹងក៏ព្រោះតែចង់ឲ្យម្ដាយនាងលួងលោមនឹងឯង។
"មោះកុំនៅងរជាមួយម៉ាក់ ពួកយើងចុះទៅខាងក្រោមធ្វើយ៉ាអួរញ៊ាំល្អទេ? ម៉ាក់បានឲ្យបងៗទៅបេះស្ត្រ័រប៊ែររីឲ្យកូនរួចហើយណា៎"
"យ៉េ! តោះម៉ាក់ៗតោះ" គ្រាន់តែលឺរបស់ដែលចូលចិត្តហាណាក៏ហក់កញ្ជ្រោលពេញលើពូកព្រោះសប្បាយចិត្ត រូម៉ាញញឹមរួចក្រសោបពរកូនស្រីជាប់ដៃនាំនាងចាកចេញទៅជាមួយគ្នា។
ពួកគេទាំង2នាក់ក៏បោះជំហានចុះមកជាន់ខាងក្រោមជាមួយគ្នាប្រកបដោយស្នាមញញឹមទទួលថ្ងៃថ្មី ហាណាក៏គោះស្មាម្ដាយរួចចង្អុលទៅជណ្ដើរប្រាប់ឲ្យដាក់នាងចុះ នាងចង់ដើរដោយខ្លួនឯង រូម៉ាក៏មិនបានជំទាស់នឹងបំណងកូនដោយនាងបន្ទាបខ្លួនដាក់កូនចុះ តែមិនភ្លេចកាន់ដៃកូនជាប់ដើម្បីបានចុះទៅជាន់ផ្ទាល់ដីជាមួយគ្នា។
(នោះគាត់អង្គុយយូរហើយរឺ? ឃើញដូចជាមិនកម្រើកសោះ)
(មែនហើយ! តិចគាត់រងាស្លាប់ទៅ?)
ជំហានជើង2នាក់ម្ដាយកូនទម្លាក់ដល់ឥដ្ឋការ៉ូជាន់ផ្ទាល់ដីភ្លាម សំឡេងអ៊ូអរក៏បន្លឺឡើងនាំយកការចាប់អារម្មណ៍របស់រូម៉ាទាំងស្រុងឲ្យងាកទៅមើល នាងមិនចង់គិតថាវាជារឿងអ្វីនោះឡើយ ព្រោះបើសិនជាគេនៅទីនោះតាំងពីយប់រហូតដល់ថ្មើរនេះ គេជាមនុស្សល្ងង់បំផុតហើយ។
"អ្នកនាងម៉ា.." អ្នកបម្រើដែលនាំគ្នាអើតឡើមនិយាយជជែកគ្នាពេលមើលទៅខាងក្រៅនោះក៏ប្រញាប់អោនក្បាលគោរពម្ចាស់ស្រីភ្លាម រូម៉ាក៏ជ្រឹមចិញ្ចើមបន្តិចរួចងាកមើលទៅខាងក្រៅ រូម៉ាក៏ដើរបែរខ្នងទៅរកទូរសព្ទ័ដែលនៅលើតុក្បែរនោះរួចប្រញាប់ចុចខលទៅនរណាមិនដឹង។
"ថេយ៍គេនៅផ្ទះរបស់ខ្ញុំ បើអាចឲ្យនរណាក៏បានមកទទួលគេចេញទៅវិញផង" រូម៉ាបញ្ចប់ការនិយាយទាក់ទងគ្នាត្រឹមការទម្លាក់ទូរសព្ទ័ចុះរួចបែរនាំខ្លួនចេញទៅខាងក្រៅមើលប្រុសសម្អប់នោះវិញ។
ដូចជានាងស្មានមិនខុសពិតមែន អ្នកដែលមកអង្វរនាងនឹងលុតជង្គង់សុំការយល់ចិត្តពីនាងក៏នៅមិនទៅណា មិនតែប៉ុណ្ណឹងគេក៏នៅលុតជង្គង់កាត់ភ្លៀងតាំងពីយប់រហូតមកទល់ពេលនេះ ដូចជារូម៉ាបានគិតអញ្ចឹងគេល្ងង់បំផុតហើយ ល្ងង់ដែលមកលុតជង្គង់កណ្ដាលភ្លៀងខ្យល់ ល្ងង់ដែលដឹងថាខ្លួនគេខុសតែមិនចុះចាញ់ សុខចិត្តពាក់ស្បែកមុខក្រាស់ឃ្មឹកមកអង្វរសុំទោសនាង ទាំងដែលគេដឹងច្បាស់ថានាងគ្មានថ្ងៃអភ័យទោសឲ្យគេឡើយនោះ។
"នាំអ្នកនាងតូចទៅផ្ទះបាយមុនទៅ បន្តិចទៀតសឹមខ្ញុំតាមទៅ កុំឲ្យអ្នកនាងតូចចេញមកក្រៅឲ្យសោះបើសិនជាគ្មានការអនុញ្ញាតពីខ្ញុំ" រូម៉ាចេញបញ្ជាទៅអ្នកបម្រើរួចនាងក៏នាំខ្លួនចេញពីក្នុងវិមានទៅ មកដល់មាត់ទ្វារដៃតូចស្រឡូនក៏លូកទាញយកឆត្រ័ថ្លាមួយមកបាំងព្រោះមេឃនៅមិនទាន់រាំងស្រួលបួលនៅឡើយ។
សម្រឹបជើងជាន់លើស្មាបន្លឺឡើងហាក់ដាស់រាងកាយក្រាស់ដែលបិទចុះទាំងខ្លួននៅលុតជង្គង់នោះឲ្យដឹងខ្លួននឹងមានចលនា ត្របកភ្នែកក្រាស់ឃ្មឹកសន្សឹមបើកឡើងសឹងមិនរួចព្រោះតែអស់កម្លាំង ទោះនាយជាមនុស្សប្រុសមានរាងកាយមាំទាំងខ្លាំងថ្នាក់ណាក៏ដោយក៏នាយមិនអាចទ្រាំទ្រនឹងការអង្គុយក្រោមភ្លាមរាប់ម៉ោងបែបនេះបានដែរ។
"ម៉ា.." កាលបើបានឃើញវត្តមានព្រមនឹងជំហានជើងបោះចូលមករបស់រូម៉ា ថេយ៉ុងក៏ឧទានហៅនាងហាក់ដូចជាមានជីវិតជីវ៉ាជាថ្មីម្ដងទៀត នាយព្យាយាមក្រោកនាំខ្លួនឡើងទាំងញីញ័រដើម្បីបាននិយាយប្រឈមមុខគ្នាជាមួយនាង តែមិនទាន់បានឈរទប់លំនឹងខ្លួនឲ្យត្រង់ផង គេក៏ដួលប្រោកទៅលើស្មៅវិញព្រូសតែម្ដង។
"ទន់ខ្សោយបំផុត" រូម៉ាមិនបានជួយលើកគេ យកអាសារអ្នកដែលគ្មានកម្លាំងកំហែងនោះឡើយ តែនាងក៏បែរប្ដូរមកជានិយាយមាក់ងាយគេតបវិញ តែថេយ៍ក៏មិនបានខឹងនឹងពាក្យនាងនិយាយចេញមកឡើយ ក៏ព្រោះថាគេក៏ធ្លាប់បាននិយាយពាក្យបែបនេះដាក់នាងពីមុនដែរ អាចនិយាយបានថាក្នុងន័យអាក្រក់ស្ដាប់ជាងនេះទៅទៀត។
"បងសុំទោសម៉ា..អូនចង់ដាក់ទោសបងបែបណាក៏បាន ហ៊ឹសៗ" ថេយ៉ុងលើកដៃខ្ទប់មាត់ក្អកគឃូស ច្រមុះគេក៏តឹងសុទ្ធតែជាអាការៈផ្ដាសាយ តែថាវាមិនបានរង្គោះរង្គើចិត្តរបស់រូម៉ាអីបន្តិចទេ ស្រីតូចអោនសំឡឹងមើលទៅគេរួចអស់សំណើចនឹងសំណើរថេយ៍និយាយមុនហ្នឹងបន្តិច។
"ដាក់ទោស? មនុស្សដូចលោកសមនឹងទទួលការដាក់ទោសពីខ្ញុំដែររឺ? លោកធ្វើអ្វីពីមុនមក មានតែលោកខ្លួនឯងទេដែលដឹងច្បាស់ សាកគិតទៅមើលថាបើសិនជាគ្រានោះលោកជាខ្ញុំវិញ លោកអាចអត់អោនបានដែរទេ?" រូម៉ាសួរនាំទៅគេ សំឡឹងមើលភាពស្ងប់ស្ងាត់របស់គេមុននឹងងក់ក្បាលរួចបែរខ្នងដើរចេញ។
"បែបនឹងហើយដែលខ្ញុំគិត ព្រោះបើជាលោកក៏លោកទទួលយកមិនបានដែរ" រូម៉ាពោលឡើងទាំងក្រវីក្បាលម៉ាត់ៗហាក់អស់ចិត្តនឹងប្រុសម្នាក់នេះកាន់តែខ្លាំងហើយ គេមិនដែលគិតគូរមុននឹងធ្វើរឿងអ្វីមួយរឺនិយាយអ្វីមួយចេញមកឡើយ បែបនឹងហើយទើបបានជាគេតែងតែធ្វើខុសម្ដងហើយម្ដងទៀតមិនចេះចប់។
ភឹប!
ជើងឈានបានត្រឹម2ជំហាន រាងកាយនាងក៏ត្រូវបុរសម្នាក់នោះស្ទុះឡើងមកអោបក្រសោបជាប់ពីក្រោយតែម្ដង សភាពរាងកាយស្ងួតចែស៎របស់នាងក៏ប្រែមកជាសើមជោគបន្តិចម្ដងៗដោយសារតែទទួលការអោបពីថេយ៍ នាយមានសភាពញីញ័រព្រោះរងាតែគេក៏មិនព្រមបញ្ឈប់ការតស៊ូដោយគេពិតជាចង់ឲ្យរូម៉ាដឹងណាស់ថាគេដឹងខុសពីរឿងទាំងអស់នេះពិតមែន មិនមែនត្រឹមតែជាការសម្ដែងនោះឡើយ។
"លែង.."
"បងមិនលែងទេ បងនឹងអោបអូនអោយជាប់ដូចជាពាក្យដែលបងធ្លាប់បានសន្យាជាមួយអូនកាលពីមុន បងសុំទោសម៉ា បងដឹងខុសគ្រប់យ៉ាង បងដឹងថាទង្វើបងពីមុនជ្រុលហួសខ្លាំងណាស់ តែមនុស្សយើងសុទ្ធតែអាចមានឱកាសកែប្រែកំហុសមែនទេ? ម៉ា.."
"ហ៊ឹសៗកែប្រែកំហុសហ្អេស៎? ថេយ៍.." រូម៉ាឈប់រើបម្រាស់រួចក៏ប្ដូរមកជានៅស្ងៀមវិញ ថេយ៉ុងឯណោះក៏មិនបន្ធូរដៃព្រមទាំងព្យាយាមអោបនាងកាន់តែជាប់ណែនជាងមុនទៅទៀត។
"ឱកាសដែលខ្ញុំប្រគល់ឲ្យលោកវាច្រើនគ្រប់គ្រាន់ណាស់ទៅហើយ គ្រាដែលលោកមករករឿងតិះដៀលខ្ញុំនៅមុខសាលាថាខ្ញុំជាស្រីវិប្បល្លាសខ្ញុំមិនបានខឹងលោក គ្រាដែលលោកតិះដៀលខ្ញុំថាជាស្រីឃាតករនៅពីមុខតុលាការក៏ខ្ញុំមិនបានខឹងលោក លោកចាប់រំលោភខ្ញុំនៅមុនថ្ងៃពិធីភ្ជាប់ពាក្យក៏ខ្ញុំនៅតែមិនអាចបង្កើតចិត្តស្អប់លោកហើយក៏នៅតែគិតថាវាកើតឡើងព្រោះតែកំហឹងងងឹតងងល់របស់លោកមួយពេល សូម្បីតែរឿងដែលរ៉ូហ្សាលីនយកខ្ញុំទៅបាញ់ទម្លាក់ទឹក.." និយាយបានត្រឹមនេះនាងតូចក៏គាំងអណ្ដាតនិយាយលែងចេញក៏ព្រោះរូបភាពនៅយប់ថ្ងៃកើតហេតុវាដិតដាមក្នុងខួរក្បាលរបស់នាងនៅឡើយ។
"អូននិយាយថាយ៉ាងមិចម៉ា?!" ថេយ៉ុងដែលមុននេះបំណងចង់តែអោបក្រសោបនាងតែក្រោយពីបានលឺមួយប្រយោគចុងក្រោយនេះគេក៏ភាំងភ្លឹក ដៃមាំប្រញាប់ទាញនាងឲ្យបែរមករកគេនាំឲ្យឆត្រ័នៅនឹងដៃនាងធ្លាក់ខ្ពាកលើស្មៅ។
"យ៉ាងមិច? លោកភ្ញាក់ផ្អើលធ្វើដូចជាស្រីរបស់លោកម្នាក់ៗគ្មាននរណាគេធ្លាប់ធ្វើអីខ្ញុំអញ្ចឹង? តែថាមកពីលោកស្រឡាញ់យកចិត្តពួកនាងៗពេកទើបគេឡើងចាងហើយក៏ធ្វើរឿងមិនគប្បីជាច្រើនមកលើខ្ញុំ តែខ្ញុំមិនប្រកាន់ទេព្រោះល្បិចថោកទាបវាក៏សាកសមនឹងមនុស្សថោកទាបដែរមិនអញ្ចឹងហ្អេស៎?" រូម៉ាបាញ់បោះពាក្យសម្ដីចំកណ្ដាលមុខថេយ៍តែម្ដង គ្មានពេលវេលាអីដែលត្រូវមកក្រែងចិត្តទៀតនោះឡើយ ព្រោះវាក៏ល្មមនឹងឆ្អែតឆ្អន់ដែរ។
"លោកចង់លុបលាងកំហុសមែនទេ? បានតើស៎! លោកចេញឲ្យផុតពីជីវិតខ្ញុំនឹងហាណាទៅ ពេលនោះខ្ញុំក៏នឹងអត់អោនទោសឲ្យលោកភ្លាម ល្អទេ?" រូម៉ាវាសដៃនាយចេញពីស្មារួចបែរចាកចេញ ថេយ៉ុងបោះជំហានបំណងចង់ចេញតាមនាងតែគេក៏បែរជាវិលមុខខ្ញាល់ គ្រប់យ៉ាងប្រែក្រឡាប់ចាក់រាងកាយគេក៏បែរជាទន់ខ្សោយ ហើយអ្វីដែលគេអាចចងចាំបានចុងក្រោយបង្អស់នោះគឺការដួលសន្លប់ព្រូសមួយរំពេចពីមុខវីមានផាទ្រីសៀរ៍នឹងឯង។

យប់អាធ្រាត
វិមានហ្វ្រេដឌើរីកស៍
រាងកាយមាំទាំដេកស្ដូកនៅលើគ្រែគេងក្នុងបន្ទប់ធំទូលាយរបស់គេ ថេយ៉ុងកំពុងតែទទួលការពិនិត្យពីលោកដុកទ័រប្រចាំរបស់វិមានព្រោះតែគេត្រូវបានអ្នកផ្ទះយកមកវិញទាំងសភាពសន្លប់ស្ដូកហើយខ្លួនក៏ក្ដៅដូចជារងើកភ្លើង។
"គេយ៉ាងមិចទៅហើយលោកពូ?" សំឡេងស្រាលស្រទន់បន្លឺចេញពីមាត់ឡេឡានី លោកស្រីម្ចាស់ក្នុងផ្ទះមួយនេះហើយក៏ជាអ្នកដែលទៅទទួលថេយ៍ពីវិមានផាទ្រីសៀរ៍ដោយផ្ទាល់ផងដែរ នាងសួរនាំទៅកាន់លោកដុកទ័រព្រមជាមួយនឹងទឹកមុខបែបព្រួយបារម្ភត្បិតថាថេយ៉ុងគេសុខភាពរឹងមាំសឹងអីពេលទៅដល់ឃើញគេសន្លប់មួយកន្លែងបែបនឹងវាក៏គួរតែជារឿងដែលបារម្ភដែរ។
"អ្នកប្រុសតូចមិនអីទេទាន៎ គាត់គ្រាន់តែក្ដៅខ្លួនព្រោះតែអង្គុយក្រោមទឹកភ្លៀងយូរពេក អញ្ចឹងប្រពន្ធ័ភាពស៊ាំក៏ចុះខ្សោយ ឲ្យគាត់សម្រាកឲ្យបានច្រើនបន្តិចនឹងអស់ហើយ" លឺលោកដុកទ័រនិយាយថាមិនអីឡេឡានីក៏ហាក់ធូរចិត្តបន្តិច ស្រីតូចក៏ងក់ក្បាលរួចមើលទៅថេយ៍បន្តិច ភ្នែកនាងក៏ងាកមើលទៅក្មេងតូចដែលអង្គុយនៅក្បែរដៃលោកប៉ាឯណោះ ដៃតូចៗក៏ពូតកូនកន្សែងជូតដៃលោកប៉ាជារឿយៗមើលទៅគួរឲ្យអាណិត ឡេឡានីបំណងចង់ចូលទៅរកក្មួយតែទូរសព្ទ័នៅនឹងដៃក៏រោទ៍ឡើងភ្លាម នាងមិនបង្អង់ក៏ប្រញាប់ចេញទៅខាងក្រៅដើម្បីទទួល ចំណែកលោកដុកទ័រពិនិត្យរួចក៏ចាកចេញទៅដូចគ្នា ពេលនេះក្នុងបន្ទប់ក៏មានតែនាងតូចលីឈីងដែលនៅអង្គុយជូតដៃឲ្យលោកប៉ាឯណោះ ក្មេងតូចជូតបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ នាងសំឡឹងមើលមុខលោកប៉ាបន្តិចរួចក៏ទម្លាក់ខ្លួនគេងអោបលោកប៉ាជាប់ណែន។
"ហាណាជាកូនរបស់ប៉ាមែនទេ?" លីឈីងសុខៗក៏និយាយបែបនោះឡើងទាំងទឹកភ្នែក នាងអោបលោកប៉ាកាន់តែជាប់ហាក់ដូចជាវាជារឿងដែលនាងមិននឹកស្មាន។
"ចុះបើហាណាជាកូនប៉ា ចុះលីឈីងជាកូនអ្នកណាទៅប៉ា ហ៊ឹកៗ"
"លី..លីឈីងកូន"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now