អរគុណសម្រាប់1.3K
ទាយាទម៉ាហ្វៀ
ភាគ82,83ក្រាក!
ទ្វារបន្ទប់វះកាត់ក៏បើកឡើងនាំនូវវត្តមានរបស់ម្ចាស់កាយមាំទាំចូលមក កែវភ្នែកភ្លឺថ្លាសំឡឹងមើលឆ្លុះទៅកាន់ម្ចាស់កាយតូចដែលដេកនៅលើគ្រែវះកាត់ឯណោះ មកកាន់តែជិតគេកាន់តែសង្កេតឃើញដៃរបស់រូម៉ាឡើងញ័រ នាងមិនទាន់ត្រូវបានគេចាក់ថ្នាំសន្លប់បែបនឹងហើយទើបនាងភ័យខ្លាចបែបនេះ។
"ហ៊ឺ!"
"ថេយ៍..ថេយ៍មែនទេ?" ដំបូងនាងមិនទាន់ប្រាកដចិត្តតែបែរជាមានអារម្មណ៍ភ្ញាក់ថាអ្នកណាហេតុអីក៏ហ៊ានលូកកាន់ក្រសោបដៃនាងបែបនេះ? តែក៏បានធូរស្រាលចិត្តត្បិតថាក្លិនទឹកអប់ដែលសាយភាយមកប៉ះនឹងឃានវិញ្ញាណនាំឲ្យនាងបានដឹងថាអ្នកនោះជានរណា។
"គឺបង.." គ្រាន់តែលឺសំឡេងឆ្លើយតបរបស់គេភ្លាម ដៃស្រឡូនតូចដែលដំបូងមានតែគេក្រសោបនោះក៏បែរលូកចាប់កាន់គេណែនវិញភ្លាមមិនបង្អង់ នាងហាក់បីដូចជាមានកម្លាំងចិត្តជាថ្មីឡើងវិញក្នុងការប្រយុទ្ធតតាំងនឹងការវះកាត់មួយនេះ ត្បិតមានថេយ៍នៅក្បែរហើយ។
"ព្រមបានហើយនៅបាទ៎? ពួកយើងនឹងចាក់ថ្នាំសន្លប់ហើយណា៎" ខណៈទាំង2នាក់កំពុងតែយល់ចិត្តគ្នា លោកដុកទ័រក៏ចូលមកកាត់សង្វាក់ គាត់ក៏មើលទៅនាយកម្លោះជាអ្នកបរិច្ចាគឯណោះព្រមជាមួយនឹងភាពអាណិតអាសូរ គេមានជម្រើសច្រើនណាស់ តែគេក៏ជ្រើសរើសយកការពលីដើម្បីបញ្ជាក់ក្ដីស្រឡាញ់ទៅកាន់នាង។
"ចាក់ថ្នាំសន្លប់? ជិតដល់ពេលវះហើយ! ថេយ៍..លោកចេញទៅខាងក្រៅសិនទៅ វានឹងមានជាតិថ្នាំមិនល្អដល់សុខភាពទេ"
"ម៉ា..ម៉ាស្ដាប់បង" ថេយ៉ុងបើឃើញរូម៉ាមានអារម្មណ៍មិននឹងនរព្រមទាំងបង្ហាញភាពព្រួយបារម្ភមកកាន់ខ្លួនភ្លាម ថេយ៍ក៏ប្រញាប់ចូលទៅកាន់តែកៀកនាង កាន់ក្រសោបដៃនាងកាន់តែជាប់ណែនលើសដើម ដៃម្ខាងក៏កាន់ប៉ះអង្អែលក្បាលនាងស្រាលៗព្រមជាមួយនឹងការអោនថើបសក់នាងស្រាលៗ។
"លោកចេញទៅ លោកអាចនឹងឈឺម្នាក់ទៀត!"
"បើសិនជាបងឈឺហើយអូនអាចជា នោះបងមិនខ្លាចឡើយម៉ា..បងនឹងនៅទីនេះជាមួយអូន កំដរអូនឆ្លងកាត់ការវះកាត់មួយនេះណា៎ ជឿជាក់លើបង ជឿជាក់លើខ្លួនឯងណា៎ ជុប៎" ពាក្យលួងលោម ការអោបក្រសោបថែថើបរបស់ថេយ៍ក៏ហាក់មានប្រសិទ្ធភាពខ្លាំងក្លាដែលអាចឲ្យអ្នកកំពុងតែភ័យញ័រនោះបានស្ងប់ចិត្តមួយកម្រិតធំ រូម៉ាក៏នៅស្ងៀមទទួលការថ្នាក់ថ្នម ទោះបីជាកាលពីមុននាងមានចិត្តគំនុំគុំស្អប់គេប៉ុណ្ណាក៏ដោយ។
"ឆ្លាត! អូនធ្វើបានល្អណាស់" ថេយ៉ុងអោបលួងលោមនាង ឆ្លៀតឱកាសដែលនាងកំពុងតែស្ងប់ចិត្ត គ្រូពេទ្យក៏ចាត់ការចាក់ថ្នាំសន្លប់ឲ្យរូម៉ា ត្របកភ្នែកតូចស្ដើងក៏បិទចុះថ្នមៗដៃដែលកាន់ក្រសោបជាមួយថេយ៍ក៏បែរជាព្រលែងកម្លាំងដៃស្រាលៗ រូម៉ាក៏ទន់ខ្លួនល្អូកតែក៏នៅមានស្មារតីដឹងថាមានអ្នកអោបកាន់នាងជាប់នៅឡើយ។
"ថេយ៍..ថេយ៍កុំទៅ! នៅ..នៅទីនេះហើយ នៅទីនេះហើយ" រូម៉ាប្រើកម្លាំងនៅសេសសល់លូកទាញចាប់ជាយអាវរបស់ថេយ៍ឃាត់ឃាំងគេមិនឲ្យទៅ ទឹកភ្នែកហូរសស្រាក់កាត់ផែនថ្ពាល់ ទឹកភ្នែកនាងក៏ជាភាពទន់ខ្សោយរបស់ថេយ៍ គេក៏រលីងរលោងនឹងកាន់ដៃនាងទាល់ែតនាងគេងស្ងប់ទៅ គេដាក់នាងឲ្យគេលើគ្រែឲ្យស្រួល មុននឹងគ្រែមួយទៀតរុញចូលមកដើម្បីឲ្យគេបានសម្រាក ថេយ៉ុងទម្លាក់បបូរមាត់ថើបថ្ងាសមនុស្សស្រីជាទីស្រឡាញ់បន្តិចរួចក៏ថយជំហានមកផ្ដេកខ្លួននៅលើគ្រែ លោកដុកទ័រក៏ប្រញាប់ប្រញាល់ទាញឧបករណ៍មកពិនិត្យមើលភ្នែករបស់ថេយ៍មុននឹងយល់ព្រមធ្វើការវះកាត់។
"លោកថេយ៍..ខ្ញុំថាលោកគួរតែពិចារណាការវះកាត់
មួយនេះឡើងវិញ"
"ហេតុអី?!" ថេយ៉ុងសួរទាំងមិនស្ទាក់ស្ទើរក្នុងចិត្ត ត្បិតថាការបរិច្ចាគនេះគេបានត្រៀមខ្លួនរួចជាស្រេចហើយ
មិនថាមានឧបសគ្គបែបណាគេក៏នៅតែជម្នះបរិច្ចាគឲ្យទាល់តែបាន លោកដុកទ័រក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចទាញកៅអីមកអង្គុយទល់មុខគ្នាជាមួយនឹងនាយកម្លោះនោះ។
"រាងកាយលោកទន់ខ្សោយណាស់ ហើយការបរិច្ចាគភ្នែកក៏មិនមែនជារឿងលេងសើចនោះឡើយ លោកអាចឆ្លងផុតការវះកាត់បរិច្ចាគបាន តែក៏មិនប្រាកដថាលោកអាចឆ្លងកាត់ការវះកាត់ម្ដងទៀតនោះឡើយ" បានស្ដាប់លោកដុកទ័រនិយាយរួចមកថេយ៉ុងក៏ងក់ក្បាល ដៃមាំលូកទាញយកសឺរ៊ាំងថ្នាំសន្លប់មករួចចាក់លើដៃគេភ្លាមទាំងមិនរង់ចាំលោកដុកទ័រប្រាប់ជាមុនទៀត។
"លោកថេយ៍..លោកថេយ៍" ក្រុមដុកទ័រក៏នាំគ្នាភ្ញាក់កាលបើរាងកាយថេយ៍ដែលត្រូវថ្នាំសន្លប់នោះស្រាប់តែដួលគ្រេង កន្ត្រាក់ស្រឺតៗព្រោះតែគេមិនស៊ាំជាមួយនឹងសារធាតុថ្នាំបែបនោះបូកផ្សំនឹងរាងកាយគេចុះខ្សោយផង វាបណ្ដាលឲ្យគេក្លាយជាបែបនេះ។
"លោកថេយ៍..បើនៅតែបែបនេះជីវិតលោកអាចនឹង-"
"ធ្វើយ៉ាងណាក៏បានឲ្យតែព្យាបាលម៉ាជា..ជីវិតខ្ញុំមិនសំខាន់ទេ" ទោះជារាងកាយញ័រកន្ត្រាក់ ខួរក្បាលសឹងតែមិនអាចដំណើរការប្រក្រតីបានក៏ដោយក៏គេមិនភ្លេចពីកាតព្វកិច្ចរបស់គេក្នុងការជួយសង្គ្រោះមនុស្សស្រីជាទីស្រឡាញ់ដែរ ដៃមាំទាំទម្លាក់ក្ដាប់នឹងដៃគ្រែ មួយស្រប៉ក់ក៏ទម្លាក់ចុះទៅក្រោមដើម្បីកាន់ក្រសោបដៃអ្នកសន្លប់ម្ខាងទៀតនោះ ក្រសែភ្នែកមាំក៏ងាកសំឡឹងមើលទៅកាន់រាងកាយរូម៉ាជាលើកចុងក្រោយ មុននឹងគេលែងបានឃើញអ្វីទាំងអស់។
(បានឃើញអូននាពេលចុងក្រោយវាជាបំណងប្រាថ្នារបស់បង ម៉ា..បងស្រឡាញ់អូន)
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍