ភាគ73

642 28 1
                                    


ទាយាទម៉ាហ្វៀ
ភាគ73

"អេមម៉ាលី?!" អ្នកដែលដេកដួលក្នុងបន្ទប់នោះក៏ឧទានហៅឈ្មោះអ្នកដែលបាញ់ខ្លួនមុននោះ ស្រីតូចគ្មានកម្លាំងនឹងក្រោកបន្តបានត្រឹមតែដេកស្ដូកនៅលើឥដ្ឋដែលនៅខាងក្នុង បន្ទប់ដែលមុននេះងងឹតនឹងមានសភាពត្រជាក់ក៏ប្រែក្លាយមកជាក្ដៅងំ ភ្លើងដែលឆេះតូចក៏រាលដាលកាន់តែខ្លាំង រូម៉ាបានត្រឹមតែបិទភ្នែកសម្រក់ទឹកភ្នែក នាងមិនអាចក្រោកបានព្រោះតែភ្នែកនាងមើលលែងឃើញអ្វីទាំងអស់ ដៃម្ខាងក៏លែងអាចកម្រើកបានព្រោះតែហូរច្រោះឈាមសឹងតែអស់ទៅហើយ។
"ហាណា..ហាណាឲ្យម៉ាក់សុំទោស ហ៊ឹក" អ្នកដែលរូម៉ានឹកឃើញនាពេលនេះក៏គ្មាននរណាក្រៅពីកូនស្រីរបស់នាងហាណា ឧទានហៅឈ្មោះកូនរួចកម្លាំងចិត្តនាងក៏មានខ្លះនឹងឲ្យនាងច្រត់ដៃ រូម៉ាបែរក្បែរទៅរកកន្លែងដែលមានពន្លឺមកតីចៗនោះ នាងព្យាយាមវារទៅរកកន្លែងនោះតែថាទេវតាមិនបាននៅខាងនាងឡើយ។
ផឹប!
របស់របរដែលនៅលើទូក្បែរនោះ កាលបើត្រូវភ្លើងឆេះទូរក៏ទប់លំនឹងបានហើយក៏ធ្លាក់ចុះមក ហើយរបស់ទាំងនោះហើយដែលធ្លាក់មកសង្កត់លើនាងតូចដែលព្យាយាមវារចេញដើម្បីរួចរស់ជីវិតនោះ រូម៉ាក៏ទន់អស់មួយខ្លួន ទៅណាក៏លែងរួច ស្រីតូចឈោងដៃលើកឡើងមុននឹងធ្លាក់គ្រឹបទៅលើឥដ្ឋស្របនឹងភ្នែកបិទចុះយ៉ាងស្ងប់ស្ងាត់តែម្ដង។
ក្រឺង!ក្រឺង..
ទូរសព្ទ័របស់ម៉ាក៏រោទ៍ឡើងកាត់ភាពស្ងប់ស្ងាត់នឹងអណ្ដាតភ្លើងដែលកំពុងតែឆាបឆេះនោះ តែក៏គ្មាននរណាលើកព្រោះម្ចាស់ទូរសព្ទ័ នាងបិទភ្នែកទៅហើយ បិទទាំងមិនស្ងប់ព្រោះតែនាងមិនអស់អាល័យជាមួយនឹងអ្នកជុំវិញខ្លួនជាពិេសសនោះគឺកូនស្រីរបស់នាង។

ង៉ោង!
ងាកមកមើលនាយសង្ហាត្រកូលអាល់ហ្វ្រេដដូឯណេះវិញ គ្រាន់តែនិយាយជាមួយនឹងលីលីចប់ភ្លាម គេក៏មិនបង្អង់ទុកពេលវេលាឲ្យដើរទទេៗឡើយ គេប្រញាប់រួសរ៉ាន់បើកចាកចេញពីវិមានដោយគោលដៅដំបូងគឺត្រូវទៅរកនាងល្អិតរូម៉ានឹងឯង។
ទឺត!ទឺត..
"ហេតុអីក៏អូនមិនទទួលម៉ា?" ទោះបីជាដៃកាន់ចង្កូតជាប់បញ្ជាបើកឲ្យវាទៅមុខដើម្បីរកមើលនាងក៏ដោយ ក៏ដៃម្ខាងទៀតនៅតែព្យាយាមចុចទូរសព្ទ័ស្វែងរកនាង ព្រោះមុននេះនាងចាកចេញទៅរូម៉ានាងមានស្មារតីមិននឹងនរសោះឡើយបែបនេះហើយទើបថេយ៍គេកាន់តែព្រួយបារម្ភ។
ងឹក!
ឡានដែលកំពុងតែបើកនោះក៏ឈប់បន្តិចនៅនឹងកៀនផ្លូវក៏ព្រោះតែមានអ្វីម៉្យាងកំពុងតែទាក់ទាញអារម្មណ៍ ស្នាមញញឹមក៏ញ៉ោចឡើងកាលបើបានឃើញកន្លែងមួយនោះ។
ហាងកាហ្វេមួយកន្លែងដែលនៅក្បែរនឹងចំណតដែលគេឈប់ចតនោះហើយដែលនាំឲ្យគេញញឹមព្រោះឃើញវានាំឲ្យថេយ៍នឹកឃើញដល់រូម៉ា នាងចូលចិត្តញ៊ាំទឹកសូកូឡានឹងខេកនៅហាងមួយនេះខ្លាំងណាស់។
"បើសិនជាម៉ាបានឃើញខេកនឹងទឹកសូកូឡានាងអាចនឹងរលត់កំហឹងបានបន្តិចបន្តួចទេ?" ថេយ៉ុងនិយាយតែម្នាក់ឯងក្នុងឡានព្រោះមួយរយៈមុនគេចាំបានថានាងធ្លាប់ខឹងជាមួយគេតែនាងក៏សុខចិត្តនៅអង្គុយទល់មុខគ្នាជាមួយគេព្រោះតែមានខេកនឹងសូកូឡាជាសំណព្វចិត្តជាថ្នូរដោះដូរ ពេលនេះគេក៏មានសង្ឃឹមយ៉ាងមុះមុតថាវានឹងមានប្រសិទ្ធភាពលើនាងម្ដងទៀត មិនបង្អង់ថេយ៉ុងក៏ប្រញាប់ទាញទ្វារឡានបើករួចចេញទៅទិញភ្លាម។
ក្រឺង!ក្រឺង..
គេចេញទៅបានមួយភ្លែតទូរសព្ទ័គេក៏ស្រាប់តែរោទ៍ឡើងទាំងដែលអម្បាញ់មិញគេរង់ចាំអ្នកខលចូលមកសឹងតែស្លាប់ទៅហើយ ការខលចូលនោះគឺជាប់ៗគ្នារហូតដល់ទៅ3-4ដងត្រឹមមួយប៉ព្រិចភ្នែក តែវាក៏ស្ងាត់បាត់វិញ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now