ភាគ12៖ ចម្ងល់

923 34 4
                                    

ទាយាទម៉ាហ្វៀ
ភាគ12៖ ចម្ងល់

សំនួររបស់រូម៉ាក៏សាហាវជាជាងសំនួរដែលថេយ៉ុងបានសួរនាងទៅទៀត ដល់ថ្នាក់ថាគ្រប់គ្នាស្រៀវស្រាញនឹងខ្លាចរអា ពិសេសស្នាមញញឹមចុងមាត់របស់អ្នកសួរសំនួរនោះឡើង រ៉ូហ្សាលីនក៏នៅស្ងៀមស្ងាត់មិនបញ្ចេញកាយវិការទាំងអស់ធ្វើដូចជានាងមិនបានខ្វល់ខ្វាយអ្វីសោះ ទាណងដែលបេះដូងនាងលោតសឹងតែផ្ទុះទៅហើយ។
(នេះនាងចង់ផ្ចាញ់ផ្ចាលយើងរឺរូម៉ា ផាទ្រីសៀរ៍?)
រ៉ូហ្សាលីនគិតក្នុងចិត្តរួចភ្នែកក៏សំឡឹងមើលទៅរូម៉ាបន្តិច ស្រីតូចក៏អង្គុយឲ្យត្រង់ខ្លួនហាមាត់បំណងចង់ឆ្លើយតែរូម៉ានាងក៏លូកដៃទាញដបដែលបង្វិលមុននោះបន្តិច ស្រីតូចយកវាមកកាន់មើលបន្តិចរួចញញឹមដាក់រ៉ូហ្សាលីនបន្តិច។
«ខ្ញុំនិយាយលេងទេតើ ហិហិ» រូម៉ាសើចកក្អឹក ស្របនឹងវត្តមានរបស់រ៉ូហ្សេស៍មកវិញល្មម នាយក៏ទម្លាក់ខ្លួនចុះរួចដណ្ដប់ភួយជាមួយរូម៉ាបន្តិច បានឃើញគូដណ្ដឹងសើចគេក៏លូកដៃកាន់ថ្ពាល់នាងបន្តិចបែបឆ្ងល់ មុននេះមានរឿងអីកើតឡើងខ្លះ? គេទៅតែមួយភ្លែតសោះ។
«អ្នកនាងយកDareវិញទៅ ព្រោះខ្ញុំមិនមានអ្វីល្អគួរសួរទេ» ក្រោយសួរសំនួរបែបព្រលឹងចុងសក់រួចមករូម៉ាក៏បែរជាប្រាប់អ្នកម្ខាងទៀតឲ្យប្ដូរការជ្រើសរើស រ៉ូហ្សាលីនក៏ងើបមុខមើលទៅថេយ៉ុងបន្តិចក៏ព្រោះតែឃើញគេមើលមកនាងទាំងទឹកមុខចម្លែក ស្រីតូចក៏ឈប់មើលគេនឹងលូកត្រសុលអោបនាយជាប់ហាក់ដូចជាខ្លាចថារឿងនោះបែកការណ៍ ព្រោះបើបែកការណ៍មែន ថេយ៉ុងមិនទុកនាងឡើយ។
«ខ្ញុំDareឲ្យអ្នកនាងយកកាំបិតចាក់ប៉ោមមួយរួចយកវាមកចិតចែកគ្រប់គ្នា» រូម៉ាក៏លើកនូវសំណើរមួយដែលស្ដាប់មើលទៅងាយស្រួលបំផុត ស្រីតូចយើងក៏ប្ដូរពីមុខស្ងួតមកជាញញឹមបន្តិច នាងក៏ក្រោកឡើងពីកន្លែងអង្គុយរួចទាញយកកូនកាំបិតមកកាន់នឹងងាករ៉េភ្នែករកមើលផ្លែប៉ោមតែក៏បែរជាមិនឃើញ។
«ឯណាប៉ោម...នោះ?» រូម៉ាមិនបានទុកឱកាសឲ្យរ៉ូហ្សាលីនញញឹមបានយូរឡើយ ត្បិតថាប៉ោមដែលរ៉ូហ្សាលីនកំពុងតែរកនោះក៏នៅក្នុងដៃម៉ា ហើយម៉ាក៏ដាក់វានៅពីមុខទ្រូងខាងស្ដាំរបស់នាង ជាកន្លែងតែមួយដែលរ៉ូហ្សាលីនធ្លាប់បានបាញ់នាងទម្លាក់ទឹកនោះ គ្រប់គ្នាក៏មិនបានឆ្ងល់ព្រោះពួកគេមិនបានដឹងសម្ងាត់ដូចដែលរូម៉ានឹងរ៉ូហ្សាលីនបានដឹងឡើយ។
«ឲ្យឆាប់ឡើងទៅអ្នកនាងរ៉ូហ្សាលីន ខ្ញុំងងុយគេងហើយ ហ៊ើយ!!» រូម៉ាតឿនរ៉ូហ្សាលីនច្រើនលើកច្រើនសារហើយលើកដៃខ្ទប់មាត់មិនឲ្យស្ងាប នាងក៏ដឹងថារ៉ូហ្សាលីននាងស្ទាក់ស្ទើរនឹងការធ្វើបែបនោះ ត្បិតមិនមែនមានតែនាងឡើយដែលរង់ចាំរឿងថ្ងៃកើតហេតុនោះ រ៉ូហ្សាលីនដែលជាអ្នកប្រព្រឹត្តិក៏ចាំមិនភ្លេចដែរ មើលតែសភាពញីញ័ររបស់រ៉ូហ្សាលីនក៏អាចបង្ហាញច្បាស់ហើយ ស្រីតូចក៏កាន់កាំបិតដោយដៃ2ចូលមក កាន់តែជិតរូម៉ានាងក៏កាន់តែញ័រលើសដើម ព្រោះហេតុការណ៍យប់នោះលោតឡើងមកជាថ្មីម្ដងទៀត ការចងចាំដែលនាងជាអ្នកសាងហើយពេលនេះវាក៏តាមលងនាង។
ជ្រឹប!
ប៉ោមក៏ធ្លុះពាក់កណ្ដាលដោយសារតែកាំបិត ខុសត្រង់តែវាមិនមែនជាការចាក់របស់រ៉ូហ្សាលីន តែក៏ព្រោះតែរូម៉ា អ្នកកាន់ប៉ៅមយកវាមកចាក់ទម្លុះនឹងកាំបិតជំនួសវិញ ស្រីតូចក៏មើលទៅអ្នកកាន់កាំបិតទាំងញីញ័រនោះបន្តិចរួចក៏ញញឹមបែបពេញចិត្ត។
«អ្នកនាងភ័យអីទៅ? អ្នកនាងជាមនុស្សស្រីស្លូតបូត គួរឲ្យស្រឡាញ់សឹងអី មិចនឹងអាចទៅធ្វើអំពើយ៉ង់ឃ្នងបែបនោះទៅ? កុំភ័យមើស៎» រូម៉ាក៏ចូលមកជិតដៃគូសត្រូវរួចលូកដៃអោបនឹងគោះខ្នងរ៉ូហ្សាលីនស្រាលៗនាំឲ្យគ្រប់គ្នាដែលមិនដឹងរឿងមានអារម្មណ៍ថាកក់ក្ដៅជំនួស ទាំងដែលការពិតគ្រប់យ៉ាងគ្រាន់តែជាឆាកល្ខោនសម្ដែងប៉ុណ្ណោះ រ៉ូហ្សាលីនស្របនឹងគ្រប់គ្នាមិនបានចាប់អារម្មណ៍នាងក៏ងើបមុខមើលទៅរូម៉ាព្រមជាមួយនឹងកំហឹងពេញប្រៀបតែម្ដង។
«នាងចង់ធ្វើបាបយើងហ្អេស៎?» រ៉ូហ្សាលីនបង្ហាញកាយវិការនឹងពាក្យសម្ដីក្រអើតក្រទមកាន់តែធ្វើឲ្យរូម៉ាពេញចិត្តថែមទៀតព្រោះតែវាជាអ្វីដែលនាងចង់បាន រ៉ូហ្សាលីនកាន់តែខឹង ធាតុពិតរបស់នាងនឹងកាន់តែឆាប់លាតត្រដាងឡើង។ «អត់ទេ! ខ្ញុំមិនបានធ្វើបាបអ្នកនាងឯណា វាគ្រាន់តែជាផលកម្មបានមកពីអីដែលអ្នកនាងសាងទេតើ..» រូម៉ាក៏ខិតមុខចេញបន្តិចរួចលូកដៃចងខ្សែរ៉ូបម៉ូដខាងមុខរបស់រ៉ូហ្សាលីនបន្តិចរួចទើបងើបប្រឈមមុខជាមួយនាងទាំងញញឹម។
«ហើយយើងជាម្ចាស់កម្មពៀររបស់នាង»
«នាង..» រ៉ូហ្សាលីនកាន់តែខឹងឆេវៗដូចជាភ្នំភ្លើងបំណងចង់ផ្ទុះ ស្រីតូចយើងក្រោយបញ្ឆេះកំហឹងទៅគូសត្រូវរួចនាងក៏ទម្លាក់ខ្លួនអង្គុយវិញ កម្លោះរ៉ូហ្សេស៍ដែលនៅក្បែរនោះក៏ញញឹមរួចទាញនាងមកអោបជាប់ណែន គេមិនដឹងថានាងគិតបែបណាចំពោះគេដែរ តែការថើបមុននេះធ្វើឲ្យគេមានអារម្មណ៍ល្អខ្លាំងមែនទែន។
«ទៅគេងល្អទេ? មើលទៅម៉ាដូចជាងងុយហើយ» អង្គុយបានមួយសន្ទុះរ៉ូហ្សេស៍ក៏សួរនាំទៅកាន់រូម៉ាភ្លាម ស្រីតូចក៏ងាកមើលមុខគេរួចងក់ក្បាលតិចៗ រ៉ូហ្សេស៍ក៏ក្រោកឡើងឈរមុនរួចក្រសោបត្រកងគូដណ្ដឹងជួយឲ្យនាងឡើងឈរត្រង់ខ្លួន នាយកម្លោះក៏ប្រញាប់បន្ទន់ខ្លួនចុះរួចពាក់ស្បែកជើងឲ្យនាង។
«អ្នកទាំងអស់គ្នាសប្បាយចុះ ខ្ញុំសុំទៅគេងមុនហើយ»
«តាមសម្រួលចុះអ្នកនាងម៉ា» គ្រប់គ្នាក៏ញញឹមទទួលការនិយាយឆ្លើយឆ្លងរួចពួកគេក៏នាំគ្នាផឹកសុីបន្ត ចំណែករូម៉ានឹងរ៉ូហ្សេស៍ក៏នាំគ្នាទៅកាន់តង់ធំដែលពួកគេបានរៀបចំនោះ ការពិតនៅយប់នេះពួកគេទាំងអស់គឺត្រូវគេងចែកតង់គ្នា បើនៅខាងក្រោមទើបពួកគេគេងតង់មួយ2នាក់។
«បងថេយ៍..» ខណៈនោះថេយ៉ុងក៏ក្រោកឡើងដូចគ្នា គេក៏ចាកចេញទាំងមិនបាននិយាយអ្វីសោះ ព្រោះក្រពុលមុខខ្លាំងទៅហើយ រ៉ូហ្សាលីនឯណោះក៏ប្រញាប់រត់ទៅតាមថេយ៉ុងតែម្ដង។
មកដល់ខាងក្នុងតង់ក៏ឃើញថាគ្រប់កន្លែងសុទ្ធតែមានម្ចាស់អស់រលីង នៅសល់តែកន្លែងក្បែររូម៉ានឹងរ៉ូហ្សេស៍ប៉ុណ្ណោះ ថេយ៉ុងបោះជំហានចូលមកក៏ឃើញថារូម៉ានាងបិទភ្នែកគេបាត់ទៅហើយ ចំណែកឯរ៉ូហ្សេស៍ឯណោះវិញគេក៏ឈរនៅខាងក្រៅកាន់វីស្គីក្រលែងផឹកខណៈភ្នែកមើលទេសភាពលើភ្នំពេលយប់ដ៏ស្រស់ស្អាតនោះ។
«អួយ៎មូសច្រើនណាស់ បងថេយ៍សម្រាកមុនចុះ អូនរកទៅងូតទឹកសម្អាតខ្លួនបន្តិចនឹងអាលបានលាបឡេ មិនអញ្ចឹងច្បាស់ជាមូសសុីជាមិនខានឡើយ» ថេយ៉ុងក៏ងក់ក្បាលឆ្លើយតបដូចជាធម្មតាទាំងដែលក្នុងចិត្តគេបន់ឲ្យតែនាងចេញទៅបាត់ប៉ុណ្ណោះ ព្រោះនាងរំខានគេច្រើនពេកហើយថ្ងៃនេះ។
«ហ៊ឹម..» រាងកាយអ្នកដែលដេកលង់លក់ឯណោះក៏ភ្ញាក់បន្តិចកាលបើមានដៃមាំអោបរឹតនាងជាប់ពីក្រោយ រូម៉ាសន្សឹមបើកភ្នែកឡើងនឹងប្រញាប់ងាកទៅភ្លាម។
មិនខុសពីការគិតរបស់នាងពិតមែន អ្នកដែលហ៊ានអោបនាងទាំងបំពាននោះគ្មាននរណាឡើយក្រៅបុរសតែម្នាក់ដែលបំពាននាងម្ដងជាពីរដងរួចមកហើយ ពេលនេះគេក៏មកធ្វើរឿងបែបនេះនៅកណ្ដាលវាលទៅ។
«លែង..»
«កំណាញ់ធ្វើអី គ្រាន់តែអោបនោះ? យើងគៀវចង្កេះនាងឡើងរាប់ភ្លេចទៅហើយមិនគិតផង» សម្ដីនិយាយរបស់ថេយ៍ធ្វើឲ្យរូម៉ាទ្រាំលែងបាននាងក៏ប្រញាប់រើបម្រាស់រួចងាកបែរមើលទៅគេ ថេយ៉ុងក៏ព្យាយាមចូលមកជិតនាងនាំឲ្យដៃគេវាសត្រូវទ្រូងខាងស្ដាំរបស់នាង។
«អូយ៎..» រូម៉ាឧទានឡើងទាំងឈឺចាប់ ហើយការឈឺចាប់របស់នាងក៏បង្កជាភាពភ្ញាក់ផ្អើលដល់ថេយ៍ នាយក៏ប្រញាប់ក្រោកឡើងតាមនាងមុននឹងបានឃើញទ្រូងនាងខាងស្ដាំនោះមានជ្រាបទឹកក្រហមៗដូចជាឈាម បានន័យថានាងមានរបួសនៅត្រង់នោះ។
«នេះទ្រូងនាងកើតអី?» រូម៉ាមិនបានឆ្លើយតែក៏ប្រញាប់ទាញកូនស្បៃមកគ្របខ្លួននឹងក្រោកបំណងចង់ចាកចេញ តែនាងក៏ត្រូវបានគេទាញដៃជាប់ជាថ្មី។
«រឿងដែលនាងសួររ៉ូហ្សាលីននោះ...»
«មិនបាច់ចង់ដឹងទេ! ព្រោះបើដឹងក៏លោកមិនអាចកែប្រែឲ្យវាល្អវិញបានដែរ គួរណាស់តែលោកមើលនាងនោះឲ្យល្អចុះ លែងខ្ញុំ» រូម៉ាក៏ក្រវាសដៃគេមួយទំហឹងរួចដណ្ដប់ស្បៃបំណងចង់ចេញទៅក្រៅ។
«យើងអាចបោះបង់រ៉ូហ្សាលីនចោលដើម្បីនាង..»
«តែខ្ញុំមិនអាចចោលបងរ៉ូហ្សេស៍បានឡើយ» រូម៉ាបញ្ជាក់ប្រាប់នាយច្បាស់រួចដើរចេញទៅរកគូដណ្ដឹងនាងបាត់ ទុកឲ្យថេយ៉ុងនៅឈរធ្មឹង ភ្នែកក៏អោនមើលឈាមដែលស្រក់ពីរបួសនាងឯណោះទាំងឆ្ងល់។
(នេះមានរឿងអីទៅ?)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now