ភាគទី74

615 30 1
                                    


ទាយាទម៉ាហ្វៀ
ភាគទី74

ង៉ោង!
សំឡេងឡានបើកបរក្នុងល្បឿនលឿនលើផ្លូវហាយវ៉េធំទូលាយតែម្នាក់ឯង គេជាន់ហ្គែកប់ៗក៏ព្រោះតែភាពអន្ទះសារក្រោយពីបានទទួលដំណឹងថាផ្ទះលើភ្នំគេឆេះហើយអ្វីដែលជាបញ្ហាកាន់តែធំនឹងរុករានចិត្តរបស់គេនោះគឺក្រោយពីបានដឹងថារូម៉ាក៏មានចំណែកនឹងជាជនរងគ្រោះក្នុងហេតុការណ៍នោះ។
"ម៉ា..ម៉ានឹងមិនកើតអីទេម៉ា" ដៃកាន់បញ្ជាចង្កូតឡាន បបូរមាត់ក៏ទន្ទេញជាប់ថាម៉ានឹងមិនកើតអី ម៉ាមិនកើតអីទេ តាមចិត្តនឹងបំណងរបស់គេ ថេយ៉ុងក្ដាប់ចង្កូតឡានជាប់សឹងតែបាក់ម្រាមព្យាយាមកាច់រ៉េបត់ចូលទៅតាមផ្លូវទៅកាន់ផ្ទះចំការមួយនោះ។

កន្លះម៉ោងក្រោយ!
ងឹក!
ក្រោយចំណាយពេលជិះប្រមាណជាកន្លះម៉ោង ថេយ៍គេក៏មកដល់ផ្ទះលើភ្នំដែលជាកម្មសិទ្ធិគ្រួសារហើយក៏ជាកន្លែងកើតហេតុអាក្រក់ដែលគេមិនធ្លាប់គិតថាវានឹងកើតឡើងទាល់តែសោះនោះ។
គ្រឹប!
"ម៉ា..ម៉ា" ថេយ៉ុងចុះពីឡានទាំងខោគេសើមព្រោះតែមុននោះគេស្លុតអារម្មណ៍ដល់ថ្នាក់ញីញ័រទើបបណ្ដាលឲ្យកំពប់ខ្ចាយសូកូឡាក្ដៅពីលើភ្លៅគេ តែវាក៏មិនបានធ្វើឲ្យនាយក្ដៅផ្សាឈឺដូចជាចិត្តនាពេលនេះឡើយ លឺដំណឹងមួយនេះហើយចិត្តគេក៏ហាក់ស្លាប់ ស្លាប់មុននឹងបានមកដល់ទីនេះទៅទៀត។
"ម៉ា..លែង! លែងយើង" ជំហានជើងបោះចូលមិនទាន់ទាំងដល់មាត់ជណ្ដើរផ្ទះផង ថេយ៍ក៏ត្រូវបានប៉ូលីសចាប់ក្រៀកជាប់មិនព្រមឲ្យចូល ភ្នែកក្រហមងាំងបែបខឹងលាយឡំនឹងអារម្មណ៍ឈឺក៏បញ្ចេញមកខណៈគេងើបសំឡឹងមើលសម្បកផ្ទះដែលមានផ្សែងហ៊ុយទ្រលោមនោះ ផ្ទះវាខូចខាតទាំងស្រុងទៅហើយ ចុះទម្រាំតែអ្នកដែលនៅក្នុងផ្ទះនោះទៀត?
"លែងយើង.."
"ពួកឯងលែងគាត់ទៅ" គ្រានោះប៉ូលីសម្នាក់ក៏ចូលមកហើយប្រាប់កូនចៅក្រោមគំនាបឲ្យលែងថេយ៍ នាយកម្លោះយើងកាលបើគេលែងឃាត់ក៏ប្រញាប់នាំខ្លួនរត់ឡើងទៅកាន់ជាន់ខាងលើដែលពេលនេះមានតែគ្រោងផ្ទះប៉ុណ្ណោះ ថេយ៍គេមិនបានខ្វល់ជាមួយនឹងផ្ទះនោះស្មើនឹងខ្វល់ពីមនុស្សស្រីជាទីស្រឡាញ់ឡើយ ព្រោះគេឡើងមកនេះគេមករកតែរូម៉ាប៉ុណ្ណោះ។
"ចុះជនរងគ្រោះ? ម៉ា..ប្រពន្ធខ្ញុំនៅឯណា?" គ្រាន់តែមកដល់ខាងលើមិនឃើញម៉ា ភាពអន្ទះសារនឹងតក់ស្លុតក៏ជម្រុញឲ្យថេយ៉ុងស្រែកឡូឡាពេញក្នុងផ្ទះ ប៉ូលីសដែលនៅទីនោះក៏នាំគ្នាមើលទៅចៅហ្វាយនាយរហូតដល់គេសម្គាល់ដឹងនឹងប្រញាប់ចូលទៅរកថេយ៍។
"អ្នកនាងម៉ា.."
ក្រឺង!ក្រឺង..
លោកប៉ូលីសមិនទាន់បាននិយាយចប់ផង ក៏មានអ្នកខលចូលមកកាត់សេចក្ដីរបស់គេភ្លាម ថេយ៉ុងក៏លើកទូរសព្ទ័ឡើងរួចទទួលភ្លាមៗព្រោះជាលេខរបស់លោកពូគេ។
(ឯងមកមន្ទីរពេទ្យមក..ឯងប្រហែលជាដឹងនឹងកំពុងតែរកម៉ាហើយមែនទេ? នាងមកដល់មន្ទីរពេទ្យ កំពុងតែទទួលការសង្គ្រោះ)
ទឹកមុខស្រពាប់ស្រពោនក៏ប្ដូរមកជាភ្ញាក់ ចិញ្ចើមដែលចងឡើងក៏រលាបន្តិចហាក់ធូរចិត្តដែលយ៉ាងហោចក៏ឧប្បត្តិហេតុនេះមិនបានខាបយកនាងចេញពីទ្រូងគេ ថេយ៍មិនបង្អង់ក៏ប្រញាប់នាំខ្លួនរត់ចុះពីលើផ្ទះរួចសម្ដៅទៅកាន់ឡានដើម្បីបើកចាកចេញភ្លាមៗមិនបង្អង់។

មន្ទីរពេទ្យ...
សម្រឹបជើងមាំរត់ចូលមកកាន់មន្ទីរពេទ្យហាក់មិនអស់កម្លាំងសោះព្រោះទាំងជិះទៅនឹងជិះមកគេចំណាយពេលជាងមួយម៉ោងទៅហើយ គេចូលមកកាន់ខាងមុខបន្ទប់សង្គ្រោះស្របនឹងក្រសែភ្នែកងាកឃើញអ្នកគ្រប់គ្នានៅទីនោះ ជាពិសេសគឺក្មេងៗទាំង2ជាកូនរបស់គេក៏នៅទីនោះដែរ។
"ម៉ា..ម៉ា" ខណៈគេមកដល់នោះរាងកាយម៉ាក៏ត្រូវពេទ្យរុញចេញមកល្មម រាងកាយនាងក៏ឡើងជាំនឹងមានរបួសសឹងតែគ្រប់ចន្លោះ ថេយ៍បំណងចង់តាមក៏ត្រូវគ្រូពេទ្យឃាត់ព្រោះគេត្រូវការពិនិត្យនាងនឹងរៀបចំបន្ទប់សម្រាកឲ្យនាង។
"ហាណា លី..អឹស" ថេយ៉ុងក៏ងាកមករកកូន ចូលមកមិនទាន់ទាំងបានចូលជិតកូនផងក៏ត្រូវបាននាងល្អិតហាណារុញទ្រូងគេមួយទំហឹងសឹងតែអស់ជំហរទៅហើយ គេអាចមើលឃើញថាហាណានាងខឹងនឹងយំឡើងហើមភ្នែកទៅហើយ។
"ពូមកធ្វើអីពេលនេះ? ក្រែងពូទៅតាមម៉ាក់មែនទេ? ចុះមិចក៏ម៉ាក់ទៅជាបែបនេះ ហ៊ឹកៗ" ហាណានិយាយបណ្ដើរគោះទ្រូងលោកប៉ាបណ្ដើរ ថេយ៉ុងក៏ខាំមាត់នឹងប្រញាប់រុលចូលអោបកូនជាប់ណែន ទឹកភ្នែកគេក៏ស្រក់ចុះមកដៃម្ខាងក៏លូកទាញលីឈីងមកអោបដែរ ពួកគេទាំង3យំជាមួយនឹងគ្នាព្រោះតែអាណិតនឹងតក់ស្លុតនឹងរឿងនោះ។
"ជាសំណាងដែលម៉ាអាចនាំខ្លួនចេញពីផ្ទះបានទើបនាងមិនត្រូវស្លាប់ក្នុងភ្នក់ភ្លើង" ហូស៊ុកក៏និយាយឡើងនាំឲ្យថេយ៍ងាកមកមើលគេទាំងភ្នែកក្រហម នាយក៏លើកដៃជូតទឹកភ្នែកដែលហៀបនឹងស្រក់រួចបំណងចង់ទៅរកលោកដុកទ័រ តែគាត់ក៏ចេញមកល្មម។
"អ្នកនាងម៉ាដឹងខ្លួនមុននេះបន្តិច ជាសំណាងដែលនាងមិនស្រូបផ្សែងច្រើន នាងមានរបួសខ្នងបន្តិចហើយ.."
"ខ្ញុំអាចទៅមើលនាងបានទេ?" ថេយ៍ក៏ប្រញាប់រត់ទៅរកម៉ាភ្លាមមិនបង្អង់ ហូស៊ុកនឹងក្មេងៗក៏ប្រញាប់ទៅតាមដែរ មកដល់ខាងក្នុងបន្ទប់នាយក៏បានឃើញថារូម៉ានាងកំពុងតែស្រវ៉េស្រវ៉ាអង្គុយតែក៏ត្រូវពេទ្យឃាត់។
"ម៉ា.."
"ថេយ៍..ថេយ៍ឲ្យគេបើកភ្លើងទៅ! ធ្វើអ្វីម៉្យាងទៅខ្ញុំចង់ឃើញកូន ហ៊ឹក..ហាណា..ហាណាកូនម៉ាក់ ហ៊ឹក" រូម៉ាស្រែកឡាំប៉ាឲ្យគេបើកភ្លើងទាំងដែលថ្ងៃនៅចាំងចូលមកច្បាស់ចែស ហើយភ្លើងបន្ទប់ក៏បើកឡើងច្បាស់ៗដែរ ថេយ៍ក៏មិនបង្អង់ប្រញាប់ចូលទៅអោបនាងជាប់ណែន។
"ថេយ៍..ថេយ៍ឲ្យគេបើកភ្លើង ហ៊ឹកៗ ខ្ញុំ..ខ្ញុំខ្លាច"
"បងនៅទីនេះហើយ អូនកុំខ្លាចម៉ា..ហ៊ឹម"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now