ភាគ95

558 22 0
                                    


ទាយាទម៉ាហ្វៀ
ភាគទី95

"នេះនាង..នាងឯងបោកយើង" លីលីនិយាយឡើងទាំងកំហឹង រ៉ូហ្សាលីនដែលកាន់កាំភ្លើងនោះក៏ចូលមករកនាងព្រមជាមួយនឹងស្នាមញញឹមលើផ្ទៃមុខ ដៃម្ខាងលូកទាញសក់លីលីសឹងតែដាច់លលាដ៏ក្បាល ការទាញក៏បានយ៉ាងរលូនក្រោយពីរូម៉ានាងនាំខ្លួនចេញ។
ផ្លាច់! ផ្លាច់..
រ៉ូហ្សាលីនទះលីលីមួយដៃហើយមួយដៃទៀតមិនដកដៃ ទះមួយទំហឹងៗដល់ថ្នាក់ផ្ទៃមុខសក្បុសរបស់លីលីប្រែមកជាជាំឈាម សកម្មភាពនោះក៏គ្មាននរណាម្នាក់ឃាត់ត្បិតថាមនុស្សអាក្រក់យ៉ង់ឃ្នងដូចជាលីលីនេះ គ្មានភាពសេសសល់ដែលគួរឲ្យអាណិតទេ ហូស៊ុកដែលដើមឡើយជាអ្នកការពារនាង ពេលនេះគេក៏មិនបានធ្វើអ្វីបានត្រឹមតែងាកបែរមុខចេញ មិនសូម្បីតែចូលទៅឃាត់ព្រោះគេក៏ចង់ឲ្យអេមម៉ាលីនេះបានស្គាល់មេរៀនខ្លះព្រោះពីមុនគេប្រដៅនាងមិនទាន់ដល់កម្រិតទើបនាងនៅតែបន្តធ្វើខ្លួនអាក្រក់រហូតមកដល់ពេលនេះ។
"នាងឯង! នាងឯងជាអ្នកធ្វើឲ្យបងប្រុសជាប់គុក.. នាងស្រីចង្រៃ..អឹស" រ៉ូហ្សាលីនក៏ត្រូវបានរូម៉ាឃាត់ទាំងដែលនាងមិនទាន់បានបញ្ចេញកំហឹងអស់នៅឡើយផង តែនាងក៏មិនបានជំទាស់នឹងងាកចេញដោយដៃរុញលីលីឲ្យដួលលើដីព្រូស រូម៉ាបោះជំហានចូលមកជិតរ៉ូហ្សាលីនរួចទាញយកកាំភ្លើងពីដៃនាងមករួចភ្ជុងក្បាលលីលីជាប់។
"បាញ់មក! នាងបាញ់សម្លាប់យើងមក បាញ់មក!!!" លីលីនាងងើបមុខដែលប្រឡាក់ដាមទៅដោយឈាមក៏ងើបឡើងសំឡឹងទៅកាន់អ្នកដែលមានប្រៀបជាងនាងនាគ្រានោះ តែថារូម៉ានាងក៏មិនបានភ្ញាក់ផ្អើលនឹងសេចក្ដីទ័លច្រករបស់លីលីឡើយ នាងក៏ច្បូញមាត់បន្តិច..
"អង្វរយើងទៅ!" រូម៉ានិយាយរួចក៏យកកាំភ្លើងចង្អុលជើងនាង។
"អង្វរទៅថានាងចង់ងាប់ ចង់ងាប់ខ្លាំងណាស់ ក្រែងយើងអាចពិចារណាសម្លាប់នាងនាពេលនេះ" រូម៉ានិយាយបណ្ដើរសើចចំអកដូចកូនឆ្កែទ័លច្រកម្នាក់នេះបណ្ដើរ ម្នាក់ក្នុងចំណោមបុរសទាំង3នាក់ដែលមករកនាងនោះក៏មានម្នាក់ដើរចេញមក ដៃម្ខាងកាន់ខ្សៀរជក់បង្ហុយឡើងហាក់គ្មានបារម្ភខ្លាចថាគេនឹងវាយប្រហារនាយសោះ លីលីដែលនៅអង្គុយស្ងៀមនោះក៏ងើបមើល ខណៈឃើញរូម៉ាកំពុងតែភ្លេចខ្លួននាងក៏កញ្ឆក់ទាញកាំភ្លើងពីដៃនាង។
"ម៉ាប្រយត្ន័!!"
ផាំង! អូយ៎..
សំឡេងគ្រលរធំបន្លឺឡើងខណៈរាងកាយនាងត្រូវមនុស្សម្នាក់ចូលមកទាញចេញ គ្រាប់កាំភ្លើងដែលលាន់លឺនឹងសំឡេងត្អូញឈឺនោះមិនមែនជារូម៉ាតែជាលីលី ត្បិតដៃដែលកញ្ឆក់កាំភ្លើងនោះត្រូវណាមជុនបាញ់រហូតដល់ធ្លុះ លីលីដេកននៀលនៅលើដីកាលបើដៃហូរឈាមស្រោចព្រោះតែគ្រាប់កាំភ្លើងបាញ់ផ្ដាច់សរសៃដៃនោះតែម្ដង ណាមជុនកាន់ខ្សៀវជក់បង្ហុយមួយអស់ខ្យល់រួចហុចទៅកូនចៅគេដែរកំពុងតែចាប់ក្រៀកកូនចៅលីលីនោះ កាយមាំទម្លាក់អង្គុយចុះខណៈទាញកាំភ្លើងមកឆ្កឹះមុខឲ្យនាងងើបឡើងសំឡឹងចំគេ។
"គ្រាន់បើ មិនអន់"
ថ្វើយ! លីលីមិនបានខ្លាចតែក៏ខាកស្ដោះទឹកមាត់ដាក់ពីមុខណាមជុនបំណងចង់ឌឺដងគេដែលមកលេបខាយនាង កូនចៅណាមជុនក៏យាកាំភ្លើងបំណងបាញ់ស្រីក្រអើតក្រទមនេះតែចៅហ្វាយក៏លាដៃឃាត់ ណាមជុនក៏សំឡឹងមើលទៅនាងរួចញញឹម។
ខ្វោក!
ដៃរ៉ូបនាងក៏ត្រូវទាញផ្ដាច់បញ្ចេញសាច់សឹងតែដល់ទ្រូងនាំឲ្យលីលីប្រញាប់លើកដៃទប់ នាងក៏មើលទៅនាយម្នាក់នេះក្នុងន័យផ្សេង ណាមជុនយកអាវនោះមកជូតទឹកកខ្វក់ដែលនាងស្ដោះនោះរួចទម្លាក់ចុះមកលើស្មានាង។
"កុំភ័យថាយើងនឹងសុីនាង បិសាចដូចជានាងគួរតែជាចំណីរបស់ពួកអាបិសាចដូចគ្នា មើលទៅបើលក់នាងក៏បានលុយមិនទិញដែរណ៎ លក់ចូលបនល្អទេ?"
"ហ្អាយ៎! អត់..អត់ទេ! សម្លាប់យើងទៅ..រូម៉ា! រូម៉ាសម្លាប់យើងទៅ រូម៉ា..ហ្អាយ៎!!!!!" លីលីក៏លែងមានសតិនឹងប្រញាប់ស្រែកអង្វរសុំអ្នកដែលត្រូវមនុស្សម្នាក់ទៀតអោបកាន់នោះ ណាមជុនក៏ក្រោកឡើងរួចបញ្ជាកូនចៅឲ្យអូសលីលីចេញពីទីនោះ។
"លែង..លែងយើង! អាពួកមនុស្សថោកទាប..យើង..យើងមិនព្រមទេ ផាំង!" បបូរមាត់បង្ហើបឡើងស្រែកមិនឈប់នោះក៏ស្ងាត់មាត់កាលបើកាំភ្លើងមួយគ្រាប់បាញ់ទម្លុះស្មានាង លីលីដួលស្ដូកក្នុងដៃកូនចៅណាមជុន នាយយើងមិនបានបាញ់ទើបងាកមកមើលចង់ដឹងថានរណាជាអ្នកបាញ់ តែក៏ញញឹមព្រោះជាមនុស្សដែលគេរំពឹង។
កាយមាំទាំដែលអោបក្រសោបរូម៉ានោះឯងជាអ្នកបាញ់ ស្រីតូចយើងកាលបើស្ងាត់សំឡេងបាញ់នាងក៏ងើបក្បាលឡើងមកមើលរួចភ្ញាក់កាលបើបានឃើញនាយសង្ហាដែលគ្រប់គ្នាដឹងថាគេពិការភ្នែក តែនេះ..នេះជាស្អី?
"បងថេយ៍! នេះបង..បងមើលអូនឃើញមែនទេ?" រូម៉ាពោលឡើងទាំងឆ្ងល់ ថេយ៍ក៏លើកដៃឡើងរួចរាវរកមុខនាងដូចដើម។
"អត់ទេ! មើលមិនឃើញទេ.."
"តែកុហកអូនទះហើយ" រូម៉ាគួកទ្រូងថេយ៉ុងមួយដៃលាន់ឌឹប! ចង់យំបន្តិចអីបន្តិច នេះគេលេងស្អីជាមួយនាងនឹង នេះគេបោកនាងរឺយ៉ាងមិច?
"គ្រប់យ៉ាងគួរតែអរគុណលោកម្ចាស់ជុន" ថេយ៉ុងនិយាយរួចរូម៉ាក៏ងាកមើលណាមជុនទាំងងឿងឆ្ងល់។
"យើងខ្វេះភ្នែកបិសាចមករាប់ភ្លេច យកវាមកប្រើការណ៍ខ្លះក៏មិនអត់ប្រយោជន៍ដែរ"

1.2Kសម្រាប់ភាគបន្ត៕

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now