អរគុណសម្រាប់1.4Kភាគចាស់
ទាយាទម៉ាហ្វៀ
ភាគ96,97"យើងខ្វេះភ្នែកបិសាចមករាប់ភ្លេច យកវាមកប្រើការណ៍ខ្លះក៏មិនអត់ប្រយោជន៍ដែរ" ម្ចាស់កាយមាំទាំនិយាយទាំងទឹកមុខស្មើបែបមិនលេងសើចអ្វីសោះនាំឲ្យថេយ៉ុងដែលឈរនោះងាកមើលមកគេរួចញញឹមបន្តិច។
"ហើយមិចក៏ធ្វើមុខបែបហ្នឹងនាងល្អិត?!" នាយជុនដំបូងឡើយក៏គិតថានឹងធ្វើធម្មតា មិនលេងសើចអ្វីទាំងអស់ដូចជាថេយ៉ុងដែរ តែថាឃើញទឹកមុខនាងល្អិតរូម៉ាកាលណាការតាំងចិត្តរបស់គេក៏រលាយដូចជាអំបិលត្រូវទឹក។
"បងថេយ៍ក៏កុហក លោកអុំជុនក៏កុហក" រូម៉ាច្បូញមាត់និយាយយ៉ាងគួរឲ្យស្រឡាញ់ជាទីបំផុត នាងងាកមើលឆ្លាស់គ្នារវាងថេយ៉ុងនឹងលោកម្ចាស់ជុន នាយទាំង2នេះមិនដឹងជាចួបគ្នាពីពេលណា ធ្វើការវះកាត់តាំងពីពេលណាដឹងត្រឹមតែថាម្នាក់ៗសម្ដែងសមខ្លាំងណាស់។
"យើងនឹងក្បាលខូចណាស់ ឲ្យគេកុហកខ្លះទៅ" លោកម្ចាស់ជុនលូកដៃកាន់ប៉ះអង្អែលក្បាលនាងស្រាលៗតែក៏ឈ្លីសឹងតែសក់នាងក្លាយជាចំប៉ើងទៅហើយ ម្ចាស់កាយមាំទាំក៏លូកដៃទាញខ្សៀរពីដៃកូនចៅរួចចេញព្រមទៅជាមួយនឹងអ្នកដែលចាប់លីលីនោះ នាងម្នាក់នេះទាល់តែជាលោកម្ចាស់ទើបអាចចាត់ការបានពិតមែន។
"ខឹងនឹងបងមែន?!"
"មិនដឹងទេ..ស្អប់ណាស់" នាងតូចយើងដែលកំពុងតែតាមមើលចាស់ទុំចេញទៅនោះក៏បែរជាងក់ងរកាលបើប្រុសសម្អប់ចូលមកបំណងចង់អោបនាង ស្រីតូចក៏រហ័សគេចេញរួចសម្លក់មុខគេសឹងតែជ្រុះគ្រាប់ភ្នែកតែម្ដង។
"មិចក៏ស្អប់ប្ដីអញ្ចឹង?" ភាសាប្ដីប្រពន្ធដែលពីមុនជាពាក្យពិបាកណាស់តែពេលនេះពួកគេក៏និយាយជាមួយគ្នាយ៉ាងរត់មាត់ ថេយ៍អោនមុខមកបំណងចង់ថើបថ្ពាល់នាងតែបែរជាបានថើបកាំភ្លើងជំនួសទៅវិញ រូម៉ាភ្ជុងគេរួចលើកចិញ្ចើមមើលទៅគេទាំងខឹង។
"គ្មានទេ..ប្ដីខ្ញុំមិនចេះបោកគេអញ្ចឹងទេ ហ៊ឹស" នាងក៏ទម្លាក់កាំភ្លើងចុះបោះជំហានចាកចេញ ថេយ៉ុងក៏ប្រញាប់រត់ទៅតាមនាង ពួកគេពេលនេះដូចជាគូស្នេហ៍ក្មេងៗដែលនៅលាវគ្មានកូនចៅអីអ៊ីចឹងដែរ។
ការចាកចេញទៅរបស់ពួកគេក៏ត្រូវសំឡឹងមើលទៅពីរ៉ូហ្សាលីនមនុស្សដែលស្រឡាញ់ថេយ៍ក្នុងសម្ពន្ធ័ភាពពិសេសដូចគ្នា តែមកពីបញ្ហាឃាំងឃាទើបមិនអាចមានរឿងល្អកើតឡើង។
(បងសាកសមនឹងទទួលបានក្ដីសុខបំផុតហើយថេយ៍, ឯងក៏ដូចគ្នារូម៉ា) រ៉ូហ្សាលីនពោលក្នុងចិត្តយ៉ាងស្ងប់ស្ងាត់ដូចជាទឹកមុខនាងនាពេលនោះអញ្ចឹង កាយតូចឈរឲ្យខ្យល់បោកបក់មកប៉ះស្មានឹងសក់ស្រាលៗ តែគ្រានោះក៏មានដៃមាំមួយលូកចុចស្មានាងតិចៗ។
"លោកមេស៍?!" ដោយស្គាល់ច្បាស់ថាប្រុសម្នាក់នោះជានរណាទើបរ៉ូហ្សាលីនឧទានឡើង នាយមេស៍ក៏ញញឹមរួចបែរចង្អុលទៅកាន់ឡាន រ៉ូហ្សាលីនក៏ងាកមើលតាមដៃនាយមុននឹងទឹកភ្នែកហូរស្រក់ចុះមិនឈប់។
"បងរ៉ូហ្សេស៍! ហ៊ឺ" នាងតូចរលីងរលោងនឹងប្រញាប់រត់ទៅរកបុរសដែលទើបចេញពីឡានមួយនោះ រ៉ូហ្សេស៍កាលបើបានឃើញប្អូនស្រីគេក៏លាដៃត្រដាងរង់ចាំឲ្យនាង គ្រាន់តែប្អូនស្រីចូលមកក្នុងរង្វង់ដៃគេភ្លាមនាយក៏ប្រញាប់រឹតដៃអោបនាងជាប់ណែន។
"ខ្ញុំនឹកបងណាស់ ហ៊ឹកហ៊ឺ បងប្រុស"
"បងក៏នឹកអូន.. បងនឹកអូនណាស់លីន" រ៉ូហ្សេស៍ពោលរៀបរាប់ឡើងទាំងទឹកមុខស្រពាប់ស្រពោន គេជាប់ក្នុងការឃុំឃាំងមកយូរខែដែរហើយ គេមានសម្បត្តិច្រើនជាអ្នកជំនួញផង បើកភោជនីយដ្ឋានផង តែវាក៏មិនអាចជួយឲ្យគេចេញពីមន្ទីរឃុំឃាំងដែរ ត្បិតថារូម៉ាបានប្ដឹងគេច្រើនក្រាស់ក្រែលដល់ថ្នាក់ថាលុយក៏មិនអាចជួយឲ្យគេមានសេរីភាពបាន លុះត្រាណាតែរូម៉ានាងដកពាក្យបណ្ដឹងទើបគេអាចចេញមកបាន ហើយពេលនេះនាយក៏បានសម្រេចបំណងនឹងចាកចេញពីទីនោះមកយ៉ាងពេញសិទ្ធិ។
"បងសុំទោស! សុំទោសដែលបងតែងតែធ្វើបាបឯង មិនយល់ពីឯង ឃាឃាំងឯងរហូតមក..បងគួរតែស្ដាប់ឯងនឹងធ្វើតាមចិត្តឯងខ្លះ"
"អត់ទេ! ហ៊ឹកបងរ៉ូហ្សេស៍មិនខុសទេ ខ្ញុំទេអ្នកខុស ខ្ញុំគួរតែព្រមស្ដាប់បងនឹងធ្វើខ្លួនឲ្យល្អ មិនឲ្យបងពិបាកចិត្តណា៎" ទាំង2នាក់បងប្អូនក៏និយាយអោបគ្នានិយាយរៀបរាប់ទុក្ខលំបាកនឹងការដឹងខុសមកកាន់គ្នាទៅវិញទៅមក វាជាទិដ្ឋភាពដែលល្អបំផុតក្នុងពេលនោះ ហូស៊ុកដែលជាអ្នកនៅឈរមើលនោះក៏បានតែអោបដៃសំឡឹងមើលព្រមជាមួយនឹងស្នាមញញឹម នាយក៏ព្រលែងខ្យល់ដង្ហើមស្រាលបែបធូរចិត្ត នាយក៏ចោលភ្នែកទៅម្ខាងខណៈទូរសព្ទ័គេរោទ៍ឡើង នាយមិនបង្អង់ក៏ប្រញាប់ដើរចេញរួចទទួលទូរសព្ទ័ភ្លាម។
"អាឡូ! អេដវីន?" ស្នាមញញឹមនឹងទឹកមុខស្រស់ស្រាយដែលមានលើផ្ទៃមុខនោះក៏រលាយសាបសូន្យមួយរំពិចតែម្ដងកាលបើបានទទួលការទាក់ទងចូលមកភ្លាម នាយក៏ងាកសំឡឹងមើលទៅក្មួយប្រុសក្មួយស្រីបន្តិច ឃើញពួកគេកំពុងតែល្អូកល្អើននឹងដោះស្រាយគ្នាទើបនាយមិនរំខាននឹងចាកចេញទៅបាត់តែម្នាក់ឯងមុន។ក្រឡេកទៅមើលកម្លោះក្រមុះយើងទាំង2ដែលកំពុងតែនិយាយដោះស្រាយគ្នាឯណោះវិញ រូម៉ានាងក៏បោះជំហានចូលមកកាន់កន្លែងសួនផ្កាដែលនៅលើជម្រាលខាងលើឯណោះ ថេយ៉ុងគេក៏មិនបោះបង់ឱកាសរួចប្រញាប់ចូលទៅតាមនាង នាយញញឹមជានិច្ចកាលបើបានឃើញរាងកាយតូចល្វត់ល្វន់ដើរទៅមុខបន្តនោះ។
"មើស៎! កុំមកអោបអូន"
"អូន?!" ខណៈថេយ៉ុងកំពុងតែអោបចង្កេះឯណោះនាងតូចក៏ធ្លោយមាត់និយាយប្រើសព្វនាមផ្អែមល្ហែមទៅកាន់គេ ថេយ៍ក៏យកលេសនោះរួចញ៉ោះនាង ដៃមាំអោបក្រសោបនាងកាន់តែជាប់ណែនថែមទៀត ទោះបីជារូម៉ានាងមិនព្រមក៏គេមិនខ្វល់។
"យើងបោកគេ ដឹងគេខឹងអត់?!" រូម៉ាច្បូញមាត់នៅស្ងៀមឲ្យគេអោបតែនាងក៏នៅបង្ហាញភាពមិនសុខចិត្តដដែល ព្រោះនាងមិនគួរណាចាញ់បោកគេ មើលថែគេយកចិត្តគេឡើងរាប់អាទិត្យអញ្ចឹងសោះ មិនតែប៉ុណ្ណឹងនាងក៏ខាតទឹកភ្នែកដែលខំយំព្រោះនឹកនឹងអាណិតគេថែមទៀត។
"បោកប្ដីឡើងដូចកង្កែបបោក ដល់ពេលប្ដីបោកម្ដងងរឲ្យខ្ទើត"
"កុំប៉ះគេ..ចេញ..ចេញ20ម៉ែត្រទៅ" រូម៉ាខិតបែរចេញរួចរុញនាយឲ្យទៅឆ្ងាយតាមភាពខឹងងក់ងររបស់មនុស្សស្រី ថេយ៍ទល់អណ្ដាតបន្តិចរួចចូលមកអោបនាងម្ដងទៀត តែម្ដងនេះគេក៏អោបនាងយ៉ាងទន់ភ្លន់ ដៃមាំអង្អែលខ្មងដៃនាងជាប់រួចមិនភ្លេចទម្លាក់បបូរមាត់ថើបសក់នាងស្រាលៗផង។
"បងគួរតែប្រាប់អូនមុនពីរឿងនេះ"
"បើបងប្រាប់ អូនមិចនឹងនៅមើលថែបងទៅម៉ា? អូនដឹងទេ មួយសប្ដាហ៍ដែលយើងនៅជាមួយគ្នាយ៉ាងពេញលេញនោះបងសប្បាយចិត្តណាស់ណា៎ ជុប៎"
"កុំតែខ្លាចកូនកើតមកអត់ប៉ា កុំអីមិនខ្វល់ទេ!"
"នេះរឿងកូនដែលអូននិយាយនោះជាការពិតហ្អេស៎?" ថេយ៍និយាយទាំងសប្បាយចិត្ត រូម៉ាក៏ងាកបែរមករកគេរួចញញឹមបន្តិចរួចលើកដៃទះថ្ពាល់គេថ្នមៗ។
"អត់ទេ! សម្ដែងតើ"
"ម៉ា!!!!!"—
1.2Kសម្រាប់ភាគបន្ត៕
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍