ទាយាទម៉ាហ្វៀ
ភាគ1044ខែកន្លងផុតទៅ..
ក្រោយព្យុះភ្លៀងនឹងវិវាទរវាងគ្រួសារទាំងសងខាងត្រូវបានដោះស្រាយគ្រប់គ្នាក៏រស់នៅយ៉ាងមានក្ដីសុខគ្មាននរណាមករំខាននឹងយាយីក្ដីសុខរបស់ពួកគេទៀតនោះ គ្រួសារហ្វ្រេដឌើរីកស៍ក៏រស់នៅដោយមានលោកតា មានហូស៊ុក ឡេឡានីនឹងកូនៗ4នាក់របស់ពួកគេ ចំណែកឯថេយ៍ដែលជាទាយាទតែម្នាក់របស់ត្រកូលអាល់ហ្វ្រេដដូ គេក៏រស់នៅស្ងប់សុខជាលើកដំបូងក្រោយពីការឈឺចាប់បែកបាក់អស់ជាច្រើនលើកច្រើនសារមកនោះ ពេលនេះគេមិនមែនតែម្នាក់ឯងទៀតឡើយ គេមានរូម៉ានឹងកូនៗក្រោមបន្ទុក។
"ប៉ា..នៅក្នុងនេះប៉ាសុខសប្បាយទេ?!" បើសិនជាគិតទៅអ្នកដែលនៅសល់ទុក្ខលំបាកនោះគឺមានតែលោកប៉ារូម៉ាម្នាក់នេះឯង គេត្រូវទទួលទោស3ឆ្នាំពីបទសម្លាប់មនុស្សដោយអចេតនា ស្ថានទោសនាយនៅស្រាលបែបនេះក៏ព្រោះតែមានការជួយជ្រោមជ្រែងពីហូស៊ុកផងដែរ បើទោះបីជាគេជាកូនប្រុសឃាតករដែលសាងទោសកំហុសជាច្រើនលើគ្រួសារគេក៏ហូស៊ុកគេនៅតែមានចិត្តចង់ជួយព្រោះតែគេដឹងថាហេនរីក៏ឈឺចាប់ព្រោះតែលោកប៉ាគេមិនស្ទើរនោះដែរ។
"ប៉ាមិនអីទេ.." នាយពោលឆ្លើយតបនឹងសំនួរកូនស្រីរួចព្យាយាមសំឡឹងមើលមុខកូនឲ្យបានពេញៗភ្នែកព្រោះគេខានចួបមុខកូនប៉ុន្មានខែទៅហើយ ព្រោះគេបានសុំថេយ៉ុងថាមិនឲ្យរូម៉ានាងមកមើលគេនៅទីនេះ គេមិនចង់ឲ្យនាងបានឃើញលោកប៉ាគេក្នុងសភាពបែបហ្នឹងឡើយ តែមិនយល់ឡើយថាហេតុអីបានជាថ្ងៃនេះនាងមករកគេ។
រូម៉ាងើបមុខសំឡឹងមើលទៅលោកប៉ាវិញ ស្នាមញញឹមក៏ញ៉ោចឡើងស្របនឹងទឹកថ្លាប៉ុន្មានតំណក់ហូរកាត់ផែនថ្ពាល់ នាងក៏មិនចង់យំនៅចំពោះមុខលោកប៉ានាងក្នុងស្ថានការណ៍បែបនេះដែរ តែនាងមិនអាចទប់វាបន្តបានពិតមែនក្រោយពីនាងមកឃើញថាលោកប៉ានាងស្គមជាងមុន។
"កូនសុំទោសណាប៉ា" រូម៉ាអោនមុខចុះយំយកៗចំពោះអ្នកមានគុណ ហេនរីក៏អោនមុខមកក្បែរកញ្ចក់រួចលើកដៃកាន់ប៉ះហាក់ចង់ប៉ះអង្អែលក្បាលកូន រូម៉ានាងក៏ផ្អឹបក្បាលនឹងកញ្ចក់បង្ហាញប្រាប់លោកប៉ាថានាងចង់បានការលួងលោមខ្លាំងណាស់ តែនាងបានតែធ្វើបែបហ្នឹងឯង នាងត្រូវរង់ចាំប្រមាណជាជាង2ឆ្នាំទៀតទម្រាំតែលោកប៉ានាងមានសេរីភាពជាថ្មី។
"ប៉ាទេដែលគួរសុំទោសកូន ប៉ាគួរតែដោះស្រាយរឿងឲ្យបានចប់សព្វគ្រប់តាំងពីដើមមក ម៉្លោះក៏នឹងថេយ៍ក៏មិនមានបញ្ហាមកជាច្រើនបែបនេះ តែប៉ាថា..បញ្ហាទាំងនេះក៏នាំឲ្យកូននឹងគេបានចុះសម្រុងនឹងយល់ពីគ្នាច្រើនពិតទេ?" ហេនរីក៏សួរទៅសមីខ្លួន រូម៉ានាងក៏លើកដៃជូតទឹកភ្នែកនឹងងក់ក្បាលតិចៗ កែវភ្នែកថ្លាយ៉ង់ក៏ងាកបែរមើលទៅខាងក្រៅ ទោះបីជាមេឃក្ដៅហែងក៏វត្តមានបុរសជាទីស្រឡាញ់នាងមិនទៅណា ថេយ៉ុងនៅឈររង់ចាំនាងនៅខាងក្រៅដោយទឹកមុខញញឹមមិនធុញទ្រាន់។
"និយាយអញ្ចឹងចៅប៉ាបានប៉ុន្មានខែហើយ?!" ហេនរីក៏ប្ដូរសំនួរពីសួរសុខទុក្ខកូនមកជាសួរនាំពីចៅៗក្នុងផ្ទៃម្ដង រូម៉ាក៏អោនមុខរួចប៉ះអង្អែលផ្ទៃពោះខ្លួនឯងតិចៗ។
"ចៅភ្លោះរបស់ប៉ាបានជិត5ខែហើយ.. ថេយ៉ុងគេមើលថែកូននឹងចៅៗប៉ាល្អណាស់ គេសឹងតែមិនឲ្យកូនដើរប៉ះលើឥដ្ឋការ៉ូដោយខ្លួនឯងផង"
"ល្អហើយ! កាលពីកំណើតចៅហាណាកូនលំបាកច្រើនមកហើយ ពេលនេះបានថេយ៍មកជួយមើលថែប៉ាក៏សប្បាយចិត្តណា៎.." រូម៉ាងក់ក្បាលតិចៗព្រោះសប្បាយចិត្តដែលក្រោយឃ្លាតគ្នាអស់មួយរយៈពេលធំមកនាងក៏បានមកចួបនឹងនិយាយគ្នាជាមួយលោកប៉ាជាថ្មីទៀត។
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍