ទាយាទម៉ាហ្វៀ
ភាគ33,34ងឺត!ងឺត
ទូរសព្ទ័ក៏ញ័របន្លឺឡើងក្នុងបន្ទប់ងងឹតស្លុបមួយដែលមានមនុស្សប៉ុន្មាននាក់នៅទីនោះ តែក៏គ្មាននរណាម្នាក់ចាប់អារម្មណ៍ជាមួយនឹងវាសោះក៏ព្រោះតែពួកគេកំពុងតែមានការងារសំខាន់ដែលត្រូវបំពេញ។
"បើសិនជាអ្នកនាងមិនប្រើវា ហេតុអីក៏អ្នកនាងចំណាយលុយរាប់ពាន់លានដើម្បីទិញវាមក?" នៅក្នុងបន្ទប់ប្រជុំមួយហាក់បីដូចជាតឹងសរសៃករដាក់គ្នាជាខ្លាំង ក៏ព្រោះតែពួកគេហាក់មិនពេញចិត្តដែលទាយាទនឹងជាមេខាងពួកគេសម្រេចទិញរបស់អ្វីម៉្យាងដោយគ្មានការពិភាក្សាគ្នាជាមុន ម្ចាស់កាយតូចដែលអង្គុយលើកៅអីខាងមុខពួកគេឯណោះក៏ជ្រឹមចិញ្ចើមបន្តិចហាក់ដូចមិនឈឺក្បាលនឹងពាក្យតវ៉ារបស់ពួកគេទាល់តែសោះ នាងក៏ខិតដៃច្រត់ចង្ការរួចសំឡឹងមើលទៅកាន់ពួកគេគ្រប់គ្នាមិនសល់ម្នាក់។
"ពិតមែនហើយវាដូចជាជះលុយទៅលើរឿងដែលឥតប្រយោជន៍អ៊ីចឹងដែរ" ពួកគេនាំគ្នានិយាយអ៊ូអរពេញក្នុងបន្ទប់ប្រជុំដែលកាន់តែធ្វើឲ្យអ្នកដែលអង្គុយស្ងៀមនោះកាន់តែការអត់ធ្មត់នឹងពួកគេទៀត។
ផាំង!
តុដែលរឹងមាំក៏ត្រូវគោះមួយទំហឹងដល់ថ្នាក់រង្គើព្រោះតែកម្លាំងដៃលាយឡំនឹងកំហឹងរបស់មនុស្សស្រីជាទាយាទនោះ គ្រប់គ្នាក៏នាំគ្នាស្ងាត់មាត់ហើយងាកបែរមើលមកនាងចំ រូម៉ាក៏សំឡឹងមើលទៅពួកគេរួចក៏យកកាំភ្លើងដែលទើបនឹងទិញនោះមកបោះដាក់នៅកណ្ដាលតុតែម្ដង។
"ពួកលោកគិតថាការដែលទិញវាមក ទប់ស្កាត់មិនឲ្យពពួកទាយាទផ្សេងទិញវាបាននឹងយកទៅប្រព្រឹត្តិអំពើយ៉ង់ឃ្នងវាជារឿងខាតប្រយោជន៍ ចុះត្រង់ចំណុចដែលពួកលោកលបលួចទិញស្រីយកមកបម្រើផ្លូវតណ្ហា វាយដំគ្នាដូចជាសត្វនោះទើបវាជារឿងមានប្រយោជន៍ហ្អេស៎?" រូម៉ាមិននិយាយតែមាត់ តែនាងក៏មានភស្តុតាងដោយនាងបានបើកស្លាយ៍បញ្ចាំងរាល់វិក័យបត្រ័ទិញដូរលួចលាក់របស់ពួកគេគ្រប់ៗគ្នានៅទីនោះ គ្មានសល់សូម្បីតែម្នាក់។
"តែវាជារឿងធម្មតាសម្រាប់ប្រុសៗទៅហើយ អ្នកនាងម៉ាទើបតែចូលប្រឡូក វាគឺ-ផាំង ព្រូស" បុរសម្នាក់ដែលស្រែកតវ៉ានោះក៏ត្រូវធ្លាក់ពីកៅអីកាលបើគ្រាប់កាំភ្លើងថ្មីបញ្ចេញពីកាណុងហោះមកបុកទម្លុះស្មារបស់នាយភ្លាមៗតែម្ដង។
"អ្នកនាងម៉ា.."
"បើលោកគិតថាការយកភាពឈឺចាប់នឹងជីវិតរបស់មនុស្សស្រីមកធ្វើជារបស់លេង នឹងជាការកំសាន្តធម្មតា អញ្ចឹងជីវិតលោកនៅពេលនេះក៏ជាល្បែងលេងសម្រាប់ខ្ញុំដូចគ្នា ហើយកាំភ្លើងមួយដើមនេះខ្ញុំក៏ទិញមកទុកតែសំលេសមនុស្សតរិច្ឆានដូចជាលោកនឹង យល់ទេ?" រូម៉ានិយាយបណ្ដើរក្រោកចេញពីកៅអីបណ្ដើរ នាងបញ្ឈប់ដំណើរត្រឹមរាងកាយដែលដេកននៀលមានដាបឈាមជោគស្មាឯណោះ ស្រីតូចក៏បន្ទន់ជើងបន្តិចរួចតម្រង់កាំភ្លើងទៅរក្បាលបុរសម្នាក់នោះទាំងមិនញញើត ជាហេតុធ្វើឲ្យគ្រប់គ្នានាំគ្នាទម្លាក់ជង្គង់ពីកៅអីនឹងអោនក្បាលដាក់រូម៉ាគ្រប់ៗគ្នា។
"ពួកយើងដឹងខុសហើយអ្នកនាង.." អ្នកគ្រប់គ្នាឧទានឡើងព្រមគ្នាហាក់សុំការអភ័យទោសពីអ្នកដែលកាន់តំណែងធំជាងគេនៅទីនេះ រូម៉ានាងក៏នៅរក្សាទឹកមុខស្មើដដែលតែលើកនេះនាងក៏ដកកាំភ្លើងមកសៀតនឹងចង្កេះវិញម្ដង។
"បើឲ្យយើងចាប់បានថាពួកលោកមានអ្នកណាធ្វើរឿងទាំងអស់នេះទៀត ត្រៀមក្បាលរបស់ពួកលោកចាំយើងទៅ ព្រោះយើងមិនលើកលែងឲ្យនរណាម្នាក់ដែលជំទាស់នឹងបញ្ជារបស់យើងឡើយ យល់ទេ?"
"បាទទាន៎"
"បានហើយ ចេញទៅ" រូម៉ាក៏ដេញពួកគេឲ្យចេញពីបន្ទប់ប្រជុំនោះភ្លាម គ្រប់គ្នាគ្រាន់តែបានឱកាសថាចាកចេញក៏នាំគ្នាអោនក្បាលរួចចាកចេញទៅម្ដងម្នាក់ៗទាល់តែអស់ពីបន្ទប់នោះ។
ប្រោក!
កាំភ្លើងក៏ធ្លាក់ពីដៃរបស់នាង រូម៉ាច្រត់ដៃនៅនឹងតុហាក់បីដូចជានាងមិនស្រួលខ្លួន ញើសក៏ហូរស្រឹបៗតាមជើងសក់របស់នាងព្រោះតែនាងទប់វាយូរមកហើយតាំងពីមុនការប្រជុំមកម៉្លេះ ជាមួយនឹងពួកគេទាំងនេះទាល់តែនាងរឹងមាំនឹងកោងកាចទើបអាចគ្រប់គ្រងបាន បើមិនដូច្នោះទេពួកគេច្បាស់ជាមិនស្ដាប់តាមឱវាទរបស់នាងនោះឡើយ។
ក្រាក!
"អ្នកនាងម៉ា.." ទ្វារបន្ទប់ប្រជុំក៏បើកនាំវត្តមានមនុស្សម្នាក់ចូលមកនាំឲ្យរូម៉ាប្រញាប់ក្រោកឡើងឈរឲ្យមានលំនឹង តែអ្នកដែលចូលមកនោះមិនមែនជាអ្នកក្រៅណាឡើយតែជាមេស៍ ជំនិតរបស់នាងនឹងឯង តែថាគេចូលមកលើកនេះដូចជាមានរឿងអ្វីមិនល្អកើតឡើងអញ្ចឹង មើលត្រឹមទឹកមុខរបស់គេក៏ដឹង។
"មេស៍! មានរឿងអី?" រូម៉ាក៏ប្រញាប់ចូលទៅជិតគេនឹងសួរនាំគេភ្លាម មេស៍ក៏បង្ហាញទឹកមុខបែបស្រពាប់ស្រពោនមុននឹងហុចទូរសព្ទ័ដៃរបស់នាងទៅទាំងដៃរៀងញ័របន្តិច រូម៉ាក៏ប្រញាប់កញ្ឆក់ទាញទូរសព្ទ័យកមកស្ដាប់ទាំងទ្រូងញ័រទទ្រើត។
(អ្នកនាងជាម្ដាយរបស់នាងតូច ហាណាមែនទេ? សូមមកកាន់មន្ទីរពេទ្យពេលនេះបាទ៎..)
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍