ទាយាទម៉ាហ្វៀ
ភាគ89មួយសប្ដាហ៍បានកន្លងផុតទៅ...
រយៈពេលមួយសប្ដាហ៍ដែលកន្លងផុតទៅនេះពួកគេទាំង2ក៏រស់នៅក្រោមដំបូលតែមួយ ទោះបីជាឈ្លោះគ្នាមិនលោះថ្ងៃក៏ពួកគេនៅតែជម្នះរស់នៅជាមួយគ្នាឲ្យទាល់តែបាន ជាពិសេសនោះគឺរូម៉ានឹងឯង នាងមិនបានចុះចាញ់នឹងពាក្យដេញរបស់ថេយ៍ ទោះបីជាគេមិនចង់ចួបនាង មិនចង់ឲ្យនាងនៅក្បែរក៏នាងនៅតែជម្នះក្បែរគេឲ្យទាល់តែបាន។
"បងថេយ៍!" សំឡេងតូចស្រាលបន្លឺឡើងខ្ទរពេញក្នុងផ្ទះចំការ ជាសំឡេងរបស់ស្រីស្រស់ក្នុងឈុតអ្នកចំការស្រស់ស្អាត រូម៉ាទាញបូរក្រហមពីហោប៉ៅមករួចចងជាប់នឹងសក់ព្រមជាមួយនឹងស្នាមញញឹម ស្រីតូចបោះជំហានចុះពីជាន់បន្ទប់ខាងលើមករកអ្នកដែលកំពុងតែអង្គុយកាន់ហ្គីតានៅខាងមុខផ្ទះឯណោះ គេក៏បញ្ឈប់ដៃដែលកំពុងតែកេះហ្គីតាឯណោះរួចក៏ផ្ទៀងស្ដាប់សំឡេងមេរំខានមក។
"បងថេយ៍!"
"មានការអី?!" កាលបើរូម៉ាមកកៀកជិតនឹងគេ ថេយ៍ក៏និយាយឡើងទាំងមុខសំឡឹងមើលទៅត្រង់តាមទម្លាប់ រូម៉ាក៏លូកដៃកាន់ស្មាគេជាប់ណែនរួចមិនភ្លេចអោនទម្លាក់បបូរមាត់ថើបថ្ពាល់ថេយ៍លាន់ខ្សឺត តែថាលើកនេះថេយ៍គេក៏មិនបានជំទាស់ដោយនៅអង្គុយស្ងៀមដដែល។
"អូនគិតចង់ទៅបេះទំពាំងបាយជូរបន្តិច បងចង់ទៅអត់?"
"មិនទៅទេ! ខ្ញុំចង់សម្រាក" ថេយ៉ុងក៏ឆ្លើយតបវិញដោយសំឡេងរាបស្មើ ដៃក៏ទាញហ្គីតាមកជាប់ដៃរួចបំណងចង់កេះបន្តទៀតតែក៏ត្រូវដៃស្រឡូនស្រឡៅកាន់ជាប់ រូម៉ាក៏មិនបានត្រឹមតែកាន់ នាងក៏ទម្លាក់ខ្លួនអង្គុយលើដៃកៅអីក្បែរគេ។
"រយៈពេលមួយសប្ដាហ៍មកហើយដែលពួកយើងនៅជាមួយនឹងគ្នា បងមានអារម្មណ៍ថាកក់ក្ដៅនឹងរស់នៅជាមួយអូនដែរទេថេយ៍?!" រូម៉ាក៏សួរឡើងព្រមជាមួយនឹងសំឡេងស្រាលៗហាក់ដូចជាមិនមែនលេងសើចដូចជាមុននោះ ថេយ៉ុងក៏នៅស្ងៀមរឹងអណ្ដាតមិនអាចឆ្លើយបាន ត្បិតថា100%គេច្បាស់ជានិយាយនូវពាក្យដែលក្បត់ចិត្តហើយវាក៏អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍នាងខ្លាំងដែរ ឃើញគេស្ងាត់បែបនោះនាងក៏ទម្លាក់ខ្លួនចុះកាន់តែទាបដោយអង្គុយលើភ្លៅគេរួចលូកកាន់ក្រសោបថ្ពាល់របស់ថេយ៍ដោយដៃទាំងសងខាង។
"បងមិនមានអារម្មណ៍អីពិតមែនរឺ?!"
"ខ្ញុំនិយាយហើយថានាងគួរតែចេញទៅ.. ព្រោះយ៉ាងណាក៏វាមិនអាចដែរ" ថេយ៉ុងក៏លើកដៃទាញចង្កេះបំណងឲ្យនាងងើបចេញពីគេ តែក៏មិនអាចព្រោះនាងលើកដៃអោបកញ្ចឹងករគេជាប់។
"ចេញទៅណា? បើភ្នែកបងនៅនឹងអូន បងមើលមិនឃើញព្រោះតែអូន..បងថេយ៍.." រូម៉ានិយាយមិនទាន់ចប់ផងថេយ៍ក៏លើកនាងចេញរួចគេក៏កាន់ឈើច្រត់ក្រោកចេញពីទីនោះ រូម៉ាក៏តាមសំឡឹងមើលផែនខ្នងគេ ស្រីតូចក៏ងើយមុខឡើងបន្តិច ភ្នែកនាងក៏ឡើងក្រហមហាក់ចង់យំ តែនាងក៏ព្យាយាមទប់ព្រោះនាងមិនចង់បង្ហាញភាពទន់ខ្សោយ។ថេយ៉ុងឯណោះក៏ចូលមកខាងក្នុងព្រមជាមួយនឹងភាពស្ងប់ស្ងាត់ដែលខុសប្លែក មិនលឺសម្រឹបជើងនាងចូលមកតាមគេសោះ ថេយ៉ុងក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចទម្លាក់ខ្លួនអង្គុយលើសាឡុងពូកជារបស់គេ ភ្នែកបិទចុះស្រាលៗមុននឹងសំនួរទាំងអម្បាល់ម៉ានរបស់រូម៉ាបន្លឺឡើងពេញខួរក្បាលជាថ្មី ដៃមាំក៏លើផ្ទប់ក្បាលខ្លួនឯងបន្តិចរួចធ្វើជាធម្មតាកាលបើលឺសម្រឹបជើងរូម៉ាចូលមកនាំនូវក្លិនខ្លួនឲ្យគេដឹងថាជាក្លិនទឹកអប់របស់នាង។
រូម៉ាដើរចូលមកព្រមជាមួយភាពស្ងប់ស្ងាត់ខុសធម្មតាមិនឡូឡាដូចជាសព្វមួយដង នាងបោះជំហានចូលទៅកាន់បន្ទប់ក្រោមនោះបាត់មួយសន្ទុះទើបចេញមកវិញ។
ប្រោក!ប្រោក..
សំឡេងអូសរបស់របរចេញមកហាក់ធ្វើឲ្យនាយថេយ៍ដឹងតែគេក៏មិននិយាយអ្វីនៅអង្គុយស្ងៀមកាន់កែវទឹកធ្វើដូចជាមិនខ្វល់ខ្វាយសោះ រូម៉ាអូសចេញមកនោះជាកាបូបខោអាវនាង នាងអូសយកមករួចទម្លាក់ព្រូសពីមុខគេ ហាក់ប្រាប់គេឲ្យដឹងថានាងទៅហើយ។
"បើសិនជាវាជាអ្វីដែលបងចង់បាន អូនក៏នឹងទៅ តែបងកុំស្ដាយក្រោយឲ្យសោះណា៎ ព្រោះថាបើអូនទៅហើយអូននឹងមិនមកវិញទេ" ថេយ៉ុងក៏មិនបាននិយាយអ្វីតែផ្ដេកក្បាលកើយលើសាឡុងធ្វើមិនដឹង រូម៉ាក៏កាន់កាបូបនាងរួចចេញទៅ នាងចេញទៅទាំងមិនដឹងថាថេយ៍កំពុងតែស្ទះទ្រូងមិនស្ទើរដែរ តែគេមានតែធ្វើបែបនោះ។
(ហ៊ឹម! ពួកយើងលាប៉ាទៅណាកូន..ប៉ាមិនត្រូវការពួកយើងទេ)
"កូន...ហ៊ឺ?!"
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍