ដោយសារភាគមុនក្របាន1Kពេក អ៊ីចឹងពេលវេលាលេងហ្គេមយើងក៏កាន់តែតិច ព្រោះមួយរយៈនេះអេតមីនមិនសូវស្រួលខ្លួនអាចនៅបានយ៉ាងយូរត្រឹមម៉ោង9ជិត10តែប៉ុណ្ណោះ
តែមិនអីទេតាមសម្រួលណា៎ អ្នកlikeក៏like អ្នកមិនចង់likeក៏មិនអីដែរ អេតមីនមិនបង្ខិតបង្ខំទេណា៎ រីករាយអាន
ទាយាទម៉ាហ្វៀ
ភាគ15៖ បន្ទាត់ខណ្ឌនៃពួកយើងងឹក!!!
ឡានមួយគ្រឿងចាប់ហ្វ្រាំងលាន់ងឹកកាលបើរូម៉ារត់ឆ្លងកាត់ផ្លូវ ហើយការចាប់ហ្វ្រាំងនោះក៏នាំឲ្យនាយកម្លោះដែលរត់តាមពីក្រោយនាងប្រហោងពោះមិនស្ទើរ ថេយ៍មិនបានបោះបង់ឱកាសនឹងព្យាយាមរត់តាមនាងបន្តទៀត។
«តាក់សុី..តាក់សុី» រូម៉ាឈប់នឹងចិញ្ចើមផ្លូវម្ខាងរួចបក់ដៃហៅតាក់សុីដែលឆ្លងកាត់នោះ មួយប៉ព្រិចភ្នែកនាងក៏បានឡានតាក់សុីសម្រាប់ជិះចាកចេញ ខណៈពេលដែលថេយ៉ុងកំពុងតែរត់ឆ្លងថ្នល់មករកនាង។
ទីត!ទីត...
ផាំង!
រាងកាយមាំទាំដែលរត់ឆ្លងថ្នល់បន្ទាន់នោះក៏ត្រូវបានឡានមួយគ្រឿងបុកគេពេញមួយទំហឹងក៏ព្រោះតែគេរត់មិនបានមើលភ្លើងសញ្ញាចរាចរណ៍ រាងកាយមាំទាំដួលគ្រឹបទៅលើថ្នល់ ឈាមចាប់ជ្រាបចេញពីក្បាលផ្នែកខាងក្រោយដែលបោកនឹងចិញ្ចើមផ្លូវឯណោះ តែកែវភ្នែក បេះដូងនឹងអារម្មណ៍គេទាំងអម្បាល់ម៉ានក៏រត់តាមឡានតាក់សុីដែលដឹកនាំមនុស្សស្រីម្នាក់ចាកចេញពីគេទៅ ចាកចេញទាំងពាំនាំនូវការយល់ខុសមកកាន់គេ។
«ម៉ា..មកវិញមក» បបូរមាត់ក្រាស់ហើបឧទានហៅនាងឲ្យត្រឡប់មកវិញទាំងដែលគេដឹងថាវាមិនអាចទៅរួច ត្របកភ្នែកក្រាស់បិទចុះថ្នមៗមុននឹងមានមនុស្សម្ដុំនោះមកចោមរោមមើលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ។ហ៊ឹក!ហ៊ឹក..
ខណៈអ្នកម្ខាងទៀតដង្ហោយហៅនាង អ្នកដែលចាកចេញនោះក៏មិនស្រួលចិត្តដែល រូម៉ាអង្គុយលើតាក់សុីព្រមទាំងយំសស្រាក់ ទោះជានាងមិនចង់បង្ហាញភាពទន់ខ្សោយក៏ដោយក៏នាងមិនអាចទប់បានដែរ ទឹកភ្នែករាប់សិបតំណក់បន្តស្រក់ចុះមិនឈប់ ហេតុការណ៍មុននេះវាមិនពាក់ពន្ធ័ជាមួយនឹងនាងឡើយ មិនពាក់ពន្ធ័សូម្បីតែបន្តិច ក៏ប៉ុន្តែហេតុអីក៏បេះដូងនាងឈឺផ្សាថ្នាក់នេះ? ឈឺខ្លាំងដល់ថ្នាក់នាងសឹងតែថប់ដង្ហើមបាត់នៅពេលនេះទៅហើយ។
«ហេតុអីក៏ឈឺយ៉ាងនេះ? ខ្ញុំព្យាយាមហើយ ព្យាយាមធ្វើខ្លួនឯងឲ្យរឹងមាំបំផុតហើយ ហ៊ឹកៗ» រូម៉ាពោលរៀបរាប់នៅបាំងខាងក្រោយតែម្នាក់ឯង នាងលើកដៃជ្រោងសក់ខ្លួនឯង អង្គុញជើងឡើងហាក់បង្ហាញពីភាពរងាឯកោទាំងផ្លូវកាយនឹងផ្លូវចិត្តរបស់នាង អាចនិយាយបានថារយៈពេល3ខែដែលនាងចាកឆ្ងាយនោះ នាងក៏បានព្យាបាលផ្លូវចិត្តខ្លនឯងនឹងធ្វើឲ្យខ្លួនឯងរឹងមាំ ក្រោយពីរឿងផ្ទួនៗកើតឡើងមកលើនាង ចុះពេលនេះហេតុអី? ហេតុអីក៏នាងត្រូវមកយំបែបនេះម្ដងទៀត?
នាងមិនគួរយំព្រោះតែគេនោះឡើយ!
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍