ទាយាទម៉ាហ្វៀ
ភាគ32"ហ៊ឹកហ៊ឹក បងថេយ៍" លីលីដែលដំបូងឡើយឡើងចាងពេលនេះនាងក៏បែរជាមករំអួយដាក់ម្ចាស់កាយមាំទាំដែលនៅក្បែរនាង ដៃម្ខាងក៏មានឈាមហូរស្រោចព្រោះតែមុននេះនាងត្រូវអ្នកដែលខ្លួនស្អប់រុញដៃសង្គ្រប់ពីលើដើមរកាដែកដែលនាងបានផ្ញើទៅនោះ។
"នាងនិយាយឆ្កួតយ៍ស្អី? មិចក៏នាងប្រាកដចិត្តម៉្លេះថាអ្នកដែលផ្ញើទៅនោះគឺជាយើង?" ទោះបីនាងជាអ្នកធ្វើក៏នាងមិនព្រមទទួលកំហុស មិនតែប៉ុណ្ណឹងក៏នៅស្រែកតវ៉ាប្រឆាំងជាមួយអ្នកដែលយកភស្តុតាងនោះមកទៀត រូម៉ាដែលបែរខ្នងដើរចេញនោះក៏ទុចដំណើរបន្តិចរួចឈប់ទ្រឹងមួយកន្លែង នាងងើយក្បាលឡើងទល់អណ្ដាតធុញទ្រាន់ដែលលីលីនេះជាមនុស្សពិសពុលពិបាកនិយាយគ្នាបំផុត។
"នាងនិយាយថានាងមិនបានផ្ញើទៅហ្អេស៎?"
"អើ!" លីលីក៏និយាយឡើងទាំងមិនខ្លាចរអារូម៉ាសោះ ស្រីតូចយើងក៏ងក់ក្បាលរួចលូកទាញទូរសព្ទ័ពីហោប៉ៅមករួចចុចអ្វីម៉្យាងដែលនាំឲ្យលីលីនាងឆ្ងល់នឹងប្រញាប់ងាកមើលទៅថេយ៉ុងក៏ព្រោះតែនាងបានឃើញថាថេយ៉ុងក៏មើលទៅទឹកមុខមិនល្អប៉ុន្មានដែរ។
"មិនបានផ្ញើ..ចុះនេះអ្នកណាយកប្រអប់ទៅដាក់នៅកន្លែងប្រៃសណីយ៍?" រូម៉ាមិនមែនមករករឿងនរណាម្នាក់ដោយគ្មានភស្តុតាងនោះឡើយ នាងបង្ហាញវីដេអូកាំមេរ៉ាសុវត្ថិភាពនៅកន្លែងប្រៃសណីយ៍ឲ្យលីលីនឹងថេយ៉ុងបានឃើញដល់ថ្នាក់ម្ចាស់កាយមាំទាំដែលដំបូងឡើយមានត្រឹមមន្ទិលសង្ស័យនោះក៏ប្រាកដចិត្តកាន់តែច្បាស់ថាលីលីពិតជាអ្នកទៅបង្កបញ្ហាជាមួយនឹងគេមុនពិតមែន។
"យើងធ្លាប់បាននិយាយប្រាប់នាងច្រើនលើកច្រើនសារមកហើយថាអ្វីដែលយើងដោះលែងហើយ យើងនឹងមិនយកមកវិញឡើយ ជាពិសេសរបស់ដែលមានម្ចាស់រួចហើយនោះ" រូម៉ាបញ្ចប់ប្រយោគដោយការងាកមើលទៅថេយ៉ុងយ៉ាងច្បាស់ បញ្ជាក់ប្រាប់ថានាងចង់សម្ដៅទៅលើគេ ទំនាក់ទំនងរបស់ពួកគេទាំងពីរហ្នឹងឯង។
"នាង.." លីលីក៏កាន់តែក្ដៅចិត្តហាក់ធ្វើអ្វីមិនត្រូវកាលបើរូម៉ានាងចាកចេញទៅលើកនេះគឺចាកចេញទាំងមិនងាកក្រោយតែម្ដងហើយ។
ង៉ោង!
ឡានពណ៌ក្រហមជាកម្មសិទ្ធិរបស់ម៉ាក៏បើកចាកចេញពីធ្លាផ្ទះលំហែនោះទៅក្នុងល្បឿនលឿនហាក់ប្រាប់ដល់ម្ចាស់ផ្ទះជាប្រយោលថានាងមិនចង់មកទីនេះទេ បើសិនជាលីលីមិនទៅបង្កបញ្ហានៅផ្ទះនាងនោះ។
"បងថេយ៍..បងថេយ៍ឈប់សិន" រូម៉ាចាកចេញទៅត្រឹមមួយប៉ព្រិចភ្នែក ថេយ៉ុងក៏ចេញពីលីលីទៅម្នាក់ទៀត នាយបោះជំហានលឿនមិនយកត្រចៀកស្ដាប់អ្នកដែលបានហៅសូម្បីតែបន្តិច។
"បងថេយ៍..បងថេយ៍លឺអូននិយាយទេ"
គ្រាំង!
សំឡេងនឹងដំណើរដើរតាមរបស់លីលីក៏បញ្ឈប់ត្រឹមថេយ៉ុងទាញទ្វារបន្ទប់បិទលាន់គ្រាំងនឹងចាក់សោរពីក្នុងនោះ លីលីនៅតែឈរស្រែកហៅគេតែបានប៉ុន្មាននាទីក្រោយគេក៏លឺសម្រឹបជើងធ្ងន់ៗរបស់នាងចាកចេញឆ្ងាយពីបន្ទប់នេះរួចបិទទ្វារបន្ទប់មួយផ្សេងទៀតលាន់គ្រាំង។
"ហ៊ឹម" ថេយ៉ុងនៅឈរពីមុខទ្វារក៏ព្រលែងខ្យល់ដង្ហើមធ្ងន់មុននឹងឈានជើងចេញពីមាត់ទ្វារសម្ដៅចូលមកក្នុង គេមិនបានទៅណាឡើយ មានបញ្ហារឺក៏តប់ប្រមល់លើកណាគេក៏នឹកឃើញតែកូន មករកកូនមុនគេបង្អស់ព្រោះអាចនិយាយបានថាមានតែលីឈីងប៉ុណ្ណោះដែលយល់ពីគេ ស្ដាប់គេទោះជានាងនៅក្មេងក៏ដោយ។
រាងកាយមាំទាំទម្លាក់អង្គុយលើពូកធំទូលាយក្បែរកូន លីឈីងគេអោបកូនតុក្កតាកូនក្រមុំសំណព្វចិត្តនាងជាប់ណែនក្នុងដៃ ទោះជាពេលខ្លះនាងខ្លាចតែនាងក៏មិនបានបង្កបញ្ហារឺធ្វើខ្លួនជាបន្ទុកដល់នរណាឡើយ ឲ្យតែប៉ាម៉ាក់សប្បាយចិត្តនឹងត្រូវគ្នា នាងក៏ព្រមធ្វើគ្រប់យ៉ាង។
"ហ៊ឺម! ប៉ាប៉ា" រាងកាយតូចច្រមិចក៏បម្រាស់នឹងឧទានហៅអ្នកដែលទម្លាក់ខ្លួនគេងក្បែរនាងឯណោះ ថេយ៉ុងក៏ទាញកូនស្រីចូលមកជិតរួចក្រសោបអោបនាងជាប់ខ្លួនដល់ថ្នាក់នាងតូចដែលងងុយនោះប្រញាប់ក្រោកអង្គុយទាំងសក់បាស់កន្ទ្រីងកន្ទ្រើងនាំឲ្យលោកប៉ានាងអស់សំណើច។
"ប៉ាប៉ាមិនគេងទេហ្អរ៎? ម៉ោងប៉ុន្មានហើយប៉ា?" លីឈីងសួរប៉ានាងបណ្ដើរដៃម្ខាងញីភ្នែកទាំងងងុយបណ្ដើរ នាងមិនបានដឹងទេថាពាក្យសួរនាំប៉ុន្មានឃ្លានេះនាំឲ្យទម្ងន់ទុក្ខក្នុងទ្រូងឪពុកហាក់ធូរស្រាលបន្តិចម្ដងៗ ថេយ៉ុងងាកបែរទៅកូនស្រីខណៈដៃវែកសក់នាងតិចៗរួចញញឹមបែបសប្បាយចិត្ត។
"ប៉ាសុំគេងជាមួយមួយយប់បានទេ? ប៉ា អើ! នែក៎..ប៉ានឹកឃើញរឿងថ្មីចង់មកនិទានឲ្យកូនស្ដាប់"
"អូ!មែនហ្អីប៉ា? អា៎..អ៊ីចឹងកូនគេងវិញ ហិហិ" លឺតែរឿងនិទានចម្ងល់ដែលលីឈីងមានមុននោះក៏រសាត់បាត់អស់គ្មានសេសសល់ នាងតូចគេកើយទ្រូងលោកប៉ានឹងលូកដៃអោបលោកប៉ាពេញៗដៃតាមទម្លាប់ដែលនាងមានតាំងពីតូច ព្រោះរវាងប៉ានឹងម៉ាក់ ទោះជាប៉ានាងមិនសូវជាបាននៅផ្ទះជាមួយនាងដូចជាម៉ាក់ តែនាងក៏ស្និតស្នាលជាមួយប៉ារបស់នាងជាងព្រោះគាត់តែងតែបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនាង នាំនាងលេងនេះនោះ ហើយក៏និទានរឿងឲ្យនាងស្ដាប់ ទាំងដែលការងារនេះម្ដាយនាងគួរតែជាអ្នកធ្វើទើបត្រូវ។
"ប៉ាប៉ានិយាយមក ឈីងចាំស្ដាប់" ដំបូងថេយ៍គិតថារកលេសនិទានរឿងដើម្បីបានគេងជាមួយកូនមួយយប់ តែពេលនេះក៏កុនខ្លួនហើយ នាយមិនមានរឿងថ្មីណាគួរនិទានទេ គេសញ្ចឹងគិតមួយសន្ទុះមុននឹងមានរូបភាពខ្លះចូលមកក្នុងខួរក្បាល។
"កាលពីព្រេងនាយមានផ្ទះធំទ្រនំខ្ពស់មួយដែលស្ថិតនៅខាងលើភ្នំ ផ្ទះនោះមានសភាពត្រជាក់ស្រេបនឹងមានចំការដាំដុះពទ្ធ័ជុំវិញគួរឲ្យចង់រស់នៅ ខ្យល់បក់ល្វើយៗនាំខ្យល់ត្រជាក់ចូលទៅខាងក្នុងផ្ទះនោះ.." ស្ងាត់បាត់សំឡេងកូនថេយ៉ុងក៏អោនមើលទាំងក្នុងចិត្តគិតថានាងប្រហែលជាគេងបាត់ទៅហើយ តែមានឯណា នាងក៏កំពុងតែផ្ទៀងត្រចៀកស្ដាប់នឹងមើលមុខគេជាប់ជានិច្ច។
"ហីយ៉ា! ប៉ាស្មានថាគេហើយតើ"
"គេងណាប៉ា បើប៉ាមិនទាន់និយាយបាន5នាទីស្រួលបួលផងនឹង លឿនមកប៉ាប៉ា" លីឈីងលូកដៃអង្រួនដៃលោកប៉ាបង្ខំគេឲ្យនិយាយ ថេយ៍ក៏បានតែញញឹមនឹងងក់ក្បាលតបទៅកាន់កូនស្រីភ្លាម។
...រាងកាយតូចស្រឡូនកំពុងតែអង្គុយនៅមាត់ទ្វារហាក់ដូចជាកំពុងតែសញ្ជឹងគិតនូវរឿងអ្វីម៉្យាងដែលមិនល្អ ទឹកមុខស្រពាប់ស្រពោនពោរពេញទៅដោយទុក្ខកង្វល់ហាក់ដូចជាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតសប្បាយរីករាយរបស់នាងអញ្ចឹងដែរ។
(បងកុហកអូន..បងនិយាយថាបងនឹកនៅជាមួយអូន បងចាំបានទេ? ហ៊ឹក..បងនៅមិនទាន់នាំឲ្យទៅមើលផ្កាឈូករត្ន័នៅឡើយទេ...ថេយ៍) រាងកាយតូចដែលអង្គុយសញ្ជឹងគិតនោះក៏បែរមុខចំមក បង្ហាញឲ្យឃើញនូវឈាមស្រក់ចេញពីច្រមុះរបស់នាង ភ្នែកទាំងគូក៏ដាមទៅដោយទឹកភ្នែកហូរស្រក់មកជោគថ្ពាល់។
(បងថេយ៍..)
(ហ៊ឹក! បងថេយ៍កុហក)
(ម៉ា...)
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍