ទាយាទម៉ាហ្វៀ
ភាគ72"ហាណា!"
"ពូឆាប់ទៅៗ.." ហាណាដែលនៅឈរច្រត់ចង្កេះសំឡឹងមើលនោះក៏ប្រញាប់លូកដៃរុញច្រានកាយមាំទាំដែលកំពុងតែសំឡឹងមើលនាងឯណោះឲ្យចេញទៅតាមម៉ាក់របស់នាងភ្លាម ថេយ៉ុងក៏មិនទាន់ទៅតែសំឡឹងមើលនាងល្អិតហាណាទាំងញញឹម។
"ប៉ាអរគុណកូនណាស់" ថេយ៉ុងលើកដៃអង្អែលក្បាលហាណាហើយក៏លូកហួសទៅអង្អែលក្បាលរបស់លីឈីងម្នាក់ទៀតមុននឹងប្រញាប់ចាកចេញទៅ ហាណាក៏មិនបានតាមមើលថេយ៉ុង ខុសប្លែកពីលីឈីងដែលតាមមើលលោកប៉ារត់ចេញទៅថែមទាំងញញឹមសប្បាយចិត្ត តែភាពសប្បាយចិត្តរបស់នាងក៏រសាយបាត់បន្តិចម្ដងៗពីផ្ទៃមុខកាលបើនាងងាកមកឃើញទឹកមុខស្មើធេងរបស់នាងល្អិតហាណាបន្តិច។
"ហាណា.."
"បើដូចជាអីដែលលីឈីងនិយាយ នៅជាមួយប៉ាលីឈីងទើបម៉ាក់មានក្ដីសុខ ហាណាក៏មានតែសម្របតាមនេះចុះ" មុននេះនៅក្នុងបន្ទប់ក្មេងតូចទាំង2ក៏មិនបានចូលទៅលេងដូចជាអ្វីដែលបាននិយាយឡើយ ពួកគេចាំស្ដាប់គ្រប់ពាក្យគ្រប់ម៉ាត់ដែលប៉ាម៉ាក់ពួកគេទាំងសងខាងនិយាយឆ្លើយឆ្លងគ្នា តាមអ្វីដែលហាណាស្ដាប់បាន ម៉ាក់របស់នាងពិតជានៅមានចិត្តស្រឡាញ់ ចិត្តនឹកទៅលើលោកពូម្នាក់នេះពិតមែន។
"លីឈីងអរគុណហាណាណា៎..ប៉ាម៉ាក់ពួកយើងសុទ្ធតែឈឺ សុទ្ធតែត្រូវដៃគូបោកប្រាស់ទំនុកចិត្តដូចគ្នា លីឈីងក៏សង្ឃឹមថាប៉ានឹងមិនឈឺចាប់ម្ដាយទៀត ម៉ាក់ហាណាក៏ដូចគ្នាណា៎" ហាណាក៏ងាកមើលមុខលីឈីងរួចងក់ក្បាលទាំងញញឹមស្ងួតជាប់លើផ្ទៃមុខ ក្មេងស្រីទាំង2ក៏កៀកករគ្នារួចចូលទៅក្នុងបន្ទប់វិញ។ក្រឡេកមកមើលថេយ៉ុងឯណេះវិញ អ្នកដែលចេញទៅតាមលួងលោមរូម៉ាតាមបំណងខ្លួននឹងមានការជម្រុញបើកភ្លើងខៀវព្រាកៗពីកូននោះ គេក៏មកតាមនាងដល់ខាងក្រៅទៅហើយ តែគួរឲ្យស្ដាយគេមកយឺតមួយជំហាន។
ង៉ោង!
"ម៉ា.." គេចេញមកឃើញនាងមែន តែឃើញនាងនៅក្នុងឡាននឹងបើកចាកចេញឆ្ងាយពីវិមានទៅហើយ ថេយ៉ុងលើកដៃជ្រោងសក់ខ្លួនឯងបន្តិចទាំងតានតឹងក្នុងអារម្មណ៍ជាទីបំផុត គេមិនដឹងថាមួយជីវិតនេះគេមានឱកាសអាចតបស្នងរាល់កំហុសដែលគេបានសាងលើនាងរឺអត់ឡើយ។
"បើសិនជាអូនទុកពេលឲ្យបងត្រឹមតែ15នាទីសម្រាប់បកស្រាយ វាប្រហែលជារឿងល្អ..."
ក្រឺង!ក្រឺង..
ខណៈនោះទូរសព្ទ័របស់ថេយ៍ក៏បន្លឺឡើងកាត់ផ្ដាច់អារម្មណ៍សោកសៅបន្តិចដោយទាមទារឲ្យគេយកចិត្តទុកដាក់នឹងគិតឆ្ងល់វិញព្រោះលេខដែលខលមកនោះជាលេខរបស់កូនចៅគេដែលនៅមាល៍តាឯណោះ។
"អាឡូ!" សូរសំឡេងដែលសួរទៅកាន់អ្នកម្ខាងទៀតនោះបង្ហាញពីការព្រួយបារម្ភព្រោះកន្លងទៅមួយរយៈហើយដែលគ្មានការរាយ៍ការណ៍ពីមាល៍តា តែហេតុអីក៏ថ្ងៃអ្នកនៅទីនោះខលមក។
(អូននឹកសំឡេងបងដល់ហើយថេយ៍..)
សំឡេងស្រាលរបស់មនុស្សស្រីបន្លឺនាំភាពភ្ញាក់ផ្អើលដល់ថេយ៍ ត្បិតថាគេស្គាល់សំឡេងមួយនោះច្បាស់ថាជាសំឡេងរបស់នរណា តែអ្វីដែលជាបញ្ហានោះគឺថាហេតុអ្វីបានជានាងអាចមកនិយាយទូរសព្ទ័បានបែបនេះ បើនាងត្រូវគេឃុំឃាំងនោះ?
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍