ភាគ07៖ តំណែងផ្ដាច់និស្ស័យ

1.1K 43 2
                                    

ទាយាទម៉ាហ្វៀ
ភាគ07៖ តំណែងផ្ដាច់និស្ស័យ

រូបរាងកាយតូចស្រឡូនដែលធ្លាប់តែគ្រងឈុតបែបកូនក្មេងទៅតាមអាយុកាលរបស់នាង ពេលនេះក៏បែរផ្លាស់មកជាតុបតែងខ្លួនបែបដូចជាមនុស្សចាស់ទុំ លាយឡំនឹងការតុបតែងផ្ទៃមុខទៀតធ្វើឲ្យថេយ៉ុងសឹងតែចំណាំនាងសឹងមិនបាន នាងផ្លាស់ប្ដូរទាំងស្រុងតែម្ដង។
«នាងដឹងថានាងកំពុងតែធ្វើស្អីទេ?» ថេយ៍មិនបានបោះបង់ឱកាសក្នុងការនិយាយឆ្លើយឆ្លងទៅនាង គេនៅតែទន្ទេញដដែលៗថាទីកន្លែងនេះមិនសាកសមឲ្យនាងមកឡើយ វាមិនមែនជាកន្លែងដែលនាងអាចលេងសើចដូចជាក្មេងដែរ តែគេមិនបានដឹងទេថាការដែលដើរចូលក្នុងទីកន្លែងដ៏គ្រោះថ្នាក់មួយនេះវាជាបំណងរបស់នាង គេជាអ្នកធ្វើឲ្យនាងដើរមកដល់ចំណុចមួយនេះ។
«លោកគិតថាខ្ញុំមកកាន់តំណែងមួយនេះទាំងមិនបានគិតជាមុនរឺ? លែងដៃលោកទៅ មនុស្សកំពុងតែមើលមក ជាពិសេស..» រូម៉ាដកឃ្លាប្រយោគបន្តិចដោយចោលភ្នែកមើលទៅខាងក្រោមកន្លែងឡើងទទួលតំណែងឯណោះ ថេយ៍មិនបានឆ្លើយតបរួចងាកមើលតាមនាង មុននឹងបានឃើញវត្តមានរបស់ម្ចាស់កាយតូចស្ថិតក្នុងឈុតសុិចសុីតាមចំណង់ចំណូលចិត្តរបស់គេ នាងកំពុងតែឈរអោបដៃសំឡឹងមើលមកព្រមជាមួយនឹងភាពមិនពេញចិត្ត តែវាមិនមែនជាបញ្ហារបស់គេទេ ព្រោះគេក៏មិនក្រែងចិត្តនឹងស្រីដែលគេយកមកកំដរអារម្មណ៍នោះឡើយ។
តែការសន្ទនាពួកគេក៏នៅតែបញ្ចប់ដដែល បើទោះបីជាថេយ៍គេមិនព្រមក៏ដោយ រូម៉ាវាសដៃរបស់គេចេញ រួចទើបងាកសំឡឹងមើលទៅកាន់អ្នកចូលរួមពិធីទាំងមូលដែលកំពុងតែបង្ហាញភាពងឿងឆ្ងល់មកលើការចូលកាន់តំណែងឆាប់រហ័សបែបនេះ ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមស្រាលបន្តិចរួចទើបបង្ហាញស្នាមញញឹមចេញមក។
«នាងជាមនុស្សស្រីមិចនឹងអាចឡើងកាន់តំណែងជាទាយាទម៉ាហ្វៀដែលជាមុខងាររបស់មនុស្សប្រុសបានទៅ?»
«ពិតមែនហើយៗ» អ្នកគ្រប់គ្នាក៏ហាក់យល់ស្របនឹងការលើកឡើងរបស់បុរសម្នាក់ក្នុងចំណោមនៅខាងក្រោមឯណោះ នាយកម្លោះដែលជាទាយាទម៉ាហ្វៀខាងលិចឯណោះក៏បែរជាញ៉ោចស្នាមញញឹមឡើង ត្បិតមិនមែនមានតែគេម្នាក់ដែលជំទាស់ ក៏មានអ្នកចូលរួមជាច្រើនទៀត ជាពិសេសគឺត្រកូលផ្សេងដែលមានបំណងប៉ងចង់មកកាន់កាប់តំណែងនេះជំនួស តែបែរជាចុះឡើងៗនាងជាមនុស្សស្រីត្រូវឡើងមកកាន់កាប់តំណែងបែបនេះ វាពិបាកនឹងទទួលយកបន្តិចហើយ។
«ហេតុអី?ក៏ព្រោះតែលោកគិតថាមនុស្សស្រីទន់ជ្រាយមិនអាចធ្វើអ្វីដូចជាពួកយើងអញ្ចឹងមែនទេ?» រូម៉ាមិនបណ្ដាក់មាត់ នាងឆ្លើយតបភ្លាមៗទៅអ្នកដែលនិយាយអម្បាញ់មិញនោះ ការតតាំងរបស់នាងក៏ត្រូវបានស្ដាប់យ៉ាងយកចិត្តទុកពីលោកហ្គេសស្ពើ លោកប៉ារបស់ថេយ៉ុងដែលមកចូលរួមជាភ្ញៀវឯណោះ មិនត្រឹមតែគាត់ សូម្បីតែអេដវីនជំនិតរបស់ហូស៊ុកក៏ស្ដាប់នាងឡើងចំហមាត់ដែរ។
«យើងគិតហើយ ក្មេងម្នាក់នេះនឹងឡើងជាទាយាទឲ្យទាល់តែបាន ទោះបីជាហេនរីគេមិនព្រមក៏ដោយ ព្រោះយើងមើលឃើញថានាងនឹងលោកប៉ានាងគឺដូចគ្នាខ្លាំងណាស់ ទាំងការគិត ទាំងអត្តចារិក ខុសគ្នាតែនាងជាមនុស្សស្រីតែប៉ុណ្ណោះ» លោកម្ចាស់ហ្គេសស្ពើមានប្រសាសន៍ឡើងក៏ហាក់ដូចជាលុបលាងការគិតរបស់នាយៗដែលនៅអង្គុយកៀកក្បែរនឹងគាត់នោះដែរអញ្ចឹង ពួកគេគិតថានាងជាមនុស្សស្រីទន់ខ្សោយមិចនឹងអាចកាន់កាប់តំណែងបានយូរទៅ? មិនយូរមិនឆាប់ក៏គង់តែមានអ្នកមកផ្ដួលរំលំនាង ព្រោះថាគ្រួសារនាងចាប់បែកខ្ញែកអស់ទៅហើយតាំងពីលោកតានាងជាប់ពន្ធនាគាររួចមក។
«នាងប្រហែលជាមិនអាចសូម្បីតែកាន់កាំភ្លើងឲ្យជាប់នឹងដៃផង ផាំង-ច្រាវ» រកតែបុរសម្នាក់នោះបញ្ចប់ប្រយោគខ្លួនឯងមិនទាន់ រូម៉ាក៏ទាញកាំភ្លើងដែលសៀតទុកជាតំណាងក្បែរនោះរួចតម្រង់បាញ់បំបែកថូផ្កាដែលនៅខាងក្រោមនោះឲ្យបែកខ្ចាត់ខ្ចាយអំបែងនឹងទឹកក្នុងថូរចេញមកទាំងអស់ គ្រប់គ្នាក៏ភាំងភ្លឹកមិនគិតថានាងដៃត្រង់ដល់ថ្នាក់នេះសោះ។
«លោកចង់ដឹងអ្វីទៀតទេ? រឺក៏ចង់ឲ្យខ្ញុំសាកបាញ់លោកជំនួសថូវិញ» រូម៉ាសួរទាំងញញឹមញញែមតែអត្ថន័យក៏បែបបញ្ចើចបញ្ចើរបុរសម្នាក់នោះក៏ព្រោះតែគេមើលងាយនាងនឹងជំទាស់នាងព្រោះនាងជាស្រី អ្នកណាថាមនុស្សស្រីអាចកាន់កាប់បានតែការងារតូចតាចនោះ?
«លោកជាមនុស្សប្រុសនឹងគិតថាខ្លួនឯងជាមនុស្សដែលខ្លាំងខ្លាហើយរឹងមាំ តែលោកក៏គួរតែចាំថាលោកកើតមករឹងមាំបែបនេះក៏បានគុណបុណ្យរបស់មនុស្សស្រីជាអ្នកមើលថែរក្សាលោកដែរ ម្ដាយរបស់លោកទៅវិញដែលសាកសមនឹងទទួលបានពាក្យថាជាមនុស្សរឹងមាំ ព្រោះបើគាត់មិនរឹងមាំលោកក៏មិនមានមុខមកឈរនិយាយមាក់ងាយមនុស្សដែលមានភេទដូចជាម្ដាយលោកបែបនេះដែរ» រូម៉ាមិនបានក្លបខ្លាចរឺក៏ក្រែងចិត្តក្នុងការនិយាយពីការគិតរបស់នាងនោះឡើយ ដោយសារតែភាពក្លាហានរបស់នាងបែបនឹងហើយទើបនាំឲ្យកម្លោះៗដែលមកពីត្រកូលផ្សេងភាគច្រើនញ៉ោចស្នាមញញឹមព្រមទាំងសំឡឹងមើលមកនាងដោយភាពចាប់អារម្មណ៍ ការចាប់អារម្មណ៍របស់ពួកគេនេះឯងកាន់តែបង្កើនភាពតានតឹងនឹងធ្វើឲ្យនាយដែលអង្គុយស្មើរូម៉ានោះក្ដាប់ម្រាមដៃខ្លួនឯងណែន។ 

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Tempat cerita menjadi hidup. Temukan sekarang