យប់នេះផុសរៀងយឺត គេងចោលអេតមីនអស់នៅ?
រីករាយអាន
ទាយាទម៉ាហ្វៀ
ភាគ93(ដៃគូចាស់)
"ឡប់!"
"បងថេយ៍និយាយអញ្ចឹងតិចសង្សារថ្មីគេលឺហើយខឹងទៅ មើលដកខ្លួនចេញ" រូម៉ាលូកដៃម្ខាងរុញទ្រូងថេយ៍ចេញពីនាងបន្តិចរួចបែរបំណងចង់ដើរចេញតែក៏ត្រូវនាយចាប់ដៃជាប់រួចចូលទៅក្បែរនាង គេក្រសោបកាន់តែណែនហាក់ប្រាប់នាងថាបើគេកាន់ដៃនាងលើកនេះហើយគេនឹងមិនលែងទៀតនោះទេ។
"នែ.."
"គេចង់ទៅវិញជាមួយខ្លួនឯង" ថេយ៉ុងនិយាយដោយទឹកមុខស្មើធេងដូចមិនអៀនមាត់អីបន្តិចសោះ ហើយដោយសារតែបែបនឹងហើយទើបរូម៉ានាងអស់សំណើចសឹងតែទប់មិនជាប់ ដៃម្ខាងលើកខ្ទប់មាត់ខ្លួនឯងរួចទៅព្រមគ្នាជាមួយប្រុសមាត់រឹងចិត្តរឹងនឹងឯង។យប់បន្តិច..
ការញ៊ាំអាហារពេលល្ងាចក៏បានបញ្ចប់រួចរាល់ ក្រោយពីថេយ៉ុងនឹងរូម៉ាមកដល់ វាបញ្ចប់ទឹកដោយរលូនទាំងការបម្រើអាហារភេសជ្ជៈព្រមជាមួយនឹងភ្លេងតន្ត្រីប្រគំយ៉ាងសាកសមនឹងស្ថានការណ៍ ហូស៊ុកក៏លូកដៃយកកូនកន្សែងដៃពីហោប៉ៅរួចជូតផ្ដិតស្នាមប្រឡាក់នៅលើបបូរមាត់ភរិយាដែលនៅអង្គុយកៀកក្បែរនោះ ឡេឡានីនាងក៏ភ្ញាក់បន្តិចរួចចាប់ដៃស្វាមីទាំងភ្នែកងាកឆ្វេងស្ដាំហាក់អៀនខ្មាសព្រោះមានសមាជិករួមតុច្រើន ជាពិសេសនោះគឺនាយជុននោះឯង។
"មិនបាច់អៀនទេលោកស្រី ឲ្យលោកហូស៊ុកបានបង្ហាញក្ដីស្រឡាញ់ខ្លះទៅម៉្យាងអ្នកនាងជាស្ត្រីល្អ សាកសមនឹងទទួលបានការយកចិត្តទុកដាក់បែបនេះបំផុតហើយ" នាយជុនដែលមុននោះទទួលទានអាហារយ៉ាងស្ងប់ស្ងាត់តែគ្រានេះក៏បញ្ចេញសម្ដីនិយាយចូលទៅម្ចាស់វិមានខ្លះ ឡេឡានីក៏ងាកមើលទៅគេរួចញញឹមទាំងភាពអៀនប្រៀនជាទីបំផុត ព្រោះថាពាក្យសម្ដីសរសើរពីមនុស្សម៉ឺងម៉ាត់ដូចជាគេវាមានតម្លៃណាស់។
"ខ្ញុំបង្ហាញរាល់ថ្ងៃឡើងអូនឡេឡានីចង់ធុញទៅហើយ"
"បង.." ឡេឡានីលូកក្ដិចស្មាស្វាមីបន្តិចប្រាប់ថាមិនមែនបែបហ្នឹងទេ គ្រប់គ្នាក៏លាន់មាត់អស់សំណើចឡើងតែក៏ស្ងាត់ទៅវិញកាលបើទូរសព្ទ័របស់នាយជុនរោទ៍ឡើង គេក៏លូកទាញទូរសព្ទ័ចេញមករួចចងចិញ្ចើមបន្តិចមុននឹងទទួល។
"ខាយ៍លីក្រោកមករកយើងពិតទេ? ប្រាប់ទៅថាប៉ាទៅដល់ឥលូវហើយ នាងច្បាស់ជាឈប់យំហើយល្អ.." នាយជុនក៏បញ្ចប់ការខលទាក់ទងគ្នារួចក៏នាំខ្លួនក្រោកពីតុអាហារ ហូស៊ុកនឹងគ្រប់គ្នាក៏ក្រោកឡើងតាមគេលើកលែងតែលោកម្ចាស់ហ្គេសស្ពើ ព្រោះគាត់ជាចាស់ទុំជាងគេអញ្ចឹងមិនចាំបាច់នោះទេ។
"ខ្ញុំគិតលាទៅសិនហើយ ប៉ុន្មានថ្ងៃទៀតពេលចាប់ផ្ដើមការងារ..ម៉ា! ខលហៅពូបាន"
"ចាស៎" សព្វនាមថាពូដែលជុននិយាយនាំឲ្យថេយ៉ុងច្បូញមាត់ញញឹមបន្តិច គេក៏ខិតកៅអីបន្តិចរួចចូលទៅកាន់តែជិតនាង សឹងតែថាមុខរលាយចូលគ្នាទៅហើយ។
"អូនប្រសព្វកុហកបងណាស់ក្មេងឆ្កួត ឲ្យបងលួសព្រលឹងអស់រលីង" រូម៉ាលូកដៃក្ដិចចុងទ្រូងថេយ៍បន្តិចតែភ្នែកក៏ងាកសំឡឹង មើលនៅតែញញឹមជូនដំណើរជុនឲ្យចាកចេញទៅ។
"ចាំអុំជូនឯងទៅប្រុសជុន អុំមានការចង់សួរសុខទុក្ខខ្លះ"
"ក៏បាន" ជុនក៏ចូលទៅរកលោកហ្គេសស្ពើរង់ចាំគាត់ក្រោករួចចាកចេញទៅជាមួយគ្នា តាមផ្លូវមកនាយក៏ជ្រួសគ្នាជាមួយក្មេងស្រីដែលគេទះកំផ្លៀងនោះទៀត នាងក៏ភ័យឡើងញ័រតែថានាយមិនបានសូម្បីតែសំឡឹងមើលនាងឲ្យយូរ គេដើរហួសនាងធ្វើដូចនាងជាខ្យល់អាកាសហោះកាត់ប៉ះគេអញ្ចឹង។
ការចាកចេញរបស់គេក៏នាំឲ្យគ្រប់គ្នាតាមមើល តែអ្នកដែលមើលជាងគេ មើលទាំងងឿងឆ្ងល់នោះគឺជាឡេឡានីនឹងឯង នាងក៏ចងចិញ្ចើមរួចងាកមើលទៅស្វាមីបន្តិច។
"បងដឹងណាថាអូនកំពុងតែឆ្ងល់ពីអី"
"លោកជុនមានភរិយាហើយមែនទេទើបមានកូន?!" ហូស៊ុកក៏ញញឹមបន្តិចរួចលូកកាន់ច្បិចថ្ពាល់ភរិយាស្រាលៗទាំងចិត្តខ្នក់ខ្នាញ់។
"មិនចាំបាចដល់មានភរិយាទើបមានកូនឯណាអូន.. កូននោះជាកូនអតីតសង្សារលោកជុន..តែពេលនេះពួកគេក៏បែកគ្នាហើយបន្សល់ទុកកូនមួយជាចំណងដៃ"
"បងដឹងទេហេតុអីក៏បែកគ្នា?!"
"សង្សារចាស់គាត់ផិត.." ម្ដងនេះរូម៉ានាងជាអ្នកនិយាយ។
"ស្លាប់ហើយ!" ឡេឡានីក៏លើកដៃកាន់ប៉ះទ្រូងបន្តិច នេះគេកាចសាហាវថ្នាក់នឹងហើយនៅមានស្រីហ៊ានលួចផិតក្បត់នឹងគេទៀត?
"និយាយអញ្ចឹងម៉ាបានសុំជំនួយតែពីលោកម្ចាស់ជុនទេមែនទេ?" គ្រានោះហូស៊ុកក៏សួរទៅនាងតូចយើង រូម៉ាដែលកំពុងតែផឹកទឹកក្រូចក៏ដាក់ប្រញាប់ដាក់ចុះរួចញញឹមដាក់លោកពូបន្តិច។
"នៅមានម្នាក់ទៀតលោកពូ.. ស្អែកខ្ញុំនឹងទៅចួបគេ"
"អ្នកណា? នេះកុំប្រាប់ថាអូនចង់រកប៉ាថ្មីឲ្យកូនទៀត" ថេយ៍ក៏លូកមាត់ឡើងនាំឲ្យគ្រប់គ្នាសើច រូម៉ាក៏ងាកមើលនាយរួចលូកដៃកាន់ប៉ះថ្ពាល់គេទាំងញញឹម។
"បងនិយាយដូចមើលឃើញចឹង"
"ម៉ា!!!! បងមិនព្រមទេ" គ្រប់គ្នាក៏សើចគិលនឹងការដែលប្រុសតូចរបស់វិមានត្រូវប្រពន្ធធ្វើសុីមួយទំហឹងបែបនេះ រូម៉ាឯណោះក៏សប្បាយជាងគេទៅទៀត តែក្នុងការសប្បាយនោះនាងក៏គិត គិតថានាងនឹងធ្វើបែបណាពេលចួបនឹងមនុស្សសំខាន់ស្អែកនោះ។ថ្ងៃថ្មី...
ងឹក!
ឡានក្រហមដែលសុីគ្នានឹងអត្តសញ្ញាណម៉ាហ្វៀស្រីក៏ឈប់ មុននឹងរាងកាយស្រឡូនតូចក្នុងឈុតក្រហមចុះពីឡានរួចចូលទៅរកស្រីម្នាក់ដែលឈរកាន់នំcupcakeឯណោះ នាងបានកម៉្មង់ហើយក៏ឲ្យគេដឹកមកទីនេះ។
"រូ..រូម៉ា! នាង.."
"យើងមិនថោកទាបដល់ថ្នាក់បាញ់សត្រូវទម្លាក់ទឹកដូចនាងទេ រ៉ូហ្សាលីន" ក្រោយមានបញ្ហាមករ៉ូហ្សាលីននាងក៏ធ្លាក់ខ្លួន គ្មាននរណាហៅនាងធ្វើការហើយនាងក៏ត្រូវរកលុយដើម្បីចិញ្ចឹមខ្លួនផងដែរ នាងក៏ឆ្លៀតធ្វើនំលក់ហើយក៏ត្រូវមកចាញ់ល្បិចភ្ញៀវដែលកម៉្មង់មកនោះ មិនដឹងថាជារូម៉ា សត្រូវស្នេហារបស់នាង។
"យើងមានរឿងចង់សុំនាង.."
"យើងមិន-"
"វាពាក់ពន្ធ័នឹងសុវត្ថិភាពបងថេយ៍"
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍