ភាគ94

644 27 1
                                    

ទាយាទម៉ាហ្វៀ
ភាគ94

"ដើម្បីសុវត្ថិភាពបងថេយ៍? បងថេយ៍មានអ្វីពាក់ពន្ធ័?" រ៉ូហ្សាលីនក៏សួរឡើងកាលបើលឺថារឿងរ៉ាវទាំងនោះពាក់ពន្ធ័ជាមួយនឹងថេយ៍ដែរ រូម៉ានាងក៏ងក់ក្បាលតិចៗរួចចូលទៅជិតរ៉ូហ្សាលីនរួចអោនខ្សឹបអ្វីម៉្យាងនឹងត្រចៀកនាង មិនដឹងថារូម៉ានាងនិយាយអ្វីខ្លះនោះទេ ដឹងតែថាអ្វីដែលរូម៉ានិយាយទាំងប៉ុន្មាននាំឲ្យរ៉ូហ្សាលីនខឹងរួចរុញរូម៉ាចេញមួយទំហឹងដល់នាងដួលព្រូសនឹងដីតែម្ដង។
(គិតហ្អេស៎ថាយើងព្រមជួយដើម្បីឲ្យនាងបានបងថេយ៍យកទៅនោះ? ដេកស្រម៉ៃទៅស្រីចង្រៃ អឹស)
រ៉ូហ្សាលីនស្រែកស្ដីថាឲ្យរូម៉ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងលើសដើមថែមទៀត តែថាមិនមែនគ្រប់គ្នាសុទ្ធតែតានតឹងនឹងស្ថានការណ៍ដែលរូម៉ាកំពុងតែចួបនោះឡើយ ពួកគេអាចសប្បាយចិត្តត្បិតថាគ្មាននរណាអាចបំបែកផែនការរបស់ពួកគេបាន។
ស្នាមញញឹមស្រស់ស្អាតបង្ហាញចេញយ៉ាងច្បាស់លើផ្ទៃមុខសក្បុសរបស់មនុស្សស្រីម្នាក់ដែលនៅអង្គុយក្នុងឡានឯណោះ នាងតាមមើលរូម៉ាគ្រប់ជំហានមិនថានាងទៅដល់ទីណា ចួបនឹងនរណាក៏នាងដឹងដែរគ្រាន់តែនាងមិនបញ្ចេញសកម្មភាពជាការកត់សម្គាល់ឲ្យអ្នកម្ខាងទៀតបានដឹង។
"មើលទៅអ្នកនាងរ៉ូហ្សាលីនមិនចូលដៃជាមួយនឹងអ្នកនាងរូម៉ាឡើយ"
"អញ្ចឹងនាងក៏រើសមកនៅខាងយើង.." លីលីម្ចាស់នាមដែលមើលទៅសមតែស្លូតបូតតែខុសផ្ទុយពីការពិតត្បិតនាងប្រើប្រាស់ឈ្មោះស្លូតបូត កាយវិការស្លូតបូតនោះដើម្បីបិទបាំងអំពើខ្មៅងងឹតនឹងស្រោមមុខបិសាចរបស់នាងប៉ុណ្ណោះ។
"អញ្ចឹងអ្នកនាងត្រូវការឲ្យខ្ញុំខលទាក់ទងទៅអ្នកនាងរ៉ូហ្សាលីនដែរទេ?"
"មិនចាំបាច់ទេ! គ្រាន់តែទៅតាមរ៉ូហ្សាលីនពីក្រោយរហូតទៅ ដល់កន្លែងចុងក្រោយដែលនាងឈប់ ពេលនោះយើងនឹងទៅចួបនាងដោយខ្លួនឯង" លីលីនិយាយយ៉ាងជឿជាក់មុននឹងឡានដែលនាងកំពុងតែអង្គុយនោះបើកបរចាកចេញពីទីកន្លែងមួយនោះទៅ។

វិមានហ្វ្រេដឌើរីកស៍..
ស្ថានភាពក្នុងវិមានទាំងមូលក៏ហាក់តានតឹងព្រោះម្នាក់ៗកំពុងតែរង់ចាំស្ដាប់ដំណឹងពីរូម៉ា ថេយ៉ុងកាន់ឈើច្រត់ដើរទៅមកៗមិនឈប់ត្បិតគេមិនបានទៅតាមនាង រូម៉ាដាច់អហង្ការមិនព្រមឲ្យនាយទៅតាមទើបបានជាពេលនេះគេត្រូវនៅដើរទៅមកៗក្នុងវិមាននោះ។
"អូនបារម្ភពីម៉ាណាស់បង" ឡេឡានីឯណោះក៏មិនខុសពីថេយ៍ នាងអង្គុយចាក់អាវផងសំឡឹងមើលទៅទ្វារចូលផង ក្នុងចិត្តក៏បន់ស្រន់អស់វត្ថុសាកសិទ្ធដើម្បីឲ្យរូម៉ាមកវិញទាំងមិនមានរឿងអាក្រក់កើតឡើងលើនាង។
"ម៉ានាងនឹងមិនអីទេ! នាងជាមនុស្សឆ្លាតហើយក៏ក្លាហានថែមទៀតផង ទុកចិត្តលើនាងទៅ ឯងក៏ដូចគ្នាប្រុសតូច ដើរទៅមកៗតិចសឹកការ៉ូផ្ទះអស់បានគាស់ប្ដូរមួយវិមានឥលូវហើយ" ហូស៊ុកមិននិយាយសម្ដៅទៅលើតែភរិយារបស់គេ នាយក៏ឆ្លៀតងាកមកនិយាយប្រាប់ក្មួយប្រុសទៀតផង ថេយ៍ក៏ទម្លាក់ខ្លួនអង្គុយចុះទាំងតានតឹងតែក៏ត្រូវក្រោកវិញកាលបើលឺសំឡេងឡានបើកចូលមក តែថាឡាននោះមិនមែនជាឡានរបស់ម៉ាទេ។
"អេ៎! នោះលោកម្ចាស់ជុនទេតើ?" អេដវីនក៏លាន់មាត់នាំឲ្យប្រុសៗក្នុងផ្ទះគ្រប់គ្នាក្រោកឡើងមួយអស់ជំហ ហូស៊ុកក៏នាំខ្លួនចេញទៅ ថេយ៉ុងឯណោះក៏លូកដៃកាន់ឈើច្រត់នឹងចេញទៅតាមពីក្រោយលោកពូផងដែរ គេចេញមកដល់ខាងក្រៅស្របនឹងទ្វារឡានបាំងកណ្ដាលបើកឡើងល្មម បង្ហាញវត្តមានកាយមាំទាំដែលអង្គុយកាន់ក្សៀរជក់ជាប់នឹងដៃឯណោះ នាយជុនក៏ងាកភ្នែកមើលមកពួកគេរួចខិតខ្លួនចូលខាងបន្តិច។
"លោកម្ចាស់ជុន នេះខ្យល់អី..."
"រូម៉ានិយាយថារ៉ូហ្សាលីននាងមិនព្រមចូលខាងយើងទេ ហើយនាងក៏មិនអាចទាក់ទងបានតាំងពីរសៀល យើងបារម្ភទើបមកទទួលពួកលោកទៅជាមួយគ្នា អ្នកម្ខាងទៀតនោះក៏ប្រហែលជាបានដឹងរួចទៅហើយថានាងទៅចួបរ៉ូហ្សាលីន" នាយជុននិយាយឡើងព្រមជាមួយទឹកមុខប្រាកដប្រជាដែលនាំឲ្យហូស៊ុកគេប្រាកដចិត្តរួចប្រញាប់លូកដៃទាញហូតកាំភ្លើងពីហោប៉ៅអេដវីនមក។
"ឯងនៅវិមានមើលឡេឡានីនឹងក្មេងៗ ហើយ.."
"ខ្ញុំទៅដែរលោកពូ! ខ្ញុំមិនអាចឲ្យម៉ានាងប្រថុយជីវិតតែម្នាក់ឯងទៀតនោះឡើយ" ថេយ៉ុងក៏ចចេសចង់ទៅជាមួយនឹងគ្រប់គ្នាទាំងដែលភ្នែកគេមើលមិនឃើញអ្វីទាល់តែសោះ គេក៏មិនសូម្បីតែអាចជួយខ្លួនឯងបានតែនៅតែចង់ទៅ ហូស៊ុកក៏រៀងស្ទាក់ស្ទើរតែនាយជុនក៏ឃាត់។
"ឡើងមក មនុស្សក្លាហានដូចជានាយយើងពេញចិត្ត ម៉្យាងយើងក៏មានកូនចៅមកច្រើន ពួកគេអាចការពារនាយបាន" ថេយ៉ុងក៏ញញឹមរួចបោះជំហានចូលឡានទៅ ឡេឡានីឯណោះក៏ចូលមកកាន់ដៃស្វាមីរួចប៉ះថ្ពាល់គេតិចៗ។
"ឆាប់មកវិញណា៎ គ្រប់គ្នាត្រូវតែមានសុវត្ថិភាព" ហូស៊ុកក៏ញញឹមរួចអោនថើបថ្ងាសភរិយាបន្តិចមុននឹងឡើងលើឡានទៅ ឡេឡានីក៏ឈរសំឡឹងមើលទៅឡានដែលបើកចេញទៅនោះព្រមទាំងដៃទាំងសងខាងកាន់ក្រសោបបួងសួងអធិដ្ឋាន។

ល្ងាចថ្ងៃដដែល..
ក្រឡេកមកមើលរូម៉ាឯណេះវិញ នាងបើកឡានស្វែងរកផ្ទះរបស់រ៉ូហ្សាលីនទាំងអន្ទះសារនាងមិនអាចចុះចាញ់បានឡើយ បើនាងចង់បានអ្វីហើយ នាងត្រូវតែធ្វើឲ្យបាន ដូចជាពេលនេះអញ្ចឹងនាងបើកឡានរាប់សិបគីឡូមកដើម្បីរកផ្ទះរ៉ូហ្សាលីនដែលនៅជាយក្រុងឯណោះ ឡានក្រហមក៏បើកមកឈប់ពីមុខផ្ទះមុខដែលមានស្លាកនំCupcakeនៅទីនោះ រូម៉ាក៏ឈប់រួចទាញកាបូបស្ពាយចូលទៅកាន់ផ្ទះនោះ ដៃតូចស្រឡូនក៏លូកបើកទ្វារផ្ទះដែលមានសភាពស្ងប់ស្ងាត់ជ្រងំដូចជាគ្មានមនុស្សនៅនោះ។
ក្រាក! ក្រឹប..
ដៃតូចទាញទ្វារបិទភ្លាមសំឡេងកេះកៃកាំភ្លើងក៏បន្លឺឡើងទាំងនាងមិនទាន់បានបែរខ្នងនៅឡើយផង រូម៉ាលើកដៃទាំងសងខាងឡើងរួចបែរខ្លួនស្រាលៗ វត្តមានរបស់រ៉ូហ្សាលីនចេញមកដោយមានកាន់កាំភ្លើងជាប់នឹងដៃតម្រង់មករករូម៉ា ហើយមនុស្សម្នាក់ទៀតក៏ចេញមកតាមនាងនាំឲ្យរូម៉ាបើកភ្នែកធំៗ។
"លីលី?"
"ភ្ញាក់ផ្អើលហ្អេស៎? ខានចួបគ្នាយូរហើយណ៎ តាំងពីនាងនឹងពួកវាព្រួតគ្នាចាត់ការយើង.." លីលីនិយាយរួចចូលមកទាំងដៃកាន់កាំភ្លើងជាប់ នាងចូលមករករូម៉ារួចទាញនាងមួយទំហឹងមករួចភ្ជុងនឹងចង្កេះនាងជាប់។
"សម្លាប់យើងមក..បើអាចឲ្យនាងស្ងប់ចិត្តឈប់តាមព្យាបាទថេយ៍នឹងអ្នកគ្រប់គ្នាទៀត" រូម៉ានិយាយនាំឲ្យលីលីសើចបន្តិច នាងក៏ងាកមើលទៅខាងក្រៅរួចឃើញភ្លើងឡានបញ្ចាំងមក។
"យើងថាចាំចួបបងថេយ៍នាងសិនទៅចាំគិតថាគួរស្លាប់បែបណា" នាងក៏ទាញរូម៉ាចេញទៅដោយប្រើជើងម្ខាងធាក់ទ្វារឲ្យបើក ដៃនៅភ្ជុងម៉ាជាប់នាំឲ្យនាយៗដែលចុះពីឡាននោះភ្ញាក់ ជាពិេសសគឺថេយ៍.."
"ម៉ា!!!!" នាយរើបំណងចង់ចូលតែក៏ត្រូវហូស៊ុកឃាត់ជាប់នៅទីនោះក៏មានកូនចៅលីលីច្រើនដែរ សុទ្ធសឹងតែជាកូនចៅលោកផាទ្រីសៀរ៍ទាំងអស់។
"បងមកក៏ល្អហើយ! អូនចង់ឲ្យបងឃើញនាងម៉ានេះស្លាប់ដោយផ្ទាល់ភ្នែកដែរ"
"អត់ទេ! កុំ.."
ក្រឹប!
កាំភ្លើងនឹងចង្កេះក៏កេះកៃតែគ្រាប់បែរជាស្អុយបាញ់មិនចេញ លីលីនាងក៏ភាំងរួចព្យាយាមបាញ់ទៀតដល់ទៅ3ដងតែមិនចេញ នាងក៏ងាកមើលទៅគ្រប់គ្នា មុននឹងងាកមើលទៅអ្នកដែលឲ្យកាំភ្លើងមកនាង តែថារ៉ូហ្សាលីនពេលនេះនាងក៏ភ្ជុងកាំភ្លើងមករកលីលីទៅវិញ។
"ហាសហា៎ៗ" រូម៉ាដែលត្រូវគេភ្ជុងនោះក៏សើចឡើង នាងងាកបែរមើលទៅមុខខកចិត្តរបស់លីលីរួចសើច។
"ចង់ដឹងទេថាយើងនិយាយអីជាមួយរ៉ូហ្សាលីនពេលខ្សឹបនោះ?" រូម៉ាក៏អោនមុខទៅខ្សឹបប្រាប់លីលីដែលដូចគ្នានឹងពាក្យដែលនាងនិយាយជាមួយរ៉ូហ្សាលីនពីថ្ងៃ។
"ល្ងាចចួបគ្នា! បើសិនជានាងចង់ឲ្យរ៉ូហ្សេស៍ចេញក្រៅឃុំ"
"នាងឯង..."
"សមមុខនាងណាស់ នាងក្របី"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now