ទាយាទម៉ាហ្វៀ
ភាគ19ប៉ុន្មានខែកន្លងមក
រាត្រីមួយនាវិមានហ្វ្រេដឌើរីកស៍
ង៉ា..ង៉ា!
ត្របកភ្នែកក្រាស់ដែលទើបតែបិទចុះនឹងបានសម្រាកប្រមាណជា១៥នាទីមុននេះក៏ត្រូវបើកឡើងជាថ្មីកាលបើសំឡេងយំរបស់ទារកតូចបន្លឺឡើង។
ហូស៊ុកច្រត់ដៃសំឡឹងមើលភរិយាដែលគេទាំងដៃកាន់
កញ្ចប់កម្ដៅជាប់ ទឹកមុខក៏ស្លក់ត្បិតនាងមើលកូនប៉ុន្មានថ្ងៃជាប់គ្នា ខណៈនាយជាប់ហោះហើរទៅបរទេសឯណោះ ហូស៊ុកញញឹមស្រាលរួចលូកទាញនាងមកអោបនឹងថើបថ្នមៗដោយក្ដីស្រឡាញ់ រួចគេក៏ដាក់នាងឲ្យគេងវិញរួចទាញភួយមកដណ្ដប់ឲ្យឡេឡានី។
កែវភ្នែកទាំងសងក៏ងាកទៅចាប់អារម្មណ៍នឹងកូនប្រុសតូចរបស់គេដែលគេងយំក្នុងអង្រឹងឯណោះ នាយក៏ទម្លាក់ជើងចុះពីគ្រែរួចដើរយឺតៗព្រោះខ្លាចថាវាបង្កជាសំឡេងនាំឲ្យឡេឡានីភ្ញាក់។
"អូ!កូនប៉ា..កូនក្រោកហើយរឺ?!" ហូស៊ុកបើកភួយឡើងរួចលើកបីកូនជាប់នឹងដៃរួចថើបថ្ពាល់គេទាំងសងខាង ភ្នែកងាកសំឡឹងមើលទៅនាឡិកាប៉ោលនៅលើជញ្ជាំងរួចឃើញថាម៉ោងជិត5ភ្លឺទៅហើយ គេនៅមិនទាន់បានគេមួយស្របក់ឡើយ គេក៏ងាកមើលមកកូនរួចញញឹមស្រស់ មើលទៅមិនអស់កម្លាំងសោះ។
"មោះអ្នកណាចង់មឹមទឹកដោះគោនៅខាងក្រោម? ជុប៎..តោះកុំរំខានម៉ាក់គេងណាកូន ហ៊ឹម" ហូស៊ុកក៏ថើបជេយ៍ដេនមួយខ្សឺតរួចបីគេចេញទៅទាំងមានកន្សែងរុំមិនឲ្យរងា។
"លោកប្រុស..ចាំពួកខ្ញុំធ្វើក៏បានដែរ ព្រះអើយ" ហូស៊ុកមកដល់ជាន់ខាងក្រោមក៏ដាក់កូនឲ្យគេងលើអង្រឹងនៅក្បែរបន្ទប់ទទួលភ្ញៀវរួចគេក៏ចូលហួសទៅឆុងទឹកដោះគោ ដល់ថ្នាក់អ្នកបម្រើកំពុងតែសម្អាតនាំគ្នាសភ្នែក។
"យកកន្ទបមកផង យើងចង់ប្ដូរកន្ទបកូនដេនសិន" ហូស៊ុកនិយាយរួចក៏លើកកាន់ទឹកដោះគោយកទៅ គេដាក់វាលើតុរួចក្រសោបពរកូនទៅបន្ទប់ទឹកសិន។
"លោកប្រុស ចាំពួកខ្ញុំប្ដូរ"
"មិនអីទេ.." សំឡេងគ្រលរធំបន្លឺឡើងស្រាលពីដើមករបុរសដែលមានស្នាមញញឹមនៅលើផ្ទៃមុខសង្ហាកាលបើគេសំឡឹងឃើញកូនប្រុសគេងបើកភ្នែកម៉ក់ៗមើលមកគេ ដៃមាំលូកទាញកន្សែងមកគ្របខ្លួនកូនដែលទើបតែលាងសម្អាតក្រោយពីប្ដូរកន្ទបរួចនោះរួចបីពរគេឡើងបន្តិច ជេយ៍ដេនដែលមុននេះយំខ្លាំងក៏ប្ដូរមកជាញញឹមបាត់ភ្នែកកាលបើបានលោកប៉ាលើកឡើង ដៃតូចៗលូកប៉ះបបូរមាត់លោកប៉ាគេរួចញញឹមតាមគាត់។
"ដឹងខ្លួនទេ? ព្រោះតែពួកយើងនេះប៉ារៀនធ្វើគ្រប់យ៉ាងសូម្បីតែប្ដូរកន្ទប តែប៉ាក៏សប្បាយចិត្ត ជុប៎" ហូស៊ុកក៏ថើបថ្ពាល់កូនប្រុសបន្តិចរួចដាក់កូនឲ្យគេងស្រាលៗវិញរួចចាក់ម៉្សៅត្រជាក់លើខ្លួនកូននាំឲ្យគេសើចកក្អឹក ហូស៊ុកក៏សើចកាលបើកូនយកម៉្សៅមកបៀកថ្ពាល់គេ នាយប្ដូរកន្ទបឲ្យកូនទាំងញញឹមបិទមាត់មិនជិតតែម្ដង គេយល់ហើយថាហេតុអីបានជាម្ដាយឪពុកសប្បាយចិត្តម៉្លេះ បើទោះជាដឹងថាការងារមើលកូនវាជាការងារហត់នឿយក៏ដោយ។
"ឆ្លាត ចាំប្ដូរកន្ទបរួចចាំប៉ាឲ្យបៅច្រើនៗណា៎ ហ៊ឹម" ហូស៊ុកក៏អោនថើបថ្ពាល់កូនទាំងមុខគេសស្គុសព្រោះតែម៉្សៅ។
"នេះក្លាយជាប៉ាដោះពេញសិទ្ធិហើយរឺ?" ខណៈហូស៊ុកកំពុងតែមើលកូនក៏មានសំឡេងគ្រលរមួយបន្លឺឡើង ហូស៊ុកក៏ចោលភ្នែកមើលឃើញថាជាក្មួយប្រុសរបស់គេសោះ ក្មួយប្រុសដែលបាត់ខ្លួនអស់ច្រើនខែព្រោះតែគេលើកហេតុផលថាគេត្រូវនៅមើលថែលីលីនឹងកូនក្នុងផ្ទៃ។
"នេះដាច់ចិត្តមកអើតផ្ទះសម្បែងខ្លះហើយហ្អេស៎?" ហូស៊ុកនិយាយទាំងកាយវិការបែបហីៗក៏ព្រោះបើឲ្យគេនិយាយត្រង់ គេក៏មិនពេញចិត្តនឹងស្រីដែលថេយ៉ុងកំពុងតែទទួលស្គាល់នោះឡើយ ព្រោះបើសិនជានាងមានកូនរបស់គេហើយ ហេតុអីក៏នាងមិនមកជម្រាបសួរលោកប៉ា មិនសូម្បីតែមករាក់ទាក់បងប្អូនអីសោះតែម្ដង។
"ខ្ញុំគិតមកយករបស់របរទៅអាផាតមិនតែម្ដងព្រោះខ្ញុំសម្រេចថានឹងនៅទីនោះជាមួយលីលីរហូតដល់ថ្ងៃការតែម្ដងហើយ" សម្ដីថេយ៉ុងនាំឲ្យហូស៊ុកងាកមើលទៅគេជាប់ប្រៀបបីដូចជាចង់និយាយអ្វីម៉្យាង តែក៏ជ្រើសរើសស្ងៀមស្ងាត់វិញដោយបីពរកូនទៅឲ្យបៅទឹកដោះគោ។
"និយាយអញ្ចឹងឡេឡានីមានពេលទំនេរទេសប្ដាហ៍ក្រោយនេះ? ខ្ញុំចង់បបួលនាងទៅពេទ្យមើលលីលី ព្រោះលីលីនាងភ័យពេលជិតសម្រាល បើបានឡេឡានីទៅនាងក៏អាចនឹងបានធូរស្រាលចិត្តខ្លះ"
"សប្ដាហ៍ក្រោយ? សប្ដាហ៍ក្រោយនាងត្រូវទៅមើលអ្នកផ្សេងហើយ ប្រហែលទៅមិនបានទេ" ស្នាមញញឹមថេយ៍មុននេះក៏ទម្លាក់ចុះបន្តិចកាលបើលឺលោកពូនិយាយថាឡេឡានីត្រូវទៅមើលអ្នកផ្សេង ចុះនរណាគេក៏សំខាន់ជាងសាច់ញាតិខ្លួនឯងនោះ?
"ស្រីនោះមែនទេ? មិនដឹងជាមកមាយាស្អីខ្លះទេបានជាឡេឡានីព្រមជាមួយនោះ ហ៊ឹស"
"ឲ្យវាល្មមៗបានហើយឯង បើឯងនឹងនាងចប់គ្នាហើយក៏បណ្ដោយតាមពេលវេលាទៅ ឯងមិនមែនជាក្មេងដែលអង្គុយចាំតែគំកួនឡើយ អា-" ហូស៊ុកនិយាយមិនទាន់ចប់ផងថេយ៉ុងក៏នាំខ្លួនឡើងទៅខាងលើបាត់ ហូស៊ុកក៏បានតែតាមមើលគេនឹងក្រវីក្បាលតិចៗព្រោះហួសចិត្តនឹងភាពមានៈរបស់គេ។
ក្រឺង! ក្រឺង..
ឡើងផុតពីហូស៊ុកបានតែបន្តិចទូរសព្ទ័គេក៏រោទ៍ឡើង នាយប្រញាប់លើកវាយកមកស្ដាប់ មុននឹងបើកភ្នែកធំៗហាក់ដូចជាមានអ្វីសំខាន់អញ្ចឹង។
"បានៗបងនឹងទៅឥលូវនេះ អូនទ្រាំបន្តិចណា៎ ហីយ៉ា! នេះបងជិតបានចួបមុខលីឈីងកូនយើងហើយ" ថេយ៉ុងនិយាយទាំងសប្បាយចិត្តរួចប្រញាប់ចេញទៅភ្លាមៗតែម្ដង។មន្ទីរពេទ្យ..
"ហ្អា៎! បងហ៊ឹក..បងថេយ៍ អូនឈឺពោះ" សំឡេងស្រែកឡើងទាំងឈឺចាប់បន្លឺឡើងពីមាត់ស្ត្រីមានគភ៌ដែលមិនទាន់ដល់ថ្ងៃកើតនៅឡើយ តែនាងក៏ចាប់ឈឺពោះទៅហើយ តែនាងក៏សំណាងដែលបានស្វាមីមកជាមួយ ថេយ៉ុងកាន់ដៃនាងជាប់ចូលទៅកាន់បន្ទប់បង្កើតនោះ។
"ហ្អា៎ បងថេយ៍ អូនឈឺ" មកដល់ខាងក្នុងលីលីនាងក៏ស្រែកឡើងម្ដងទៀតរួចស្រវ៉ាខ្ញាំដៃនាយជាប់ ថេយ៉ុងក៏ចូលមកជិតនាងដៃម្ខាងក៏លូកកាន់ប៉ះក្បាលនាងឲ្យជាកម្លាំងចិត្ត គេសំឡឹងមើលទៅគ្រូពេទ្យដែលកំពុងតែរៀបចំឯណោះ។
"អា៎ ហ៊ឹក..ហ្អា៎ ហ៊ឹសៗ" ក្នុងបន្ទប់ដែលខណៈចែកជា2ផ្នែកដែលអាចបង្កើតកូនបាន2នាក់ក្នុងពេលតែមួយ អ្នកដែលនៅគ្រែម្ខាងបាំងវាំងននពីខាងថេយ៉ុងឯណោះក៏ស្រែកឡើងព្រោះតែនាងឈឺចាប់ ខុសប្លែកពីអ្នកខាងនោះដែលមានគ្រួសារ មានស្វាមីមកមើល តែនាងក៏មានតែម្នាក់ឯង។
"អ្នកនាងរូម៉ា..ចុះឯណាស្វាមីអ្នកនាង? គ្រួសារអ្នកនាង" គ្រូពេទ្យកាលបើបានឃើញនាងមកតែម្នាក់ឯងគេក៏សួរ ស្រីតូចក៏បានត្រឹមតែក្រវីក្បាលញាប់ទាំងទឹកភ្នែកហូរស្រក់មិនឈប់។
"គូដណ្ដឹងខ្ញុំ..ហ៊ឺ គាត់នៅឯបរទេស ហ្អា៎"
"អញ្ចឹងអ្នកម៉ាក់ប្រឹងណា៎ 1.2.3 រមាត់.."
"ហ្អា៎.." រូម៉ាស្រែកឡើងមួយទំហឹង ដៃដែលគួរតែមានអ្នកកាន់ក៏បែរជាត្រូវឲ្យនាងមកក្ដាប់កាន់បង្កាន់ដៃគ្រែជំនួស ញើសហូរសស្រាក់ហាក់ប្រណាំងជាមួយនឹងទឹកភ្នែកនាង រូម៉ាលើកដៃម្ខាងប៉ះពោះព្រមជាមួយនឹងទឹកភ្នែកហូរមិនឈប់។
(ម៉ាក់នឹងស៊ូ..ស៊ូដើម្បីកូន ហាណា)
"1.2.3"
"ហ្អា៎....ង៉ា!!!!"
គ្រឹប!1Kសម្រាប់ភាគបន្ត៕
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍