មកដល់ហើយជាមួយនឹងភាគបន្តនៃរឿងនេះ
ការខមិនអ្នកទាំងអស់គ្នាជាការលើកទឹកចិត្ត អរគុណច្រើនទាយាទម៉ាហ្វៀ
ភាគ03៖ រត់គេចយមរាជឋានកណ្ដាលសម្រឹបជើងតូចស្រឡូនបោះជំហានមួយៗព្រមជាមួយនឹងស្បែកជើងស្ដើងបែបពាក់ក្នុងផ្ទះតែនាងក៏ពាក់រត់ចេញមកខាងក្រៅ ចេញតាំងពីព្រឹកក្រោយពីនាងដឹងខ្លួនឡើងមកវិញ នាងមិនអាចនៅទីនោះបន្តបានក៏ព្រោះតែពេលដែលនាងបើកភ្នែកឡើង គ្រប់យ៉ាងដែលកើតឡើង ភាពសាហាវយ៉ង់ឃ្នងរបស់បុរសជាទីស្រឡាញ់បានធ្វើមកលើនាង ធ្វើឲ្យនាងមិនអាចទទួលយកវាបាន វានឹងតាមលងបន្លាចនាងអស់មួយជីវិតដែរទេ?
(លេបវាទៅ..ក្រែងនាងអាចបន្តល្បែងជាមួយយើងបានយូរជាងនេះ ម៉្យាងយើងក៏មិនចង់ឲ្យក្មេងកើតមកហើយត្រូវគេនិន្ទាថាជាសាច់ឈាមត្រកូលឃាតករ)
(ស្រីឃាតករ..)
ពាក្យឃាតករដែលថេយ៉ុងនិយាយមកកាន់នាង រំលឹកឲ្យនាងឃើញនូវរឿងកន្លងដែលនាងបានធ្វើទៅលើគេ ទោះជារឿងនោះជារឿងចេតនាល្អដែលនាងធ្វើដើម្បីគេ តែនាងក៏បែរជាមានអារម្មណ៍ថានាងសាកសមនឹងទទួលការស្អប់ខ្ពើមធ្ងន់ធ្ងរមួយនោះ ស្រីតូចឈរធ្មឹងសំឡឹងមើលទៅផ្ទៃមេឃខៀវស្រងាត់ដែលនៅពីមុខនាង ការពិតទៅនាងមិនទាន់ទៅណាឆ្ងាយពីក្រុងឡើង ពោលគឺនាងនៅឈរមើលព្រៃឈើខៀវស្រងាត់នៅជម្រាលភ្នំក្បែរក្រុងឯណោះ ខ្យល់អាកាសត្រជាក់បោកបក់មកហាក់ចង់លួងលោមនឹងប៉ះប៉ូវកម្ដៅឈឺចាប់ដែលលាក់កប់ក្នុងទ្រូងរបស់នាង តែវាក៏មិនអាចព្រោះនៅទីនេះក៏មានអនុស្សាវរីយ៍ អនុស្សាវរីយ៍នាងនឹងគេ។
(បងថេយ៍ប្លែកខ្លាំងណាស់មួយរយៈនេះ បងមានរឿងអីមែនទេ?)
(បងគ្រាន់តែពិបាកចិត្តមិនដឹងថាគួរនាំម៉ាទៅលេងនៅឯណាពេលវិស្សមកាលខាងមុខនេះ..)
(មិចក៏ម៉ាមិនទៅសម្អាតខ្លួនទៅ ចាំបងធ្វើអូម៉ាលេតដែលអូនចូលចិត្ត..)
(ហើយកុំភ្លេច...)
(សូកូឡាក្ដៅនឹងស្ត្របឺរី..បងដឹងហើយ)
«ហ្អា៎ ហ៊ឹកៗ» រូបភាពស្និតស្នាល ស្នាមញញឹមនឹងការអោបក្រសោប ភាពកក់ក្ដៅស្ថិតក្រោមការមើលថែរបស់ថេយ៍នាគ្រានោះក៏បណ្ដាលឲ្យមនុស្សស្រីដែលប្រេះស្រាំនឹងឯកោនៅពេលនេះស្រែកយំមិនអាចទប់ខ្លួនបាន រូម៉ាទម្លាក់ខ្លួនអង្គុយចុះលើស្មានៅជម្រាលក្បែរនោះរួចខ្ទប់មុខយំមិនឈប់ នាងនឹកគេ នឹកកាយវិការ នឹកភាពទន់ភ្លន់ក្នុងខ្លួនថេយ៉ុង អាល់ហ្វ្រេដដូពីមុន តែនាងមិនដឹងថានាងអាចយកបុរសម្នាក់នោះមកវិញបានដោយរបៀបណាឡើយ ព្រោះនាងនេះហើយជាអ្នកដែលកែប្រែគេឲ្យក្លាយទៅជាបែបនះនោះ។
ឌឹប!ឌឹប..
រូម៉ាលូកដៃគក់ទ្រូងខ្លួនឯងលាន់ឌឹបៗមិនគិតថានាងអាចនឹងឈឺអ្វីនោះឡើយ របួសក្រៅខ្លួនវាមិនឈឺស្មើរបួសលាក់កប់មិនអាចមើលឃើញនៅក្នុងទ្រូងនោះឡើយ តែឈឺហើយវាក៏ពិបាកនឹងព្យាបាលណាស់។
«ខ្ញុំនឹងប្រឈមមុខនឹងរឿងទាំងនេះបន្តបែបណាទៅ? ហ៊ឹក ខ្ញុំនឹងធ្វើបែបណា?» រូម៉ាយំខ្សឹបខ្សួលអួលទ្រូងម្នាក់ឯង តែនៅលើកនេះនាងក៏ព្យាយាមក្រោកនាំខ្លួនឡើងឈរមួយអស់កម្ពស់ផង ត្បិតគោលដៅនាងមិនមែនមកឈប់នៅទីនេះនោះឡើយ នាងគ្រាន់តែឆៀងចូលមកមុននឹងនាងចាកចេញទៅប៉ុណ្ណោះ។
«ឯងត្រូវតែឈរម៉ា..គេពេលនេះមិនមែនជាបងថេយ៍របស់ឯងទៀតទេ គេកាចសាហាវ គេគ្មានមេត្តា គេដូចជាយមរាជនៅឋានកណ្ដាលដែលតាមប្រម៉ាញ់ឯងអញ្ចឹង ត្រូវចាំទុកឲ្យច្បាស់» រូម៉ាប្រាប់ខ្លួនឯង រំលឹកខ្លួនឯងចាំថាគេមិនមែនជាអ្នកដែលនាងអាចទុកចិត្តរឺក៏ទោរទន់ជាមួយទៀតនោះឡើយ បើនាងឈឺហើយគួរតែចងចាំ រូម៉ាប្រញាប់ទាញយកកូនកាបូបតូចរបស់នាងរួចស្ពាយវាចាកចេញបាត់ពីទីកន្លែងដែលមានអាកាសធាតុត្រជាក់នោះ។
«តាក់សុី..» រូម៉ានាំខ្លួនឡើងមកកាន់ផ្លូវធំខាងលើ រួចទើបមានតាក់សុីមួយបើកមកដល់ល្មម នាងបក់ដៃនឹងស្រែកហៅរហូតដល់ឡាននោះបង្អង់ឈប់ទទួលនាង។
«ទៅជាយក្រុង..» រូម៉ាក៏និយាយឡើងទាំងប្រាកដប្រជាថានាងទៅជាយក្រុងប្រៀបបីដូចជានាងមានគម្រោងរួចជាស្រេចនៅទីនោះអញ្ចឹងដែរ នៅតាមផ្លូវស្រីតូចក៏នៅអង្គុយស្ងៀមធ្មឹង មិនសូម្បីតែមាត់ករនិយាយអ្វីជាមួយអ្នករួមដំណើរជាមួយសោះ ដៃស្រឡូនក៏លូកប៉ះនឹងខ្សែករដែលបំពាក់លើកញ្ចឹងករខ្លួនបន្តិចហាក់ដូចជាស្ដាយស្រណោះនឹករលឹក ទាំងដែលអ្វីទាំងនេះលែងមានក្នុងខួរក្បាលអ្នកម្ខាងទៀតសូម្បីតែបន្តិច នាងជាអ្នកចងចាំតែម្នាក់ឯងទៀតហើយ។
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍