ទាយាទម៉ាហ្វៀ
ភាគ09៖ ល្បែងដែលគេតែងតែជាម្ចាស់រូម៉ាបោះពាក្យសម្ដីទាំងអម្បាល់ម៉ានរួចនាងក៏ប្រញាប់បោះជំហានចាកចេញទៅ តែថាបើអ្នកម្ខាងទៀតនៅមិនទាន់អស់ចិត្ត គេមិចនឹងអាចដោះលែងនាងឲ្យទៅបានទៅ?
«ចង់ទៅណា?!» ថេយ៉ុងស្ទុះមករកនាង ដៃមាំទាញនាងឲ្យបែររួចរុញខ្នងរូម៉ាផ្ទប់នឹងទ្វារបន្ទប់ រួចទើបចាប់ផ្ដើមឈ្មុលថើបកញ្ចឹងករនាងទាំងតក់ក្រហល់ គេធ្វើដូចជាថ្ងៃដំបូងដែលគេចូលទៅរំលោភបំពាននាងដល់អាផាតមិនឯណោះ រូបភាពគ្រប់យ៉ាងហាក់លោតឡើងក្នុងខួរក្បាលរូម៉ាជាថ្មីនាំឲ្យនាងធ្មិចភ្នែកមុននឹងលើកដៃរុញទ្រូងនាយមួយទំហឹង។
ឌឹប!
រាងកាយមាំទាំត្រូវដៃតូចៗរុញច្រានមួយទំហឹងឲ្យបោកផ្ទប់នឹងតុក្បែរនោះ ស្រីតូចសំឡឹងមើលមុខគេរួចលើកដៃញ៉ែកសក់ទៅម្ខាងតាមម៉ូដដែលតុបតែងមានរបៀបដូចជាកាលមកដល់ដំបូង។
«លោកល្មោភបែបនេះ មិនឆ្ងល់ទេដែលលោកដើរចាប់គេចាប់ឯងគ្រប់គ្នានោះ» រូម៉ាបញ្ចប់ឃ្លាប្រយោគខ្លួនឯងដោយការទាញទ្វារបន្ទប់វីអាយភីបើកចាកចេញ នាងមានអារម្មណ៍មិនល្អប៉ុន្មានដែរ បើទោះបីជានាងរឹងមាំតែរឿងដែលកើតឡើងកាលពីមុននោះវានៅមានក្នុងខួរក្បាលនាងដដែល ការឈឺចាប់នឹងភាពគ្មានធម៌មេត្តាដែលគេធ្វើមកលើនាង មិនខ្វល់គិតថាយ៉ាងហោចនាងក៏ធ្លាប់ជាមនុស្សដែលគេស្រឡាញ់ថ្នាក់ថ្នមដែរ។
«នាងគ្រាន់តែធ្វើជាមិនចង់ព្រោះនាងខ្លាចចាញ់យើងមែនទេ រូម៉ា ផាទ្រីសៀរ៍?» ថេយ៉ុងមិនបានចុះចាញ់នឹងប្រញាប់ចេញមកតាមនាងដល់ខាងក្រៅបន្ទប់ទៀត គេនៅតែជឿថាអ្វីដែលនាងបង្ហាញមកវាគ្រាន់តែជាការសម្ដែង សម្ដែងធ្វើជាមិនត្រូវការគេ មិនខ្វល់ពីគេ។ រូម៉ាដែលបែរខ្នងដើរចេញនោះក៏ឈប់បន្តិចរួចងាកបែរមើលទៅម្ចាស់កាយមាំទាំដែលរាងកាយគេឡើងក្រហមរងាលតាំងពីក្បាលដល់ចុងជើងឯណោះ។
«មិនបានសម្ដែងថាមិនចង់ទេ តែមកពីខ្ញុំគ្មានចំណង់ជាមួយលោកពិតមែន លោកមិនមានអ្វីដែលទាក់ទាញខ្ញុំសោះ និយាយអោយចំគឺអត់អារម្មណ៍» សម្ដីរូម៉ានិយាយឡើងខ្លាំងៗមិនមែនព្រោះតែខ្លាចថានាយមិនបានលឺឡើយ តែនាងហាក់ដូចជាចង់ប្រកាសក្ដែងៗឲ្យស្រីៗដែលនៅក្បែរនោះជ្រើមជ្រួលមកមើលគេ។
«នាង...» ថេយ៉ុងសង្គ្រឺតធ្មេញគ្រឺតក្រតបែបខឹងខ្លាំង បើសិនជានាងដូចជាកាលពីមុន នាងច្បាស់ជាចប់ក្រោមដៃគេទៀតជាមិនខានឡើយ តែសំណាងហើយដែលពេលនេះនាងមានភាពក្លាហានគ្រប់គ្រាន់នឹងប្រឈមមុខហើយតតាំងបកទៅវិញ។
«មើលចុះ កូនប្រុសលោកដូចជាចង់ផ្ទុះហើយ ចង់ខ្លាំងណាស់រឺ? នាងៗ.. ពួកនាងមកបម្រើគេបន្តិចទៅ ព្រោះមើលទៅចង់ខ្លាំងណាស់» រូម៉ាអោបដៃសំឡឹងមើលទៅអ្នកដែលស្ថិតក្នុងសភាពជាអ្នកចាញ់ប្រៀបតែគេក៏នៅតែមិនព្រមទទួលស្គាល់ហើយទាមទារចង់តតាំងជាមួយនឹងនាងជានិច្ចឯណោះ។
«រូ-ផឹប» ថេយ៉ុងមិនទាន់ហើបឈ្មោះនាងពេញនៅឡើយផងក៏ត្រូវបានលុយមួយដុំគប់ទៅលើគេហើយក៏មានលុយជាច្រើនបាចសាចលើការ៉ូដែលទាំងអស់ជាស្នាដៃរបស់រូម៉ានឹងមេស៍អង្គរក្សរបស់គេ។
«អាយ៎! លុយ» ស្រីៗដែលនៅឈរទីនោះក៏នាំគ្នាសម្រុកចូលទៅរើសលុយចំនួនច្រើននោះ ដែលធ្វើឲ្យផ្លូវដែលថេយ៉ុងត្រូវចូលមករកនាងកាន់តែពិបាក។
«ពួកនាងៗយកលុយរួចកុំភ្លេចបម្រើអ្នកប្រុសថេយ៍ឲ្យបានល្អណា៎ទុកចិត្តលើពួកនាងហើយ បាយៗ» រូម៉ាស្រែកប្រកាសក្ដែងៗដល់ស្រីៗទាំងនោះ រួចនាងក៏លើកដៃបាយៗនាយកម្លោះដែលកំពុងតែខឹងឯណោះរួចទើបចាកចេញ។ ថេយ៉ុងត្រូវឈរនៅកណ្ដាលចំណោមស្រីៗជាច្រើននៅទីនោះ គេជាមនុស្សប្រុសដែលចូលចិត្តឲ្យស្រីមកចោមរោមបម្រើ តែមិនមែនដោយបែបនេះឡើយ នាងបំបាក់មុខគេម្ដងទៀតហើយ។
(រូម៉ា ផាទ្រីសៀរ៍)
....
ក្រោយពីចំណាយទាំងពេលវេលានឹងកម្លាំងផ្ចាញ់ផ្ចាលថេយ៉ុងរួចមក រូម៉ាក៏បានចាកចេញមកវិញព្រមជាមួយមេស៍ អង្គរក្សរបស់នាង ពួកគេបោះជំហានដើរមកកាន់កន្លែងចំណតឡានដែលនៅខាងមុខក្លឹបកំសាន្តនោះ។
«ហ៊ឹម» រូម៉ាគ្រហឹមនឹងដើមករបន្តិចរួចបញ្ឈប់ដំណើររបស់នាង មេស៍ក៏ងាកមើលទៅអ្នកនាងបន្តិចទើបដឹងថានាងកំពុងតែលើកដៃអោបក្រសោបស្មាខ្លួនឯងព្រោះតែខ្យល់អាកាសបក់បោកមកនាពេលរាត្រីវាត្រជាក់ខ្លាំង។
«បើអ្នកនាងមិនប្រកាន់ អ្នកនាងយកវាដណ្ដប់ចុះ» មេស៍ក៏ដើរត្រឡប់ទៅរកអ្នកនាងរួចមិនភ្លេចដោះអាវក្រៅនាយចេញផង ដំបូងគេក៏ស្ទាក់ស្ទើរក្នុងការប្រគល់អាវក្រៅទៅនាង តែរូម៉ាក៏ងាកមើលទៅនាយមិនភ្លេចញញឹមបន្តិចមុននឹងលូកទាញយកអាវក្រៅក្រាស់ឃ្មឹករបស់មេស៍យកមកគ្របរាងកាយនាង។
«អរគុណហើយមេស៍» នាយកម្លោះកាលបើអ្នកនាងព្រមទទួលនឹងពោលអរគុណយ៉ាងស្រទន់ឯណោះ នាយក៏ញញឹមរួចឈោងដៃទៅបើកទ្វារឡានជូនអ្នកនាងភ្លាម នាងតូចក៏មើលមុខគេព្រោះគេបើកទ្វារបាំងខាងក្រោយ នាងក៏ដើរហួសរួចបើកបាំងខាងមុខជំនួសវិញ។
«អ្នកនាង..»
«ខ្ញុំចង់អង្គុយខាងមុខ វានឹងមិនរងាខ្លាំង» រូម៉ាកាន់អាវក្រៅជាប់រួចចូលអង្គុយនៅបាំងខាងមុខដោយមានមេស៍មកជួយទប់ទ្វារឡាន ក្រោយបិទរួចនាយក៏ប្រញាប់រត់ទៅបាំងតៃកុងនឹងបញ្ជាចង្កូតចាកចេញទៅបាត់។
VOCÊ ESTÁ LENDO
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍