ភាគ77

619 31 1
                                    

បន្តភាគថ្មី...

ទាយាទម៉ាហ្វៀ
ភាគ77

"បងឡេឡានី.."
"ហ្អា៎.." រូម៉ាកាន់តែហៅ ថេយ៉ុងបន្លឺសំឡេងថ្ងូរកាន់តែខ្លាំងបញ្ចៀសមិនឲ្យអ្នកខាងក្រៅចូលមក គេចង់ផ្ចាញ់នាងឲ្យទាល់តែដល់ទីបញ្ចប់ហើយពេលនេះ រូម៉ាលូកដៃក្ដាប់ច្របាច់ស្មាគេកាន់តែខ្លាំងលើសដើមរហូតដល់ផ្ទៃស្បែកគេឡើងក្រហមទៅហើយ។
"ថេយ៉ុងអាល់ហ្វ្រេដដូ!!!"
"នេះដាច់ចិត្តហៅឈ្មោះប្ដីហើយហ្អេស៎?" សកម្មភាពស្រៀវស្រើបក្លែងក្លាយរបស់នាយថេយ៉ុងក៏ត្រូវបញ្ចប់ តែភាពញ៉ោះដូចជាកូនក្មេងក៏នៅតែបន្តដដែល គេយល់ព្រមដាក់នាងលើរទេះផុតពីការបីត្រកងរបស់គេតែនាយមិនទាន់ដោះលែងនាងឲ្យទៅដោយងាយឡើយ។
"ប្ដីយ៉ាងមិច?!" រូម៉ានៅអង្គុយលើរទេះនោះក៏មិនចុះញ៉ម នាងនៅតែបន្តប្រកែកពាក្យសម្ដីជាមួយនឹងគេទៀត ស្រីតូចសំឡឹងភ្នែកមើលទៅម្ខាងតែដៃក៏ក្ដាប់ដៃរទេះជាប់ណែន។
"ប្ដីគឺប្ដីនឹងហើយ មានប្ដីយ៉ាងមិចទេអូនសម្លាញ់" ថេយ៉ុងទម្លាក់ដៃទាំងសងខាងពីលើដៃនាងដែលនៅក្ដាប់ដៃរទេះស្រាប់នោះ ដៃគេសង្កត់ស្រាលគ្រាន់តែឲ្យនាងបានដឹងពីវត្តមានគេនៅពីមុខនោះ។
"លោកចូលចិត្តញ៉ោះខ្ញុំរហូតនឹងចង់យ៉ាងមិច?!" រូម៉ាចោទសួរបែបសន្តិវិធីម្ដង ថេយ៉ុងក៏មិនទាន់ឆ្លើយអ្វីតែបែរជាដកដៃចេញពីរទេះនាងរួចនាំខ្លួនចូលមកឈរពីក្រោយរទេះនាងរួចរុញនាងចេញទៅខាងក្រៅ។
ក្រាក!
"អេ៎! ចុះបងឡេឡានី?!" គ្រាន់តែលឺសំឡេងបើកទ្វារភ្លាមរូម៉ានាងក៏ចោទសួរឡើងភ្លាម ព្រោះបើសិនជាចេញទៅទាំងបែបនេះឡេឡានីច្បាស់ជាញ៉ោះនាងហើយ ដោយសារតែមុននេះថេយ៉ុងគេលេងមួយទំហឹងតែម្ដងគឺដូចពិតៗតែម្ដងហើយ។
"សង្ស័យតែអៀនរត់ទៅផ្ទះវិញបាត់ហើយ ហាសហា៎" ថេយ៉ុងអើតក្បាលមើលមកខាងក្រៅរួចនិយាយទាំងអស់សំណើច នេះត្រឹមមួយប៉ព្រិចភ្នែកសោះក៏បាត់ខ្លួនតែម្ដង យ៉ាប់ដល់ហើយភរិយាលោកពូគេ។
"មកពីលោកនឹង ហ៊ើយ! ខ្ញុំនឹកបងឡេឡានីសឹងតែស្លាប់ទៅហើយ ខានចួបគ្នាឡើងយូរ"
"ចុះមាននឹកបងរឺអត់?!" ថេយ៉ុងក៏អោនទម្លាក់ចង្ការលើស្មានាង រូម៉ាក្ដាប់មាត់រួចសម្រុតស្មាចុះបន្តិចសឹងតែធ្វើឲ្យថេយ៉ុងផ្កាប់មុខនឹងកន្លែងទៅហើយ។
"ចាប់ផ្ដើមឡប់សតិទៀតហើយ នាយបែកថ្នាំ" រូម៉ាបញ្ចប់ការសន្ទនាដោយការរាវដៃកាន់ជើងកង់រទេះដើម្បីចាកចេញពីគេ តែថេយ៍ក៏មិនព្រមនឹងប្រញាប់រុញជូននាងទៅមុខបន្តដើម្បីបានទៅពិនិត្យនឹងពិគ្រោះជម្ងឺនាង។
"បងសុំអូនខ្លះបានទេ?!"
ស្ងាត់!
"មិនថាអូនស្អប់បង ខឹងបងថ្នាក់ណា តែសូមមេត្តាឲ្យបងបានមើលថែអូនគ្រានេះបានទេ? បងដឹងថាកំហុសបងកន្លងមកវាច្រើនលើសលប់ដល់ថ្នាក់ថាគ្រាន់តែហាមាត់សុំបែបនេះក៏វាមិនសាកសមដែរ តែបងពិតជាចង់តបស្នងដល់អូនពិតមែនណា៎ម៉ា" ថេយ៉ុងនិយាយដោយសម្ដីម៉ាត់ៗនឹងច្បាស់លាស់ មិនលេងសើចដូចជាពេលមុននេះឡើយ ដល់ថ្នាក់ថាម៉ាស្ដាប់ហើយនាងក៏នៅស្ងៀមមិននិយាយអ្វីទាំងអស់ ហើយភាពស្ងប់ស្ងាត់របស់នាងក៏នាំឲ្យអ្នកលើកសំណើរមុននេះញ៉ោចស្នាមញញឹមឡើង បើនាងមិននិយាយក៏ស្មើនឹងនាងយល់ព្រមជាមួយសំណើររបស់គេហើយ ព្រោះថាមនុស្សដូចជារូម៉ា បើនាងមិនយល់ព្រមទេគឺនាងនឹងឆ្លើយកាត់ផាំងៗមិននៅស្ងៀមចឹងឡើយ។
"មិនឆ្លើយបានន័យថាអូនព្រមហើយណា៎ អរគុណប្រពន្ធសម្លាញ់ចិត្ត" ថេយ៉ុងក៏ពោលទាំងសប្បាយចិត្ត អារម្មណ៍រំភើបដែលបង្ហាញចេញតាមសំឡេងរបស់គេក៏រួតរឹតចិត្តរឹងកំព្រឹសរបស់ស្រីស្រស់ដែលអង្គុយលើរទេះនោះ រូម៉ាក៏ក្រវីក្បាលតិចៗទាំងហួសចិត្ត។
"ទៅដល់កុំល្មោភហើយខ្ញុំប្រពន្ធសម្លាញ់មុខគេមុខឯងពេក"
"អូខេ! ប្រពន្ធសម្លាញ់"
"នែ!" រូម៉ាស្រែកចាច៎មិនពេញចិត្ត តែលើកនេះថេយ៍ក៏មិនតបតរបានតែសើចហួសចិត្តនឹងរុញនាងទៅកាន់បន្ទប់ពិគ្រោះជម្ងឺនៅផ្លូវធំខាងមុខឯណោះ។
មកដល់ខាងក្នុងបន្ទប់រទេះរូម៉ាក៏ឈប់ពីមុខតុរបស់លោកដុកទ័រ នាងតូចក៏អង្គុយស្ងៀមតែខ្លួន ដៃស្រឡូនទាំងសងខាងក៏បែរជារសាបរសល់ហាក់ធ្វើអ្វីមិនត្រូវ ចិត្តមួយភ័យ ចិត្តមួយទៀតក៏គិតពីកូនដែលនៅចាំឯផ្ទះ នេះដល់ដំណាក់កាលមួយនេះហើយក៏នាងនៅតែគិតពីកូន គិតពីអ្នកជុំវិញខ្លួនតែមិនមែនជាខ្លួនឯង។
"ម៉ា.." រូម៉ាក៏អាចទទួលដឹងដល់ដៃមាំត្រជាក់ស្រេបលូកមកកាន់ក្រសោបម្រាមដៃនាង ដោយសារតែភាពភ័យខ្លាចនឹងព្រួយបារម្ភ វាក៏ជម្រុញឲ្យនាងកាន់ក្ដាប់ដៃគេជាប់ណែនតបវិញ ថេយ៉ុងក៏ញញឹមសំឡឹងមើលនាងបន្តិចរួចទើបងាកមើលទៅលោកដុកទ័រដែលចូលមកនោះ គាត់ចូលមកព្រមជាមួយឯកសារនៅក្នុងដៃ ជាលទ្ធផលការពិនិត្យកាលពីម្សិលមិញនោះឯង គាត់ដាក់ខ្លួនអង្គុយចុះនឹងសង្កេតឃើញកម្លោះក្រមុំយើងកាន់ដៃគ្នាជាប់ទើបគាត់បញ្ចេញស្នាមញញឹមបន្តិច។
"ពួកយើងបានពិនិត្យមើលស្ថានភាពរបស់អ្នកនាងរូម៉ារួចហើយ នៅ2ខែក្រោយអ្នកនាងរូម៉ាអាចធ្វើការវះកាត់បានហើយ"
"វាជាដំណឹងល្អណាស់ម៉ា..." ថេយ៉ុងមិនមែនជាអ្នកជម្ងឺឯណោះក៏សប្បាយចិត្តជាងរូម៉ាទៅទៀត នាយកាន់ប៉ះស្មានាងជាប់មុននឹងងាកមើលនាង តែរូម៉ានាងមិនបានញញឹមឡើងត្បិតនាងក៏ធ្លាប់ដឹងនឹងសិក្សាពីការវិវត្តន៍នៃជម្ងឺមួយនេះ នាងអាចវះកាត់បានតែវាក៏មានផលប៉ះពាល់ច្រើន។
"តើការវះកាត់មានសង្ឃឹមប៉ុន្មានភាគរយទៅលោកដុកទ័រ? លោកអាចនិយាយពេលនេះបានមិនចាំបាច់ឃាត់ឲ្យសាច់ញាតិនៅចាំស្ដាប់ជំនួសឡើយ" រូម៉ាហាក់ដូចជាដឹងជាមុននូវបំណងរបស់លោកដុកទ័រ នាងដឹងថាគាត់និយាយនេះព្រោះចង់ឲ្យនាងសប្បាយចិត្តនឹងមិនគិតច្រើនដើម្បីសុខភាពផ្លូវចិត្តនាង តែនាងបានត្រៀមរួចហើយនាងមិនខ្លាចអ្វីនោះឡើយ។ លោកដុកទ័រមើលមុខនាងបន្តិចរួចព្រលែងខ្យល់ដង្ហើមធ្ងន់ដែលនេះទើបជាអារម្មណ៍ពិតរបស់គាត់ដែលមាន។
"គឺ50/50 ដែលការវះកាត់នោះជោគជ័យ"
"ចុះបើមិនជោគជ័យ?!" រូម៉ាសួរយ៉ាងមិនស្ទាក់ស្ទើរចិត្តសោះ ថេយ៉ុងឯណោះក៏បែកញើសជោគថ្ងាសព្រោះគេក៏មានការព្រួយបារម្ភនឹងដំណឹងមួយនេះ។
"អ្នកនាងអាចនឹងពិការ ហើយបើសិនជាគ្មានអ្នកបរិច្ចាកកែវភ្នែកឲ្យអ្នកនាងទេ អ្នកនាងក៏អាចនឹងព្យាបាលវាលែងកើតទៀត" រូម៉ាក៏ងក់ក្បាលស្រាលៗព្រមទទួលយកខ្សែជីវិតនាងនាពេលខាងមុខនោះទៀត ព្រោះទោះជានាងមិនចង់ក៏វាបានកើតឡើងទៅហើយ។

ក្រឹប!ក្រឹប..
សំឡេងកង់រទេះបរកាត់លើឥដ្ឋទង្គិចគ្នានឹងថ្នាំងឥដ្ឋការ៉ូបង្កជាសំឡេងកាត់ភាពស្ងប់ស្ងាត់នោះ រូម៉ាក៏នៅស្ងាត់ស្ងៀមចាប់តាំងពីចេញពីបន្ទប់នោះមក ថេយ៉ុងក៏ព្រួយបារម្ភជាមួយនឹងនាងជាខ្លាំង នាងកាន់តែស្ងាត់គេក៏កាន់តែគិតថានាងមិនស្រួល។
"ចង់ស្ដាប់ភ្លេងទេចាំបងលេងព្យាណូនឹងច្រៀងឲ្យស្ដាប់" រុញនាងសុខៗថេយ៍ក៏ឈប់កាលបើឆ្លងកាត់បន្ទប់មួយដែលមានព្យាណូនៅក្នុងនោះ មិនបង្អង់ថេយ៉ុងក៏ប្រញាប់បែររទេះរុញនាងចូល គេដឹងថានាងចូលចិត្តស្ដាប់តន្ត្រីណាស់ អញ្ចឹងយ៉ាងហោចក៏គេអាចជួយសម្រាលបញ្ហាក្នុងចិត្តនាងតាមរយៈតន្ត្រីទៅចុះ។
"មិនចង់ស្ដាប់" រូម៉ាកាន់ក្ដាប់ខ្នើយជាប់ទាំងនៅអង្គុយលើរទេះនោះ ថេយ៍ដែលទម្លាក់ខ្លួនអង្គុយបម្រុងនឹងលេងនោះក៏ងាកមើលមកម៉ាបន្តិច។
"ហេតុអី?" ថេយ៍ចោទសួរទាំងងឿងឆ្ងល់ រូម៉ាទម្លាក់ខ្នើយពីដៃរួចអង្គុយទ្រឹងមិនឆ្លើយ ថេយ៉ុងក៏ក្រោកពីកៅអីមុខព្យាណូរួចចូលមកជិតនាងចូលជិតខ្លាំងមែនទែនដល់ថ្នាក់ខ្យល់ក្ដៅៗរបស់នាយមកប៉ះនឹងថ្ពាល់នាងផ្នែកខាងស្ដាំពេញៗ។
"គ្មានហេតុផល"
"រឺក៏ចង់ស្ដាប់ប្ដីថ្ងូរជំនួសវិញ អានឹងថ្ងូរគោកអត់ភ្លេងក៏បានដែរ" ថេយ៉ុងក៏ចាប់ផ្ដើមគម្រោងការចាស់គឺការញ៉ោះនាង ដើម្បីឲ្យនាងបាននិយាយចេញមកខ្លះ កុំឲ្យស្ងប់ស្ងាត់ពេក។
"លោកឈប់គិតរឿងស្មោគគ្រោកមួយថ្ងៃបានទេ?" រូម៉ាទម្លាក់ដៃដាក់លើកង់រទេះរួចក៏បង្វែរចង់ចាកចេញតែដៃមាំដែលកាន់ស្មានាងមុននោះក៏ប្ដូរមកជាចាប់រទេះជាប់វិញ។
"មានប្រពន្ធស្អាត ចេះតែស្រមើរស្រម៉ៃលេងទៅ"
"ហ្អាយ៎! លោក..លែងមើល នេះមន្ទីរពេទ្យណា៎" រូម៉ាស្រែកចាច៎កាលបើថេយ៉ុងស្រវ៉ាចូលមកអោបនាងជាប់ណែន គេមិនត្រឹមតែអោបតែក៏ហ៊ានបំពានដោយការលោថើបថ្ពាលនាងទៀត។
ក្រាក!
"អូ..សុំ..សុំទោសលោកដែលចូលមករំខាន" អ្នកគ្រូពេទ្យម្នាក់ក៏ចូលមកបំណងចង់មកមើលថានរណាធ្វើអីក្នុងបន្ទប់នោះតែក៏មានទាន់ហេតុការណ៍អោបថើបគ្នាស្អិតរមួតនោះ។
"អ្នកគ្រូពេទ្យ..កុំ..កុំយល់ច្រឡំ"
"មិនអីទេ ប្ដីប្រពន្ធខ្ញុំអោបគ្នាតែចឹង"
"ទៀតហើយ! បោចឲ្យអាយៈក្បាលល្អទេ?"
"ចង់ឃើញពេទ្យដេរក្បាលប្ដី អត់អាណិតប្ដីទេរឺ?"
"អ៊ែក!"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now