ភាគទី69

1.1K 40 1
                                    

ស្រះរឺនៅលើគោក?! 🥲

ទាយាទម៉ាហ្វៀ
ភាគ69

ព្រឹកថ្ងៃថ្មី!
តុក!តុក..
"ពូថេយ៍.."
តុក!តុក
"ពូថេយ៍ហ្អា៎..នេះជេយ៍ដេនណា៎" ព្រឹកព្រហាមឈានចូលមកដល់ ខ្យល់បក់ល្វើយៗប៉ះនឹងស្លឹកឈើដែលនៅជុំវិញផ្ទះតូចមាត់ទឹកនាំភាពត្រជាក់ស្រៀវស្រាញដល់ក្មេងប្រុសក្នុងឈុតឯកសណ្ឋានសាលាដែលឈរគោះទ្វារឯណោះ ជេយ៍ដេនលើកដៃអេះក្បាលខ្លួនឯងតិចៗកាលបើគោះសឹងតែបាក់ទ្វារផ្ទះតូចហើយតែគ្មាននរណាមកបើកសោះ គេខំទៅរកមើលនៅវិមានធំតែមិនឃើញទើបគេមករកនៅទីនេះក្រែងលោកពូប្ដូរបរិយាកាសចង់គេងផ្ទះតូច តែនេះគេលែងប្រាកដចិត្តហើយថាលោកពូគេនៅផ្ទះរឺមួយក៏អត់។
"ពូថេយ៍.."
"កូនដេន" គ្រាដែលក្មេងតូចកំពុងតែទទូចហៅលោកពូតូចមុខផ្ទះតត្រុកនោះ រាងកាយតូចស្រឡូនគ្រងឈុតរ៉ូបមានកន្សែងគ្របស្មាក៏ចូលមករកកូនប្រុសជាទីស្រឡាញ់ នាងចេញមកក្រៅវិមានក៏លឺអ្នកបម្រើមកប្រាប់ថាប្រុសពៅក្រោកឡើងពីព្រលឹមដើររកលោកពូ ហើយពេលនេះក៏កំពុងតែនៅផ្ទះតូចទើបនាងព្យាយាមតាមមករកកូន។
"ម៉ាក់..ម៉ាក់មើលពូតូចហៅមិនលឺទេ គោះយ៉ាងណាក៏មិនចេញមក សង្ស័យតែពេលបាក់មេឃក៏មិនដឹងខ្លួនដែរមើលទៅនេះ!" ជេយ៍ដេនចំណាយពេលសឹងមួយព្រឹកដើម្បីតាមរកលោកពូ គេក៏រៀងក្រពុលមុខបន្តិចដែរក្មេងម្នាក់នេះមិនសូវជាចូលចិត្តស៊ាំញ៊ាំច្រើន គេចូលចិត្តការទៅណាមកណារហ័ស មិនត្រូវរង់ចាំយូរ គេមានចារិកដូចទៅនឹងលោកតាគេច្រើនជាងលោកប៉ា ព្រោះនៅពីតូចគេក៏ចំណាយពេលនៅជាមួយនឹងលោកតា ទៅណាមកណាក៏លោកតាយកទៅតាម អញ្ចឹងហើយគេកាត់តាមលោកតាគេក៏វាគ្មានអ្វីចម្លែកដែរ ឡេឡានីក៏លូកដៃកាន់ប៉ះសក់កូនប្រុសស្រាលៗ នាងទាញកូនឲ្យមកឈរក្រោយខ្នងរទចលើកដៃបំណងចង់គោះទ្វារ តែភ្នែកនាងក៏រហ័សឃើញរបស់ខ្លះដែលនាំឲ្យដៃដែលបំណងចង់លើកគោះទ្វារនោះត្រូវទម្លាក់ចុះ ហួសទៅកាន់ស្មាជេយ៍ដេនវិញ។
"និយាយអញ្ចឹងម៉ាក់មិនទាន់បានសួរកូនទេ កូនមករកលោកពូធ្វើអីទាំងព្រលឹមបែបនឹង? នេះសាលាមិនរៀនទេណា៎កូនប្រុសម៉ាក់" ឡេឡានីក៏និយាយចាក់ចំចំណុចរសើបនាំឲ្យក្មេងប្រុសដែលមុននេះទទូចចង់ចួបលោកពូនោះច្បូញមាត់ខ្លួនឯងបន្តិច គេងើបមើលមុខម្ដាយរួចលើកដៃអេះក្បាលខ្លួនឯងបន្តិច ឡេឡានីក៏លើកដៃច្រត់ចង្កេះបន្តិច នេះច្បាស់ជាជាប់សន្យាអីជាមួយគ្នាទៀតហើយពូក្មួយនេះ។
"កូនដេន!"
"ពូតូចសន្យាថាជូនកូនទៅទិញសៀវភៅជាកាដូលើកទឹកចិត្តមួយប្រឡងនឹងណាម៉ាក់ ហើយពេលនេះក៏គេងមិនទាន់ក្រោកផង ហ៊ឹម" ឡេឡានីក៏មើលទៅកូនទាំងញញឹម ជេយ៍ដេនខុសប្លែកពីបងប្រុសគេ ខណៈជេយ៍គីសប្បាយ ពេញចិត្តនឹងកាដូជារបស់លេង ជេយ៍ដេនឯណេះវិញក៏ស្រឡាញ់នឹងសប្បាយតែជាមួយសៀវភៅប៊ិច ឲ្យតែបានសៀវភៅមកកាន់នឹងដៃក៏ដើរញញឹមបិទមាត់មិនជិត។
"ចឹងបែបនេះទៅចុះ កូនទៅផ្ទះធំប្រាប់បងៗនឹងប្អូនៗឲ្យរៀបចំខ្លួនទៅ ម៉ាក់នាំពួកកូនដើរផ្សារទិញសៀវភៅនឹងរបស់របរលេងណា៎"
"តែម៉ាក់ដើរផ្សារបានមែនរឺ? កូនខ្លាចម៉ាក់មិនស្រួលខ្លួន អស់កម្លាំងណា៎" មិនថាចិត្តគេរំភើបអន្ទះសារចង់ទៅផ្សារខ្លាំងប៉ុណ្ណាឡើយ គេក៏នៅតែសួរនាំម្ដាយ បារម្ភពីម្ដាយម្នាក់នេះ ព្រោះគេធំធាត់ឡើងដោយឃើញម្ដាយតស៊ូប្រឆាំងនឹងសភាពរាងកាយទន់ខ្សោយបណ្ដាលមកពីការលំបាកដែលធ្លាប់ចួបតាំងពីតូច ទោះជាពេលនេះនាងបានរស់នៅផ្ទះធំទ្រនំខ្ពស់ ការហូបចុកងាយស្រួល តែក៏នៅតែរស់ត្រាំត្រែងជាមួយនឹងភាពទន់ខ្សោយរបស់រាងកាយ។
"ម៉ាក់មិនអីទេកូន ម៉្យាងម៉ាក់ក៏ចង់ទៅមើលខោអាវឲ្យប៉ាកូនដែរ ឃើញប្រើក្រវ៉ាត់ករម៉ាក់ទិញជូននោះយូរឆ្នាំហើយ បើម៉ាក់មិនទិញថ្មីឲ្យ ប្រហែលជាមិនប្ដូរឡើយ" ឡេឡានីលូកកាន់ប៉ះស្មាកូនប្រុសបន្តិចរួចកាន់ស្មានាំគេចាកចេញទៅជាមួយគ្នា តែមុននឹងទៅនាងក៏មិនភ្លេចងាកមើលអ្វីដែលនាងបានឃើញមុននោះ វាជាដបស្រាហើយនឹងកែវ2ដែលទុកចោលនៅលើតុ សភាពដបគឺទទេហើយកែវក៏មានមួយប្រឡាក់ក្រែមហាក់អាចឲ្យឡេឡានីស្រម៉ៃឃើញទិដ្ឋភាពដែលកើតឡើងនោះពិតមែនអញ្ចឹង នាងក៏ញញឹមបន្តិចរួចក្រវីក្បាលម៉ាត់ៗ។
(មិនដឹងថាយប់មិញនេះដាក់ជ្រុល យល់ចិត្តគ្នាជ្រៅប៉ុណ្ណាទេ បានជាថ្ងៃរះកម្ពស់នេះហើយនៅមិនទាន់ក្រោកទៀត សង្ឃឹមថាពួកឯងអាចដោះស្រាយគ្នាទៅចុះ ថេយ៍ ម៉ា)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now