ទាយាទម៉ាហ្វៀ
ភាគ102"លែង..យើងទៅចួបកូនយើង"
ឌឹប!
រាងកាយមាំទាំកញ្ជ្រោលចង់ចូលទៅចួបកូន តែមិនបានចួបដូចបំណងថែមទាំងត្រូវឪពុកចិញ្ចឹមនាងដាល់មួយដៃចំកណ្ដាលមុខដល់ដួលខ្ពោកទៅលើដីតែម្ដង ថេយ៉ុងចាប់ទាញក្របួចករអាវរ៉ូហ្សេស៍ព្រមជាមួយនឹងកំហឹងដែលមានពោរពាសក្នុងចិត្ត ត្បិតបុរសម្នាក់នេះគឺអាត្មានិយមខ្លាំងថ្នាក់គេមិនអាចរកពាក្យអ្វីដែលបរិយាយបាន គេក៏បានដឹងបានលឺថាលីឈីងនាងជាកូនស្រីបង្កើតរបស់គេ មានសាច់ឈាមជាមួយនឹងគេតែគេបែរជាមិនខ្វល់ខ្វាយ មិនសូម្បីតែត្រេកអរនឹងបានចួបកូន គេធ្វើដូចជាលីឈីងគ្មានរូបរាងនៅលើលោកនេះអញ្ចឹងដែរ ចុះហេតុអីពេលនេះគេបែរជាមករកនាងទៅវិញ?!
"លីឈីងកូនប៉ា.."
"កូនប៉ាហ្អេស៎? ឌឹប! កូនប៉ា ហ្អេស៎ អាចង្រៃយ៎" ថេយ៉ុងដាល់រ៉ូហ្សេស៍មួយដៃហើយមួយដៃទៀត ដាល់រហូតដល់គេដួលខ្ពោកទៅលើដី សកម្មភាពវាយប្រតប់រវាងបុរសទាំង2ក៏បង្ហាញច្បាស់នៅចំពោះមុខក្មេងតូចជាកូនពួកគេទាំង2ឯណោះ លីឈីងនាងក៏ប្ដូរពីអោបមកជាអោនមុខជ្រប់នឹងស្មាហាណាហើយយំ នាងមិនរំពឹងចង់ឃើញលោកប៉ានាងត្រឡប់មកទាំងបែបនេះហើយក៏មិនដែលគិតថានាងនឹងមើលលោកប៉ានាងវាយតប់គ្នាបែបនេះដែរ។
"ហាណា ហ៊ឹក! ហាណា..ប្រាប់ប៉ា! ប្រាប់ប៉ាឲ្យឈប់ទៅ ហ៊ឹកហ៊ឺ ឈប់បានហើយ" លីឈីងយំខ្សឹបខ្សួលអួលទ្រូងមិនអាចស្រែកឃាត់លោកប៉ាដោយខ្លួនឯងបានទើបនាងប្រាប់ទៅមិត្តសម្លាញ់ដែលមានស្ថានភាពផ្លូវចិត្តរឹងមាំជាងនាងឯណោះ ហាណាក៏ងក់ក្បាលរួចងាកមើលទៅបុរសទាំង2នាក់ដែលកំពុងវាយគ្នា ដោយក្នុងចំណោមពួកគាត់មានម្នាក់ជាលោកប៉ានាង។
"ប៉ា..បានហើយប៉ា! ប៉ា!!!!" ដំបូងហាណាក៏និយាយបែបធម្មតាគ្រាន់ែតរៀងតម្លើងសំឡេងបន្តិច តែឃើញថាប៉ានាងនឹងលោកពូម្នាក់នោះមិនស្ដាប់ទើបហាណានាងស្រែកឡើងមួយទំហឹងតែម្ដង ថេយ៉ុងឯណោះយារដៃបំណងចង់ដាល់រ៉ូហ្សេស៍ទៅហើយតែក៏ឈប់ត្រឹមលឺសំឡេងហាណាកូនស្រីគេឃាត់ នាយងាកចោលភ្នែកទៅកាន់កូនស្រីទើបចាប់ភ្លឹកឃើញថាម្នាក់ក្នុងចំណោមពួកនាងគឺកំពុងតែយំ ហើយព្រោះតែបែបនោះហើយទើបថេយ៉ុងយល់ព្រមព្រលែងដៃពីការវាយរ៉ូហ្សេស៍នឹងប្រញាប់ក្រោកទៅមើលនឹងលួងលោមកូន។
"លីឈីង! លីឈីងកូនប៉ា" ថេយ៉ុងឧទានឡើងទាំងអួលដើមករបន្តិច លីឈីងនាងមិនមែនជាក្មេងដែលឆាប់បញ្ចេញអារម្មណ៍មកក្រៅ ហើយក៏មិនងាយនឹងយំដែរ តែបើសិនជានាងយំហើយបានន័យថានាងពិបាកទ្រាំ ពិបាកនឹងលាក់ទុកទៀត។
"កូនយំ បើលីឈីងយំ ហាណាក៏នឹងយំដែរហើយណា៎"
"ហ៊ឹកហ៊ឺ.." មិនថាលោកប៉ារឺហាណានិយាយលួងលោមយ៉ាងណាក៏លីឈីងនាងមិនបាត់យំដែរ នាងមិនងើបមុខ មិនបើកភ្នែកឡើងសោះព្រោះបើនាងបើកទៅឃើញលោកប៉ាដែលបោះបង់នាងចោលរាប់ឆ្នាំនោះ ចិត្តនាងក៏នឹងកាន់តែប្រេះស្រាំជាងនេះទៅទៀត។
"លីឈីងកូនប៉ា..ឈីង" ថេយ៉ុងក៏ស្រវ៉ាទាញកូនមកអោប យកនាងពីដៃហាណាមក នាងល្អិតដែលឆ្មើងឆ្មៃ កាចឆ្នាស់ឯណោះក្រោយពីសម្លាញ់ត្រូវរបូតចេញពីដៃភ្លាម ជំហានដំបូងបំផុតគឺនាងចោលភ្នែកសំឡឹងមើលទៅកាន់បុរសដែលជាដើមហេតុលុបបំបាត់រឿងល្អក្នុងថ្ងៃនេះ ដៃតូចៗក៏ច្រត់នាំខ្លួនចុះពីគ្រែរួចរត់សម្ដៅទៅរករ៉ូហ្សេស៍ ថេយ៉ុងឯណោះទទួលដឹងក៏ប្រញាប់អោបពរលីឈីងបែររកហាណា។
"ហាណា..ហាណាទៅណាកូន?!"
"ពូចេញទៅ! កុំមកបង្ហាញមុខដាក់លីឈីងទាំងបែបហ្នឹង បើពូស្រឡាញ់លីឈីងពូគួរតែចេញទៅ.." ហាណានិយាយឡើងទាំងភ្នែកនាងក៏រលីងរលោងឡើងក្រហមដូចគ្នា ស្រីតូចលូកដៃចង្អុលទៅទ្វារ បបូរមាត់ក៏ក្ដាប់របូតៗទប់មិនឲ្យខ្លួនឯងយំចេញមកចំពោះមុខគេ ថេយ៍ឯណោះក៏សំឡឹងមើលមករ៉ូហ្សេស៍ក្នុងន័យដេញនាយចេញដូចគ្នា រ៉ូហ្សេស៍ងាកមើលកូនស្រីដែលកំពុងតែស្ថិតក្នុងដៃប្រុសផ្សេងមិនមែនជាគេ ព្រោះគេវាចោរម្សៀតខ្លាំងពេកទើបគេគ្មានឱកាសអោបនាង មិនសូម្បីតែអាចចូលជិតនាងទៀតផង។
"ចេញ..ចេញទៅ អឹស" ហាណាក៏ប្រើកម្លាំងរុញប្រុសមាឌមាំដែលឈរនាំឲ្យគេថយក្រោយតាម រាងកាយរ៉ូហ្សេស៍ពេលនេះហាក់ស្រាលដូចជាសំឡីកាលបើគ្រាន់តែត្រូវឃ្លាតឆ្ងាយពីកូនភ្លាម អ្វីដែលគេបានឃើញលើកចុងក្រោយនោះគឺមុខតូចច្រមិចនឹងក្រសែភ្នែកដែលលីឈីងមើលមកគេ ក្រសែភ្នែកខកចិត្ត ខកចិត្តខ្លាំងបំផុតដែលគេមិនអាចសូម្បីតែបរិយាយបាន។
គ្រាំង! ក្រឹប..
ក្រោយរុញរ៉ូហ្សេស៍ចេញទៅផុតហាណាក៏ទាញទ្វារបិទគ្រាំងនឹងទាញកៅអីមកឈរចុចបិទគន្លឹះទ្វារមិនអោយរ៉ូហ្សេស៍ មិនឲ្យអ្នកណាចូលមកសោះតែម្ដង ក្រោយចាត់ចែងចាក់សោរទ្វាររួចហាណាក៏ងាកមកមើលមិត្តវិញ លីឈីងនាងក៏នៅស្ងៀមមិននិយាយអ្វីទាល់តែសោះ ទោះបីជាលោកប៉ានាងព្យាយាមហៅនាង សួរនាងក៏ដោយ។
"លីឈីង! លីឈីងហ្អា៎.." ថេយ៍ឧទានហៅឈ្មោះកូនរួចក៏លើកដៃម្ខាងកាន់ប៉ះថ្ពាល់នាង លីឈីងក៏បែរភ្នែកមើលទៅលោកប៉ារួចពេបតិចៗ នាងក៏ទម្លាក់ក្បាលកើយលើទ្រូងលោកប៉ានាង ហាណាក៏ចូលមកជិតនឹងលូកដៃចាប់ស្មាលីឈីងតិចៗ ថេយ៉ុងក៏ញញឹមរួចអង្អែលក្បាលកូនស្រីស្រាលៗ។
"កូនចង់និយាយជាមួយគាត់.." សព្វនាមគាត់ដែលលីឈីងនាងចង់និយាយនោះគឺសម្ដៅទៅលើរ៉ូហ្សេស៍ប៉ាបង្កើតរបស់នាង។
"ប៉ានឹងស្អប់លីឈីងទេ បើលីឈីងធ្វើបែបនោះ" ដំបូងថេយ៍គេក៏មិនចង់យល់ព្រមដែរ តែក៏មានមនុស្សម្នាក់លូកកាន់ស្មាគេ នាំឲ្យគេភ្ញាក់។
"ម៉ា.." អ្នកដែលសន្លប់ស្ដូកលើគ្រែអស់មួយសន្ទុះធំមកហើយនោះក៏ដឹងខ្លួន នាងលូកកាន់ស្មាថេយ៍ទាំងនាងកំពុងតែគេងនៅលើគ្រែ ថេយ៍មិនបង្អង់ប្រញាប់ងាកមកចាប់អារម្មណ៍នឹងភរិយាម្ដង។
"លីឈីងកូន! ម៉ាក់យល់ស្របនឹងការសម្រេចចិត្តរបស់កូនណា៎ ទោះបីជាកូនមិនចង់ផ្សះផ្សាជាមួយគាត់ យ៉ាងហោចក៏ចួបនឹងស្ដាប់ពីបំណងគាត់សិនចុះល្អទេ? កូនគ្មានអ្វីត្រូវបាត់បង់ទេ ព្រោះមិនថាមានរឿងហេតុបែបណាក៏កូននៅមានម៉ាក់ ប៉ា នឹងហាណាដែលនៅទីនេះដើម្បីកូនណា៎" ពាក្យលួងលោមយ៉ាងស្រទន់របស់រូម៉ាផ្ដល់ជាកម្លាំងចិត្តដ៏មុតមាំឲ្យលីឈីង នាងក៏ញញឹមទាំងភ្នែកក្រហមតែនាងក៏នៅតែងាកមើលទៅលោកប៉ា ព្រោះយ៉ាងណាក៏នាងត្រូវសុំការអនុញ្ញាតពីលោកប៉ានាងសិនដែរ។
"វាជាការសម្រេចចិត្តរបស់កូនណា៎កូនឈីង ប៉ាតាមកូនជានិច្ច" ថេយ៉ុងនិយាយរួចក៏ទាញកូនចូលមកអោបជាប់ណែន ហាណាក៏ចូលអោប ថេយ៉ុងក៏ក្រសោបលើកកូនឡើងមកអង្គុយលើពូក បើកឱកាសឲ្យរូម៉ាបានអោបកូនៗជុំគ្នា។ខណៈអ្នកខាងក្នុងចួបជុំគ្នា បុរសដែលត្រូវគេដេញចេញនោះក៏បានតែអង្គុយផ្អែកខ្នងនឹងជញ្ជាំងចាំស្ដាប់ពួកគេ ពួកគេមានក្ដីសុខណាស់ តែវាក៏សាកសមហើយព្រោះពួកគេសុទ្ធសឹងតែជាមនុស្សល្អ មិនដូចជាគេ គេជាមនុស្សអាក្រក់ មនុស្សចោរម្សៀត គេសាកសមនឹងទទួលផលបែបហ្នឹងហើយ។
មួយសន្ទុះក្រោយស្ងាត់បាត់សំឡេងជជែកគ្នារ៉ូហ្សេស៍ក៏លើកដៃម្ខាងជូតវាសទឹកភ្នែកខ្លួនឯងនឹងក្រោកឡើងចាកចេញ ទ្វារបន្ទប់សម្រាកនោះក៏បើកឡើងមុននឹងមានវត្តមានក្មេងតូចរត់ទៅតាមគេ រ៉ូហ្សេស៍ដើរផុតបានប្រមាណជា2បន្ទប់គេក៏ទទួលដឹងដល់ដៃដែលទាញជាយដៃអាវគេ នាយក៏ងាកមើលមុននឹងរលីងរលោងក៏ព្រោះតែឃើញនឹងដឹងថាជាកូន។
"កូនឈីង!"
"ពូពិបាកណាស់មែនទេ? ទើបបានជាពូបោះបង់ខ្ញុំចោល? ពូក៏មិនសប្បាយចិត្តដែលខ្ញុំកើតមក មិនសប្បាយចិត្តដូចជាម៉ាក់មែនទេ?"—
អរគុណសម្រាប់ការអាននឹងខមិន៕
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍