ភាគ90

667 32 1
                                    

រីករាយអាន..

ទាយាទម៉ាហ្វៀ
ភាគ90

"កូន...ហ៊ឺ?!" បបូរមាត់ដែលបិទខ្ជឹបជិតមិនហ៊ានសូម្បីតែបង្ហើបមាត់ហៅនឹងឃាត់នាង ពេលនេះក៏បែរជាបង្ហើបឡើងកាលបើលឺអ្វីដែលរូម៉ាបាននិយាយមុននោះ រាងកាយអង្គុយស្ងៀមទ្រឹងក៏មានចលនារើបម្រាស់នាំខ្លួនក្រោកពីសាឡុងពូកភ្លាម សកម្មភាពរបស់ថេយ៍ក៏ធ្វើឲ្យនាងតូចដែលកាន់កាបូបខោអាវបំណងចេញនោះកាន់តែញាប់ជើងចុះពីជាន់ផ្ទះខាងលើភ្លាម។
"ឈប់..."
"ម៉ា ឈប់សិន" សំឡេងគ្រលរបន្លឺឡើងពីក្រោយ ព្រមជាមួយនឹងសំឡេងឈើច្រត់មកតាមតុបៗ ថេយ៉ុងពេលនេះក៏កំពុងតែក្បត់នឹងសម្ដីខ្លួនឯងម្ដងទៀតហើយ ចិត្តគេថាមិនចង់ខ្វល់ខ្វាយជាមួយនឹងនាង ព្រោះចង់ឲ្យនាងចាកចេញទៅសាងជីវិតថ្មី គេបានផ្ដល់ជីវិតថ្មីឲ្យនាងរួចហើយ តែចុងក្រោយគេក៏នៅតែមិនអាចធ្វើបាន។
"ម៉ាស្ដាប់បង!" រូម៉ានាងមិនមានបំណងចង់ឈប់ទេ តែសព្វនាម«បង»ដែលថេយ៍បានប្រើមុននោះហើយដែលជាហេតុផលសមស្របឲ្យនាងបញ្ឈប់ដំណើរ ថេយ៍ក៏ឈប់ងឹកកាលបើអ្នកដែលកាន់កាបូបចេញមកនោះក៏ឈប់តាមការហៅហើយងាកមករកអ្នកហៅខ្លួន។
"ម៉ា..គិតចង់ទៅណា?!" សម្ដីគម្រោះគម្រើយជ្រុះបាត់អស់ហើយនៅឡើយតែពាក្យផ្អែមនឹងកាយវិការបែបស្លូតចម្លែក រូម៉ាក៏ងាកបែរខ្លួនមើលមកគេ រូម៉ាទម្លាក់កាបូបចុះលើជណ្ដើររួចដៃទាំងសងខាងក៏លើកអោបចូលគ្នាចោលភ្នែកសំឡឹងមើលមកគេ។
"ទៅរកប៉ាមកឲ្យកូន បងថេយ៍មិនចង់បានមិនបាច់តាមមកទេ យ៉ាងណាក៏គេគង់តែគ្មានប៉ាបង្កើតហៅដូចជាបងគេដដែលនឹង" រូម៉ានិយាយបែបកម្សត់កម្រ នាងដកដង្ហើមខ្សឺតខ្សតដូចជាកំពុងតែយំសោក ទាំងដែលការពិតនាងគ្រាន់តែសម្ដែង សម្ដែងធ្វើជាមានទុក្ខសោកព្រោះគេបដិសេធការមើលថែរបស់ តែផ្ទុយទៅវិញភ្នែកនាងក៏មើលចំទឹកមុខស្រពាប់ស្រពោនរបស់ថេយ៍ កាន់តែមើលនាងក៏កាន់តែអស់សំណើចបន្តិច។
"មិនមែនបែបហ្នឹងទេ..ម៉ា" ថេយ៉ុងព្យាយាមនិយាយចង់ឲ្យនាងយល់ នាយក៏បោះជំហានចូលទៅរកនាង ដៃមាំម្ខាងដែលមិនកាន់ឈើច្រត់ក៏លូកកាន់ប៉ះបង្កាន់ដៃជណ្ដើរនាំខ្លួនចុះទៅតាមរូម៉ាដែលនាងនៅឈរលើថាសជណហដើរធំខាងក្រោមឯណោះ។
"មិនមែនបែបហ្នឹងយ៉ាងមិច? បងថេយ៍មិននិយាយម៉ាមិនដឹងទេ ហ៊ឹក" រូម៉ាមិននិយាយតែមាត់ នាងក៏ព្យាយាមនាំខ្លួនចុះបន្តបំណងចង់ដុតអារម្មណ៍ឲ្យនាយសង្ហាយើងអន្ទះសារហើយនិងប្រញាប់និយាយនូវអ្វីដែលជាការពិតចេញពីចិត្តគេ។
"កុំទៅបានទេ?" ពាក្យដំបូងដែលចេញពីមាត់គេគឺពាក្យតម្អូញសុំមិនឲ្យនាងចាកចេញ ទោះជាគេគ្មានមូលហេតុបង្ហាញប្រាប់នាងក៏ដោយ តែចិត្តគេប្រាប់ថាគេមិនចង់ឲ្យនាងទៅណាឡើយ។
"អត់ទេ! គេទៅហើយ កុំមកឃាត់គេ ចាំមើលគេរកបានប៉ាថ្មីឲ្យកូនហើយចាំគេនាំម្នាក់នោះមកចួបបង.." ដោយសារតែរង់ចាំស្ដាប់គេនិយាយបកស្រាយ តែក៏គ្មានចម្លើយដោយថេយ៍នៅឈរស្ងៀមមួយកន្លែងនឹងអោនមុខចុះបន្តិច ទើបរូម៉ានាងប្រញាប់បញ្ចេញប្រតិកម្មនឹងលើកកាបូបនាងទៅជាមួយផង ថេយ៉ុងឯណោះក៏កាន់ឈើច្រត់ចុះទៅតាមនាងដូចដើម។
ងឹក!
ខណៈពួកគេទាំង2នាក់កំពុងតែឈ្លោះគ្នានោះ ឡានមួយគ្រឿងក៏បើកចូលមកឈប់ងក់នៅទីនោះ រូម៉ានាងក៏ចោលភ្នែកមើលឃើញនឹងស្គាល់ច្បាស់ថាជានរណាទើបនាងប្រញាប់រត់កាន់កាបូបទៅភ្លាមៗមិនបង្អង់។
"ម៉ា..ម៉ាឈប់សិន" ថេយ៉ុងក៏ព្យាយាមរត់តាមពីក្រោយនាងយ៉ាងប្រថុយជាទីបំផុត ភ្នែកមើលមិនឃើញអ្វីទាល់តែសោះក៏គេនៅតែទៅ វាដូចជាមិនមែនជាឧបសគ្គរបស់នាងអីបន្តិចសោះ។
"អ្នកនាងម៉ា.." អ្នកដែលមកនោះក៏គ្មាននរណាក្រៅពីមេស៍ កូនចៅជំនិតរបស់នាងនឹងឯង គេមកបំណងចង់មកសួរសុខទុក្ខហើយនឹងយករបស់ចៅហ្វាយស្រីត្រូវការមក តែថាមកដល់មិនទាន់ចេញផុតពីឡានផងក៏ឃើញចៅហ្វាយស្រីរត់មក រូម៉ានាងក៏មកដល់បោះកាបូបខោអាវឲ្យនាយទាំងមិនបានប្រាប់ជាមុន។
"នាយនឹងថេយ៍មកតាមក្រោយយើងមក ប្រុសម្នាក់នឹងទាល់តែបង្រៀនមេរៀនខ្លះទើបបាន" រូម៉ាក៏បោះជំហានរត់ចាកចេញយ៉ាងលឿនសម្ដៅទៅកាន់កន្លែងដែលថេយ៍ចតឡានរួចទាញសោរឡានមួយដែលនាងយកពីក្នុងមករួចចាក់បើកចេញពីទីនោះយ៉ាងលឿនស្លេវតែម្ដង មេស៍ក៏តាមមើលឡានដែលចៅហ្វាយបើកចេញទាំងឆ្ងល់ មិនដឹងថាគាត់ចង់ធ្វើអី តែក្រោយពីវត្តមានមនុស្សម្នាក់មកដល់គេក៏យល់ភ្លាម។
"ម៉ា..ឡាន! ឡានតាក់សុីហ្អេស៎? តាម..ទៅតាមឡានដែលចេញមុននោះ" ថេយ៉ុងបើកទ្វារចូលទាំងលំបាកលំបិនដើម្បីបានអង្គុយនៅបាំងខាងក្រោយ មេស៍ក៏លើកដៃអេះក្បាលខ្លួនឯងបន្តិចរួចចូលក្នុងឡានព្រមទាំងជូនថេយ៉ុងចេញពីទីនោះតាមការស្នើហើយក៏ធ្វើតាមបញ្ជារបស់ចៅហ្វាយស្រីគេ។

វិមានហ្វ្រេដឌើរីកស៍..
ងឹក!
"ម៉ា!! ម៉ា.." គ្រាន់តែមកដល់ពីមុខវិមានដែលជាផ្ទះគេធ្លាប់ស្នាក់ ទោះបីជាថេយ៍គេមើលមិនដឹងក៏គេនៅតែព្យាយាមស្រែកហៅរករូម៉ាព្រោះគិតថានាងមកដល់ទីនេះហើយទើបបានជាឡានតាក់សុីនោះឈប់ ថេយ៉ុងក៏មិនបង្អង់ប្រញាប់ទាញឈើច្រត់ដើម្បីចេញពីឡាន នាយព្យាយាមប្រើប្រាស់ឃានវិញ្ញាណដើម្បីស្រង់ក្លិនទឹកអប់ម៉ា គេដើរមួយៗរហូតមកដលជណ្ដើរ ឃានវិញ្ញាណគេក៏ចាប់ដំណើរការដឹងដោយក្លិនទឹកអប់នោះក៏ហើរចូលច្រមុះគេតែម្ដង ថេយ៍ក៏ញញឹមរួចប្រញាប់ឡើងទៅកាន់តែលឿនកាន់តែល្អ។
"មកហើយតើនេះ.."
"ដូចបងនិយាយរឺអត់? គេច្បាស់ជាអ្នកដែលមកតាមរូម៉ាវិញ ពេលនេះក៏ពិតមែន" ហូស៊ុកនឹងភរិយាដែលឈរនៅទីនោះក៏លាន់មាត់ព្រោះពួកគេចេញមកចាំមើលថានឹងមានរឿងអីបើសិនជាម៉ារត់មកទីនេះ ហើយអ្វីដែលពួកគេបានឃើញគឺប្រុសចិត្តរឹងដែលរត់មកត្រុកៗទាំងភ្នែកមើលមិនឃើញនឹងឯង។
"បងថេយ៍មកតាមអូនធ្វើអី?!" រូម៉ាក៏ឈរនៅកន្លែងទាបជាងហូស៊ុកនឹងឡេឡានីរួចនិយាយដោយសំឡេងបែបង៉ក់ងរ ថេយ៍កាលបើមកដល់ជិតនាងគេក៏ទម្លាក់ឈើច្រត់នឹងរាវទាញដៃនាងម្ខាងមកក្រសោប។
"បងមិនឲ្យម៉ាទៅណាទេ.."
"ចង់ឃាត់អូន បងថេយ៍គួរធ្វើយ៉ាងមិច?!" រូម៉ាក៏បន្តនិយាយស៊កសៀតពាក្យសម្ដីទៅកាន់ថេយ៍ នាយក៏បានត្រឹមតែអោនមុខហើយលើកដៃនាងមកអឹបជាប់ថ្ពាល់ ហាក់ដូចជាគេមិនដឹងគួរយកពាក្យអីមកបកស្រាយឲ្យ។
"យូរពេកខ្ញុំទៅរកប្រុសផ្សេងវិញហើយ"
"ម៉ា.."
"នោះឡានប្រុសថ្មីមកល្មម"
"បងស្រឡាញ់ម៉ា"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now