ភាគ92

671 29 1
                                    

ទាយាទម៉ាហ្វៀ
ភាគ92

"ប្រុសជុន?!" មិនត្រឹមតែហូស៊ុកដែលលាន់មាត់ភ្ញាក់ផ្អើល សូម្បីតែលោកម្ចាស់ហ្គេសស្ពើក៏លាន់មាត់ឡើងដែរកាលបើបានឃើញវត្តមានមនុស្សប្រុសមកជាមួយនឹងរូម៉ានោះ កែវភ្នែកមុតស្រួចដូចជាកាំបិតបូកផ្សំនឹងស្នាមញញឹមមើលទៅត្រជាក់ស្រេបសាកសមទៅនឹងត្រកូលរបស់គេដែលជាត្រកូលអភិជនមួយនៅហាវ៉ៃ។
"បងថេយ៍ត្រៀមផ្កាដើម្បីគេដែរហ៎?!" រូម៉ានិយាយឡើងកាលបើឃើញផ្កាដែលគេឲ្យមកនាងនោះ ថេយ៉ុងបើទោះបីជាដឹងថានាងមកជាមួយប្រុសផ្សេង ទទួលផ្កាពីប្រុសផ្សេងក៏ដោយក៏នាយនៅតែប្រកាន់ជំហថាមិនចុះចាញ់នឹងការតាមលួងលោមនាង។
"បាទ៎! បងជូនអូន" ថេយ៉ុងបញ្ចប់ប្រយោគដោយការទម្លាក់ដៃចុះរួចរាវទាញចាប់ដៃរូម៉ា កញ្ឆក់ទាញនាំឲ្យផ្កាដែលនាងអះអាងថាកម្លោះជុនបានជូននោះជ្រុះខ្ពាកទៅលើដី រូម៉ាក៏ច្បូញមាត់បន្តិចរួចងាកមើលទៅចាស់ទុំដែលមកជាមួយនាងបំណងចង់ប្រាប់ថាសឹមនាងរើសផ្កាវិញតែនាយក៏លើកដៃម្ខាងឃាត់រួចអោនបន្ទាបកាយខ្ពស់ស្រឡះរើសផ្កាមួយនោះឡើងដោយខ្លួនឯង គេក៏កាន់វារួចបោះជំហានចូលទៅកាន់តុអាហារដែលមានវត្តមានអ្នកគ្រប់គ្នានៅទីនោះរួចហុចផ្កានោះទៅឡេឡានី។
"ជាផ្កាជូនលោកស្រីវិមាននេះ គិតថាបើមកដៃទទេហាក់បីដូចជាមិនសាកសម" ការពិតនាយជុនយកផ្កានេះមកដើម្បីឲ្យម្ចាស់ផ្ទះសោះតែរូម៉ានាងក៏អាចឆក់ជាឱកាសដើម្បីញ៉ោះថេយ៉ុងទាល់តែបាន ស្រីតូចឡេឡានីយើងក៏លូកដៃទទួលទាំងញញឹម ក្មេងៗទាំងអស់កាលបើបានឃើញវត្តមានគេមកពួកគេក៏ក្រោកពីកៅអីរួចអោនគំនាបគ្រប់គ្នា លោកម្ចាស់ជុនក៏មើលទៅពួកគេរួចងក់ក្បាលឆ្លើយតបទាំងញញឹមស្ងួត។
"ខ្យល់អីបក់លោកម្ចាស់ជុនមកទីនេះ? ខ្ញុំភ្ញាក់ផ្អើលមិនស្ទើរនោះទេ" ហូស៊ុកក៏និយាយឡើងខណៈនាំនាយឲ្យអង្គុយចុះ អ្នកកម្លោះយើងបានលឺសំនួររួចក៏ងាកមើលទៅរូម៉ាបន្តិចនាំឲ្យហូស៊ុកងាកតាមដែរ អញ្ចឹងបានន័យថាគេមកព្រោះតែនាងល្អិតរូម៉ារឺ?
"នាងប្រហែលជាចេញមុខដោះស្រាយរឿងរ៉ាវដែលនៅសេសសល់ទាក់ទងនឹងអ្នកដែលតាមយាយីជីវិតរវាងត្រកូលនាងនឹងត្រកូលពួកលោក.."
"តែខ្ញុំក៏មិនស្មានថាលោកម្ចាស់ជុននឹងលូកដៃ"
"ឈាមក្រហមដែលហូរចេញពីខ្លួនបិសាចដូចជាពួកវា យើងចូលចិត្ត.." លោកម្ចាស់ជុននិយាយរួចក៏លើកកែវវីស្គីយកមកអកផឹកបន្តិច ហូស៊ុកក៏រៀងព្រឺបន្តិចបន្តួចដែរត្បិតថាគេនាមជាម៉ាហ្វៀគេក៏នៅគិតថាមនុស្សបែបណាគួរកម្ចាត់ មនុស្សបែបណាគួរទុក តែសម្រាប់កម្លោះត្រកូលជេហ្វហ្វ្រីមួយនេះ ឲ្យតែនរណារារាំងមុខគេគឺគេសម្លាប់មិនញញើតដៃឡើយ ទោះបីមនុស្សម្នាក់នោះនៅក្នុងជីវិតគេយូរមកហើយក៏ដោយ។
ច្រាវ!
"អូ! សុំ..សុំទោសលោក" ខណៈដែលគ្រប់គ្នាកំពុងតែនិយាយពិភាក្សាគ្នាយ៉ាងរលូនគ្មានបញ្ហា តែក៏បែរជាមានបញ្ហាមួយកើតឡើង កើតឡើងដោយអចេតនាដោយនារីរត់តុម្នាក់ដែលហូស៊ុកបានជួលមកដើម្បីជួយការងារថ្ងៃចួបជុំនេះដោយនាងបានធ្វើឲ្យកំពប់ខ្ចាយទឹកក្រូចដែលបំណងចង់យកឲ្យអ្នកប្រុសតូចជេយ៍ដេន តែបែរជាកំពប់ខ្ចាយលើនាយកម្លោះជាភ្ញៀវមិនមានការអញ្ជើញនោះទៅវិញ ហូស៊ុកក៏មើលទៅគេរួចលូកយកក្រដាសបំណងហុចឲ្យគដតែនាយជុនក៏លើកដៃម្ខាងឃាត់ គេក៏ក្រោកចេញពីកៅអីរួចឈរសំឡឹងមើលទៅនាងតូចដែលអោនមុខចុះទាំងដឹងខុសនោះបន្តិច។
"ចូលធ្វើការថ្ងៃដំបូងហ្អេស៎?!"
"សុំទោសលោក..ខ្ញុំគ្មាន..គ្មានចេតនា ផ្លាច់" នាងតូចដែលព្យាយាមនិយាយបកស្រាយទាំងញ័រនោះក៏ត្រូវដៃមាំវាត់មួយកំផ្លៀងឲ្យនាងដួល តែគ្មាននរណាម្នាក់ហ៊ានឡើងតតាំង សូម្បីតែឡេឡានីនាងចង់ឡើងក៏ហូស៊ុកឃាត់នាងដែរ ហាក់មិនចង់ឲ្យនាងពាក់ពន្ធ័ជាមួយនឹងបញ្ហារបស់នាយម្នាក់នេះឡើយ។
"ចាត់ទុកថាវាជាមេរៀនដំបូងសម្រាប់ភាពល្ងង់ខ្លៅរបស់នាងដូចគ្នា ចេញទៅ!" នាយនិយាយនឹងធ្វើរឿងដែលខ្លួនចង់រួចក៏ដាក់ខ្លួនអង្គុយចុះវិញ ស្រីតូចនោះក៏បានតែអោនមុខក្រោកឡើងមិនភ្លេចអោនគំនាបលាអ្នកដែលនាងបង្កកំហុសលើនោះផង មុននឹងចាកចេញ។
ខណៈគ្រប់គ្នាកំពុងតែរវល់នឹងរឿងរបស់លោកម្ចាស់ជុនក៏បានជាឱកាសឲ្យនាយថេយ៍កាន់អូសដៃនឹងនាំរូម៉ាចេញពីទីនោះ ពួកគេក៏ចេញទៅជាមួយគ្នាដោយដើរមួយសន្ទុះទើបមកដល់ផ្លូវដែលទៅកាន់ផ្ទះតូចមាត់ទឹកក៏ឈប់ព្រោះតែរូម៉ានាងជាអ្នកឈប់។
"និយាយគ្នាត្រឹមនឹងហើយ គេខ្លាចបងជុនគេខឹង" រូម៉ាពោលឡើងទាំងងក់ងរនាំឲ្យថេយ៉ុងប្រញាប់លូកកាន់ក្រសោបដៃនាងជាប់ណែន រួចលើកមកប៉ះនឹងថ្ពាល់ខ្លួនឯងបន្តិច។
"ហេតុអីក៏អូនមកជាមួយនឹងប្រុសផ្សេង? បងនិយាយហើយតើថាបងស្រឡាញ់ម៉ា បងមិនចង់បាត់បង់ម៉ាទេ"
"តែបងថេយ៍មិននិយាយប្រាប់គេឲ្យលឿន គេក៏ចេះខូចចិត្ត អន់ចិត្តដែរ តែមិនអីទេ គេរកបានប្រុសថ្មីហើយ" រូម៉ានាងក៏លូកបេះដៃនាយចេញបន្តិចរួចក៏បែរចេញតែថេយ៍ក៏អោបចង្កេះនាងជាប់ ផ្អឹបចង្ការនឹងស្មានាងស្រង់ក្លិនក្រអូបពីខ្លួននាងតិចៗ។
"បងមិនឲ្យអូនទៅណាទេ! មើលនិយាយទៅមើលខ្លួនឯងចង់ឲ្យគេធ្វើម៉េចទើបខ្លួនឯងឈប់ខឹង?" សុខៗថេយ៍ក៏ស្រាប់តែនិយាយភាសាគួរឲ្យស្រឡាញ់តាមម៉ា ដល់ថ្នាក់ម៉ានាងភាំងសំឡឹងមើលគេហើយក៏គិតថា៖
(នេះជាបងថេយ៍របស់ខ្ញុំរឺអត់នឹង?!)
"ខ្លួនឯងនិយាយទៅមើល"
"ខ្ជូតណាស់ ទះមួយកំផ្លៀងអាលូវនឹង"
នាងក៏ងាកបែរមើលមកថេយ៍ រួចសំឡឹងមើលទៅគេទាំងនាយទាំងទឹកមុខញញឹមតែស្នាមញញឹមក៏ត្រូវបំបិតដោយការថើបរបស់ថេយ៍ នាយថើបបបូរមាត់បន្តិចរួចអោនហួសទៅខ្សឹបត្រចៀកនាងតិចៗ។
"ឈរក្បែរស្រះបែបនេះបងនឹកឃើញកាលយើងថើបគ្នាក្នុងទឹក បងចង់ថើបម្ដងទៀត តែថើបនៅលើគោកនឹងសភាពទន់ៗសម្រាប់សង្កត់អូនចូល"
"ឡប់!"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now