ភាគទី៩០ ; បីថ្ងៃទៀតចាំចាត់ការ!

268 45 10
                                    

មានជាការឆ្លៀតសរសេរជាខ្លាំង លឿនពេកភ្លាវសាហាវ អ្នកអានដាក់អំបិលផង ឱ្យប្រៃ😅!!

៚សាច់រឿង!!

ផ្ទៃមុខដែលសភ្លឺរលោងក៏ប្រែក្លាយជាមានដាមដោយស្នាមម្រាមដៃប្រាំជាប់លើថ្ពាល់!! បង្ហាញយ៉ាងជាក់ច្បាស់ថា កម្លាំងដែលទះមួយកំភ្លៀងមិនតិចទេ។ ជាហេតុអោយនាងក្រមុំឧទានហៅឪពុកទាំងទឹកភ្នែកឈឺចិត្តជាពន់ពេក÷

“លោកប៉ា!”

“ឯងនៅស្គាល់ថាយើងជាប៉ាដែរហ្អេះ?”

គាត់ស្រែកសួរទៅកាន់កូនស្រីទាំងចាប់ស្មារនាងសងខាងហើយអង្រួនខ្លាំងៗ តាមអារម្មណ៍ដែលគាត់ខឹងនៅពេលនេះ។

ប៉ូលិសពីរនាក់ដែលចាប់រ៉ូសាក៏ប្រលែងនាងនិងដកខ្លួនចេញដើម្បីឱ្យឪពុកកូនបាននិយាយគ្នា។

ហើយមនុស្សប្រាំនាក់ដែលដើរចូលមកធ្វើអោយរ៉ូសាភាំងនេះ គឺជាលោករដ្ឋមន្ត្រី(ប៉ារ៉ូសា ខ្ញុំខ្ជិលដាក់ឈ្មោះ) លោកហានជីគូ ជុងគុក ណាមជូន និង យ៉ូនហ្គី បាច់មើលមុខគុំសាហាវ😅!!។

“ប៉ា-ប៉ាទះខ្ញុំ?!”

“អើរ! យើងទះអោយនាងកូនចង្រៃយ៍ឯងនេះវាស្វាង ទះអោយឯងបាត់ឆ្កួត!”

ភឹប!! ក្រដាសរូបភាពជាច្រើនសន្លឹកបានខ្ទាតជះទៅលើកមុខរ៉ូសាទាំងផ្ទាំង និង ហោះទៅលើជ្រុះមកវិញរាយប៉ាយពេញការ៉ូ ស្របនិងសម្ដីមនុស្សវ័យចំណាស់មកជាមួយ មួយខ្សែរ÷

“រ៉ូសា ប៉ាពិតជាមិនដឹងទេ ថាពីក្រោយខ្នងប៉ាឯងហ៊ានធ្វើអីដល់ថ្នាក់នេះ ប្រហែលកំហុសមកពីប៉ាដែលចិញ្ចឹមឯងវាមិនបានល្អ តាមចិត្តឯង ទំនើងឯងគ្រប់បែបយ៉ាងរហូតធ្លាប់ឯងអស់!”

ពាក្យសម្ដីដែលសែនអស់សង្ឃឹមជាមួយកូនស្រីយ៉ាងពេញបន្ទុក! សែននឹកស្មានមិនដល់ពីចរិតកូនស្រីរបស់ខ្លួន។

ចាប់តាំងពីគាត់លែងលះជាមួយភរិយារស់នៅរៀងខ្លួនមក រ៉ូសាជាកូនស្រីម្នាក់ដែលគាត់មាន ហើយគ្រប់យ៉ាងគាត់ជាអ្នករ៉ាប់រងទាំងអស់ក្នុងគ្រួសារនេះ ប៉ុន្តែគាត់មិនធ្លាប់គិតទេកូនស្រីទន់ភន់របស់គាត់ នាងក្លាយទៅជាឃាតករសម្លាប់មនុស្សយ៉ាងឈាមត្រជាក់។

You've reached the end of published parts.

⏰ Last updated: Nov 08 ⏰

Add this story to your Library to get notified about new parts!

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now