ភាគទី៨៩ ; ឯងចង់សម្លាប់អេរៀលបំបិទមាត់!?

308 46 16
                                    

សរសេរៗជ្រុលដៃវិសហួស!! អានប៉ុណ្ណឹងសិនហើយចាំតភាគក្រោយទៀត ដាក់ឱ្យអានអស់ភាគក្រោយបានអី តស់ៗអានហឿង🙃!!

+មួយថ្ងៃបន្ទាប់!!

នៅម៉ោង៩ព្រឹកក្នុងថ្ងៃនេះផងដែរ/! ជាន់ផ្ទាល់ដីនៃភូមិគ្រឹះគីមរ៉ាឃុ បន្ទប់ទទួលភ្ញៀវមានមនុស្សបីនាក់អញ្ជើញមកលេង ដែលនោះជាមិត្តទាំងបីរបស់កូនស្រីម្ចាស់ភូមិគ្រឹះ។

ដែលមិត្តទាំងបីទទួលបានការរាក់ទាក់បានយ៉ាងល្អនិងកក់ក្ដៅអំពីសំណាក់ម្ចាស់ភូមិគ្រឹះក៏ដូចជាកញ្ញារ៉ូសាត្រូវជាមិត្តអង្គុយទាល់មុខពួកគេ។

មានអារម្មណ៍ថាប្លែកខ្លាំងមែនទែន! ម្សិលមិញមានអ្វីកើតឡើងបានពួកគេទាំងបីព្រឹកមិនទាន់មកដល់ទីនេះ🤔???

“តើវាជាខ្យល់អី្វទៅ អាចបក់ពួកឯងឱ្យមកលេងនឹងយើង!?” រ៉ូសា អង្គុយគងទាក់ខ្លាលើសាឡុងប្រណិតចោទសួរទៅមិត្ត។

“គ្មានខ្យល់អីទេ ពួកយើងមកលេងឯងធម្មតាតើ ណាមួយពួកយើងទំនេរ អផ្សុកក៏មកលេង!”

“តែប៉ុណ្ណឹង??”

ទាំងបីនាក់ងក់ក្បាលដោយញញឹមតិចៗ រឹកពារបែបមានវិរុទ្ធ ត្រូវរ៉ូសាសំឡឹងមើលមិនដាក់ភ្នែកទៀតម្នាក់ៗទឹកមុខដូចភ័យម៉េចមិនដឹង។

“រ៉ូសាលោកពូអញ្ជើញទៅណា?”

“មានការនៅខាងក្រៅតាំងពីព្រឹក”
____________________________

អង្គុយជជែកគ្នាបានមួយសន្ទុះពួកគេទាំងបួនក៏ចាប់និយាយទៅរឿងពាក់ព័ន្ធនឹងជីមីនអាន់ហ្វាដេនី ដោយនាងក្រមុំរីណាជាអ្នកផ្ដើម÷

“មែនហើយរ៉ូសា យើងមានរឿងមួយចង់សួរឯង បើមិនសួរឯងទេចិត្តយើងវាចេះតែមិនស្ងប់!”

“មានអ្វីក៏សួរមក!”

“គឺ-គឺរឿងជីមីនអាន់ហ្វាដេនី!”

គ្រាន់តែរីណាបញ្ចប់ប្រយោគភ្លាម! រ៉ូសាបែរមកសំឡឹងមុខឃៅ ជាហេតុធ្វើទាំងអ្នកនិយាយមុននេះនិងពីរនាក់ទៀតចាប់រឹងខ្លួនស្ដូក។

“យើងនិងណាជីមានអារម្មណ៍ចេះតែខ្លាចៗ ឯងក៏ដឹងថាប៉ូលិសកំពុងតាមស្វែងរកគេ! យើងខ្លាចថាប៉ូលិសនឹងរកគេឃើញ!”

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now