ផ្ដើមរឿង🖤

1.4K 20 0
                                    

វិលទៅអតីតកាល...
៨ឆ្នាំមុន
សាធារណរដ្ឋប្រជាមានិតចិន
ទីក្រុងប៉េកាំង
ភូមិគ្រឹះត្រកូលចូវ
ពិធីបុណ្យសពលោក ចូវ និងភរិយា ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតនៅទីក្រុងប៉េកាំង បានប្រារព្ធឡេីងយ៉ាងធំអធិកអធមទៅតាមប្រពៃណីចិន។
ភ្ញៀវពន្លឺគ្រងឈុតពណ៌ខ្មៅ មកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនៃសពយ៉ាងច្រេីនកុះករ ដែលភាគច្រេីនជាបុគ្គលល្បីឈ្មោះ ពួកអភិជន វណ្ណៈជាន់ខ្ពស់។
កាលនៅមានជីវិតរស់ លោក ចូវ និងភរិយា បេះដូងសប្បុរស ចិត្តធម៌ ចូលចិត្តជួយអ្នកក្រ និងកុមារកំព្រា លោកនិងភរិយា មានកូនប្រុសតែម្នាក់ទេ ឈ្មោះ ចូវ ជីមីន។
ពួកគាត់ខ្សត់កូនណាស់ ទ្រព្យសម្បត្តិច្រេីនមហាសាល បែរជាមានកូនប្រុសតែម្នាក់ ចង់មានកូនទៀត តែមិនអាចមាន ថ្ងៃមួយពួកគាត់បានចុះទៅចែកអំណោយនៅមណ្ឌលកុមារកំព្រាមួយកន្លែង មានក្មេងកំព្រារាប់ពាន់នាក់ មកទទួលយកអំណោយ ប៉ុន្តែ...
មានក្មេងស្រីម្នាក់វ័យ៩ឆ្នាំ ដែលមិនជ្រេីមជ្រួលនឹងអំណោយដូចក្មេងដទៃទៀត បែរជាអង្គុយនៅលេីទោងស្ងៀមស្ងាត់ម្នាក់ឯង នាងតូចស្លៀករ៉ូបពណ៌ស គ្មានស្បែកជេីង សក់ស្លូតខ្មៅក្រិបវែងដល់ចង្កេះ ក្នុងដៃមានកាន់តុក្កតាខ្លាឃ្មុំពណ៌ត្នោតចាស់ពភ្លក់។
លោក ចូវ និងភរិយា ឃេីញហេីយ កេីតមានក្ដីសង្វេគនៅក្នុងបេះដូង ក្មេងស្រីស្រគត់ស្រគំម្នាក់នោះ ធ្វេីឲ្យពួកគាត់មានអារម្មណ៍ថាអាណិតស្រឡាញ់ ហាក់ដូចជាមាននិស្ស័យ ចង់បានជាកូនស្រីចិញ្ចឹម។
តែគួរឲ្យសោកស្ដាយ ដែលកូនប្រុសពួកគាត់បដិសេធ មិនឲ្យយកក្មេងនោះមកចិញ្ចឹម ព្រោះអ្នកមេីលថែក្មេងនៅមណ្ឌលកុមារកំព្រាបាននិយាយថា ក្មេងស្រីម្នាក់នោះឈ្មោះ សិង្ហ ហេរី សតិមិនសូវប្រក្រតីទេ មានបញ្ហាខួរក្បាល ស្ងៀមស្ងាត់ មិននិយាយ និងពេលខ្លះចូលចិត្តធ្វេីបាបរាងកាយខ្លួនឯង ដូច្នេះទេីបក្មេងនៅក្នុងមណ្ឌលកុមារកំព្រាស្ទេីរតែទាំងអស់ មិនហ៊ានលេងជាមួយ ហេរី និងចាត់ទុកនាងតូចជាមនុស្សឆ្កួត មនុស្សចម្លែក។
ជីមីន គ្មានចិត្តចង្អៀតចង្អល់ទេ ឲ្យតែប៉ាម៉ាក់សប្បាយចិត្ត មានក្ដីសុខ ចង់យកក្មេងកំព្រាប៉ុន្មាននាក់មកចិញ្ចឹមក៏បាន គេមិនរេីសអេីងទេ រីករាយទទួលជាប្អូនទាំងអស់ លេីកលែងតែក្មេងដែលមានសតិមិនប្រក្រតីនោះ ព្រោះមិនអាចមេីលចិត្តមនុស្សឆ្កួតធ្លុះទេ គេខ្លាចក្មេងនោះធ្វេីបាបប៉ាម៉ាក់។
តែលោក ចូវ និងភរិយា មិនចង់បានក្មេងណាទាំងអស់ ក្រៅពីក្មេងឈ្មោះ សិង្ហ ហេរី កាន់តែដឹងថានាងតូចមានបញ្ហាសតិអារម្មណ៍ ពួកគាត់កាន់តែអាណិត មិនត្រឹមតែចង់បានជាកូនចិញ្ចឹមទេ ថែមទាំងចង់យកនាងតូចទៅព្យាបាលឲ្យជា ទេីបកូនប្រុសទាល់តម្រិះក្នុងការហាមឃាត់ មានតែបណ្ដោយ ហេីយលទ្ធផលនៅថ្ងៃនេះ គេត្រូវបាត់បង់ប៉ាម៉ាក់ជារៀងរហូត គឺដោយសារក្មេងឈ្មោះ សិង្ហ ហេរី តែម្នាក់គត់។
ចូវ ជីមីន វ័យ២០ឆ្នាំ គ្រងឈុតពណ៌ខ្មៅកាន់ទុក្ខ ឈរនៅមុខរូបថតប៉ាម៉ាក់ ទាំងទឹកមុខក្រៀមក្រំសោកសៅ កម្រងផ្កា និងអំណោយជាច្រេីន ដាក់នៅក្បែរមឈូសអ្នកស្លាប់។
«ក្មេង ហេរី នោះចង្រៃពេកហេីយ បងប្រុសអេីយបងប្រុស បេីចង់បានកូនស្រីចិញ្ចឹម ក្មួយស្រីខ្លួនឯងបង្កេីតច្រេីនរាប់មិនអស់ ម៉េចមិនយកទៅចិញ្ចឹម?» អ្នកស្រី សឹងចៀន វ័យ៣៥ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កេីតរបស់លោក ចូវ ដេីរមកឈររអ៊ូរទាំក្បែរ ជីមីន ព្រោះចង់ឲ្យក្មួយប្រុស កាន់តែខឹងស្អប់ ហេរី ខ្លាំងថែមទៀត ហេីយបណ្ដេញក្មេងកំព្រានោះចេញពីផ្ទះ គាត់ខ្លាចថាបេី ជីមីន ចិញ្ចឹមក្មេងនោះឲ្យនៅក្នុងផ្ទះ ធំតិចទៀតទៅ អាចនឹងមានគំនិតចង់ដណ្ដេីមទ្រព្យសម្បត្តិពី ជីមីន ហេីយដែលគាត់បារម្ភខ្វល់ខ្វាយពីទ្រព្យសម្បត្តិ ជីមីន យ៉ាងនេះ មិនមែនមកពីគាត់ស្រឡាញ់ក្មួយប្រុសអីទេ តែដោយសារគាត់ចង់ឲ្យកូនស្រីគាត់ឈ្មោះ យួយលិ ចាប់ ជីមីន ធ្វេីប្ដី ពេល យួយលិ រៀបការជាមួយ ជីមីន ទ្រព្យសម្បត្តិរបស់ ជីមីន ក៏ក្លាយជារបស់ យួយលិ កូនស្រីគាត់ ដូច្នេះទេីបគាត់ចង់កម្ចាត់ ហេរី ចោល ពន្លត់ភ្លេីងមុនខ្យល់បក់។
«ជីមីន ក្មួយហាមទុកក្មេងនោះនៅក្នុងផ្ទះ យកទៅចោលនៅមណ្ឌលកុមារកំព្រាវិញទៅ» អ្នកស្រី សឹងចឹង វ័យ៣២ឆ្នាំ ជាប្អូនស្រីបង្កេីតរបស់លោក ចូវ ដូចគ្នា ហេីយដែលគាត់ចង់កម្ចាត់ ហេរី ចោល ហេតុផលមិនខុសពីបងស្រីគាត់ សឹងចៀន ទេ គាត់មានកូនស្រី២នាក់ កូនស្រីច្បងឈ្មោះ អានលី កូនស្រីពៅឈ្មោះ អានលីង គាត់ចង់ឲ្យ ជីមីន រៀបការជាមួយ អានលី កូនស្រីច្បង។
ទាំង សឹងចៀន ទាំង សឹងចឹង ចង់ត្របាក់សុី ជីមីន ទាំងរស់ ព្រោះដឹងថាបងប្រុសមានកូនប្រុសតែម្នាក់នេះទេ ពេលបងប្រុសស្លាប់ទៅ ទ្រព្យសម្បត្តិយ៉ាងច្រេីនមហាសាល ត្រូវធ្លាក់លេី ជីមីន ទាំងអស់។
ចំណែក យួយលិ និង អានលី ទេីបតែមានវ័យ១៦ឆ្នាំទេ ពួកនាងសុទ្ធតែលួចមានចិត្តទៅលេី ជីមីន ប៉ុន្តែសម្រាប់ ជីមីន ចាត់ទុកពួកនាងត្រឹមជាប្អូនស្រីប៉ុណ្ណោះ។
«រឿងនេះខ្ញុំចេះចាត់ចែងហេីយ» ជីមីន តបដោយការធុញទ្រាន់នឹងសំឡេងនិយាយច្រេីនរបស់អ្នកមីងទាំង២ មុននឹងដេីរចេញពីកន្លែងតម្កល់សព ទុកឲ្យ សឹងចៀន និង សឹងចឹង រួមទាំងកូនស្រីរបស់ពួកគាត់ ឈរចាំទទួលភ្ញៀវ។

ក្រាក...
សំឡេងបេីកទ្វារបន្ទប់បន្លឺឡេីង។
រាងខ្ពស់បោះជំហានដេីរចូលទៅក្នុងបន្ទប់ដែលងងឹតឈឹង មុននឹងឈោងដៃចុចបេីកកុងតាក់ភ្លេីងបំភ្លឺ តែនៅក្នុងបន្ទប់ស្ងាត់ច្រៀប គ្មានឃេីញអ្នកណាទេ។
«ចេញម៉ោ» ជីមីន ដេីរចូលទៅឈរនៅកណ្ដាលបន្ទប់ គេដឹងថាក្មេងនោះមិនបានចេញទៅណាទេ នៅក្នុងបន្ទប់នេះអ្ហែង។
«...»
«ខ្ញុំបញ្ជាឲ្យឯងចេញម៉ោ» ជីមីន គំហកដោយសំឡេងកាច ធ្វេីឲ្យក្មេងតូចដែលពួនលាក់ខ្លួននៅក្រោមគ្រែ កាន់តែខ្លាចញ័រខ្លួនទទ្រេីក។
«ចេញម៉ោក្មេងនរក» ជីមីន ស្រែកឡូឡាដោយកំហឹង ដឹងថានាងឮ តែមិនព្រមចេញមកបង្ហាញខ្លួន ទេីបដេីរទៅទាញទ្វារទូសម្លៀកបំពាក់បេីក ឆែកឆេរមេីលគ្រប់កន្លុកកន្លៀត មុននឹងឱនមេីលក្រោមគ្រែ តែក៏ត្រូវបេីកភ្នែកធំៗភ្ញាក់ព្រេីត ពេលក្មេងដែលគេកំពុងតាមរក ស្ទុះចេញពីក្រោមគ្រែទាំងកំរោល មកបុកគេមួយទំហឹងទាល់តែចង់ផ្ងារក្រោយ ហេីយយកកូនកាំបិតឆូតលេីថ្ពាល់គេមួយឆ្នូត បាញ់ឈាមឆ្វាច។
«ចង្រៃយក៏!» ជីមីន យកដៃខ្ទប់ថ្ពាល់ ទាំងក្រហាយផ្សា ស្របពេលនាងតូច ហេរី ញ័រដៃទទ្រេីក ទម្លាក់កូនកាំបិតនៅនឹងដៃចោល ដោយការភ័យខ្លាច ខ្លាចរហូតដល់រាគនោមដាក់ខោ៖
ច្រូច...ៗ
«អ្ហឹក...ៗ»

♡នរកជីវិត♡Where stories live. Discover now