«អ្ហឹក...អ្ហឹម...ៗ» ហេរី ខំប្រឹងស្រែកទាំងអារម្មណ៍ភ័យស្លន់ស្លោថប់ខ្យល់ លើកដៃទាំងសងខាងស្រវេស្រវា ចាប់ទាញដៃអ្នកដែលសង្កត់ខ្នើយខ្ទប់មុខនាងចេញ ស្របពេលជើងទធាក់បម្រះខ្លាំងៗ មុននឹងលើកធាក់ចំចុងដង្ហើម យួយលិ មួយទំហឹង៖
ឌឹប/
«អូ៎យយយ...» យួយលិ ស្រែកថ្ងូរទាំងចុកឆ្អល់ លែងដៃពីខ្នើយដែលព្យាយាមសង្កត់ខ្ទប់មុខ ហេរី រាងកាយខ្ទាតថយក្រោយជាច្រើនជំហាន យកដៃក្ដោបពោះទាំងខាំមាត់ឈឺស្ទើរស្លាប់ ខណៈដែល ហេរី រហ័សស្ទុះស្ទាក្រោកអង្គុយ ទាំងដង្ហើមដង្ហក់ បេះដូងលោតញាប់ស្អេកព្រោះភាពភិតភ័យ និងបើកភ្នែកធំៗភ្ញាក់ផ្អើល ពេលឃើញអ្នកដែលចង់សម្លាប់នាងគឺជា យួយលិ ទើបចាប់បកបោចទាញម្ជុលសេរ៉ូមចេញពីដៃ លោតចុះពីលើគ្រែ ស្ទុះរត់ចេញពីក្នុងបន្ទប់ទៅយ៉ាងលឿន ដោយការស្លុតភ័យពេញបេះដូង។
«ក្មេងចង្រៃ» យួយលិ ជេរប្រទេចទាំងកំហឹងលាយឡំការភ័យខ្លាច ដៃនៅតែក្ដោបពោះជាប់ ព្រោះត្រូវមួយជើងរបស់ ហេរី មុននេះ ឈឺចុកឆ្អល់មិនទាន់បាត់ ឈឺរហូតចេញទឹកភ្នែកព្រិចៗ។
តើនាងគួរធ្វើម៉េច?
គិតស្រួល តែពេលធ្វើទើបដឹងថាពិបាក សម្លាប់មនុស្សមួយៗមិនងាយទេ នាងសម្លាប់ក្មេងនោះមិនបានសម្រេច ថែមទាំងបណ្ដោយឲ្យវារត់រួច ហើយបានឃើញមុខនាងទៀត ចុះបើវាយករឿងនេះទៅប្រាប់ ជីមីន?
យួយលិ ភ័យញ័រមាត់ បែកញើសថ្ងាស មិនដឹងថាក្មេងនោះវារត់ទៅណាទេ ជីមីន ផ្ដាំឲ្យនាងមើល ពេលគេមកវិញមិនឃើញ សួរនាំនាង នាងគួរឆ្លើយប្រាប់គេថាម៉េចដើម្បីកុំឲ្យគេសង្ស័យ?
នាងគឺភ័យណាស់ នាងគឺគិតអ្វីមិនចេញទេ។
យួយលិ ដើរទៅដើរមក ឆ្លេឆ្លាពេញក្នុងបន្ទប់ បេះដូងលោតបុកទ្រូងឌឹបៗ ហើយមិនយូរប៉ុន្មាន ជីមីន ក៏ដើរចូលមក ទើបនាងរហ័សសម្ដែងធ្វើជាភ័យស្លន់ស្លោព្រួយបារម្ភ៖
«បងប្រុស បងមានជួប ហេរី ទេ? មុននេះខ្ញុំឈឺពោះចូលបន្ទប់ទឹក ចេញមកវិញស្រាប់តែបាត់មិនឃើញ ហេរី នៅលើគ្រែ»
«បាត់ ហេរី?» ជីមីន ជ្រួញចិញ្ចើមសម្លឹងមុខ យួយលិ ដោយក្រសែភ្នែកស្ដីបន្ទោស មុននឹងងាកទៅឃើញឈាមប្រឡាក់កម្រាលពូកប្រតេកប្រតាក ធ្វើឲ្យចិត្តគេជ្រួលច្របល់ពេញដោយក្ដីព្រួយបារម្ភស្ទើរឆ្កួត ទើបប្រញាប់ប្រញាល់ស្ទុះស្ទាចេញទៅតាមរកនាងភ្លាម។
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
