ភាគទី២១🖤

506 9 0
                                        

ជីមីន ខាំមាត់ សម្លឹងមុខនាងមិនព្រិចភ្នែក ស្របពេលបាតដៃក្ដៅគគុករបស់គេ ស្ទាបបបោសអង្អែលកំភួនដៃសខ្ចីរបស់នាងឡើងចុះៗ ធ្វើឲ្យនាងញ័រភ័យពេញបេះដូង នាងមិនដឹងថាថ្ងៃនេះគេកើតអីទេ តែនាងមិនចូលចិត្តពាក្យសម្ដីឈ្លើយៗ និងទង្វើលូកលាន់គេមកលើនាងថ្ងៃនេះសោះ អារម្មណ៍នាងវាប្រៀបដូចគេជាតាចាស់ម្នាក់ ដែលនាងគោរពខ្លាចតាំងពីតូចមក ទោះគេសង្ហា ប៉ុន្តែក្នុងចិត្តនាង នៅតែគិតថាគេជាមនុស្សចាស់ ចំណែកនាងជាកូនក្មេង នាងចង់ឲ្យគេដូចដើម ដូចពេលកន្លងមក ខឹងស្អប់នាង សោះអង្គើយព្រងើយកន្តើយដាក់នាង មិនមើលមុខនាង មិននិយាយរកនាង ទោះរស់ក្រោមដំបូលផ្ទះតែមួយ គេនៅតែគេ នាងនៅតែនាង ចង់ឲ្យគេចាត់ទុកនាងជាខ្យល់ដែលគ្មានរូបរាង ប្រសើរជាងគេមកឱបថើប ស្ទាបអង្អែលបំពានរាងកាយនាងបែបនេះ។
«យ៉ាងម៉េច ចង់ទេ?» ជីមីន លើកចិញ្ចើមម្ខាងសួរ បើគេអង្គុយឱបចង្កេះនាងពីក្រោយ នាងថាមិនធម្មតា មានតែចាប់លើកជើងនាងដាក់លើស្មាគេម្ដង ក្រែងអង្គុយបែបនោះវាអាចធម្មតាជាងអង្គុយបែបនេះ។
«អឺ អត់ទេ» ហេរី គ្រវីក្បាលញាប់ស្អេក បបូរមាត់ស្លេកភិតភ័យ នាងគ្រាន់តែចង់ឲ្យគេអង្គុយធម្មតាៗ កុំចាំបាច់ឱបរឹតនាងតែប៉ុណ្ណោះ មិនបានចង់ឲ្យគេចាប់លើកជើងនាងដាក់លើស្មាទេ ត្រឹមយកសម្ដីគេមកស្រមៃជារូបភាព មុខនាងក្រហមងាំង អៀនខ្មាសស្ទើរតែស្លាប់ទៅហើយ។
ខណៈនោះអ្នករត់តុនៅភោជនីយដ្ឋាន ក៏លើកអាហារជាច្រើនមុខដែលគេកម្ម៉ង់ រួមទាំងភេសជ្ជៈ មកដាក់នៅលើកញ្ចុះ និងរៀបយ៉ាងស្អាត។
បន្ទាប់ពីលើកអាហារដែលកម្ម៉ង់មកអស់ហើយ អ្នករត់តុរហ័សដើរចេញទៅវិញភ្លាម ព្រោះគេប្រាប់មេការហាមមិនឲ្យអ្នកណាមករញ៉េរញ៉ៃក្បែរកញ្ចុះដែលគេអង្គុយ គេត្រូវការភាពស្ងប់ស្ងាត់ និងផ្ទាល់ខ្លួន ទើបខំបើកឡានមកចូលញ៊ាំអាហារដល់ភោជនីយដ្ឋានជាយក្រុងនេះ។
«អ្នកប្រុសកម្ម៉ង់ច្រើនមុខណាស់» ហេរី សម្លឹងមើលទៅអាហារជិត៣០មុខ ដែលអ្នករត់តុលើកយកមកមុននេះ ទាំងភ្ញាក់ផ្អើល គ្នាតែ២នាក់សោះ គេកម្ម៉ង់អាហារមកញ៊ាំច្រើនម្លឹងៗ ញ៊ាំយ៉ាងម៉េចអស់?
«ក្រៅពីសាច់ ខ្ញុំមិនដឹងថាឯងចូលចិត្តញ៊ាំអី ទើបកម្ម៉ង់អាហារឆ្ងាញ់ប្រចាំហាងយកមកទាំងអស់» គេមិនចាំបាច់មើលមីនុយមុខម្ហូប និងតម្លៃរបស់វាទេ គេគ្រាន់តែប្រាប់មេការថា នៅភោជនីយដ្ឋាននេះ មានអាហារឆ្ងាញ់អីខ្លះ លើកយកមកទាំងអស់ ហើយមេការក៏រៀបចំជូន។
«អ្នកប្រុសកម្ម៉ង់ឲ្យខ្ញុំញ៊ាំ?» ហេរី ងាកសម្លឹងមុខគេ ទាំងមានអារម្មណ៍ថាខ្លាចផង និងដូចជារំភើបៗយ៉ាងម៉េចមិនដឹងទេ គេមិនដឹងថានាងចូលចិត្តញ៊ាំអី ទើបគេកម្ម៉ង់អាហារជាច្រើនមកឲ្យនាងរើស នាងចូលចិត្តអី ញ៊ាំហ្នឹងទៅ គេមិនគិតថាខ្ជះខ្ជាយលុយឥតប្រយោជន៍ដោយសារនាងទេ?
«អ្ហឹម ញ៊ាំទៅ» ជីមីន ងក់ក្បាលតិចៗ ខណៈនោះក៏តឿនឲ្យនាងញ៊ាំ ទាំងចុងមាត់ញោចឡើងបន្តិច។
«អឺ ប៉ុន្តែច្រើនណាស់ ខ្ញុំ ខ្ញុំញ៊ាំមិនអស់ទេ» នាងប្រាប់ទុកមុនឲ្យហើយ ខ្លាចគេបង្ខំឲ្យនាងញ៊ាំទាំងអស់ បែកពោះនាងស្លាប់។
«បើឯងញ៊ាំអស់អច្ឆរិយហើយ ញ៊ាំបានប៉ុនណា យកប៉ុណ្ណឹងទៅ» ជីមីន តបដោយការអស់សំណើច និងគ្រវីក្បាលតិចៗហួសចិត្ត គេកម្ម៉ង់អាហារឲ្យនាងញ៊ាំជិត៣០មុខ មិនមែនមានន័យថាបង្ខំឲ្យនាងញ៊ាំអស់ទាំងជិត៣០មុខហ្នឹងទេ ឯនាងឮហើយរាងធូរទ្រូងបន្តិច។
«ចុះអាហារដែលនៅសល់?» ចង់ថានាងរឿងច្រើន សួរច្រើនក៏បាន តែអាហារជិត៣០មុខនេះ ឆ្ងាញ់ៗ និងមានតម្លៃថ្លៃណាស់ នាងញ៊ាំលិឍៗដូចឆ្មា ញ៊ាំតែប៉ុន្មានម៉ាត់គឺឆ្អែតហើយ ប៉ុន្តែស្ដាយអាហារដែលនៅសល់។
«ចោល» គេតបមួយម៉ាត់យ៉ាងខ្លី ហីៗមិនស្ដាយលុយបន្តិចសោះ។
«អឺ ខ្ញុំចង់សុំអ្នកប្រុសរឿងមួយ ប៉ុន្តែ...» ហេរី ស្ទាក់ស្ទើរ មានការភ័យខ្លាច មិនហ៊ាននិយាយ ព្រោះខ្លាចត្រូវគេបន្ទោស។
«ប៉ុន្តែអី?» ជីមីន ជ្រួញចិញ្ចើម ចង់ស្ដាប់នាងនិយាយត ទើបនាងនិយាយទាំងភ័យខ្លាចញ័រមាត់៖
«ខ្លាចអ្នកប្រុសខឹង»
«និយាយទៅ ឯងចង់សុំអី?»
«ខ្ញុំចង់សុំខ្ចប់អាហារដែលនៅសល់ ទៅចែកអ្នកសុំទាន ប៉ុន្តែបើអ្នកប្រុសគិតថាវាអាម៉ាស់ មិនបាច់ក៏បាន សុំទោស ខ្ញុំ ខ្ញុំរឿងច្រើន ស៊ាំញ៊ាំ គួរឲ្យធុញ» ហេរី ប្រាប់ពីបំណងរបស់ខ្លួនហើយ ឈ្ងោកមុខចុះ សុំទោសគេដោយការភ័យខ្លាច និងបន្ទោសខ្លួនឯង មុនត្រូវគេបន្ទោស ព្រោះគេខំនាំនាងមកញ៊ាំអាហារឆ្ងាញ់ៗ ថ្លៃៗ នាងបែរជាចង់ខ្ចប់អាហារទៅចែកអ្នកសុំទាន គេច្បាស់ជាខឹង ច្បាស់ជាមិនពេញចិត្តទេ តែគេបែរជាសម្លឹងមុខនាងដោយកែវភ្នែកហាក់ស្រទន់ខុសពីធម្មតា និងបង្កប់ដោយការពេញចិត្តនៅក្នុងនោះ។
«តាមចិត្តឯងចុះ» ជីមីន មិនបានខឹង ថែមទាំងអនុញ្ញាតយ៉ាងងាយ ធ្វើឲ្យនាងបើកភ្នែកធំៗ ញញឹមដោយការសប្បាយចិត្តបំផុត៖
«អរគុណអ្នកប្រុសណាស់ អឺ អ្នកប្រុសចង់ញ៊ាំអី ខ្ញុំចាប់ឲ្យ»
«ចង់ញ៊ាំក្មេងតូច»

♡នរកជីវិត♡Where stories live. Discover now