ជីមីន បី ហេរី ដើរចូលមកដល់ក្នុងបន្ទប់ទឹក ដាក់នាងឲ្យអង្គុយនៅលើគែមអាង ស្របពេលនាងលើកដៃទាំងសងខាងតោងស្មាគេ ព្រោះខ្លាចផ្ងារក្រោយ តែមិនហ៊ានងើយសម្លឹងមើលមុខគេទេ ឱនសម្លឹងឥដ្ឋបន្ទប់ទឹកដោយអារម្មណ៍អៀនខ្មាស។
«ខ្ញុំគួរដាក់ទោសឯងយ៉ាងម៉េចល្អ ហ៊ឹម?» ជីមីន យកដៃទាំងពីរចាប់ចង្កេះតូចជាប់ ឱនមុខសង្ហាទៅជិតមុខដ៏ស្រស់ស្អាតរបស់ក្មេងតូច សួរញ៉េះញ៉ោះទាំងញញឹមចុងមាត់ ខណៈដែលនាងគិតតែខំឈ្ងោកមុខគេច ទាំងបេះដូងលោតឌុកឌាក់ៗ និងកាន់តែអៀនខ្មាសញ័រខ្លួនទទ្រើក ពេលគេថើបថ្ពាល់នាងឆ្វេងស្ដាំ។
«អ្នកប្រុស...» ហេរី ហៅគេដោយសំឡេងហាមប្រាម មិនចង់ឲ្យគេថើបលូកលាន់ ប៉ះពាល់រាងកាយនាងបែបនេះទេ ព្រោះនាងនិងគេមិនបានត្រូវជាអ្វីនឹងគ្នា គេមានសង្សារហើយ មានអ្នកដែលគេស្រឡាញ់នៅក្នុងចិត្តហើយ មិនគួរមកធ្វើបែបនេះដាក់នាងទេ។
«យ៉ាងម៉េច?» ជីមីន យកដៃចាប់ចុងចង្កានាង ផ្ងើយមុខនាងឡើងឲ្យសម្លឹងមុខគេ ប្រសព្វភ្នែកនឹងគេ។
«អ្នកប្រុសមិនគួរថើបខ្ញុំទេ»
«ហេតុអី?» ជីមីន ជ្រួញចិញ្ចើមសួរ ទើបនាងប្រាប់ពីហេតុផលទាំងធ្វើមុខស្រពោន៖
«អ្នកប្រុសមានសង្សារហើយ អ្នកប្រុសនឹងរៀបការនៅឆ្នាំក្រោយ ដូច្នេះអ្នកប្រុសមិនគួរប៉ះពាល់ខ្ញុំទេ អ្នកប្រុសគួរតែមានភាពស្មោះត្រង់ជាមួយសង្សារ បែបនេះហៅថាទង្វើក្បត់ចិត្តសង្សារ គ្មានស្រីណាចង់ឲ្យបុរសដែលខ្លួនឯងស្រឡាញ់ ទៅប៉ះពាល់កាយស្រីផ្សេងទេ»
«ហើយឯងចង់ឲ្យខ្ញុំប៉ះកាយស្រីផ្សេងទេ?»
«មិនចង់ទេ» ហេរី គ្រវីក្បាលតិចៗ មិនបានគិតវែងឆ្ងាយ ដឹងត្រឹមថាអារម្មណ៍នាងប្រាប់បែបនេះ មិនចង់ឲ្យគេឱបថើបស្រីផ្សេង ដូចឱបថើបនាងទេ ចំណែកគេស្ទើរតែផ្ទុះសំណើច តែព្យាយាមទប់ និងសួរឲ្យនាងឮហើយបើកភ្នែកធំៗ៖
«ឯងស្រឡាញ់ខ្ញុំ ទើបមិនចង់ឲ្យខ្ញុំប៉ះកាយស្រីផ្សេង?»
«អឺ ខ្ញុំ...» ហេរី ស្រាប់តែគាំង រកពាក្យឆ្លើយតបមិនចេញ សម្លឹងមុខគេទាំងបេះដូងលោតស្ទើរខ្ទាតចេញក្រៅទ្រូង ស្របពេលមុខក្រហមងាំង។
«ស្រឡាញ់ខ្ញុំហ្អេស៎?» ជីមីន សួរទាំងមិនអាចទប់ស្នាមញញឹមជាប់។
«អឺ...»
«នៅអ៊ីអឺហ្នឹងហើយ ស្រឡាញ់ក៏សារភាពម៉ោ»
«ខ្ញុំ...»
«ខ្ញុំអី?»
«ខ្ញុំអឺ...» នាងចង់សារភាពហើយ តែគេគិតតែកាត់រហូត រកតែនាងនិយាយឲ្យចប់មិនបាន៖
«អឺអី? តឹងទ្រូងណាស់ ស្រឡាញ់ឬមិនស្រឡាញ់?» ជីមីន រង់ចាំស្ដាប់ចម្លើយសារភាពស្នេហ៍ ចេញពីមាត់ក្មេងតូចទាំងចិត្តអន្ទះសា មកពីចង់ដឹងពេកទើបចេះតែសួរកាត់។
«អឺ បើ បើសិនស្រឡាញ់?»
«បើសិនស្រឡាញ់ម៉េច? ស្រឡាញ់ឬមិនស្រឡាញ់?»
«ស្រឡាញ់»
«ស្រឡាញ់អ្នកណា?»
«ស្រឡាញ់អ្នកប្រុស» ហេរី អត់ដង្ហើមឆ្លើយ មុននឹងយកមុខជ្រប់នឹងដើមទ្រូងគេដោយការអៀនខ្មាស ស្របពេលកំលោះចាស់ញញឹមដោយការរំភើបញាប់ញ័រពេញបេះដូង។
«អឺ ខ្ញុំ ខ្ញុំអាចស្រឡាញ់អ្នកប្រុសបានទេ?» បន្ទាប់ពីអៀនខ្មាស នាងក៏ងើបមុខសួរដោយសំឡេងញ័រភ័យ ធ្វើឲ្យគេកាន់តែអស់សំណើច៖
«ហេតុអីស្រឡាញ់មិនបាន? ពួកយើងនឹងស្រឡាញ់គ្នាចាប់ពីពេលនេះទៅ» ចប់សម្ដី ជីមីន យកប្រអប់ដៃទាំងពីរក្ដោបមុខនាង ឱនបឺតជញ្ជក់បបូរមាត់នាងថ្នមៗ ពោរពេញដោយភាពផ្អែមល្ហែម មុននឹងយកដៃប្រឡេះឡេវអាវនាងម្ដងមួយគ្រាប់ៗ។
![](https://img.wattpad.com/cover/350178499-288-k351779.jpg)
YOU ARE READING
♡នរកជីវិត♡
Romansaគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...