«កុំទៅអី ខ្លាចអ្នកប្រុសខឹង មានរឿងធំណាអ្នកនាង» តៃកុងឡានឃាត់ និងដាស់តឿនដោយបំណងល្អ ព្រោះបើអ្នកប្រុសចូវដឹង ថា ហេរី ចេញពីរៀនហើយ មិនព្រមទៅផ្ទះ តែទៅច្រៀងខារ៉ាអូខេជាមួយមិត្តប្រុសៗ ដល់យប់ជ្រៅ ច្បាស់ជាខឹងច្រឡោតតោតតូងចាប់មិនឈ្នះ មិនស្រួលខឹងរាលដាលដេញក្បាលគាត់ចោលទៀត ណាមួយគាត់ក៏ព្រួយបារម្ភពីសុវត្ថិភាពរបស់ ហេរី ដែរ ដោយសារ ហេរី នៅក្មេង និងមិនធ្លាប់ទំនើងខូចខិលចេះដើរលេង គេចសាលាពីមុនមកទេ។
«បើមានរឿងអីកើតឡើង ទុកឲ្យខ្ញុំជាអ្នកទទួលខុសត្រូវម្នាក់ឯង ពូតៃកុងឡានកុំព្រួយអី ខ្ញុំមិនឲ្យមានបញ្ហាដល់ពូទេ ម្យ៉ាងទៀតព្រឹកមិញ ខ្ញុំឮអ្នកប្រុសនិយាយថាល្ងាចនេះ គាត់នាំអ្នកនាង យួយលិ ទៅ Shopping ប្រហែលជាយប់ជ្រៅនៅមិនទាន់ត្រលប់មកវិញផង ទោះត្រលប់ដល់ផ្ទះមុនខ្ញុំ ក៏គាត់មិនចាប់អារម្មណ៍ពីខ្ញុំដែរ តែបើឧទាហរណ៍ថាគាត់សួររកខ្ញុំ ពូប្រាប់តាមហ្នឹងទៅ បើមិនសួរទេ ក៏មិនចាំបាច់ប្រាប់» ហេរី មិនស្ដាប់សម្ដីដាស់តឿនរបស់តៃកុងឡាន ទោះជាចេតនាល្អក៏ដោយ ព្រោះនាងធំហើយ មិនមែនក្មេងទៀតទេ ត្រង់អ្នកប្រុស ចូវ មិនខ្វល់ពីនាង នាំ យួយលិ ទៅ Shopping បាន ហើយហេតុអីនាងទៅច្រៀងខារ៉ាអូខេជាមួយមិត្តដែរមិនបាន?
ហេរី ប្រគល់កាតាប និងប្រអប់ដាក់បាយ ទៅឲ្យតៃកុងឡានហើយ ក៏រហ័សរត់ទៅរកក្រុមមិត្តដែលកំពុងឈររង់ចាំ ស្របពេលតៃកុងឡានតាមមើលទាំងដកដង្ហើមធំ ធ្វើមុខខ្វាយខ្វល់ ដឹងថាយប់នេះច្បាស់ជាមានរឿងកើតឡើងហើយ។
«ការពិតខ្ញុំបបួលឯង តែមិនគិតថាឯងអាចមកបានទេ» ជីយៀន លើកដៃកៀកក ហេរី ញញឹមដោយការសប្បាយចិត្ត ព្រោះស្មានថា ហេរី ខ្លាចអ្នកផ្ទះ បដិសេធមិនហ៊ានទៅច្រៀងខារ៉ាអូខេ។
«ខ្ញុំធំហើយ ខ្ញុំចង់មានសេរីភាព ចង់ដើរលេងសប្បាយដូចជាពួកឯងដែរ»
«អ្នកផ្ទះឯងតឹងរ៉ឹងយ៉ាងនេះ ឯងមិនខ្លាចគាត់ស្ដីបន្ទោសទេហ្អេស៎?»
«មិនខ្លាចទេ ហើយក៏មិនខ្វល់ទៀត»
«ឯងឥឡូវក្លាហានណាស់» ជីយៀន សរសើរផង ភ្ញាក់ផ្អើលផង តែក៏សប្បាយចិត្ត ដែលឃើញ ហេរី រឹងមាំបែបនេះ។
«ចេញពីច្រៀងខារ៉ាអូខេហើយ ទៅដើរលេងតទេ?»
«ឯងចង់ដើរលេងតហ្អេស៎?»
«អ្ហឹម ចង់ដើរឲ្យដល់យប់ជ្រៅតែម្ដង»
«អៃយ៉ា ហេរី ថ្លើមឯងរីកហើយ»
____
នរកជីវិត
ភាគ៥៧
ម៉ោង១១យប់...
ភូមិគ្រឹះចូវ
បន្ទាប់ពីនាំ យួយលិ ដើរ Shopping មួយអស់ចិត្តនាងហើយ បើកឡានមកដល់ផ្ទះវិញ ក៏យប់ជ្រៅណាស់ទៅហើយ តែក្នុងចិត្តអ្នកប្រុស ចូវ មានតែក្មេងតូច នឹកគិតពីក្មេងតូចតែម្នាក់គត់ នៅក្បែរ យួយលិ គេធុញទ្រាន់ចង់ស្លាប់ នាងឱបដៃគេជាប់ស្អិតមិនលែង ទាមទារទិញនេះ ទិញនោះ សម្លៀកបំពាក់ ស្បែកជើង គ្រឿង Makeup ធ្វើឲ្យគេនឹកដល់ក្មេងតូចរបស់គេគ្រប់ពេលវេលា ក្មេងតូចរបស់គេមានចរិតខុសប្លែកពីស្រីទូទៅ គេនាំដើរ Shopping មិនទាមទារចង់បានរបស់ប្រ៊េនៗអី បែរជាចង់បានសៀវភៅធម៌ តែពេលនៅក្បែរ គេមិនដែលមានអារម្មណ៍ថាធុញទ្រាន់។
«បង...»
«បងហត់ហើយ» ជីមីន វាសដៃ យួយលិ ចេញ ពេលនាងចុះពីលើឡាន ដើរមកឱបដៃគេ ហើយក៏ដើរចូលទៅក្នុងផ្ទះ សំដៅកាំជណ្ដើរ ឡើងទៅបន្ទប់បាត់ ស្របពេល យួយលិ ឈរខាំមាត់ធ្វើមុខឡើងក្រញូវ មុននឹងដើរទៅហៅស្រីបម្រើឲ្យមកជញ្ជូនអីវ៉ាន់ចេញពីក្នុងឡាន ទៅដាក់នៅក្នុងបន្ទប់នាង។
ក្រាក...
ជីមីន យកដៃរុញទ្វារបន្ទប់ ហេរី បើក ព្រោះគិតថានាងសំងំនៅក្នុងបន្ទប់ កំពុងមើលមេរៀន តែពេលដើរចូលមកដល់ក្នុងបន្ទប់នាង បែរជាស្ងាត់ច្រៀប មិនឃើញនាងនៅក្នុងបន្ទប់ទេ ធ្វើឲ្យគេជ្រួញចិញ្ចើម ដើរទៅអើតមើលនៅក្នុងបន្ទប់ទឹកទៀត នៅតែមិនឃើញ ទើបដើរចេញពីបន្ទប់នាងទៅវិញ ចុះកាំជណ្ដើរទៅរកមើលនាងនៅខាងក្រោម ក្រែងនាងចុះទៅញ៊ាំបាយ តែមិនឃើញនាងនៅតុបាយទេ សួរពួកស្រីបម្រើ ក៏ប្រាប់ថាបាត់មិនទាន់ឃើញ ហេរី មកផ្ទះវិញ ធ្វើឲ្យគេចាប់ផ្ដើមឆ្លេឆ្លា ដើរទៅរកតៃកុងឡាន ដែលកំពុងលាងឡាន ដើម្បីសួរនាំភ្លាម។
«ហេរី ទៅណា?»
«ពេលល្ងាចខ្ញុំទៅទទួលអ្នកនាងមកផ្ទះវិញ តែអ្នកនាងថាមិនទាន់មកទេ បើអ្នកប្រុសសួរ ឲ្យប្រាប់ថាទៅច្រៀងខារ៉ាអូខេជាមួយមិត្តប្រុសៗ យប់ជ្រៅទើបមកផ្ទះវិញទាន» តៃកុងឡានរៀបរាប់ប្រាប់ដោយការភ័យខ្លាច ស្របពេលអ្នកប្រុស ចូវ ឮហើយ ខឹងស្លឈាមមួយរំពេច គំហកសួរចង់ប៉ោងសរសៃក៖
«ខារ៉ាអូខេម្ដុំណា?»
«ម្ដុំ...» តៃកុងឡានបម្រុងប្រាប់ហើយ ភ្លាមនោះស្រាប់តែមានឡានទំនើបមួយគ្រឿងបើកចូលមក ភ្លើងហ្វាបញ្ចាំងចំកណ្ដាលមុខអ្នកប្រុស ចូវ យ៉ាងព្រហើន ហើយពេលឡានចត ក្មេងប្រុសវ័យចំទង់រូបរាងសង្ហាៗ២នាក់ បើកទ្វារគ្រាហ៍ ហេរី ចុះពីលើឡាន ព្រោះនាងផឹកស្រវឹងទន់ខ្លួនល្អូកហើយ និងពេលឃើញ ជីមីន ឈរសម្លក់មកចង់ជ្រុះគ្រាប់ភ្នែក ពួកគេក៏ខ្សឹបសួរ ហេរី៖
«គាត់ជាអ្នកណា?»
«គាត់ឈ្មោះ ចូវ ជីមីន ជាលោកប៉ាខ្ញុំ ចូលទៅរាក់ទាក់គាត់ទៅ»
YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...
