ភាគទី៤៤🖤

221 6 0
                                    

ហេរី រៀបរាប់ទាំងកែវភ្នែករលីងរលោងរកកល់ស្រក់ទឹកភ្នែក ព្រោះនាងចាំបានធ្លាប់សួរគេថា គេអាយុច្រើនហើយពេលណារៀបការ? គេឆ្លើយប្រាប់ថា អ្នកដែលគេស្រឡាញ់ចង់រៀបការជាមួយ ទើបតែមានអាយុ១៧ឆ្នាំ គេត្រូវរង់ចាំឲ្យអ្នកនាងម្នាក់នោះអាយុគ្រប់១៨ឆ្នាំសិន ដូច្នេះតែ១ឆ្នាំទៀតទេ គេរៀបការហើយ ចំណែកនាងក៏ត្រូវខ្ទាតចេញឆ្ងាយពីគេ តែរឿងដែលនាងយល់ថាមិនសុខចិត្ត គឺគេបង្ខំឲ្យនាងយកប្ដីចាស់ ជាអ្នកណាក៏មិនដឹង មុខមាត់បែបណាក៏មិនធ្លាប់ឃើញ ឯគេវិញ បានរៀបការជាមួយក្មេងស្រីវ័យ១៨ឆ្នាំដែលគេស្រឡាញ់ ស្របពេលលើកនាងទៅឲ្យប្រុសចាស់ដែលនាងមិនស្រឡាញ់ អយុត្តិធម៌ពេកហើយ មិនស្មើគ្នាទេ។
«...» ជីមីន អង្គុយគាំងហួសចិត្ត សម្លឹងមុខនាងទាំងមិនដឹងនិយាយថាម៉េច? គេដូចជាអស់ពាក្យដែលត្រូវនិយាយជាមួយនាងហើយ និយាយមិនចូលគ្នា និយាយមិនដឹងរឿង គេនិយាយបញ្ឆិតបញ្ឆៀងផង និយាយចំៗផង ត្រង់ៗផង ខំនិយាយយ៉ាងណាក៏នាងនៅតែមិនយល់ ល្ងីល្ងើមិនដឹងខ្យល់ ខ្លួនល្ងង់ហើយនៅប្រឹងអួតឆ្លាត សុខៗដេករកនឹករឿងប្លែកៗមករករឿងគេ គេដែលនិយាយថាលើកនាងទៅឲ្យមិត្តរបស់គេពីអង្កាល់? មុននេះទើបតែប្រាប់គេថាមិនចង់បានប្ដី មិនដឹងយកប្ដីមកធ្វើអី ឥឡូវបែរជាទាមទារឲ្យគេរកប្ដីក្មេងឲ្យ?
«ហេតុអីអ្នកប្រុសស្ងាត់? ព្រោះអ្វីដែលខ្ញុំរៀបរាប់ជាការពិតមែនទេ?» ហេរី សួរទាំងទឹកភ្នែកចាប់ផ្ដើមហូរដោយការតូចចិត្ត គេស្ងាត់ គេនៅស្ងៀម គេមិនឆ្លើយតបនឹងនាង មានន័យថាគេព្រមទទួលហើយ គេកំពុងតែជិតរៀបការ ហើយលើកនាងទៅឲ្យប្រុសចាស់ដែលជាមិត្តរបស់គេ ព្រោះសំអាងខ្លួនជាអាណាព្យាបាលនាង សូម្បីតែគូជីវិតរបស់នាងក៏គេចង់សម្រេចជ្រើសឲ្យដោយមិនសួរយោបល់នាង។
«...» ដែលគេស្ងាត់ ព្រោះហួសចិត្ត នឿយហត់ កាន់តែស្ដាប់នាងនិយាយរៀបរាប់ កាន់តែហត់ ដើមឡើយគេខឹងនាង ចង់ឲ្យនាងដឹងថាខឹង ចង់ឲ្យនាងលួងលោម តែចុងក្រោយនាងមិនលួងហើយ មករករឿងគេថែមទៀត តទៅបើគេមិនគាំងបេះដូងងាប់ដោយសារខឹងនាង ក៏គ្រាំចិត្តងាប់ដោយសារនាងមិនយល់ចិត្តដែរ។
«អ្នកប្រុសពិតជាពូកែសម្ដែងណាស់ អ្ហឹកៗ» ហេរី យំខ្សឹកខ្សួល អួលឈឺពេញបេះដូង ព្រោះគិតថាប៉ុន្មានថ្ងៃដែលគេធ្វើល្អជាមួយនាងនេះ មិនមែនចេញពីចិត្តស្មោះ គេគ្រាន់តែធ្វើពុតជាល្អ ដើម្បីលួងលោមនាងឲ្យយកប្ដីចាស់។
«ទៅដេក!» ជីមីន គំហកមួយវ៉ាសយ៉ាងកាច ធ្វើឲ្យនាងភ្ញាក់ក្រញាង ទោះនាងខ្លាចគេ តែនាងគិតថាខ្លួនឯងមិនខុសទេ គេទើបជាអ្នកខុសចំពោះនាង យ៉ាងណាត្រូវតែនិយាយឲ្យដឹងរឿង៖
«អ្នកប្រុសមិនមែនជាម្ចាស់ជីវិតខ្ញុំទេ អ្នកប្រុសក៏គ្មានសិទ្ធបង្ខំឲ្យខ្ញុំយកប្ដីចាស់ អ្នកប្រុសលែងខ្ញុំ អ្ហឹកៗ» ហេរី ស្រែកយំទាំងអារម្មណ៍ខឹងឈឺចាប់ ពេលគេស្ទុះក្រោកពីលើសាឡុង ចាប់លើកនាងបីឡើង ដើរទៅរកពូក។
«ថ្នាំឯងនៅឯណា?» ជីមីន ទម្លាក់ក្មេងតូចទៅលើពូកបណ្ដើរ សួររកថ្នាំប្រសៃប្រសាទរបស់នាងបណ្ដើរ ព្រោះមានអារម្មណ៍ថាជំងឺនាងកំពុងតែរើឡើងហើយ។
«នៅក្នុងកេះតុ អ្ហឹកៗ» ហេរី ចង្អុលប្រាប់ទាំងយំអណ្ដឺតអណ្ដក។
«ថ្ងៃនេះមានលេបថ្នាំទេ?» ជីមីន សួរ ស្របពេលដើរទៅបើកកេះតុ យកកំប៉ុងថ្នាំប្រសៃប្រសាទចេញមក។
«អត់បានលេបច្រើនថ្ងៃហើយ»
«មិនប្លែកទេ» មិនប្លែកដែលនាងស្រាប់តែបែបនេះ គេយល់ពីមូលហេតុហើយ ទើបចាក់ថ្នាំ១គ្រាប់ចេញពីក្នុងកំប៉ុងដាក់នៅលើបាតដៃ មុននឹងហុចថ្នាំនិងទឹកទៅឲ្យនាង ទើបនាងតវ៉ា៖
«ខ្ញុំអត់ឆ្កួតទេអ្នកប្រុស»
«រករឿងខ្ញុំប៉ុណ្ណឹងហើយឯងនៅថាអត់?»

♡នរកជីវិត♡Where stories live. Discover now