ភាគទី៤០🖤

422 6 0
                                        

ហេរី យកដៃកាន់សៀវភៅប្រលោមលោក លើកបង្ហាញគេ ទាំងទឹកភ្នែកហូររហាម ព្រោះសៀវភៅមួយក្បាលនេះហើយ ដែលជាដើមហេតុធ្វើឲ្យនាងយំ នាងសំងំនៅក្នុងបន្ទប់អានតាំងពីចេញពីរៀនមក អានបណ្ដើរ យំបណ្ដើរ ចុកក្នុងទ្រូងខ្ទោកៗ សែនឈឺចាប់ជំនួសតួស្រី។
«សាច់រឿងវាយ៉ាងម៉េចខ្លះ ទើបធ្វើឲ្យឯងចូលតួយំត្រដរខ្យល់បែបនេះ?» ជីមីន ជ្រួញចិញ្ចើមសួរដោយការហួសចិត្ត គេមិនចេះអានសៀវភៅប្រលោមលោកទេ តែឃើញនាងយំឈឺចាប់ ទើបចង់ដឹងពីសាច់រឿង ឲ្យនាងរៀបរាប់ប្រាប់។
«សាច់រឿងដើមឡើយ តួប្រុសនិងតួស្រី ជាសង្សារនឹងគ្នា ស្រឡាញ់គ្នាណាស់ តស៊ូលំបាកលំបិនមកជាមួយគ្នា រុញរទេះលក់មីនៅតាមចិញ្ចើមផ្លូវ ជួលផ្ទះនៅ តែដោយសារតួប្រុសសង្ហា ហើយច្រៀងពិរោះ ទើបទៅដាក់ពាក្យប្រឡងចម្រៀង ហើយក៏ប្រឡងជាប់ក្លាយជាតារាចម្រៀងល្បីនៅក្នុងផលិតកម្មដ៏ធំមួយ ជីវិតតួប្រុសចាប់ផ្ដើមផ្លាស់ប្ដូរ មានផ្ទះវីឡា មានលុយ មានឡានទំនើប មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់គាំទ្រច្រើន នៅពេលតួប្រុសជោគជ័យ ក៏បោះបង់តួស្រីចោល ព្រោះតួស្រីគ្រាន់តែជាអ្នកលក់មីនៅតាមចិញ្ចើមផ្លូវ ម៉េចនឹងស័ក្តិសមជាសង្សារតារាល្បី ហើយតួប្រុសក៏មានសង្សារថ្មី ដែលជាតារាស្រីដ៏ល្បី និងមានសម្រស់ស្រស់ស្អាត ស្របពេលដែលតួស្រីមានជំងឺប៉ះពាល់ដល់កែវភ្នែកត្រូវពិការមើលលែងឃើញអស់មួយជីវិត» ហេរី រៀបរាប់សង្ខេបៗឲ្យគេស្ដាប់ បើគេបានអានសាច់រឿងពេញ ទើបដឹងថាវាឈឺចាប់រឹតរួតយ៉ាងណា ក្នុងរឿងនេះ តួប្រុសគឺពិតជាថោកទាបពេកហើយ។
«ទោះវាឈឺចាប់ ទោះវាកម្សត់ ទោះវាអយុត្តិធម៌ វាគ្រាន់តែជាប្រលោមលោក ឯងទៅយកចិត្តទុកដាក់ពីវាធ្វើអី? ឥតបានការ ចុះទៅញ៊ាំបាយ» ជីមីន គ្រវីក្បាលតិចៗបែបហត់ នាងរៀបរាប់ពីសាច់រឿងឲ្យស្ដាប់ហើយ មិនចូលរួមសេដជាមួយនាងមធ្យម ងំស្ដីឲ្យនាងឥតបានការទៀត ខណៈនោះគេក៏ក្រោកចុះពីលើពូក ដោះអាវគ្រ័រហ្សេយកទៅទុក។
«មកពីអ្នកប្រុសជាប្រុស អ្នកប្រុសត្រូវតែកាន់ជើងប្រុសដូចគ្នាហើយ អ្នកប្រុសមិនអាចយល់ពីអារម្មណ៍ឈឺចាប់របស់មនុស្សស្រីទេ» ហេរី គិតថាគេកាន់ជើងតួប្រុស ទើបមានអារម្មណ៍ថារាងខឹង ហើយនាងក៏ចុះពីលើពូក ដើរចេញពីក្នុងបន្ទប់ ទៅញ៊ាំបាយ ខណៈដែល ជីមីន ឮសម្ដីនាងហើយ សង្រ្គឺតធ្មេញក្នាញ់ អានប្រលោមលោកខឹងតួប្រុស បែរជាមករាលដាលដាក់គេ មុននេះគេកាន់ជើងតួប្រុសពីអង្កាល់? គេមានថាតួប្រុសធ្វើត្រូវទេ?
រាល់ថ្ងៃគេរវល់ណាស់ ការងារគរដូចភ្នំ មានពេលទំនេរឯណាអានប្រលោមលោក ហើយវែកញែកថាតួណាខុសតួណាត្រូវ នាំគិត នាំឲ្យចិត្តគេក្ដៅក្រហាយ នាងមានពេលទំនេរ សុខចិត្តអង្គុយអានប្រលោមលោកយំអណ្ដឺតអណ្ដក ឈឺចិត្តស្អិតទ្រូង តែអត់មានយកសម្ដីគេប្រាប់យប់មិញទៅគិតទេ សង្ស័យភ្លេចបាត់ហើយក៏មិនដឹង គេមកពីធ្វើការហត់ គ្រាន់តែនាងជួយដោះអាវគ្រ័រហ្សេឲ្យ មិនអ៊ីចឹងក៏សួរថាថ្ងៃនេះការងារច្រើនទេ? ហត់នឿយទេ? ត្រៀមទឹកក្រូចត្រជាក់ៗឲ្យផឹក១កែវក៏បាន នាងមិនបាច់ធ្វើអីច្រើនទេ ធ្វើតែប៉ុណ្ណឹងគេស្រឡាញ់ងាប់។

បន្ទាប់ពីចុះទៅតុអាហារទទួលទានបាយហើយ ជីមីន និង ហេរី ឡើងមកបន្ទប់វិញ។
ហេរី ងូតទឹករួច ស្លៀកឈុតគេងពណ៌លឿងស្រាលមានរូបតុក្កតា អាវដៃខ្លី ខោជើងវែង រលុងៗ ចូលអង្គុយនៅតុរៀន កត់មេរៀន។
ជីមីន ទើបតែងូតទឹករួច ស្លៀកឈុតគេងពណ៌ខ្មៅមានលាយឆ្នូតស អាវដៃខ្លី ខោជើងវែង រលុងៗ ដៃកាន់កូនកន្សែងពណ៌សជូតសក់សើម ហើយក៏ដើរមកឈរពីក្រោយកៅអីដែល ហេរី កំពុងអង្គុយ និងឱនមុខសង្ហាទៅជិតប្រឡោះករបស់នាង មើលមេរៀនដែលនាងកំពុងកត់ ធ្វើឲ្យនាងភ្ញាក់ព្រើត ខំផ្អៀងកគេចពីមុខរបស់គេ។
«អឺ អ្នកប្រុស...»
«កត់មេរៀនបន្តទៅ» មាត់គេប្រាប់ឲ្យនាងកត់មេរៀនបន្ត តែមិនព្រមងើបមុខចេញពីប្រឡោះកនាង ឲ្យនាងកត់យ៉ាងម៉េច? បែកសមាធិអស់ហើយ។
«រាល់ថ្ងៃរៀនចេះអីខ្លះ?» ជីមីន សួរបន្ត ស្របពេល ហេរី កាន់ប៊ិកសរសេរអក្សរទាំងដៃញ័រភ័យ បេះដូងលោតឌុកឌាក់ៗ ព្រោះគេឱនមកជិត ទាល់តែថ្ពាល់គេប៉ះថ្ពាល់នាងហើយ។
«អឺ ចេះរាងច្រើនដែរ»
«ច្រើនល្មមអាចធ្វើការរកលុយចិញ្ចឹមប្ដីចាស់រស់ទេ?»

♡នរកជីវិត♡Where stories live. Discover now