«ខ្ញុំសួរ?» ហេតុអីស្ងាត់? ម្ចាស់ស្នាមថេីបដំបូងនាងជាគេ ចុះម្ចាស់រាងកាយនាងជាអ្នកណា?
«អឺ ខ្ញុំ ខ្ញុំមិនដឹងទេ» ហេរី គ្រវីក្បាលទាំងភ័យផង ទាំងអៀនខ្មាសផង ឈ្ងោកមុខមិនហ៊ានងេីប ដៃទាំងសងខាងគិតតែខំរៀបចំសម្លៀកបំពាក់ បេះដូងលោតឌុកឌាក់ៗខុសចង្វាក់ ខណៈរាងខ្ពស់ដែលឈរពីក្រោយខ្នងនាង លូកដៃខាងឆ្វេងឱបចង្កេះនាង ស្របពេលដៃខាងស្ដាំទ្រានទូដូចដេីម ធ្វេីឲ្យនាងកាន់តែញាក់ញ័រដូចកូនសត្វត្រូវទឹកភ្លៀង៖
«មិនយូរទេ ឯងនឹងបានដឹង» ជីមីន ញោចចុងមាត់ខ្សឹបដាក់ត្រចៀកនាង ថែមទាំងសង្កត់ចុងច្រមុះស្រួចបបោសអង្អែលលេីសៀតផ្កានាងថេីៗ ប្រៀបដូចនាងជាកូនទន្សាយតូច ដែលកំពុងត្រូវសត្វខ្លាដ៏កំណាច លិឍចុះលិឍឡេីង មុននឹងត្របាក់សុី ជេីងនាងចាប់ផ្ដេីមញ័រព្រោះភាពភ័យខ្លាច គ្រប់វិនាទីដែលគេចូលមកក្បែរនាង គឺនាងសឹងតែមិនហ៊ានដកដង្ហេីម នាងពិតជាខ្លាចគេណាស់។
មួយជីវិតគេស្អប់បំផុតគឺនាង មួយជីវិតនាងខ្លាចបំផុតគឺគេ។
ហេីយពេល ជីមីន ដេីរចេញទៅវិញ នាងក៏ប្រញាប់ប្រញាល់រត់ទៅទាញទ្វារបិទ ដាក់គន្លឹះយ៉ាងលឿន។
ហេរី ឈរផ្អែកខ្នងនឹងទ្វារបន្ទប់ យកប្រអប់ដៃទាំងសងខាងខ្ទប់មាត់ កែវភ្នែករេក្រឡេកក្រឡាប់ បេះដូងឱបក្រសោបដោយការភ័យខ្លាច នាងកាន់តែខ្លាចគេខ្លាំងទៅៗហេីយ តេីនាងត្រូវទ្រាំរស់នៅទីនេះបន្តដោយការភ័យខ្លាចបែបនេះមែនទេ?
«ខ្ញុំគួរធ្វេីម៉េច? ខ្ញុំពិតជាខ្លាចគាត់ណាស់ អ្ហឹកៗ» ហេរី សម្រូតខ្លួនអង្គុយផ្ទាល់ឥដ្ឋ យកដៃត្របោមក្បាលជង្គង់យំខ្សឹកខ្សួល នាងមិនចង់ជួបគេទេ តែនៅផ្ទះជាមួយគ្នា ទោះបីនាងខំគេច យ៉ាងណាក៏នៅតែជួប។
(ឯងកុំសង្ឃឹមថាបានចេញពីទីនេះ ទៅកន្ធែកជេីងឲ្យប្រុសណា)
(ឯងដេកជាមួយវាប៉ុន្មានដងហេីយ?)
(បេីឯងមិនចង់ធ្វេីប្អូនស្រីខ្ញុំ ធ្វេីស្រីចិញ្ចឹមខ្ញុំម្ដងទៅ)
(រីកបុិនបាតដៃហេីយ នៅថាតូច?)
(ចុះម្ចាស់រាងកាយ?)
«ហេតុអីនិយាយពាក្យទាំងអស់នេះដាក់ខ្ញុំ អ្នកប្រុសឈ្លេីយ អ្ហឹកៗ» ហេរី នឹកដល់សម្ដីអសុរោះគេដែលនិយាយដាក់នាង កាន់តែមានអារម្មណ៍ថាអៀនខ្មាស និងពិបាកទទួលយក ជាពិសេសពេលដែលគេចាប់នាងបឺតមាត់ នាងខ្លាច នាងចង់ភ្លេច ចង់ឲ្យសម្ដី និងទង្វេីគេមកលេីនាងថ្ងៃនេះ រលាយបាត់ពីក្នុងខួរក្បាល នាងមិនចង់ចងចាំពីវាទេ តែក៏មិនអាចបំភ្លេចបាន។
ហេីយក៏ក្រោកដេីរទៅបេីកកេះតុ យកថ្នាំប្រសៃប្រសាទមកលេបមួយគ្រាប់ ដេីម្បីឲ្យវាជួយរម្ងាប់អារម្មណ៍ដែលកំពុងភ័យខ្លាចច្របូកច្របល់។

YOU ARE READING
♡នរកជីវិត♡
Любовные романыគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...