ភាគទី៣៥🖤

208 5 0
                                    

ពាក្យតណ្ហាដែល ហេរី សំដៅដល់ មិនមែនជាតណ្ហាផ្លូវភេទទេ សំដៅដល់តណ្ហាការចង់បាននេះចង់បាននោះ តែ ជីមីន គិតថាពាក្យតណ្ហាដែលនាងថាឲ្យគេ គឺមានន័យថាគេជាប្រុសតណ្ហាក្រាស់ ល្មោភកាម ក្នុងខ្លួនរបស់គេពោរពេញទៅដោយតណ្ហា ទើបនាងដល់ថ្នាក់ឲ្យគេរៀនសូត្រធម៌ ដើម្បីរម្ងាប់តណ្ហា រាល់ថ្ងៃនាងប្រហែលជាគិត និងមើលឃើញគេជាកញ្ចាស់តណ្ហាក្រាស់ហើយ ធ្វើឲ្យគេក្ដៅស្លឹកត្រចៀកឆេវ សង្កៀតធ្មេញក្រតៗ ចង់តែត្របាក់ស៊ីក្បាលនាងទេ ចូលចិត្តធ្វើឲ្យគេមួម៉ៅក្ដៅក្រហាយបានគ្រប់ពេល នាងប្រហែលមិនដឹងទេថាខ្លួនឯងសំណាងប៉ុនណា អានលី និង យួយលិ ព្រមទាំងមនុស្សស្រីជាច្រើននាក់ទៀត ទោះយល់សប្តិ ក៏ចង់ឲ្យគេនាំដើរ Shopping ដែរ តែនាងវិញគ្មានដឹងខ្យល់អីសោះ ល្ងីល្ងើដឹងតែល្ហើយ គេខំចំណាយពេលវេលាដ៏មានតម្លៃ ទៅទទួលនាងចេញពីរៀនហើយ នាំនាងមក Shopping ទៀត តែនាងរបស់ប្រ៊ែនៗស្អីក៏មិនចង់បាន បែរជាចង់បានសៀវភៅធម៌ តើនៅលើលោកនេះមានក្មេងចរិតដូចនាងប៉ុន្មាននាក់ទៀត?
ព្រះជាម្ចាស់អើយ គេចង់តែឆ្កួតឲ្យស្លាប់ទេ ដល់ពេលប្លែកៗចឹងពេកទៅ។
ទោះហួសចិត្ត ទោះមិនសូវពេញចិត្ត ទោះរាងខឹង ប៉ុន្តែគេក៏នៅតែតាមចិត្តនាង ព្រោះចំណង់ចំណូលចិត្តរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នាទេ ប្រហែលជាចំណង់ចំណូលចិត្តនាងបែបនេះ ទើបគេនាំនាងដើរចូលទៅក្នុងហាងលក់សៀវភៅគ្រប់ប្រភេទ សៀវភៅអីក៏មានលក់ដែរ។
ហេរី ទិញសៀវភៅធម៌ សៀវភៅលើកទឹកចិត្ត សៀវភៅរឿងខ្មោច និងសៀវភៅប្រលោមលោកស្នេហា សរុបចូលគ្នាជិត៣០ក្បាល គេឲ្យនាងទិញថែមទៀត នាងក៏ចង់ទិញថែមដែរ ព្រោះនៅសល់សៀវភៅជាច្រើនទៀតដែលនាងចង់បាន តែខ្លាចយួរអត់រួច ត្រឹមសៀវភៅជិត៣០ក្បាលនេះ នាងមិនដឹងថាយួររួចអត់ផង បើមាឌនាងតូចតែមួយ កដៃចង់តូចជាងកមាន់ទៅទៀត។
បន្ទាប់ពីគិតលុយហើយ អស់ជិត500$ ធ្វើឲ្យ ហេរី បើកភ្នែកធំៗ ចង់ដកសៀវភៅចេញវិញខ្លះ ព្រោះសម្រាប់នាង500$គឺច្រើនណាស់ តែសម្រាប់គេត្រឹមជាកម្ទេចលុយប៉ុណ្ណោះ កុំថានាងទិញសៀវភៅអស់500$ ទោះអស់5000$ ក៏គ្មានបញ្ហាសម្រាប់គេដែរ ដូច្នេះគេមិនព្រមឲ្យនាងដកសៀវភៅចេញវិញសូម្បីតែមួយក្បាល និងបញ្ជាឲ្យបុគ្គលិកនៅក្នុងហាងលក់សៀវភៅ យកសៀវភៅទៅធ្វើការវេចខ្ចប់ឲ្យស្អាត។
«នេះចាស រួចហើយ» បុគ្គលិកស្រីយកសៀវភៅដែលខ្ចប់ដាក់ថង់ក្រដាសរឹងពណ៌ខ្មៅមកហុចឲ្យ ជីមីន កាន់ ទាំងទឹកមុខលម្អដោយស្នាមញញឹមស្រទន់រួសរាយ។
«អឺ ខ្ញុំជាអ្នកកាន់ទេ» ហេរី រហ័សលូកដៃទទួល តែដៃនាងរហ័សយ៉ាងណា ក៏នៅតែដៃ ជីមីន លឿនជាង លូកទទួលមកកាន់បានមុន ធ្វើឲ្យនាងមានអារម្មណ៍ថាក្រែងចិត្តគេខ្លាំងមែនទែន ព្រោះគេបានចេញលុយថ្លៃសៀវភៅឲ្យនាង ថែមទាំងជួយកាន់ឲ្យនាងទៀត ទាំងដែលសៀវភៅមិនស្រាលទេ។
«សៀវភៅធ្ងន់ណាស់ ខ្ញុំកាន់វិញអ្នកប្រុស កុំឲ្យចុកដៃ» ហេរី ព្យាយាមដណ្ដើមថង់សៀវភៅពីដៃគេមកកាន់ ព្រោះសៀវភៅទាំងអស់នេះជារបស់នាង ឲ្យគេកាន់យល់ថាមិនសមទាល់តែសោះ ប៉ុន្តែគេមិនព្រមឲ្យ ថែមទាំងខ្សឹបស្ដីបន្ទោសឲ្យឮតែ២នាក់៖
«ខ្ញុំជាកូនប្រុសដើមទ្រូងប្រាំហត្ថ ឲ្យសុភាពនារីទន់ខ្សោយកាន់របស់ធ្ងន់ៗ តើមនុស្សគ្រប់គ្នានៅក្នុងផ្សារនេះឃើញហើយ ពួកគេនឹងមើលមកខ្ញុំជាបុរសយ៉ាងម៉េច?»
«អឺ ខ្ញុំយល់ហើយ សុំទោសអ្នកប្រុស» ហេរី លែងហ៊ានដណ្ដើមថង់សៀវភៅពីគេមកកាន់ទៀត ព្រោះខ្លាចមនុស្សគ្រប់គ្នានៅក្នុងផ្សារមើលមកគេជាបុរសមិនល្អ គ្មានទឹកចិត្ត ទាំងដែលការពិត គេខ្លាចនាងធ្ងន់ ខ្លាចនាងហត់ ខ្លាចនាងពិបាក មិនមែនសម្ដែងជាសុភាពបុរសឲ្យមនុស្សគ្រប់គ្នាសរសើរទេ គ្រាន់តែគេមិននិយាយត្រង់ៗ។
ចេញពីហាងលក់សៀវភៅ គេនាំនាងដើរចូលទៅក្នុងហាងលក់ខោក្នុងបុរស ធ្វើឲ្យនាងអៀនខ្មាសមុខក្រហមងាំង ព្រោះងាកទៅខាងណាក៏ឃើញតែខោក្នុងបុរស នាងរឹងខ្លួនអស់ហើយ។
«អឺ ខ្ញុំសុំចេញទៅឈរចាំអ្នកប្រុសនៅខាងក្រៅវិញ» ហេរី ចង់ដើរចេញ តែត្រូវគេចាប់ទាញដៃមកវិញ៖
«ខោក្នុងច្រើនណាស់ ខ្ញុំមិនដឹងថាទិញមួយណាខ្លះទេ ឯងជួយរើសឲ្យខ្ញុំបន្តិចទៅ»
«ខ្ញុំមិនសូវចេះរើសទេ ខ្លាចរើសទៅមិនត្រូវចិត្តអ្នកប្រុស យល់ល្អអ្នកប្រុសរើសខ្លួនឯងទៅ អ្នកប្រុសជាប្រុសស្រាប់» ហេរី តបទាំងអៀនខ្មាសស្ទើរស្លាប់ គេជាប្រុស ជាអ្នកស្លៀកខ្លួនឯង ហេតុអីឲ្យនាងជាស្រីរើសឲ្យ? នាងដែលទៅដឹងរឿងខោក្នុងបុរសពីអង្កាល់?
«មិនបាច់ខ្លាចថាខ្ញុំមិនពេញចិត្តទេ ឲ្យតែឯងរើស ទោះខោក្នុងមួយណា ខ្ញុំពេញចិត្តទាំងអស់» ជីមីន ញញឹមចុងមាត់ ដឹងច្បាស់ថានាងកំពុងអៀន ខណៈដែលនាងតឹងទ្រូងស្ទើរធ្លាយហើយ គិតអីទើបឲ្យនាងរើសខោក្នុងឲ្យនេ៎ះ?
ហេរី ចង់ចេញទៅចាំនៅខាងក្រៅ ក៏គេមិនឲ្យចេញ ប្រកែកថាមិនចេះរើស ក៏គេនៅតែបង្ខំឲ្យរើស ដូច្នេះមានតែដើរមើលម៉ូតខោក្នុងដែលដាក់តាំងនៅក្នុងហាងជាមួយគេ ទាំងអារម្មណ៍អៀនខ្មាស ក្ដៅមុខភាយៗ។
ដើរមើលបានមួយសន្ទុះ កែវភ្នែក ហេរី ក៏ប្រទះនឹងខោក្នុងបុរស២ ពណ៌ខ្មៅទាំង២ ដែលព្យួរតាំងទន្ទឹមគ្នា ធ្វើឲ្យ ជីមីន សម្លឹងមើលតាមភ្នែករបស់នាង ពេលឃើញរូបនៅលើខោក្នុងត្រង់ផ្នែកខាងមុខ ជីមីន ក៏សួរទាំងអស់សំណើច៖
«ឯងចាប់អារម្មណ៍វា?»
«អឺ ចាស គ្រាន់តែគិតថាវាប្លែក ១មានរូបនាគ ១មានរូបត្រប់» ហេរី តបទាំងអៀនខ្មាស ស្របពេលគេទាញយកខោក្នុង២នោះ មកឲ្យនាងមើលជិតៗ៖
«ឯងដឹងថារូប២នេះ តំណាងឲ្យអ្វីទេ?» ជីមីន យកដៃចង្អុលរូបនាគ និងត្រប់។
«មិនដឹងទេ» ហេរី គ្រវីក្បាលតិចៗ ទើបគេប្រាប់ឲ្យនាងបានដឹង៖
«វាតំណាងឲ្យភាពជាបុរសដ៏មហិមាខ្លាំងក្លា»
«អ្ហ៎...» ហេរី ងក់ក្បាលតិចៗ ហាក់ដូចយល់ តែការពិតគឺមិនយល់ទេ ទើបគេសួរបន្តទាំងញឹមៗនៅចុងមាត់៖
«ឯងធ្លាប់ឃើញនាគទេ?»
«ធ្លាប់ឃើញតែនៅក្នុងរូប និងក្នុងរឿង នាគពិតប្រាកដមិនធ្លាប់ឃើញទេ» នាងគិតថាគេសួរពីនាគមែនទែន។
«ហើយចង់ឃើញនាគពិតទេ?»
«ចង់ដែរ តែនាគធំ ខ្លាចនាគលេប»
«នាគឯណាចេះលេប ចេះតែលូនចូលរូង»

♡នរកជីវិត♡Where stories live. Discover now