ជីមីន ខឹងក្នាញ់ពេក ដែលនាងចង់ឲ្យគេគោរពនាង ទើបយកបាតដៃទាំងសងខាងចាប់ក្ដោបមុខតូចច្រមិចជាប់ ឱនបឺតជញ្ជក់បបូរមាត់នាងយ៉ាងខ្លាំងក្លា ដោយមិនខ្វល់ថានៅក្នុងអារាម កាន់តែមិនខ្វល់ពីស្បង់ចីវរនៅលើខ្លួននាង ធ្វើឲ្យនាងបើកភ្នែកធំៗ លើកដៃទាំងពីរខំប្រឹងរុញច្រានគេចេញ នាងខ្លាចបាបផង ខ្លាចព្រះសង្ឃនិងដូនជីឃើញផង ក្រហាយឈឺបបូរមាត់ផង តែគេទំនើងយល់តែចិត្តខ្លួនឯង ថើបទាល់តែនាងចង់អស់ខ្យល់ ទើបព្រមដកបបូរមាត់។
«ទៅវិញជាមួយខ្ញុំតាមសម្រួល កុំបង្ខំឲ្យខ្ញុំធ្វើរឿងអសីលធម៌នៅក្នុងអារាម»
«ការពិតគឺអ្នកប្រុសស្អប់ខ្ញុំណាស់ ហេតុអីអ្នកប្រុសមិនព្រមដោះលែងខ្ញុំ? បើអ្នកប្រុសព្រមឲ្យខ្ញុំបួសធ្វើជាដូនជី ខ្ញុំសំងំរស់នៅក្នុងអារាមនេះ មិនឲ្យអ្នកប្រុសអំពល់ទុក្ខ ឃើញមុខខ្ញុំនាំតែទើសភ្នែក បើខ្ញុំចាកចេញពីភូមិគ្រឹះត្រកូលចូវ ទាំងអ្នកប្រុស ទាំងសាច់ញាតិអ្នកប្រុសទាំងអស់ ច្បាស់ជាមានក្ដីសុខ ដូច្នេះសុំអ្នកប្រុសឲ្យខ្ញុំបួសទៅ»
«ឯងព្រោះតែចង់ចាកចេញពីភូមិគ្រឹះត្រកូលចូវ ចង់ចាកចេញពីខ្ញុំ សុខចិត្តបំផ្លាញភាពយុវវ័យនៅក្នុងអារាមនេះ ឬមួយឯងលួចស្រឡាញ់ព្រះសង្ឃ? ឯងប្រាប់ខ្ញុំម៉ោ ហេរី ព្រះសង្ឃអង្គណា?» ជីមីន យកដៃចាប់ក្ដោបចង្កួយស្មាទាំងសងខាងរបស់នាងអង្រួនខ្លាំងៗ សួរទាមទារចម្លើយសារភាព ព្រោះនាងនៅក្មេងស្អាត មិនដែលសុខៗស្រាប់តែនឹកឃើញចង់បួសទេ នៅក្នុងលោកនេះ តើមានក្មេងកំព្រាប៉ុន្មាននាក់ ដែលសំណាងដូចនាង? បានចូលមករស់នៅក្នុងភូមិគ្រឹះត្រកូលចូវ ដែលជាត្រកូលមហាសេដ្ឋីតជំនាន់ ស៊ីឆ្ងាញ់ ដេកស្រួល លុយចាយពេញដៃ អ្នកបម្រើឆ្វេងស្ដាំ តែនាងបែរជាចង់ចាកចេញពីភូមិគ្រឹះត្រកូលចូវ មកបួសធ្វើជាដូនជីនៅអារាមបាក់បែកនេះ តើនៅអារាមនេះមានអ្វីពិសេសទាក់ចិត្តនាង? គេកំពុងសង្ស័យថា បើនាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃ ក៏លួចស្រឡាញ់ព្រះសង្ឃដែរ ព្រោះព្រះសង្ឃនៅក្នុងអារាមនេះ ក្មេងៗសង្ហាណាស់ ស្នេហាតែងតែធ្វើឲ្យមនុស្សខ្វាក់ភ្នែក ពិការខួរ គេមិនជឿថានាងចង់បួសដោយចិត្តបរិសុទ្ធជ្រះថ្លាទេ ដោយសារវាសឹងតែមិនមានសោះ ដែលក្មេងស្រីវ័យ១៧ឆ្នាំសម័យនេះ ចង់បួសធ្វើជាដូនជី ១០០០នាក់ មានតែនាងម្នាក់ហ្នឹងហើយ។
«អត់ទេអ្នកប្រុស សុំឈប់ចោទប្រកាន់អំពើបាបដាក់ខ្ញុំទៀតទៅ ខ្ញុំមិនដែលគិតផ្ដេសផ្ដាសទៅលើព្រះសង្ឃទេ ខ្ញុំគោរពព្រះសង្ឃណាស់ តែមូលហេតុដែលខ្ញុំចង់បួស ព្រោះខ្ញុំចង់រស់នៅស្ងៀមស្ងាត់ ស្ងប់សុខ អ្នកប្រុសក៏ដឹងថាខ្ញុំគ្មានអ្នកណាទេ ខ្ញុំមានតែម្នាក់ឯង គ្មានទេគ្រួសារបងប្អូនសាច់ញាតិ មានតែអ្នកស្អប់ខ្ញុំ មានតែអ្នកចង់សម្លាប់ខ្ញុំ ជីវិតខ្ញុំរស់នៅក្រៅអារាមរាល់ថ្ងៃមានតែភាពភ័យខ្លាច ចិត្តខ្ញុំមិនដែលបានស្ងប់ទេ ដូច្នេះទើបខ្ញុំសម្រេចចិត្តបួស»
«ឯងមានតែម្នាក់ឯង គ្មានអ្នកណាអ៊ីចឹងហ្អេស៎?» ជីមីន សម្លឹងមុខនាងទាំងកែវភ្នែកហាក់ដូចជាឈឺចាប់ផង ខឹងខកចិត្តផង នាងនិយាយចេញមកដោយមិនស្ទាក់ស្ទើរ ថានាងគ្មានអ្នកណាទេ ហើយចុះគេ? នៅផ្ទះជាមួយនាង ចិញ្ចឹមនាង ការពារនាង រាប់សិបឆ្នាំមកនេះ គេមិនត្រូវជាអ្វីសោះនឹងនាង? គេចាត់ទុកនាងជាសមាជិកក្នុងគ្រួសារ តែនាងមិនដែលចាត់ទុកខ្លួនឯងជាសមាជិកនៅក្នុងគ្រួសារគេទេ សរុបទៅគឺនាងមិនដែលដឹងគុណគេសោះ នាងធំហើយ ដុះស្លាបហើយ ក្នុងខួរក្បាលនាងពោរពេញដោយគំនិតចង់ហោះហើរចាកចេញពីគេ។
«ចាស គ្មានអ្នកណាទេ» ហេរី ងក់ក្បាលតិចៗ និយាយបញ្ជាក់ម្ដងទៀតឲ្យច្បាស់ ទាំងដែលគេសួរឌឺដងសោះ ធ្វើឲ្យគេខាំសង្កៀតធ្មេញក្រតៗដោយកំហឹង មុននឹងចាប់កដៃនាងអូសត្រណាត់ត្រណែងដើរចេញពីក្នុងអារាម ស្របពេលនាងព្យាយាមរលាស់ដៃខ្លាំងៗប្រឆាំង៖
«អ្នកប្រុសលែងខ្ញុំ ខ្ញុំមិនទៅទេ ខ្ញុំចង់បួស អ្នកប្រុសខ្ញុំចង់បួស ខ្ញុំចង់បួស អ្ហឹកៗ»
«ចូលទៅ» ជីមីន អូសនាងដើរចេញមកក្រៅអារាម ទាញទ្វារឡានបើក ចាប់ញាត់នាងចូលទៅក្នុងឡាន ហើយគេក៏ចូលទៅអង្គុយនៅកន្លែងបញ្ជាចង្កូតទាំងកំហឹងឆេះឆួល ខណៈដែលនាងព្យាយាមរុញទ្វារឡានបើកវិញ៖
«ខ្ញុំចង់បួស អ្ហឹកៗ» ហេរី ទន្ទេញតែពាក្យចង់បួសទាំងយំអណ្ដឺតអណ្ដក ធ្វើឲ្យគេកាន់តែខឹងសម្បាខ្លាំង យកដៃចាប់ទាញរាងកាយនាងចូលមកជិត និងលើកនាងឲ្យអង្គុយនៅលើភ្លៅគេ៖
«ឯងចង់បួស ព្រោះគ្មានអ្នកណា បើខ្ញុំធ្វើឲ្យឯងមានប្ដី ឯងនៅចង់បួសចោលប្ដីទៀតទេ?»
«ជាតិនេះខ្ញុំមិនយកប្ដីទេ ខ្ញុំចង់បួស អ្ហឹកៗ»
«បើឯងនៅមានះចង់បួសទៀត ខ្ញុំញាត់ញៀតភាពជាប្ដីឲ្យពេលនេះហើយ»
«អ្ហា៎...អ្នកប្រុស»
«ដូនជីហ្អេស៎? ស្លៀកស្បង់ចីវរហ្អេស៎? នៀក»
ឆ្វោក/

YOU ARE READING
♡នរកជីវិត♡
Romanceគេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីនណាស់ ប៉ាម៉ាក់ចង់យកក្មេងម្នាក់ណាមកចិញ្ចឹមក៏បាន លេីកលែងតែក្មេងឈ្មោះ សិង្ហ ហេរី ដែល ចូវ ជីមីន មិនយល់ស្រ...